ភាគ 5

166 16 0
                                    

កើតរឿងនោះឡើងហើយ ដំណឹងទាំងនេះក៏បានលិចលឺដល់គ្រួសារទាំងសងខាង ពេលនោះលោកស្រីផាកចង់ដាក់ពាក្យបណ្ដឹងទៅកាន់ត្រកូលទាំងពី ប៉ុន្តែពួកគេបានមកចចាគ្នាដោយសន្តិវិធី បន្ទាប់មករៀបចំផ្សំផ្គុំគ្នា ខណៈនោះជីមីនមានការមិនពេញចិត្ត ព្រមទាំងប្រកែកដាច់.ក.ចោល គេមិនអាចរៀបការទទួលយកស្វាមីដល់ទីបីបាននោះទេ ។ បើទោះបីប្រកែកយ៉ាងនេះ ចុងក្រោយជីមីននៅតែគេចមិនផុត ហើយកម្មវិធីរបស់ពួកគេក៏មិនសន្ធឹកសន្ធាប់អីដែរ គ្រាន់តែរៀបចំជាមួយគ្រួសារបងប្អូនសងខាងប៉ុណ្នោះ រួចក៏ចុះអុីតាសុីវិលរួមគ្នាយ៉ាងលំបាក ពេលគ្រប់យ៉ាងបានចប់ទៅរលូន រឿងដែលពិបាកកើតឡើងមកម្ដងទៀត គឺកូនកំលោះតូច(កូនក្រមុំ)បានរត់ចោលស្វាមីទាំងបីក្នុងយប់ផ្សំដំណេកបាត់ស្រម៉ោលសូន្រឈឹង ។
រយៈពេល7ថ្ងៃល្មមដែលពួកគេទាំងបីស្វះស្វែងរកប្រពន្ធជើងល្អ ប៉ុន្តែមិនងាយស្រួលទាល់តែសោះ ប្រទេសកូរ៉េមិនមែនតូចឯណា ម្យ៉ាងក៏មិនដឹងថាទីណាដែលជីមីនចូលចិត្តទៅ ពីព្រោះនាក់ក្នុងផ្ទះមិនដែលដឹងពីចំណង់ចំណូលចិត្តរាងតូច ក៏មិនដឹងថាទីណាគេចូលចិត្តទៅ ។
« ហុឺយ... »ប្រុសធំដែលមានឈ្មោះថាណាមជុន ដកដង្ហើមធំជាលើកទី10 គេធុញថប់ជាខ្លាំង ។

« តើគួរធ្វើយ៉ាងមិចទៅ ? រកអស់ហើយ នេះស្ទើតែជីកប្រទេសនៅតែមិនឃើញ តើកាតឿជើងល្អនោះទៅសង្ងំឯណា ? »ថេយ៍ក៏រអ៊ូរទាំ ។

« ចាំមើលចុះ បើអោយឃើញពេលណាខ្ញុំនឹងចងមិនអោយដើរមួយឆ្នាំតែម្ដង »ជុងហ្គុករអ៊ូបន្ទ តាមចរិកចិត្តក្ដៅរបស់គេ ។
« ហើយនេះបងជុនប្រុងទៅណា ? »ពេលឃើញណាមជុនក្រោកឈរដើរចេញ ជុងហ្គុកក៏រហ័សសួរនាំ ។

« បងទៅដើរលេង បើនៅតែចឹងបងស្មុកងាប់ខានជួបប្រពន្ធមិនខាន »

