ភាគ 1

552 51 4
                                    


រាងស្ដើងមាឌតូចដូចមនុស្សស្រីក្នុងចំណោមមនុស្សប្រុសទាំងពួង រូបគេមានរាងតូចច្រឡឹងគួរអោយស្រលាញ់ជាងគេ កំពុងដើរទិញរបស់ក្នុងផ្សាររាត្រីមួយនាពេលយប់ ។

« ដូចជាគ្មានរបស់ណាត្រូវចិត្តសោះ »គេរអ៊ូរទាំម្នាក់ឯង អីវ៉ាន់មានច្រើនគ្រប់សព្វ ប៉ុន្តែគេជាមនុស្សរើសច្រើន ពិបាកតម្រូវចិត្តទើបមិនដឹងថាគួរតែយកមួយណាល្អ ។
« ខ្ជិលទិញណាស់ទៅរកអ្វីញាំល្អជាង »ដើរជាងមួយម៉ោងហើយគេរកអ្វីមិនបានមួយ ត្បឹតថាជាកូនអ្នកមានតែទិញមួយៗគឺរើសច្រើន របស់ខ្លះគេកំពុងតែពេញនិយម គាត់បែជាគិតថាធម្មតា មិនឡូយមិនស្អាត ពេលខ្លះចរិកគាត់ចាស់ទុំជ្រុល ។

ហាងស៊ុប !

គេជ្រើសយកការញាំច្រើនជាងគ្រប់ពេលចេញមកខាងក្រៅ អីលូវគេបានមកអង្គុយក្នុងហាងស៊ុបដែលនៅបរិវេនផ្សាររាត្រីនេះ ទោះបីជាម្នាក់ឯងក៏ញាំចូលដែរ ជាទំលាប់របស់គេទៅហើយ ។ មិនមែនគេគ្មានមិត្តឯណា គឺមានគ្រាន់តែពួកគេត្រូវបានរៀបការ ទៅរស់នៅតាមខេត្តឆ្ងាយៗ ពួកគេរវល់តែរឿងគ្រួសារគ្មានពេលវេលាដូចនៅលីវ យូៗឆាតរកគ្នាម្ដង សឹងតែក្លាយជាអ្នកដ៏ទៃអស់ទៅហើយពេលនេះ ។

« ហឺម..ឆ្ងាញ់ណាស់ »គេរអ៊ូសសើររឿងស៊ុបកំពុងញាំ ឃើញទេសូម្បីតែម្នាក់ឯងក៏ញាំចូលដែរ មិនខ្វល់ពីនណាទាំងអស់ នេះហើយជាជីវិតដែលគេចង់បាន ឯករាជ មិនខ្វល់សំដីអ្នកដ៏ទៃ រស់នៅជាខ្លួនឯង ។
« ថ្ងៃក្រោយមកញាំទៀត ហាងឆ្ងាញ់ៗចេះ ត្រូវតែមកអោយញឹក »

......

« មិញហែងទិញអីបានខ្លះ ? »សំលេងកំលោះសង្ហាម្នាក់សួរទៅកាន់គ្នារបស់គេ ។

« អញបានខោមួយ »គេនិយាយហើយស្របនឹងលើកបង្ហាញ ។

« អញមានបានស្អីទេ ចេះតែដើរមើលៗទៅ »ម្នាក់នេះក្មេងជាងគេបន្តិចបានឆ្លើយ ។

« អញមិនដែលឃើញវាទិញស្អីបានមួយទេ ពេលមកម្ដងៗ »កំលោះមាឌធំជាងគេនិយាយ ។

« ទិញស្អីរបស់មានពេញផ្ទះហើយ »

« បើចឹងទៅរកអីសុីសិនហី ? »

« ថេយ៉ុងទៅអត់ ? »

« ហឺម...មើលអាហ្គុកវាសួរ តាទៅៗទាំងអស់គ្នានឹងហី »ថេយ៉ុងតបបែបហួសចិត្ត ចេះមកសួរកើត ។ បន្ទាប់មកពួកគេទាំងបីក៏បណ្ដើរគ្នាចូលហាងមួយក្បែរនេះតែម្ដង ។
អ្នកទាំងបីជាបងប្អូននិងគ្នា ឈ្មោះគីម ណាមជុន អាយុ20ឆ្នាំជាបងបង្កើតគីមថេយ៉ុង អាយុ18ឆ្នាំ ចនជុងហ្គុក អាយុ18ឆ្នាំ ជាបងប្អូនជីដូនមួយនឹងថេយ៉ុង ណាមជុន អ្នកទាំងបីគឺជាកូនមាហាសេដ្ឋីមានរូបរាងមុខមាត់សង្ហា នណាក៏ល្បីពីឈ្មោះរបស់គេដែរ ។
ថេយ៉ុងនឹងជុងហ្គុកទើបតែប្រលងជាប់ទី12ត្រូវឈប់សម្រាកមួយខែ ចំណែកណាមជុនរៀនចប់ទី12ប្រលងធ្លាក់ គេក៏មិនរៀនបន្តនោះដែរ មួយថ្ងៃៗដើរលេងតែបីនាក់បងប្អូនរបស់គេ ។

មន្តស្នេហ៍កំលោះចាស់.   ចប់Where stories live. Discover now