ភាគ ៣

81 5 0
                                    

«ពួកអត់បានការ!!! គ្រាន់តែហែកជើងក៏មិនចេះ!!!! គ្មានបានការពិតមែន!!!» សំឡេងស្រែកលាន់របស់ខាងលើចុះពីកាំជណ្ដើរមកម្តងមួយកាំៗទាំងមួម៉ៅក្តៅក្រហាយពេញទ្រូង។
សំឡេងស្រែកខឹងសម្បារបស់គេធ្វើអោយអ្នកដែលនៅក្នុងបន្ទប់ទទួលភ្ញៀវឈឺក្បាលមិនស្ទើរទេ ដោយឡែកតែមនុស្សម្នាក់ទៀតក៏ប្រែជា ភាំង!! ភាំងខុសពីធម្មតា បេះដូងក៏លោតញាប់ស្អេក ស្គៀបចុកឈឺឡើងមក។ វាកន្លងមកពីរឆ្នាំហើយ គេប្រែប្រួលហើយឬ?? មិចក៏ត្រូវមកឈឺទៅវិញ ក្រែងខ្លួនបានធ្វើអោយគេឈឺមុនមែនទេ?!
...........................................................
«ចង្រៃមែន!!» សំឡេងស្រែកមួម៉ៅឥតឈប់ក៏បន្តរហូតមកដល់...
«!!!!!!» ចុងក្រោយកែវភ្នែកទាំងពីរក៏បានជួបគ្នា។
ជួបគ្នាជាថ្មី!!
ជួបគ្នាពេលនេះអ្វីៗក៏ផ្លាស់ប្តូរ!!
មនុស្សដែលទើបនឹងមកដល់ក៏គាំងស្តូកមួយរំពេច ជើងដែលដើរញាប់ៗមករកប៉ាក៏ស្រាប់តែគាំងមកមុខទៀតលែងរួច។ សកម្មភាពគ្រប់យ៉ាងក៏នៅនឹងមួយកន្លែង តើវាជាសុបិនមែនទេ?? តើមនុស្សនៅចំពោះមុខនេះគឺជានរណា??? មិនពិតទេមែនទេ??
«បៃប៊ល!!! មកនេះមក!! ប៉ាមានរឿងត្រូវនិយាយ!!!» សំឡេងលោក ឆល៍ បោះកាត់ត្រចៀកអ្នកកំលោះដែលទើបនឹងចូលមកដល់អោយឈប់ភាំង ឈប់ឈរត្រង់នោះ.តទៅទៀត ព្រោះលោកមានរឿងសំខាន់ចង់និយាយអោយដឹង។
«...» សំឡេងប៉ាក៏មិនបានធ្វើអោយប្រុសកំលោះរង្គោះចិត្តព្រមស្តាប់តាមបញ្ជានោះដែរ ប៉ុន្តែគេបែរជាបោះជំហានមួយៗទាំងភ្លឹកភ្លាំងមករកភ្ញៀវរបស់ប៉ានៅពេលនេះទៅវិញ។
«ជម្រាបសួរ» កាយល្វត់ល្វន់ក៏ក្រោកឈរពេញកម្ពស់ចំពោះមុខនាយសង្ហា។ តាមជាក់ស្តែងទាំងពីរនាក់មិនធ្លាប់ជួបមុខគ្នាទេត្រូវទេ ទើបលោក ឆល៍ ពោលឡើង...
«នេះគឺ បៃប៊ល គ្រៀស៍ហ្វឺ ហ្វូលីវ័រ កូនប្រុសតែម្នាក់របស់អ៊ំ អាយុគេគឺបងក្មួយ»
«ជម្រាបសួរបង បៃប៊ល គ្រៀស៍ហ្វឺ ហ្វូលីវ័រ! រីករាយដែលបានស្គាល់» ដៃតូចៗលើកប្រណម្យជាការគោរពទៅកាន់នាយកំលោះ។ ទោះបីគេមានស្ថានការណ៍បែបណាក៏ដោយក៏ពេលនេះអ្វីៗគឺចប់ហើយ!!
«!!!!!» ផ្ទៃមុខមាំក្តាប់ធ្មេញជាប់ សម្លឹងចងគំនុំជាមួយមនុស្សខាងមុខនេះជាប់។ នៅមានមុខលេចក្បាលអោយឃើញបានទៀត!! ទង្វើដែលម្នាក់នេះបានធ្វើមកដាក់នាយ គឺវាឈឺចាប់ណាស់ ដឹងទេ?!! មិចក៏ហ៊ានបង្ហាញមុខអោយឃើញទៀត?!!
