ភាគ 8

178 21 0
                                    

ក្លីនិក !!

អ្នកទាំងបីដើរទៅដើរមកនៅមុខបន្ទប់ ម្នាក់ៗនៅមិនសុខ ព្រោះតែជីមីនចូលទៅខាងក្នុងពីម៉ោងទៅហើយ មិនដឹងថាពេលនេះយ៉ាងមិចនោះទេ ។
« ហេតុអីក៏យូយ៉ាងនេះ »ណាមជុនរអ៊ូ ក្នុងចិត្តបារម្មសុវត្តិភាពរាងតូច ។

« មិចបានមិនអោយពួកយើងចូលទៅម្នាក់ ? មនុស្សសម្រាលកូនប្រកត់ជាត្រូវការស្វាមីនៅក្បែរជាមិនខាន ពេទ្យគ្មានដឹងស្អីទេឬ ? »ជុងហ្គុកឯណេះក៏នៅមិនសុខដូចគ្នា ។

« ហែងជេម៉ែក្មេកមែន ? »ថេយ៉ុងលឺសៀងប្អូនដូច្នេះ ទើបសួរព្រោះតែខាងក្នុងគឺមានម្ដាយជីមីនដែលជួយបង្កើតកូនផងដែរ ។

« ហុឺយ...ធុញណាស់..បារម្មៗ »ជុងហ្គុកមិនឆ្លើយសំនួរបង បែមកអង្គុយកៅអីក្រពុលមុខ ។

ក្នុងបន្ទប់ !!

ជីមីនកំពុងគេងលើគ្រែទាំងមិនដឹងខ្លួន នៅពាក់កណ្ដាលទ្រូងរបស់គេ មានបឹតបាំងក្រណាត់ពណ៍ខៀវ ចំណែកទៅក្រោមគឺមានដុកទ័រប្រុសកំពុងតែច្រឹបសាច់ពោះតិចៗ ដោយមានម្ដាយជីមីនជាជំនួយការ លោកគ្រូពេទ្យធ្វើយ៉ាងយកចិត្តទុកដាក់ចំពោះជីមីនបំផុត ។ ពួកគេប្រើពេលមួយនាទីទៅមួយនាទីអោយមានតំលៃ នឹងព្យាយាមប្រឹងប្រែងបំផុត លុះដល់គោលដៅការងាររបស់ពួកគេ ស្រាប់តែមានសំលេងក្មេងស្រែក លាន់ពេញបន្ទប់ពេទ្យ ។
« ចៅយាយ.. »លោកស្រីនិយាយឡើងខណៈទទួលក្មេងពីដៃដុកទ័រ ។

ងាកមកមើលខាងក្រៅ សកម្មភាពកំលោះទាំងបីនៅដដែល ឈរមិនស្ងៀមដើរទៅមកវិលមុខពេញនឹង អន្ទះសារចង់ដឹងថាកូនកើតហើយឬនៅ ម្ដាយគេមានសុវត្តិភាពឬអត់ ។
ង៉ា !! ផឹប !! អ្នកទាំងបីរត់ផ្ទៀងត្រជៀកមុខទ្វាស្ដាប់អោយជាក់ ដោយសារបានលឺសំលេងក្មេងស្រែកយំ ។
« លឺ. ពួកហែងលឺដូចអញទេ ? »ណាមជុនសួរប្អូនទាំងអន្ទះសារ ធ្វើកាយវិការដៃជើង ទឹកមុខស្លន់រំភើប ។

« កូន...កូនអញកើតហើយ »ថេយ៉ុងមិនណយស្រែកលូតកញ្ច្រោលដូចក្មេង ។

« យ៉េ....អញហើយ »ជុងហ្គុកស្រែកបន្ទាប់ ហើយបីនាក់បងប្អូនក៏កាន់ដៃគ្នាហូពេញមុខបន្ទប់ ទាំងបានមិនចាប់អារម្មណ៍មនុស្សមើលមក ។

មន្តស្នេហ៍កំលោះចាស់.   ចប់Where stories live. Discover now