ភាគ ១២ «មិត្តយកអតីតមិត្តប្រុសមិត្ត»🐍

109 11 1
                                    

     «ឯង!!!!!» ភ្នែកធំៗទាំងគូនោះបើកឡើង សម្លឹងញ័រសាច់ទទ្រើក។ មិននឹកស្មានឡើយថាមនុស្សដែលបាត់ខ្លួនទៅជាយូរ ពេលនេះក៏ត្រឡប់មកវិញបាន មករកពិភពចាស់ដែលលែងត្រូវការ ហើយចង់បានវាត្រឡប់ទៅវិញឬ?!!
     «វ៉ាយ៍??» វ៉ាយ៍!! វ៉ាយ៍ ស្គេចឈើសាន់(White SketcherSun) ជាមិត្តភក្តិដ៏ល្អបំផុតរបស់ខ្លួន!! គឺជាគេនេះហើយ នឹក... គឺនឹកមិត្តខ្លាំងណាស់។ វ៉ាយ៍ ជាមិត្តតែម្នាក់ដែល បៀវ ធ្លាប់មាន! ជាមិត្តល្អតែម្នាក់គត់ដែលរាប់អានគ្នាដូចបងប្អូន មានអ្វីក៏ចែកគ្នា យល់ពីចិត្តគ្នាគ្រប់រឿង។ តាំងពីពេលដែល បៀវ មានរឿងបែកបាក់គ្នាជាមួយនឹង បៃប៊ល ហើយត្រូវទៅរៀបការជាមួយ គ្រីហ្វ តាំងពីពេលនោះមកទំនាក់ទំនងមិត្តភាពមួយនេះក៏លែងបានជួបគ្នាជាង ២ ឆ្នាំមកដែរ!! ប៉ុន្តែចម្ងល់នាពេលនេះខ្លាំងបំផុតនោះគឺ... ហេតុអី វ៉ាយ៍ ត្រូវមានវត្តមាននៅត្រង់នេះ?!!
.................................................................
     ក៎...កុំប្រាប់អោយសោះថា វ៉ាយ៍ គឺជាកំណាន់របស់ប្រុសម្នាក់នេះដែរ?!
     «...» នាពេលនេះមិត្តភក្តិទាំងពីរកំពុងប្រឈមមុខនឹងគ្នា។ កែវភ្នែកមនុស្សទាំងទ្វេក៏កំពុងសម្លឹងជ្រួញចិញ្ចើមដាក់គ្នាមិនឈប់ផងដែរ។ ម្នាក់ៗមានចម្ងល់ផ្សេងៗគ្នារៀងខ្លួន ដែលត្រូវការចម្លើយមកពន្យល់អោយច្បាស់សងខាង។ តើវត្តមាន បៀវ ត្រឡប់វិញដើម្បីអី?? ថាតើ វ៉ាយ៍ មានវត្តមាន រួចស្រែកមុននេះដើម្បីអី?!!
     «មិចក៏ឯងមកវិញ?!!» ពេលនេះមិនដូចពីមុនឡើយ។ ម្តេចក៏ វ៉ាយ៍ ហ៊ានបោះសំឡេងនិងភាសាបែបនេះដាក់មកកាន់មិត្តខ្លួនឯងដូច្នេះ?!!
     សំឡេងស្រែកហៅគ្នាស្និតស្នាល ជា Best Friend ពីមុនបាត់ទៅណា?!! ពេលនេះកំពុងតែមានរឿងអីអោយប្រាកដ?? វាច្បាស់ណាស់ថា វ៉ាយ៍ កំពុងមានទំនាក់ទំនងជាមួយអតីតមិត្តប្រុសរបស់មិត្តខ្លួនឯង! កំពុងតែមានទំនាក់ទំនងជាមួយ បៃប៊ល ពិតទេ?!!
