ភាគ 6

154 17 0
                                    

មន្តស្នេហ៍កំលោះចាស់

ភាគ 6

មួយសន្ទុះហើយដែលជីមីនឈរជ្រេងចង្កេះសម្លក់ស្វាមីទាំងបី ចំណែកពួកគេវិញក៏ស្ងាត់ បានត្រឹមមើលប្រពន្ធម៉ក់ៗ ដឹងថារាងតូចមិនបានស្រលាញ់ពួកគេ ប៉ុន្តែពួកគេពិតជាមានក្ដីស្រលាញ់ចំពោះជីមីនយ៉ាងពិតប្រកត់ ហើយក៏ទទួលដឹងពីកំហុសរបស់ខ្លួនពីកាលនោះដែរ ។
មើលទៅដូចជាគ្មានសាច់ការអ្វីបន្ត ទោះបីជារៀបការក្លាយគូស្វាមីពេញច្បាប់ក៏ដោយ តែបេះដូងតូចមួយនេះគ្មានរំជើបរំជួលជាមួយកំលោះសង្ហាទាំងបី ដូច្នេះរាងតូចដើរចុះពីលើគ្រេ ទាំងទឹកមុខធុញថប់ ស្រប់ពេលនោះសំលេងអ្នកទាំងបីបាននិយាយព្រមគ្នាយ៉ាងកំសត់ ៖
« តើអូនចង់ទៅណាទៀតហើយ ? »

« ទៅផ្ទះរបស់ខ្ញុំ »រាងតូចសម្លឹងមុខគេហើយតបទៅវិញដោយទើសចិត្ត ពីព្រោះទឹកមុខពួកគេពិបាកមើលខ្លាំង ប្រៀបដូចកូនទាម្ដាយទៅផ្សារជាមួយ ។
« កុំមកធ្វើមុខបែបនេះដាក់ខ្ញុំ »

« អូនដាច់ចិត្តចោលពួកបងមែនឬ ? »ណាមជុនបានសួរយ៉ាងសោកសៅ ។

« អូនដឹងថាបងតាមរកអូនយូប៉ុណ្ណាទេ ? បងទាំងបារម្ម ទាំងនឹក គិតដល់អូនគ្រប់ពេល គ្រប់ដង្ហើម ! មីន..អូនពិតជាគ្មានក្ដីស្រលាញ់ចំពោះពួកបងពិតមែនអ្ហេស ? »ថេយ៉ុង

« បងអាចជាគ្មានតំលៃអ្វីសម្រាប់បេះដូងអូន ក៏ប៉ុន្តែសម្រាប់អូនវិញ ពិតជាមានតំលៃខ្លាំងណាស់ចំពោះបង ទោះជាមាសប្រាក់ របស់កំរមាននៅលើពិភពលោកមួយនេះក៏ដោយ វាគ្មានតំលៃបន្តិច ប្រៀបមិនបាននឹងអូននោះទេមីន...កុំទៅចោលបងទៀតអីបានទេ ? បងសូមអង្វអូន »ជុងហ្គុក

« ដូចក្នុងរឿង »ជីមីនបោះសំដីបីម៉ាត់ដាក់ពួកគេ ដូចជាគ្មានអារម្មណ៍ស្អីបន្តិច ធ្វើអោយអ្នកស្ដាប់ស្រឡាំងកាំង ខំតាក់តែងចូលតួចុងក្រោយគេធ្វើមិនដឹង ។

« អូនសម្លាញ់ »អ្នកទាំងបីប្រើសំដីផ្អែមព្រមគ្នា ខណៈជំហ៊ានតូចបោះទៅមុខ ។

« ហុឺយ... »ជីមីនដកដង្ហើមធំព្រោះតែធុញ មិនដឹងថាជាកើតស្អីដែរ ចិត្តមួយចង់ទៅចិត្តមួយចង់នៅ បែងចែកមិនដាច់ក្នុងពេលនេះ ។

មន្តស្នេហ៍កំលោះចាស់.   ចប់Where stories live. Discover now