ភាគ 3

163 20 1
                                    

គ្រាន់តែឡានឈប់ងក់ក្នុងផ្ទះភ្លាម ម្នាក់ៗរហ័សដណ្ដើមគ្នាចុះអោយបានមុន ធ្វើអោយមានភាពរញ៉េរញ៉ៃពេញឡាន មូលហេតុដែលទាំងនេះក៏ព្រោះតែរឿងលេខនោះហើយ នាក់ណាចេញបានមុនគឺខលទៅរកម្ចាស់លេខនោះមុន ទើបពួកគេបង្កការចលាចលពេញឡាន ។
« យើងចុះមុន យើងបងពួកឯង »ណាមជុនតវ៉ា ខណៈប្អូនទាំងពីចាប់ទាញអាវទាញខោគេជាប់ ។

« យាយដដែលៗ អញគ្មានបងគ្មានប្អូនទេអារឿងប្រពន្ធនោះ »ថេយ៉ុងតបស្លាវ ។

« ជុងហ្គុក...អូយអារបល់យ៉...រហែកខោអញ »ណាមជុន ។

« នែ៎...ហើយនាំគ្នាធ្វើអីនឹងកូនៗ ? »ព្រោះតែសំលេងចាចពេញមុខផ្ទះខ្លាំង ដល់ថ្នាក់លាន់លឺទៅខាងក្នុង ទើបលោកគីម នឹងលោកស្រីគីមចេញមកមើល ពួកគាត់សឹងតែគាំងបេះដូង ខណៈកូនៗវៃគ្នា ចាប់ទាញខោទាញអាវខ្ទិចខ្ទី ពិសេសណាមជុនពេលនេះគឺនៅតែលីអូជាប់ចង្កេះ ។

« ហើយតើមានរឿងអីហាស់ ? មិចក៏នាំគ្នាធ្វើបាបបងជុនចឹង ? »លោកគីមសួរកូនប្រុសពៅនឹងក្មួយកំហូច ពេលនោះពួកគេក៏បញ្ឈប់សកម្មភាព ។

« ប៉ា ម៉ាក់ »ណាមជុន ។

« លើកខោឡើង មិនចេះខ្មាស់គេសោះពួកឯងនេះ មួយៗធំក្បាលប៉ុនគ្នាអស់ហើយ នៅតែឈ្លោះគ្នាមិនឈប់ »លោកស្រីគីម ដាក់ផាំងៗ ឈ្លោះតាំងពីនៅតូចដល់ពេញកំលោះ ។

« នាំគ្នាចូលក្នុងទៅ »
« ហើយលោកក្មួយប្រុងទៅណា ? »លោកគីមរៀបចូលផ្ទះជាមួយកូនៗទាំងពីស្រាប់តែដាក់ភ្នែកទៅជុងហ្គុកបម្រុងថយជំហ៊ានចេញ ។

« គឺទៅផ្ទះខ្ញុំនឹងហើយលោកប៉ា »គេតបទៅវិញ ផ្ទះគេគឺជាប់របងផ្ទះលោកគីមនេះឯង ។

« អត់មានមកយករួចខ្លួនទេ ឆាប់ចូលក្នុងជាមួយបងៗ ប៉ាប្រដៅពួកឯងម្ដង »

« ទេ..រឿងគ្រួសារប៉ា កូនក្មួយអត់ពាក់ព័ន្ធ »

« បើឯងមិនចូលទេ ប៉ានឹងទៅឡូឡាដាក់ម៉ែឪឯងនៅផ្ទះតែម្ដង »

« ចូលក៏បាន »បន្ទាប់មកពួកគេក៏នាំគ្នាចូលក្នុង ។

ផ្ទះត្រកូលផាក !

ឡានចតក្នុងចំណតជំហៀងផ្ទះត្រឹមត្រូវហើយ ទើបរាងតូចបើកទ្វាចុះពីឡាន ទាំងមានអីវ៉ាន់ប៉ុន្មានថង់កាន់ជាប់ក្នុងដៃ រួចក៏ដើរចូលផ្ទះរបស់គេ ។

មន្តស្នេហ៍កំលោះចាស់.   ចប់Where stories live. Discover now