     «...» បៀវ ចាប់ផ្តើមគាំង! ភាំងស្មារតីរៀបនឹកសាច់រឿងមិនត្រូវ។ វ៉ាយ៍ ជាអ្វី?? ជាអ្វីនឹងប្រុសម្នាក់នេះទៅទើបបានជាប្រើភាសា និងកាយវិការប្រច័ណ្ឌហួងហែងបែបនេះ។
     «បងនៅយកវាទៀតឬ??!! កំពុងតែធ្វើស្អីនៀគ?!! ហាស៎!!! ឌឹប៎ៗៗៗ...» ប្តូរពីមនុស្សដែលស្គាល់! វ៉ាយ៍ ក៏បែរមករកប្រុសកំលោះវិញ សួរនាំអោយច្បាស់ការ យ៉ាងណាក៏ខ្លួនមិនព្រមដាច់ខាតនឹងរឿងនេះ ទោះបីគេចង់ចិញ្ចឹមក្មេងរាប់លាននាក់មុនរៀបការ ឬក្រោយរៀបការហើយក៏ដោយ ក៏គេចិញ្ចឹមទៅចុះ គូដណ្ដឹងមិនថា!! ប៉ុន្តែម្នាក់នេះ! ម្នាក់កំពុងឈរនេះ ដាច់ខាតមិនព្រមជាដាច់ខាត។
     «អូឌី ស្តាប់បងសិន!!!» បៃប៊ល។
     «ខ្ញុំមិនស្តាប់!!! បងចង់ទៅទាក់ទងនរណាក្រោយខ្នងខ្ញុំប៉ុន្មានលាននាក់ក៏បាន ប៉ុន្តែហាមជាវា!!!»
     «...» វាយ៉ាងមិចអោយប្រាកដទៅ?? អូឌី? វ៉ាយ៍? ជាមនុស្សតែមួយមែនទេ? មិចក៏ បៀវ មិនដែលដឹងថា វ៉ាយ៍ មានឈ្មោះផ្សេងជា អូឌី ឯណាទៅវិញ។ អូឌី ដែលជាគូដណ្ដឹងហ្នឹងមែនទេ?? មានន័យថា មិត្តល្អកំពុងទាក់ទងគ្នាជាមួយអតីតមិត្តប្រុសមិត្ត?? វាមិនខុសពីពស់ចាំចឹកមិត្តខ្លួនឯងទេ ត្រូវទេ?!
     «ហ៊ឺស៎... ខ្ញុំមិនព្រមជាដាច់ខាត!!! ...បៀវ!!! ឯងទៅហើយកុំត្រឡប់មកវិញ!!! ឯងត្រូវចាំថា គេនិងឯងលែងត្រូវជាអ្វីនឹងគ្នាទៀតហើយ!!! ឯងជាអ្នកបោះបង់គេមុន ហើយរត់ទៅរៀបជាមួយ គ្រីហ្វ ដូច្នេះពេលនេះហាមមកពាក់ព័ន្ធជាមួយគូដណ្ដឹងរបស់យើងដាច់ខាត!!! ស្តាប់បានទេ?!!!» អូឌី និយាយផងស្រែកផង កំហឹងក្តៅពេញស្លឹកត្រចៀក! តើនឹងមានអារម្មណ៍បែបណាដែលឃើញថា មនុស្សម្នាក់នោះជាមនុស្សដែលគូដណ្ដឹងខ្លួនស្រឡាញ់បំផុតត្រឡប់មកវិញ វានឹងមានភាគរយខ្ពស់ក្នុងការឆក់ទាញបេះដូងគេទៅវិញបានលឿន។ យ៉ាងណាក៏ខ្លួនមិនព្រមដែរ!! គេ... គឺ បៃប៊ល គ្រៀស៍ហ្វឺ ត្រូវតែជារបស់ អូឌី ម្នាក់គត់!!!