« អញទៅដែរចឹង »ថេយ៍ក៏ក្រោកឈរដើរមកកៀកណាមជុន ។

« បើចឹងទៅទាំងអស់គ្នាទៅ »ព្រោះតែបងៗទៅអស់ហើយ នៅសល់តែឯង ទើបជុងហ្គុកស្នើសុំតែម្ដង បន្ទាប់មកអ្នកទាំងបីក៏នាំគ្នាចូលឡាន ហើយបើកចេញពីអាផាតាមិន ដែលជាការដូម៉ាក់ប៉ាអោយក្នុងថ្ងៃរៀបការ ។
....
ងាកទៅមើលមាត់ទឹកទន្លេហានឯណេះវិញ នៅលើបង់ជិតមាត់ទឹក ឃើញថាមានកំលោះមាឌតូចកំពុងអង្គុយយោលជើងញាំចំណីយ៉ាងរំផើយ បើមើលអោយជិតតាមពិតជាជីមីននេះឯង ។ គេមិនបានរត់ទៅនៅឯណាឆ្ងាយ គឺសង្ងំនៅសេអ៊ូលនេះទេ ចិត្តមិនស្រលាញ់ប្ដី គួបនឹងទង្វើពួកគេធ្វើដាក់ខ្លួន ទើបជីមីនខឹងស្អប់រត់ចោលប្ដីកណ្ដាលយប់ ហើយមកជួលផ្ទះនៅដែលគ្មាននណាម្នាក់ដឹង ។
« ត្រជាក់ស្រួលណាស់ ស្រស់ស្រាយតែម្ដង »ជីមីនរអ៊ូង៉ាវៗទាំងមាត់ទំពាចំណីពេញ កែវភ្នែកត្រយ៉ងសម្លឹងមើលទៅទឹកសែនជ្រៅ ក្រោមពន្លឺភ្លើងអំពូលជាច្រើន ។
« ហុឺយ..មិនដឹងថាម៉ាក់បារម្មពីខ្ញុំយ៉ាងមិចទេពេលនេះ ក៏ប៉ុន្តែខ្ញុំមិនចង់ជួបក្មេងចង្រៃអស់នោះឡើយ ដូច្នេះខ្ញុំនឹងលាក់ខ្លួនទាល់តែចាស់ជរាចាំទៅជួប ខ្ញុំពិតជាស្អប់ពួកគេខ្លាំងណាស់ »រាងតូចនិយាយទាំងពីបាកចិត្ត នឹងខឹងដំណើរគ្នា គេនឹកម្ដាយដូចគ្នា តែធ្វើយ៉ាងមិចបើសិនជាទៅនឹងជួបស្វាមីក្មេងៗជាមិនខាន ។
« ហឺម...ធុញណាស់ »បន្ទាប់ពីគយគន់ទេសភាពអស់ច្រើននាទីហើយ រាងតូចក៏ត្រូវរូតរះទៅផ្ទះវិញ ព្រោះម៉ោង7យប់ហើយ រស់នៅម្នាក់ឯង ផ្ទះជួលផ្លូវចូលរៀងស្ងាត់ទើបឆាប់ទៅវិញ ។
ជីមីនដើរលើដងផ្លូវតាមមាត់ទឹករឿយៗ ក្នុងដៃកាន់ប្រអប់ចំណីទៅញាំផ្ទះបន្ត វាមិនឆ្ងាយនោះទេ ទើបគេត្រូវដើរដើម្បីអោយយឺតសសៃខ្លះផង ចាប់តាំងពីបែកជាមួយពួកគេបូកនឹងថ្ងៃគេរត់ចោលយប់នោះវាមួយខែទៅហើយ ជីមីនចេះតែឈឺចង្កេះខុសធម្មតា ចេះចុករោយរាងកាយ អ៊ីចឹងហើយគេតែងតែដើរហាត់ប្រាណខ្លះដើម្បីសម្រួលសសៃ ។
..
« បងថាដូចខ្ញុំទេ ? »ងាកមកមើលកំលោះបីនាក់អង្គុយក្នុងហាងមួយកន្លែង ក៏ស្ថឹតនៅមាត់ទន្លេដូចគ្នា ទោះបីជាពួកគេអង្គុយក្នុងពិតមែន ប៉ុន្តែគេអាចមើលតាមកញ្ចក់ឃើញខាងក្រៅបានច្បាស់ល្អ ។ ខណៈអង្គុយញាំអារហារផឹកស្រា ជុងហ្គុកក៏ដាក់ភ្នែកទៅមាត់ទឹក ឃើញមនុស្សស្ទង់ៗដើរទំនងធ្លាប់ស្គាល់ ទើបប្រាប់បងទាំងពី តែគេហាក់ជាមិនជឿទាល់តែសោះ ក៏ចេះតែនិយាយ ៖
« ខ្ញុំថាជីតឿណាបងជុន »

មន្តស្នេហ៍កំលោះចាស់.   ចប់Where stories live. Discover now