ភាគ 7

179 16 0
                                    

មន្តស្នេហ៍កំលោះចាស់

ភាគ 7

3ថ្ងៃក្រោយមក !!

« បងប្រាប់អូនប៉ុន្មានដងហើយថាកុំអោយលើករបស់ធ្ងន់ៗ ហេតុអីក្បាលរឹងចឹងហឺម... »ថេយ៉ុងដើរចូលផ្ទះបាយ ពេលត្រឡប់មកពីធ្វើការងារវិញ ក៏ឃើញប្រពន្ធមិនចេះស្ដាប់នៅមិនស្ងៀម ។

« ឆ្នាំងដាំបាយនឹងអត់អោយកាន់ដែរ ? »រាងតូចហួសចិត្ត សួរប្ដីតើឆ្នាំដាំបាយមួយនឹងវាធ្ងន់កំរិតណា ?
តាំងពីចេញមន្ទីពេទ្យមក ជីមីនត្រូវប្ដីទាំងបីថ្នមលើសពីកែវទឹកទៅទៀត សឹងតែគេដើរទៅនោមខ្លួនឯងមិនបានផង លើកនេះលើកនោះបន្តិចបន្ទួចចាំមើលប្ដីរអ៊ូអោយស្ដាប់ ។ ចំណែកពួកគេក៏បានរកការងារធ្វើរៀងៗខ្លួន ដើម្បីយកប្រាក់មកផ្គត់ផ្គង់ប្រពន្ធកូន ណាមជុនធ្វើការហ្គាស់សាំង ចំណែកថេយ៉ុងអ្នករត់តុអារហារ ឯជុងហ្គុកចូលធ្វើជាគ្រូបង្រៀនតៃខ្វាន់ដូ ។

« ឌឺណាស់យើង..មោះអោយមកបង.. »ជុងហ្គុកដែលមកជាមួយក៏ទៅយកឆ្នាំពីជីមីនទៅទុក ។

« បងប្រាប់អូនថាមិនបាច់ចាំធ្វើបាយម្ហូបទុកអោយពួកបងនោះទេ ពួកបងត្រឡប់មកពីធ្វើការវិញ ចាំពួកបងធ្វើ ! គ្នាច្រើនជួយគ្នាតែមួយដៃមួយជើងរួចហើយ »ណាមជុននោះជួយបន្ថែម ដោយដាក់ម្ហូបអារហារលើតុ រួចដើរទៅអោបប្រពន្ធមកអោយអង្គុយកៅអី ដោយមានជុងហ្គុកជានាក់ទាញជាស្រេច ។

« បងបានទិញនំខេកផ្ញើរអូនណា »ថេយ៉ុងដើរមកស្រាយថង់ ។
« យប់មិញអូនប្រាប់បងថាចង់ញាំ បងចេញពីធ្វើការក៏ឈៀងចូលទិញមកផ្ញើរ »

« អរគុណ..!! ហើយថ្ងៃនេះហត់ទេ ? »រាងតូចអង្គុយចាំពួកគេរៀបចំនំខេកអោយញាំនោះ ក៏សួរពីទុក្ខធូរៈខ្លះពីពួកគេ ។

សឺត !! « បានឃើញមុខអូនភាពនឿយហត់នោះក៏រសាត់អស់ហើយ »ថេយ៉ុងថើបថ្ពាល់មួយខ្សឺតក៏និយាយប្រាប់អារម្មណ៍ពិត ។

« ខ្ញុំជាថ្នាំពិសេសអ្ហេស ? »

« នេះកុំប្រាប់ថាប្រពន្ធបងមិនដែលដឹងខ្លួននោះ ? »ណាមជុនក៏ពោលដោយញញឹម ។

« អូនពិសេសជាងថ្នាំពេទ្យលើពិភពលោកទៅទៀត »ជុងហ្គុក

« ហិ...សំដីផ្អែមទាំងព្រមប្ដីខ្ញុំ »ជីមីនស្រាប់តែចេះញញឹមដាក់ពួកគេ ធ្វើអោយស្វាមីមានការត្រេកអរជាខ្លាំង ពីព្រោះតែជីមីនមិនដែលយកចិត្តទុកដាក់ ឬផ្ដល់ស្នាមញញឹមទន់ភ្លន់បែបនេះពីមុនមក ។

មន្តស្នេហ៍កំលោះចាស់.   ចប់Where stories live. Discover now