     «វ៉ាយ៍... តែនេះ បៃប៊ល គ្រៀស៍ហ្វឺ អតីតសង្សារយើង!!» មិនមែនជាមនុស្សដទៃ ជាមនុស្សប្រុសតែម្នាក់ដែល បៀវ តែងតែអោយជួបមុខ តែងតែណែនាំអោយស្គាល់រាល់ពេលកាលពីមុន ក៏ជាមនុស្សប្រុសតែម្នាក់ដែលខ្លួនតែងនិយាយអំពីគេទៅប្រាប់ វ៉ាយ៍ អោយដឹងម្នាក់គត់។ ចុះហេតុអីក៏ វ៉ាយ៍ មានគំនិតបែបនេះ?!! ទាំងដែលដឹងរួចហើយ ថាប្រុសម្នាក់នេះធ្លាប់ជាមិត្តប្រុសរបស់មិត្តខ្លួនឯង។ តើវាត្រូវដែរទេដែលទៅទាក់ទងជាមួយគេ?!!
     «ប៉ុន្តែពេលនេះគេជាគូដណ្ដឹងរបស់ខ្ញុំ!!! ស្តាប់អោយច្បាស់... បៃប៊ល គ្រៀស៍ហ្វឺ គឺជាគូដណ្ដឹងរបស់ខ្ញុំ!!!» អូឌី។
     «ឯងដូចជាពស់អ៊ីចឹង!!!!» គ្មានអ្វីឈឺចាប់ជាងពេលដែលមានមិត្តបែបនេះទេ។ ម្តេចក៏មើលតាំងពីយូរមិនដឹង ថា វ៉ាយ៍ ជាប្រភេទមនុស្សបែបនេះ ហេតុអីក៏ត្រូវមកដឹងនៅពេលនេះ ជាពេលដែលពួកគេក្លាយជាគូដណ្ដឹងដែលជិតនឹងរៀបការជាមួយគ្នាបែបនេះ។
     «យើងមិនមែនជាពស់ មិនដែលលួចចាក់មិត្តទេ ប៉ុន្តែគេជាមនុស្សដែលឯងបោះបង់ហើយ!!» អូឌី។
     «ប៉ុន្តែជាអតីតរបស់យើងវ៉ើយ!!! វាក៏ដូចតែឯងលួចស្រឡាញ់ហើយចាក់យើងពីក្រោយអ៊ីចឹង!!! យ៉ាងហោចណាស់ក៏គិត ថាទង្វើបែបនេះវាមិនត្រូវទេដែលឯងធ្វើដាក់យើង!!!» បៀវ។
     «មិនត្រូវហ៎?!! ព្រោះឯងបោះបង់គេហើយ ហើយយើងគ្រាន់តែជួយស្អំបេះដូងអោយគេរហូតមកដល់ថ្ងៃនេះ កុំមកទាមទាររបស់ដែលឯងបានបោះចោលរួចហើយ ហើយចង់យកទៅវិញពេលណាក៏បានអោយសោះ!! មិនមែនទទួលបាបកម្ម ប៉ុន្តែឯងនឹងបានដឹងគ្នាជាមួយយើងមិនខាន!!» អូឌី។
     «យើងមិនដែលដឹងសោះថាឯងចរិតបែបនេះ វ៉ាយ៍!!! ...ក៏ដូចគ្នា!! មនុស្សប្រុសដែលស៊ីមិត្តរបស់សង្សារខ្លួនឯង សមគ្នាខ្លាំងណាស់!!!» ម្នាក់ជាពស់ ម្នាក់ជាពិសបង្កប់។ ស្រឡាញ់ម្នាក់នេះ ប៉ុន្តែចុងក្រោយទៅយកមិត្តរបស់ម្នាក់ដែលខ្លួនស្រឡាញ់ តើគិតថាសមដែរទេ?!!
