ភាគ ៩ «ក្នុងឡាន»❤️‍🔥💋

154 9 0
                                    

«...» លោក ឆាល៍ ខ្ចិលប្រកែកច្រើន ក៏ចុះ ចាំមើលថាចង់និយាយអ្វីជាមួយលោក...
«អេស៎!!! អេ៎ៗៗ... ង៉ូង!!!!» ពុទ្ធោអើយ!!! ចាញ់បោកក្មេងនេះទៀតហើយ។ អាក្មួយនោះឡើងឡាន បរចេញទៅបាត់ ទាំងដែល បៀវ កំពុងតែនៅក្នុងនោះឡាននោះដូចគ្នា។ អាក្មួយម្នាក់នេះ!! លោក ឆាល៍ ដកដង្ហើមមួយៗ មិនចម្លែកទេ។
.................................................................
.....
សកម្មភាពនេះប្រាកដអោយអ្នកដែលមកជាប់នៅឡានជាមួយរហ័សប្រកែកស្រែកឡូឡាពេញទាំងហ្នឹង។ ស្រែកផង ជេរផង ហើយក៏គក់អ្នកដែលមានបំណងពង្រាត់នោះអោយឈប់ឡានផងដូចគ្នា! អោយឈប់អោយឆាប់!! ប៉ុន្តែគិតមែនទេថាគេនឹងធ្វើតាមបំណង គេបើកកាន់តែខ្លាំងទៅៗ ដំឡើងល្បឿនជាងផ្លូវ Hight way ទៅទៀត។
«ឆាប់ឈប់ឡាន!!!! ឈប់ភ្លាមទៅអាមនុស្សឆ្គួត!!! អាមនុស្សឆ្គួត!!! ឈប់ឡានទៅ!!!! ឌឹប៎ៗៗៗ» វាយរហូត! ស្រែកពេញឡានរហូត ចង់បង្កអោយគេបង្អង់បន្ថយបញ្ឈប់វិញយ៉ាងណាក៏គ្មានបានការ! ទាល់តែទាញចង្កូនឡាន វ៉ឹប!! ទើប...
«ឆ្គួតឬយ៉ាងមិច?!!! ចង់ងាប់មែនទេ?!!!» ពុទ្ធោហ៉ើយក្មេងម្នាក់នេះ!! ទាញចង្កូនឡាននាយទៅមួយកម្លាំង វិសតែចង្កូតនេះរេលបែរចូលក្រោមឡានកុងទ័ន័រស្លាប់ទាំងពីរនាក់ទៅហើយ ធ្វើអោយនាយត្រូវរកទីឋានចតជាបន្ទាន់។
ង៉ឺត!!!!!
«ហ៊ឺ លែង!!!! ហ៊ឺស លែងដៃ!!!!»
«...» នាយមិននិយាយអ្វីឡើយ គឺកំពុងតែខឹង សម្លឹង!!! សម្លឹងមុខតូចទាំងក្រឺតក្រតធ្មេញឥតឈប់ ដៃនាយក្តាប់.កដៃតូចជាប់ រឹតបន្តឹងតឹងផ្អឹះ ចង់បំបាក់អោយឈឺដៃនោះតែម្តង។ ឯរាងតូចក៏ទៀតសោតក៏មិនបានខ្លាច! មិនបានឈឺត្អូញអោយគេដឹងមួយក្អឹកឡើយ។ ពេលនេះកំពុងសម្លឹងប្រណាំងអោយចំកែវភ្នែកគេដូចគ្នា ដៃកញ្ឆក់ទៅមកឥតមានហត់! មកហត់ត្រង់ថាមិនដឹងទ្រាំខាំមាត់មិនទះកំផ្លៀងគេដល់ពេលណា ព្រោះពេលនេះញ័រអស់ហើយ ញ័រដៃចង់ទះកំផ្លៀងគេខ្លាំងណាស់។
«អ្អឹម៎!!!!!» មិនទាន់នឹងទ្រាំមិនទះគេបានប៉ុន្មានផង បបូរមាត់ក៏ត្រូវគេហក់មកច្របាច់ថើបក្រញិចច្បិចយកបានមុនស្រេច។ ប្រាណក៏ប្រាស់ គេចប្រកាច់ចេញពីក្រសោបគេមួយទំហឹង វាយគេឌឹប៎ៗ គក់ខ្នងគេឌឺក៎ៗអោយចេញពីខ្លួន តែគេក៏នៅតែមានះ.តទល់ ចាប់ថើបក្រញិចគ្មានសំចៃកម្លាំងសោះឡើយ។ ផ្ទប់រាងតូចពិតនឹងកៅអីសង្កត់ជាប់មិនអោយរបូតពីដៃបាន! ដឹងច្បាស់ថា.តស៊ូជាមួយកម្លាំងនាយមិនរួចក៏នៅតែប្រឹង! គួរអោយក្នាញ់។