បៃប៊ល គ្រៀស៍ហ្វឺ ហ្វូលីវ័រ (Bible Kresfer Foliyer) កំលោះវ័យ ២៨ ឆ្នាំ ជាកូនប្រុសពៅរបស់លោក ឆល៍ ជាកំលោះវ័យក្មេងតែម្នាក់ដែលមានទ្រព្យសម្បត្តិច្រើនជាងគេលំដាប់លេខ ១ ក្នុងប្រទេស គេមានភាគហ៊ុនច្រើនណាស់ដែលបានបណ្ដាក់ទុនជាមួយ។ កំលោះដែលមានមុខមាំដូចដុំថ្ម កម្ពស់ ១.៨៤ សង់ទីម៉ែត្រ រាងកាយខ្ពស់សន្លឹម សាច់ដុំមាំទាំ ផ្ទៃមុខក៏ស្រស់សង្ហា នរណាឃើញហើយលង់សឹងងប់ក្បាលដកមិនរួច ព្រោះមានមនុស្សច្រើនមកហើយដែលសុខចិត្តប្រគេនខ្លួនប្រាណ Freeៗ អោយគេ រួមទាំងម្នាក់នោះ!!! គឺម្នាក់នោះទៀត។ អត្តចរិតរបស់គេគឺកោងកាច និងកំណាច ចាប់តាំងពីស្នេហាដំបូងរបស់គេក្បត់ចិត្តមកគេស្បថនឹងខ្លួនឯងថា នឹងអោយម្នាក់នោះសងនូវអ្វីដែលបេះដូងគេឈឺចាប់កន្លងមកអោយឈឺចាប់ទ្វេដងវិញ និងមិនអត់ឱនអោយម្នាក់នោះជាជាដាច់ខាត។
«មិចមិនរាក់ទាក់រកប្អូនបែបនេះប្រុសពៅ??» ឆល៍។
«ហ៊ឹស... សួស្តី!!» តើពិភពលោកល្អសម្រាប់គេពេលនេះ ឬមួយអាក្រក់សម្រាប់គេពេលនេះទៅវិញទៅ?!!
«នេះគឺកូនប្រុសរបស់លោក ប្រាយ៍ ដែលប៉ាតែងនិយាយប្រាប់ញឹកញាប់នោះ! ពេលនេះប្អូននឹងមករស់នៅជាមួយពួកយើង ហើយប៉ាសុំចិត្តឯង កុំធ្វើសកម្មភាពដូចជាមុនៗនេះអោយប្អូនឃើញទៀតអោយសោះ!! នេះចំប្អូនជាគ្នាឯង ចុះបើប៉ះភ្ញៀវសំខាន់របស់ប៉ាទៅគិតយ៉ាងមិច?? ឯងទៅរកកន្លែងផ្សេងសប្បាយអោយអស់ចិត្តទៅបានទេ??» ឆល៍។
សម្តីរបស់ប៉ាមិនបានចាក់ដោតដល់សាតិគេឡើយ បែរជាធ្វើអោយនាយកំលោះដើរមកអង្គុយគងអន្ទាក់ខ្លាធ្វើឫកហំហានខាងសាឡុងឯណេះវិញ សើចញញឹមរោគចិត្តតែម្នាក់ឯង...
«កុំភ័យអីលោកប៉ា!! ខ្ញុំនឹងមិនអោយប្អូនឃើញទៀតទេ ព្រោះខ្ញុំលែងជះលុយដេកជាមួយក្មេងៗអស់នោះទៀតហើយ» គេញញឹមហើយក៏ញញឹមចុងមាត់ទៅរក! រកនរណាក៏បានអោយតែចង់ញញឹមរក ព្រោះថាក្មេងអស់នោះញឹកញាប់ពេកក៏ធុញទ្រាន់ដែរ ប្តូររសជាតិខ្លះក៏ល្អ។
«ស្តាយដែរដែលប៉ាអោយឯងភ្ជាប់ពាក្យជាមួយ អូឌី មិនអ៊ីចឹងក៎...»
«អៅមែនហើយ!! ភ្លេចនិយាយពីរឿង ខ្ញុំ និង អូឌី អោយក្មួយលោកប៉ាបានស្តាប់អោយឆឹង!! គឺផ្ទះនេះជិតមានពិធីមង្គលការឆាប់ៗហើយ ខ្ញុំជាមួយគូដណ្ដឹងគឺស្រឡាញ់គ្នាខ្លាំងណាស់!!»
«ពិតមែនហ៎?? អូស៎... ជូនពរបងនិងគូដណ្ដឹងស្រឡាញ់គ្នាដល់ចាស់ណា» ភ្ញាក់ព្រើត! នេះគ្រាន់តែមកដល់ភ្លាម ឮដំណឹងល្អបាត់។ បែបនេះមានតែពាក្យជូនពរ ត្រូវទេ?
«!!!!!» ហ៊ឹស៎!! នៅមកញេញដាក់បានទៀត។ រឿងកន្លងមកវាគ្មានប៉ះពាល់ដល់ខួរក្បាលបន្តិចទេមែនទេ អានុស្សាវរីយ៍រាប់លាន តើមិនបានធ្វើអោយស្គៀបបេះដូងនោះខ្លះទេមែនទេ?? មនុស្សក្បត់ឈាមត្រជាក់អាក្រក់បំផុតដែលនាយមិនដែលធ្លាប់ជួប។