     «សមប្រាកដហើយ!! មិនបាច់យំស្តាយទេ!! ព្រោះកុំអោយតែឯងមានគំនិតចង់ដណ្ដើមគេយកទៅវិញទៅបានហើយ!!» អូឌី។
     «ហ៊ឹស៎... យើងបូជាអោយ!! កុំបាច់ដេកភ័យអី!! ប្រុសបែបនេះយើងមិនយកមកវិញទេ!!» ថាហើយ បៀវ ក៏ដើរចេញទាំងឈឺប្រេះទ្រូងសឹងធ្លាយ។ ចាកចេញទៅក៏មិនភ្លេចដៀងសម្លក់ប្រុសម្នាក់នោះផងដែរ។ ចរិតគេពីមុនបាត់អស់រលីងហើយ អាចរិតសុភាពបុរសស្មោះតែមួយតើបាត់ទៅណាអស់ទៅ?!! គេថោកទាបខ្លាំងណាស់ដែលយកក្រពើធ្វើគូដណ្ដឹង ជូនពរស្រឡាញ់គ្នាដល់ងាប់។
     គ្រឹប៎!!!
     វត្តមាន បៀវ ចេញទៅផុត ក្រឡេកមកអ្នកខាងក្នុងដែលនៅសេសសល់ក៏ចាប់ផ្តើមធុញថប់។ បៃប៊ល ដើរមករកកៅអីធ្វើការរបស់គេវិញ អង្គុយពិចារណាអារម្មណ៍ខ្លួនឯងនៅពេលនេះ យកដៃញីក្បាលឥតឈប់។
     គេគ្រាន់តែចង់បញ្ឈឺម្នាក់នោះប៉ុណ្ណោះ! គេគ្រាន់តែចង់អោយម្នាក់នោះឈឺចាប់ស្មើនឹងកាលដែលគេឈឺចាប់ចង់ឆ្គួតដូចកាលពីមុន ពេលនេះទទួលបានបណ្ដើរៗហើយតើ នាយគួរតែត្រេកអរពិតទេ?! មិចក៏មកត្រូវអង្គុយបារម្ភពីអារម្មណ៍ម្នាក់នោះទៅវិញ។
     «បៃប៊ល!! បងត្រូវនិយាយអោយច្បាស់ ថានឹងមិនទាក់ទងជាមួយវា!!!! ទោះបងចង់មានអ្នកណាផ្សេងប៉ុន្មាននាក់ក៏ធ្វើចុះ ប៉ុន្តែវាមួយគឺដាច់ខាតអូនមិនព្រម!!!» ព្រោះអាចទ្រាំទ្រនឹងអំបែងបាក់រាប់លានក្បឿងទាំងនោះបាន ប៉ុន្តែក្បឿងមួយនេះកាន់តែទ្រ អំបែកកាន់តែចាក់ដៃឈឺផ្សាជាអំបែងដទៃ។
     «ចេញអោយឆ្ងាយ!!!» គេធុញថប់នឹងសំឡេងស្រែកខ្លាំងៗនេះខ្លាំងណាស់។ រឿងផ្ទាល់ខ្លួនរបស់គេ គេចេះដោះស្រាយហើយ ចំណែករឿងរវាងគេនិង អូឌី នោះទៅវិញទេដែលមានការត្រូវពិភាក្សាវែកញែកច្រើន ដូច្នេះកុំសូវមកពាក់ព័ន្ធជាមួយជីវិតឯកជនរបស់គេពេកមុននេះដែលនៅមិនទាន់ក្លាយជាប្តីប្រពន្ធនឹងគ្នា។
     «ហ្ហឹស៎!!! ខ្ញុំដឹង!! ដឹងថាបងនៅស្រឡាញ់វា!!!» មើលតែកែវភ្នែកគេ អូឌី អាចប៉ាន់ដឹងច្បាស់ ហើយត្រូវទៀត ថាគេកំពុងតែបង្កើតការចងចាំពីមុនមកវិញ បេះដូងកំពុងតែរលាយជាមួយក្តីស្នេហ៍នោះម្តងបន្តិចៗ មិនយូរមិនឆាប់វាគង់តែរលាយ ដូច្នេះ...
