PART 23 : មកតាមឲ្យទៅវិញ!

Start from the beginning
                                        

" អរ~រត់ចូលបន្ទប់មិញនេះឯង! ភ្មួយមានការអីជាមួយគេមែនទេនឹង " គាត់មិនដឹងរឿងនោះទេព្រោះNJមិនបាន ប្រាប់រឿងនេះទៅគាត់ឡើយមកពីគិតថាវាមិនសំខាន់គ្មាន អ្វីដែលត្រូវដឹងនោះទេ ។ JKលឺហើយក៏ស្ទុះងើបទៅរកថេយ៍ភ្លាមបានមកដល់ហើយគេមិនទៅវិញទេបើមិនជួប និយាយគ្នាឲ្យដឹងរឿងនោះហើយក៏កុំចង់គេចមុខពីគេអីគេច ទៅណាមិនផុតឡើយគេតាមរកទល់តែឃើញនឹង ><

< បន្ទប់គេង >
** តុក តុក ** មកឈរគោះទ្វានៅមុខបន្ទប់កូនប្រុសគេម៉ង មិនចេះខ្លាចចិត្តបងប្រុសរបស់គេសោះនាយខំគោះខ្លាំងៗ យ៉ាងណាក៏ថេយ៍នៅតែមិនបើកទ្វាឲ្យគេទៀតអស់ជម្រើស គេក៏ទម្លុះទ្វាចូលតែម្ដង ។

" ថេយ៍! កុំគេចមុខយើងបែបនេះបានទេ..មកនិយាយគ្នាឲ្យ ដឹងរឿងសិនមក " JK ស្រែកហៅនាយតូចដោយសារតែ ចូលមកមិនឃើញប្រហែលជានៅក្នុងបន្ទប់ទឹកហើយ

" យើងសុំទោសណា! ដែលយល់ច្រឡំនឹងឯងនិយាយដាក់ ឯងខ្លាំងៗមិនជឿឯង...ពេលនេះយើងដឹងហើយថាឯងមិន មែនបែបនោះទេចេញមកនិយាយគ្នាបានទេ " Jk និយាយរៀបរាប់ពីអារម្មណ៏របស់គេពេលនេះថាខ្លួនដឹងខុសហើយ គេមិនគួរនិយាយបែបនោះដាក់ថេយ៍នោះទេទោះជាពេល នេះនាយនៅមិនទាន់យល់អារម្មណ៏ខ្លួនឯងច្បាស់ថាកំពុងតែគិតអ្វីលើនាយតូចក៏ដោយសំខាន់ពេលនេះគឺចង់ឲ្យ ថេយ៍ឈប់ខឹងគេសិន ។

" លោកមកសុំទោសធ្វើអី? លោកធ្វើត្រូវហើយមុននិងក្រោយគង់តែដេញចេញដដែលនឹង " Tae និយាយចេញ មកពីបន្ទប់ទឹកគេមិនបានចេញមកនិយាយទល់មុខផ្ទាល់ទេ

" អត់ទេ! យ៉ាងណាក៏ឯងមិនត្រូវមកចោលយើងបែបនេះ ដែលណា..ទៅវិញជាមួយយើងទៅ " Jk

" ទៅវិញ? ទៅក្នុងនាមជាអ្វីទៅ? ការងារដែលលោកឲ្យធ្វើ នោះវាចប់ហើយមិនចឹង? តើទៅវិញធ្វើអីទៀត " Tae មែនហើយរឿងបានចប់ហើយឲ្យគេទៅវិញក្នុងនាមជាអ្វីបើ ពេលនេះពួកគេលែងមានអ្វីពាក់ពាន់គ្នាទៀតហើយនឹងហើយអារម្មណ៏ខឹងនៅមានទៀតមិនចង់ឃើញមុខទេខ្លាច ទ្រាំមិនបានសម្លាប់មនុស្សចោលលេង ><

" ក្នុងនាមជាអ្វីក៏បានឲ្យឯងព្រមទៅវិញ " JK

" មិនទៅទេ! ទៅវិញឲ្យប៉ាលោកដេញខ្ញុំទៀតមែនទេ.. ចេញទៅខ្ញុំមិនចង់ឃើញមុខលោកទេ " Tae ស្រែកឡើង ខ្លាំងៗពីខាងក្នុងបន្ទប់ទឹកគេមិនចង់ជួបមុខឡើយប្រុសដែល និយាយមើលងាយគេដេញគេដូចឆ្កែដូចឆ្មាគិតថាគេនឹងងាយនឹងភ្លេចរឿងនឹងមែនទេ? សុំទោសមិនភ្លេចទេហើយ ក៏ចាំបានយ៉ាងល្អទៀតផងធ្វើខុសនៅមានមុខមកជួបគេទៀត >< បានតែហក់ធាក់ឲ្យណាណីតើនេះ ។

" មិនទៅវិញទេ! បើឯងមិនទៅយើងក៏មិនទៅ " Jk និយាយហើយក៏ដាក់ខ្លួនអង្គុយលើគ្រែធ្វើប្រងើយដូចមិន បានខ្វល់នឹងសម្ដីនាយតូចបន្តិចសោះឡើយ ។ ឯថេយ៍នេះវិញគ្រឺតណាស់ក៏បានចេញមកហើយយករបស់ក្នុងបន្ទប់មកគប់ទៅលើនាយពេញនឹង..

" ហឺយយ...ថេយ៍ឈប់! បានហើយៗ..អួយយ.. " JK ងើបឈរឡើងគេចផងអីផងដើម្បីឲ្យកុំឲ្យត្រូវតែក៏គេចមិនផុត ដដែលថូផ្កាហោះមកចំក្បាលលឺសួរតែ... ** ផូស **

" ឆឹស! សមមុខ..នេះនែក.. " Tae ដោយសារតែនៅមិន អស់ចិត្តក៏យកតេឡេទូរទស្សន៏មកគប់បន្ថែមទៀតក៏ត្រូវចំ គោលដៅតែម្ដងនិយាយទៅគប់ត្រង់ណាស់..

" អឹក..អួយយ! ចុក..បែកហើយ..អឹស..សឺត " JK អស់ពីក្បាលមកត្រូវចំកូនប្រុសម្ដងនាយរហ័សយកដៃទប់ភ្លាមនិង ទន្រ្ទាំជើងទាំងឈឺចុកយ៉ាងខ្លាំងជាលើកទីពីរហើយដែល ត្រូវចំកន្លែងនឹងដោយសារស្នាដៃរបស់ថេយ៍នេះឯង ><

" ហិៗ..ឈឺខ្លាំងទេ? ត្រូវការកាត់ចេញឬអត់នឹង " Tae គប់ឲ្យគេឈឺហើយនៅសួរបញ្ឈឺទៀតបានតែត្រូវទេខូចណាស់កូននឹង ។ នាយតូចនៅឈរសើចមិនឈប់សោះ សប្បាយចិត្តណាស់ពេលបានធ្វើបាបនាយបែបនេះ ><

TO BE CONTINUED...
>< PICH ><

💕កូនប្រសារឆ្នើម💕 ( Completed ✔️ )Where stories live. Discover now