ភាគ 2

213 17 1
                                    

« ទាក់ទងអីជាមួយអូនៗដែរ ? »

« យី...ហៅគេសុទ្ធតែអូន អត់មើលមុខខ្លួនឯងទេ ? »ជុងហ្គុកបន្តទាំងសើចក្រហឺម មុខរាងតូចឡើងក្មេងខ្ចីមកហៅគេអូនចឹង គេចង់តែសើចទេ ។

« ក្មេងណាស់អូន »ណាមជុន ។

« ហុឺយ..គិតទៅក្មេងៗលូវស្លុយសាហាវ »រាងតូចក្រវីក្បាលបែបហួសចិត្ត ហើយក៏ដើរចេញប៉ុន្តែពិតជាស៊យព្រោះក្មេងបីនាក់នេះដេញតាមកិតៗ ។
« នាំគ្នាតាមបងនេះ តើប្អូនត្រូវការអី ? »

« អាយុប៉ុន្មានហើយ ? »ជុងហ្គុកគ្រឺតណាស់ដែលរាងតូចហៅគេអូនពេញៗមាត់ក៏សួរតែម្ដងទៅ ។

« 28ឆ្នាំ »រាងតូចឆ្លើយកំបុតៗ ព្រោះធុញពួកក្មេងនេះមែនទែន វាធ្វើអោយពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំង មុខក្មេងខ្លួនតូចអាយុច្រើននណាជឿ ? តែពួកគេហាក់មិនលឺនៅនិយាយផ្លែផ្កា ។

« អាយុអូនល្មមមានប្ដីហើយណា »ណាមជុន

« អាក្មេងឆ្កួតអស់នេះ »

« ឆ្កួតព្រោះស្រលាញ់អូន »ថេយ៉ុង

« ក្មេងទេកុំឈ្លើយពេក ទៅផ្ទះខំរៀនទៅអាក្អូន ! មុខដូចពួកឯងគ្មាននាក់ណាគេយកទេ »

« តែបងយកអូន »ឆ្លើយព្រមគ្នា

« យី..ពួកអាក្មេងឈ្លើយ »អត់ទ្រាំមិនបានក៏ស្រែកជេមួយវ៉ាស់ មើលមនុស្សដើរតាមផ្លូវសុខៗស្រាប់តែពួកក្មេងស្ទាវបីនាក់មកតាមចែចង់កណ្ដាលផ្លូវ អោយអារម្មណ៍ភ័យនឹងម៉ួម៉ៅព្រមគ្នា ។

« ឈ្មោះអី ? »អត់ខ្លាចអត់ក្រែងចិត្តជុងហ្គុកសួរបន្តធ្វើមិនដឹង ។

« ..... »រាងតូចហត់ណាស់ប្រឹងបោះជំហ៊ានយ៉ាងលឿនចេញពីផ្សារខណៈក្មេងៗតាមស្អឹតដូចតុកកែ ។

« ឈ្មោះអី ? »

« ហុឺយ..អញ... »

« សួរថាឈ្មោះអី ? »

« អត់មិនបានលូវហើយអញ »

« ឈ្មោះអី ? »

« ហុឺយ..វាមិចពួកអស់ឯងហាស់ ? »ខឹងពេករាងតូចក៏ឈរស្រែកដាក់មុខពួកគេតែម្ដង តែមើលម្នាក់ៗអត់ខ្លាចទេបែជាញញឹម ព្រោះតែរាងតូចទៅជាគួរអោយស្រលាញ់ទៅវិញពេលខឹង ។

មន្តស្នេហ៍កំលោះចាស់.   ចប់Where stories live. Discover now