     «ខ្ញុំនឹងមិនអោយវារស់នៅបានសុខទេ!!!» មនុស្សដែលខ្លួនស្រឡាញ់ ខ្លួននឹងការពារ មិនអោយនរណាដណ្ដើមទៅវិញបានឡើយ។ មកដល់ដំណាក់កាលនេះទៅហើយ ភ្លើងនិងសាំងត្រូវតែមានម្នាក់ឈ្នះដាច់គេ ឯអ្នកដែលចាញ់ នឹងរស់ដូចជាចុះនរគ។
     ភ្លាមៗកែវភ្នែកកំលោះក៏សម្លឹងមករក!! មករកមនុស្សដែលស្រដីគំរាមកំហែងគេមុននេះ។ សម្លឹងដោយកែវភ្នែកក្រហមច្រាលគួរអោយខ្លាច។ កែវភ្នែកគេបញ្ចាក់ច្បាស់ហើយថា ការពារ!! ហ៊ានតែប៉ះពាល់ដល់ម្នាក់នោះ គេនឹងមិនលើកលែងអោយជាដាច់ខាន។
     «ហ៊ានប៉ះគេតែមួយចុងសរសៃ.សក់ យើងនឹងបំបាក់ដៃឯងមិនខាន!!!» បៃប៊ល។
     «ហ៊ឹស៎! បងគិតថាខ្ញុំមិនហ៊ានហេ៎?!!»
     «សាក.ល.មើលទៅ!!!» គេនឹងធ្វើអោយមើល ថាបំបាក់ដៃមនុស្សទាំងរស់វាបែបណា ហើយកាលដែលបាញ់បំបែកក្បាលមនុស្សនឹងកាំភ្លើងស្រស់ៗថាតើវាយ៉ាងមិច។
     «ចាំទុកណាបង បៃ!!! ខ្ញុំមិនអោយបងបានទៅវាវិញជាដាច់ខាត ខ្ញុំនឹងធ្វើគ្រប់យ៉ាងដើម្បីកម្ចាត់វាចោល!! ចាំទុកទៅ!!» ថារួច អូឌី ក៏ដើរចេញជាមួយគំនុំ ពាក្យគ្រប់ម៉ាត់ដែលខ្លួនបាននិយាយនឹងក្លាយជាការពិតបើសិនជាគេនៅតែមានចិត្តចង់ត្រឡប់ទៅរកម្នាក់នោះវិញ! អូឌី ស្បថថានឹងចងកម្មពារជាមួយវាជារៀងរហូត។
     នាពេលនេះបន្សល់ទុកតែប្រុសម្នាក់ដែលអង្គុយធ្មឹងសញ្ចឹងសម្លឹងផែនខ្នង អូឌី នោះមួយៗ។ ចិត្តនាយចាប់ផ្ដើមច្របូកច្របល់ ចិត្តមួយគឺចង់ធ្វើអោយម្នាក់នោះឈឺចាប់ ចិត្តមួយទៀតដែលនៅធំធេងជាងគឺ ស្រឡាញ់! នៅស្រឡាញ់ដូចដើម ប៉ុន្តែខួរក្បាលនាយប្រឆាំងជាមួយបេះដូងគ្រប់ពេល! គ្រប់ពេលគឺត្រូវតែធ្វើអោយរាងតូចសងនូវអ្វីដែលនាយទទួលបានកាលពីមុនបកទៅវិញ។

     🦋❤️‍🔥សូមរង់ចាំអានភាគបន្ត❤️‍🔥🦋
______________________________________
#និពន្ធដោយ ប៉ុម ស្រីពេជ្រ (pichpichbp)
#រក្សាសិទ្ធគ្រប់ដោយពេជ្រពេជ្រប៊ីភី
•ហាមធ្វើការលួចចម្លងសាច់រឿងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតិ (រក្សាភាពជាមនុស្ស)

បើចូលចិត្តជួយVoteម្នាក់មួយមកណាណប់ចិត្តណប់បេះដូងអេតមីន អោយអេតមីនមានកម្លាំងសរសេរភាគត❤️😘
"Vote👇កន្លែងផ្កាយនេះ"

រឿង «ហង្សបាក់ស្លាប»🦋❤️‍🔥Where stories live. Discover now