«មែនហើយ ព្រោះខ្ញុំស្រឡាញ់គូដណ្ដឹងណាស់ មិនដែលគិតចង់ក្បត់ចិត្តគេម្តងណាស់ទេ!! គឺស្រឡាញ់ខ្លាំងបំផុត!!»
«គូដណ្ដឹងរបស់បងមានសំណាងណាស់អ៊ីចឹង» បៀវ។
«!!!!!!» ចិត្តបិសាច!! រឿងរ៉ាវពួកយើងគ្មានបានប៉ះពាល់ដល់អារម្មណ៍បន្ដិចទេមែនទេ?! ម្តេចក៏ចិត្តនោះអាក្រក់ព្រៃផ្សៃយ៉ាងនេះ?? សូម្បីតែនាយជាមនុស្សប្រុសក៏នៅមានបេះដូងចេះឈឺចាប់ ចុះហេតុអីក៏មានមនុស្សចិត្តអាក្រក់ដល់ថ្នាក់នេះ។ ដឹងហើយមែនទេ ថានាយស្រឡាញ់!! ស្រឡាញ់ខ្លាំងណាស់ បេះដូងនាយដង្ហើយហៅឈ្មោះម្នាក់នោះរាល់ថ្ងៃត្បិតតែម្នាក់នោះចិត្តមារយ៉ាងណាក៏នៅតែស្រឡាញ់ ប៉ុន្តែម្នាក់នោះវិញបែរជាបំភ្លេចនូវអានុស្សារទាំងអស់ចោលមិនអាសូរ!! បាន!! អ៊ីចឹងចាប់ពីពេលនេះ.តទៅ នាយនឹងអោយម្នាក់នោះសងមកវិញទាំងអស់ចាំមើលចុះ។
«លោកម្ចាស់ បន្ទប់រៀបចំរៀបរយហើយទាន» អ្នកបម្រើដើរចូលមករក និងឱនក្បាលប្រាប់លោក ឆល៍។
«អ៉ឹម! ក្មួយ បៀវ ទៅសម្រាកទៅ! សម្រាកអោយសប្បាយចិត្តណា បើត្រូវការអីបន្ថែមប្រាប់អ៊ំនឹងអោយគ្នីគ្នារៀបចំអោយថែម»
«អរព្រះគុណណាស់លោកអ៊ំ!!» ដៃទាំងទ្វេក៏លើកសំពះមកដាក់ដើមទ្រូងក្រាស់ៗរបស់លោកអ៊ំជាការអរគុណ។ ផ្ទៃមុខសឹងតែកៀកគ្នាទៅហើយ!! ដុតអោយភ្លើងក្បែរៗនេះឆេះមួយទំហឹង!!! មានបិសាចប្រែក្រឡាជាហង្សចង់ត្របាក់សាច់ចាស់ហើយតើនៀគ។
«...» រាងតូចគោរពជម្រាបលាលោកពូ ឆាល៍ បន្ថែមមុននឹងពរកូនប្រុស ដើរតាមអ្នកបម្រើឡើងទៅបន្ទប់ទៅ។
«!!!!»
«ចង់ទៅណា???»
«ទៅប្តូរសម្លៀកបំពាក់ រួចហើយក៏ទៅរកគូដណ្ដឹង!!!» ឯអ្នកខ្លះក៏ក្រោកបន្ត ស្តីគំរោះគំរើយតែប៉ុណ្ណេះ គេក៏ដើរចេញទៅទាំងមិនខ្វល់ ដើរហួចបណ្ដើរដោះលេវអាវបណ្ដើរគ្មានជំពាក់នរណាម្រៀ!! សម្តីរបស់គេជាមួយលោកប៉ាក៏តែប៉ុណ្ណឹង មិនបានកោតខ្លាចលោកសូម្បីតែបន្តិច។ លោក ឆល៍ គ្រវីក្បាលហួសចិត្តជាមួយកូនប្រុសម្នាក់នេះខ្លាំងណាស់។

     🦋❤️‍🔥សូមរង់ចាំអានភាគបន្ត❤️‍🔥🦋
______________________________________
#និពន្ធដោយ ប៉ុម ស្រីពេជ្រ (pichpichbp)
#រក្សាសិទ្ធគ្រប់ដោយពេជ្រពេជ្រប៊ីភី
•ហាមធ្វើការលួចចម្លងសាច់រឿងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតិ (រក្សាភាពជាមនុស្ស)

បើចូលចិត្តជួយVoteម្នាក់មួយមកណាណប់ចិត្តណប់បេះដូងអេតមីន អោយអេតមីនមានកម្លាំងសរសេរភាគត❤️😘
"Vote👇កន្លែងផ្កាយនេះ"

រឿង «ហង្សបាក់ស្លាប»🦋❤️‍🔥Where stories live. Discover now