ភាគ ៦

74 4 0
                                    

«អ៊ុប៎!!!!» សាច់ទ្រូងខ្ចីល្ហក់ធ្វើអោយអ្នកខាងលើទ្រាំមិនបានឡើយ។ យប់នេះនាយគេងជាមួយបាន ហើយពេលដែលគេងរួចហើយ នាយនឹងយករឿងចែចូវទៅនិយាយជាប៉ា ទោះបីប៉ាមិនព្រម ប៉ុន្តែនាយនឹងព្រមដោយខ្លួនឯង សុខចិត្តធ្វើគ្រប់យ៉ាងអោយតែលោកពូ ប្រាយ៍ យល់ព្រម មិនថាជាអ្វីក៏ដោយ។
.................................................................
ស្នាមថើបពោលពេញដោយក្តីស្រឡាញ់...
ស្នាមថើបដែលនាយមិនដែលធ្លាប់ព្រៀងទុក! ជាស្នាមថើបដែលនាយគិតថា រៀបការហើយទើបអាចនឹងមាន ប៉ុន្តែវាបែរជាបានមុនពេលកំណត់ទៅវិញ។ នាយរំភើបពេញឱរ៉ា និយាយសឹងមិនចង់ចេញទេ។
ប៉ុន្តែវាក៏ជាស្នាមថើបដ៏ឈឺចាប់សម្រាប់មនុស្សម្នាក់ទៀត មនុស្សម្នាក់ក្រោមទ្រូងគេនេះទៅវិញ...
ស្នាមថើបដែលគិតថានឹងលែងបានថើបបែបនេះ.តរៀងរហូតទៅ! ដូច្នេះចិត្តកាយរួមទាំងបេះដូងសច្ចានឹងនៅតែឆ្លាក់ឈ្មោះគេជាដរាប ព្រមប្រគល់ជូនគេជាកាដូរមុនថ្ងៃចាកចេញ...
គេជាមនុស្សតែម្នាក់ដែលខ្លួនស្រឡាញ់ និងក៏ជារៀងរហូតទៅ... មិនប្រែ។

