PART 23 : មកតាមឲ្យទៅវិញ!

Comenzar desde el principio
                                        

" នែ! មកគេងបែបនេះមិនបានទេ..លោកថាដឹងរឿងហើយ នឹងទៅវិញពេលនេះទៅវិញភ្លាមទៅ " Jimin

" ហឹម..តែខ្ញុំងងុយណាស់សុំគេងទីនេះមួយយប់ផង " YG និយាយហើយក៏បិទភ្នែកសង្ងំតែម្ដងដោយមិនខ្វល់ពីចិត្តម្ចាស់បន្ទប់អីបន្តិចសោះឡើយ ។ និយាយគ្នារួចហើយថាបើ ដឹងរឿងហើយនឹងទៅវិញតែចុងក្រោយបែរជាមកគេងនៅ ទីនេះដដែលចំមែនហើយគួរឲ្យខឹងណាស់តែក៏ធ្វើអីមិនបាន

" ហឹក! មិនដែលជួបមនុស្សស្អីចឹងទេលោកអើយ..បងថ្លៃអាថេយ៍ចរឹកមិនបានសោះ " Jimin អង្គុយពេបមាត់រអ៊ូម្នាក់ឯងមិនសុខចិត្តទេនៅមានជេរប្រទិចនាយទៀតដោយមិន ឲ្យនាយបានលឺនោះទេតែលឺចប់ហើយ ។

[ .... ]

#daegu
ពេលនេះមេឃក៏បានងងឹតហើយនាយតូចបានរៀបចំអាហារសម្រាប់ម្ដាយនិងបងប្រុសរបស់ខ្លួនដើម្បីបានញាំ អាហារជុំគ្នាម្ដងព្រោះខានបានជុំគ្នាបែបនេះមកយូរថ្ងៃដែល ហើយនឹង...
** ទីតៗៗ ** សម្លេងសុីភ្លេរឡានបានបន្លឺឡើងខ្លាំងៗធ្វើឲ្យអ្នកខាងក្នុងក៏ស្ទុះចេញទៅមើលថាតើជាអ្នកណាមករកអី ទាំងយប់បែបនេះមករំខានចឹងទៅកើត ។

" អុះ! ជាលោកទេមែនទេ? មកមានការអ្វីហេ៎ស " NJ ចេញមកមើលក៏បានឃើញទើបដឹងថាជាអ្នកណាបាត់ទៅ ហើយព្រោះនាយជាអ្នកជួយចេញថ្លៃព្យាបាលឲ្យបើមិនស្គាល់ទើបចម្លែក ><

" មករកថេយ៍! គេនៅទេ " JK បំណងរបស់គេគឺមកចង់ជួប នាយតូចតែមួយគត់បើមិនបានជួបទេគេមិនទៅវិញនោះទេ

" គេនៅខាងក្នុង! ចូលសិនមក " NJ ពួកគេក៏បានចូលមកខាងក្នុងនាយតូចបានលឺសម្លេងនាយក៏ប្រញាប់គេចទៅបន្ទប់បាត់មកពីមិនចង់ជួបមុខបានគេគេចបែបនេះអ្នកណាទៅដឹងថានាយតាមមកមែននោះ ><

" គេជាអ្នកណានឹងកូន " ម៉ាក់របស់ថេយ៍ឃើញក៏សួរនាំ ព្រោះមិនដែលស្គាល់ពីមុនមកនោះទេ

" ជាអ្នកជួយថ្លៃព្យាបាលឲ្យម៉ាក់នឹងណាបើមិនបានគេកូន មិនដឹងថារកលុយឯណាបាននោះទេ " NJ

" ចុះថេយ៍នៅឯណាទៅ " JK ក្រឡែកមើលជុំវិញនឹងអស់ ហើយមិនឃើញសោះទើបដាច់ចិត្តសួរវិញប្រាប់ថានៅតែ ចូលមកបែរជាមិនឃើញទៅវិញ ។

💕កូនប្រសារឆ្នើម💕 ( Completed ✔️ )Donde viven las historias. Descúbrelo ahora