ភាគទី១៦

Start from the beginning
                                    

« សុំទោសផងលោក ខ្ញុំដើរមិនប្រយ័ត្ន » ស្រីស្រស់សុំទោសព្រមទាំងជួយរើសវ៉ែនតាឲ្យនាយក៏ប្រទះនឹងភ្នែកជាំរបស់ Jungkook នាងខំទប់សើចភ្លាម ។

« មិនអីទេ មិនមែនជាកំហុសអ្នកនាងទេ » រាងក្រាសញញឹមមុននឹងទទួលវ៉ែនតាពីនាងហើយក៏ដើរ សំដៅទៅរករាងតូចវិញ ។

« មកដល់ហើយ!! » Jungkook

« ហូ៎ ច្រើនខ្លាំងណាស់ » Donghae

« ចឹងញ៊ាំឲ្យច្រើនៗទៅ ចង់ញ៊ាំអីកម្ម៉ង់បានតាមចិត្តទុកឲ្យពូជាអ្នកប៉ាវចុះ » Jungkook

« អរគុណលោកពូ » Donghae

« ឆាប់ញ៊ាំទៅ » Jungkook និយាយរួចទើបពួកគេ នាំគ្នាញ៊ាំ តែរាងតូចញ៊ាំផងមើលទូរស័ព្ទផងញ៊ាំមិនត្រង់មាត់ឡើងប្រឡាក់មាត់អស់ទើបរាងក្រាសទាញ ក្រដាសទៅជូតមាត់ឲ្យ ។

« លោកធ្វើស្អីហ្នឹង? » Tae សួរបែបច្រឡោតៗធ្វើឲ្យ Jungkook ក្នាញ់ចង់តែចាប់ទាញថ្ពាល់ហែក លេងទេ។

« ញ៊ាំដូចក្មេងប្រឡាក់មាត់អស់ហើយ កុំរវល់តែ មើលទូរស័ព្ទពេកប្រយ័ត្នប្រឡងធ្លាក់ ខ្ញុំចាប់វាយគូទមិនខាន » រាងក្រាសនិយាយឯ Donghae ក៏សើចចេញមកតែខំទប់ មុននេះ Tae ទើបតែប្រដៅគេ ហើយទេឥឡូវនេះក៏ត្រូវ Jungkook ប្រដៅវិញម្ដងថែមទាំងចង់ចាប់វាយគូទទៀត គូទបងប្រុសគេប៉ោងល្អណាស់បើបានវាយច្បាស់ជាលោតផ្លោតៗល្អមើល មិនខានទេ ។

« សើចស្អី? » រាងតូចងាកទៅសម្លក់អាល្អិតទើប Donghae អង្គុយត្រង់ខ្លួនខំទប់សើចកុំឲ្យ Tae ខឹង ។

« និយាយស្អីឆ្កួតៗ » Tae ងាកមកថាឲ្យរាងក្រាស ម្ដងមុននឹងទាញក្រដាសមកជូតមាត់ខ្លួនឯងកុំឲ្យគេ មើលងាយទៀត តែJungkook មិនព្រមឈប់រក រឿងគេសោះនៅលើកកែវកូកាមកដាក់នៅចំពោះ មុខចង់បញ្ចុកគេថែមទៀត គិតថាគេជាក្មេងអាយុ៥ឆ្នាំទើបតែចូលមកញ៊ាំបឺហ្គឺរក្នុងហាងលើកទីមួយឬយ៉ាងម៉េចបានជា Take care ស្អីសម្បើមថ្នាក់នេះ??

« យ៉ាងម៉េចទៀតហើយ? » Tae

« ញ៊ាំទៅកុំឲ្យស្រេកទឹក » Jungkook

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now