ប្រូស៎!!!!
«មិនពិត!!!! វាមិនពិតទេមែនទេ??? អូនកំពុងនិយាយលេងពិតទេ???» ទូរសព្ទដែលហៀបនឹងយកមកថតរូបជាមួយគូស្នេហ៍ក៏ត្រូវជ្រុះខ្ពាក កាក់អោយរាងតូចកំពុងឈរទល់មុខនិយាយរឿងមួយម៉ាត់ធ្វើអោយបេះដូងមួយសឹងតែផ្ទុះ។
មួយរាត្រីកន្លងផុតមិនបានប៉ុន្មាន ក្តីសុខពេញទីមិនដល់មួយពព្រិចភ្នែកផង អ្វីៗក៏កាត់ភឹងដាច់ប៉ាត់ ចាក់កណ្ដាលទ្រូងប្រុសកំលោះអោយប្រេះបែកជាបំណែកៗដូចពែងដែលធ្លាក់គ្មានថ្ងៃប៉ះជាប់វិញ។
«បៃប៊ល... សុំទោស!»
«...»
«ខ្ញុំមកនិយាយតែប៉ុណ្ណឹង!»
«អូននិយាយអីហា៎ បៀវ??? កំពុងលេងអ្វីជាមួយបង?? វាមិនសប្បាយទេណា!!!»
«ខ្ញុំនិយាយជាការពិត ព្រោះខ្ញុំកំពុងមានក្តីសុខហើយ ហើយខ្ញុំពិតជាមិនបានស្រឡាញ់លោកពិតមែន! ហើយយប់មិញនៀគ ខ្ញុំមិនដឹងទេថាខ្ញុំបានធ្វើស្អីខ្លះ! ប៉ុន្តែល្ងាចបន្តិចខ្ញុំត្រូវហោះទៅអាមេរិកហើយ ក៏ចង់មកប្រាប់លោកពីរឿងនេះ! ពួកយើងចប់គ្នាត្រឹមប៉ុណ្ណឹងចុះ!»
«អូននិយាយស្រួលៗបានយ៉ាងមិច បៀវ??? នេះមិនមែនចរិតរបស់អូនទេ!!!»
«អោយនិយាយបែបណា?? ព្រោះខ្ញុំមិនចង់បន្តទៀត!! វាគួរអោយធុញ!!»
«យប់មិញនេះអូននៅនិយាយថា អូនស្រឡាញ់បងនៅឡើយ!!»
«ខ្ញុំនិយាយពាក្យនោះរាល់លើក»
«មែន!!! ហើយមិចក៏ថ្ងៃនេះមកនិយាយបែបនេះជាមួយបង??!!! ពួកយើងស្រឡាញ់គ្នាមកមួយឆ្នាំជាងហើយ កន្លះខែទៀក៏ដល់ថ្ងៃ Anniversary ២ ឆ្នាំរបស់យើងហើយ អូនកំពុងតែធ្វើអីមានដឹងទេ?!!»
«គឺខ្ញុំកំពុងសុំបែកពីលោក!! សុំអង្វរណា បៃប៊ល ដោះលែងខ្ញុំទៅ»
«ដោះលែង?? អូននិយាយមើលតែបងនេះជាបន្លាជាប់ក្នុងទ្រូងអ៊ីចឹង!!!»
«ថាបែបនោះក៏បាន ព្រោះ គ្រីហ្វ នៅក្បែរខ្ញុំគ្រប់ពេល...»
«ហើយក៏ស្រឡាញ់វា??!! មិចក៏អូនធ្វើបែបនេះ???»
«មិនមែនទើបតែស្រឡាញ់ទេ!! ពួកយើងស្រឡាញ់គ្នាតាំងពីនៅរៀន!»
«មានន័យថាអូនកំពុងជិះទូកពីរ???»
«...»
«និយាយមកថាអូនកំពុងជិះទូកពីរមែនទេ?!!!»
«កុំមករុញខ្ញុំ!!! ...ខ្ញុំមកនិយាយត្រឹមតែប៉ុណ្ណឹងទេ បៃប៊ល! មិនថាហេតុផលខ្ញុំយ៉ាងណា ខ្ញុំចង់និយាយតែពាក្យមួយម៉ាត់គត់ គឺបែកគ្នា!!! ខ្ញុំចង់ទៅរស់នៅជាមួយ គ្រីហ្វ នៅឯអាមេរិក ពួកយើងនឹងរៀបការជាមួយគ្នា» និយាយចប់ រាងតូចក៏បែរខ្នង ប៉ុន្តែ...
«បៀវ!!! កុំសាកចិត្តបងបានទេ?? ប្រាប់បងមកថាអូនគ្រាន់តែសាកចិត្ត!!!» ប៉ុន្តែគេមិនអាចអោយមនុស្សដែលខ្លួនស្រឡាញ់ចាកចេញឡើយ គឺនាយនឹងឱបណែនមិនអោយទៅណាឡើយ រហូតទល់តែប្រាប់ថា វាគ្រាន់ជាការសាកចិត្តប៉ុណ្ណោះ។
«ខ្ញុំមិនបានសាកចិត្តទេ! មួយឆ្នាំជាងមកនេះខ្ញុំគ្រាន់តែលេងសើចជាមួយលោក!»
«អត់ទេ វាមិនពិត!!»
«ពេលនេះខ្ញុំជិតរៀបការជាមួយ គ្រីហ្វ ហើយ! លោករៀនកាត់ចិត្តពីខ្ញុំទៅ! ខ្ញុំមិនបានស្មោះត្រង់ជាមួយលោកទេ»
«ទេ!!!! មិនពិតទេ!!! បៀវ កំពុងកុហកបង!!! សុំអង្វរឈប់កុហកបងទៅ!!! បងព្រមចុះចាញ់ហើយ បងចាញ់ហើយ!! បៀវ សាកចិត្តបងជោគជ័យហើយ!!»
«បៃប៊ល... ខ្ញុំនិយាយពិតមែន! ខ្ញុំមិនបានស្រឡាញ់លោកទេ! កន្លងមកគ្រាន់ជាការបោកប្រាស់ប៉ុណ្ណោះ!! ខ្ញុំដោះលែងលោកហើយ ហើយលោកក៏ដោះលែងខ្ញុំដែរទៅ» និយាយត្រឹមតែប៉ុណ្ណេះ រាងតូចក៏កន្ត្រាក់ផ្តាច់ដៃក្រាស់ៗចេញពីចង្កេះខ្លួនពេញមួយទំហឹង ហើយដើរចេញ មិនងាកក្រោយមើលមុខនាយសូម្បីតែបន្តិច។
«...» អស់ហើយ!! ខ្លួនប្រាណពេលនេះអស់ពីខ្លួនរលីង។ ឈរក៏លែងនឹង ទន់ជើងអស់ជំហរហើយ បេះដូងខ្ទេចខ្ទាំដូចជាមានផ្លែដាវចាក់ទម្លុះអោយធ្លុះធ្លាយយ៉ាងដូច្នោះ។ ទឹកភ្នែកនាយកំលោះក៏ស្រក់ហូរម៉ាត់ ស្រែកយំផ្តាំមេឃដែលចង់បង្អុលភ្លៀងអោយជួយដឹងឮ។
មិនប៉ុន្មាន ភ្លៀងក៏ទទួលដឹង វាស្រក់ទម្លាក់ទឹកភ្នែកទួញសោកជំនួសចិត្តកំលោះមួយដួងនេះ។ ហេតុអីចិត្តស្មោះខំលះបង់អស់ បែរជាទទួលបានទង្វើបែបនេះត្រឡប់វិញ?? ម្តេចក៏ បៀវ ធ្វើបែបនេះ?? វាលឿនពេកហើយមួយឆ្នាំជាងដែលពួកគេស្រឡាញ់គ្នា ក៏មិនដែលឈ្លោះគ្នាដែរ នាយព្រមតាមចិត្តតូចរាល់លើក។ នាយធ្វើតាមសម្តីនោះគ្រប់ពេល ដឹងទេថានាយស្រឡាញ់ខ្លាំងណាស់ ម្តេចក៏ធ្វើបែបនេះដាក់នាយ?!! ម្តេចក៏ចង់បែកដោយឥតហេតុផលយ៉ាងនេះ?? ស្នេហាហេតុអីក៏ឈឺចាប់ម្ល៉េះ?? ហេតុអី??

រឿង «ហង្សបាក់ស្លាប»🦋❤️‍🔥Where stories live. Discover now