«ភ្អឹស៎!!!» ទឹកមាត់មួយអន្លាយខ្ទាតខ្ចាយពេញផ្ទៃមុខសង្ហាភ្លាមៗ។ ដកឃ្លាមិនបានមួយដង្ហើមផងក៏បានដៃល្អណាស់ គិតថានឹងអោយឈប់ប៉ុណ្ណឹងហើយតើ ប៉ុន្តែក្នាញ់ណាស់ ស៊ូទ្រាំមិនថើបទៀតមិនបានទេ។ ចាំមើលណា នាយនឹងបឺតមាត់នោះអោយស្លេកតែម្តង។
«!!!!!» ពិតៗ!! សំឡេងមិនចេញ ចេញតែសំឡេង អ្អឹម៎ អ្ហឺម៎! ឌឹប៎ៗ! តវ៉ាបម្រាស់ប្រាស់ខ្លួន ប៉ុន្តែមិនរួច ក៏នៅតែប្រឹងរើ រហូតទល់តែស្ងៀមស្ងាត់ដោយឯកឯង ទើបមានភាពសប្បាយខ្លះអោយនាយមានសិទ្ធិពេញលេញប្រលោមថើបបឺតបបូរមាត់ស្តើងនោះតាមសេរី។
«...» រាងតូចធ្វើអ្វីលែងបានក៏បិទភ្នែកសំងំ លែងតស៊ូរួច ហើយ ក៏ព្រមនៅស្ងៀមអោយគេថើបតាមស្រឡាញ់។ ថើបផង ដៃគេនៅមិនស្ងៀមផង លូកច្របាច់ភ្លៅអ្នកខាងក្រោមតាមចិត្ត ប៉ុន្តែម្ចាស់វាក៏មិននៅស្ងៀម ក្តិចមួលតបមួយចាស់ដៃដូចគ្នាហ្នឹង។
«!!!!!» ស្នាមថើបបានបញ្ចប់ទៅមួយសន្ទុះធំ បើគិតជានាទីក៏ប្រហែលជាជិត ២ នាទីទៅហើយ។ ក្រឡេកមកបបូរមាត់អ្នកខាងនេះក៏រីកស្គុល ក្រែមប្រតាកប្រឡាក់ក្រហមឆេះពេញប្រអប់មាត់ នៅសម្លក់មុខប្រុសឆ្គួតនោះឥតល្ហែ បែរជាគេកំពុងតែសើច! សើចឌឺនឹងរាងតូចដែលកំពុងខឹងក្តៅពេញទ្រូងឯណេះមាំទៀតដែលមិនអាចធ្វើអីគេបាន។
«...» ប្រុសព្រានលូកដៃប៉ះបបូរមាត់ខ្លួនឯងជូតយកមកមើល ក្រែមក្រហមជាប់ពេញមាត់នាយប្រាកដ ព្រោះមើលតាមស្ថានភាពមាត់អ្នកខ្លះគឺរីកស្គុលប្រតាកពេញតែក្រែម ឯនាយក៏ច្បាស់ជាឆ្លងមកតាមដូចគ្នា។ បានទទួលបែបនេះ នាយសើចព្រានឥតឈប់ទេ ព្រោះបានធ្វើបាបអ្នកខ្លះអោយខឹងពេញទ្រូងប៉ុន្តែធ្វើអ្វីនាយមិនកើត! ចង់ទះក៏ទះមិនកើត ចង់សម្លាប់ក៏សម្លាប់មិនរួច ព្រោះដឹងថានាយនឹងថើបទៀត ទើបបានជានៅអង្គុយសម្លក់មុខនាយឥតមានខាតមួយដង្ហើមសោះ។
«!!!!!» ខ្ចិលរករឿងច្រើន ក៏គិតចង់ចុះពីឡាន ប៉ុន្តែប្រុសមាត់ឆ្កែនៅតែមិនទាន់អោយទៅ! Locked ទ្វារឡានជាប់ ចង់ចេញក៏ចេញមិនរួច។
«ឆ្កែបើកទ្វារឡាន!!!!» នាមអ្វីទៅណ៎! ពីរោះដល់ហើយ។ ស្រែកហៅហើយក៏មិនបានបែរមើល ដៃគិតតែទាញកន្ត្រាក់ទ្វារចេញ តែនៅតែមិនបាន បើឆ្កែខ្លះដឹងតួនាទីហើយឆាប់បើកទ្វារឡានទៅបើមិនចង់ស៊ីដំបងវាយឆ្កែដែរទេ?!
«...» គេមិនបានឮ! មិនចង់ឮ! នៅស្ងៀមច្រតដៃនឹងចង្កូតឡានយ៉ាងសង្ហា សម្លឹងមើលថាឆ្មានឹងមានបំណងចង់ធ្វើអ្វីបន្ត បើខ្លាំងមកចុចបើក Locked សោទ្វារឡាននៅខាងនេះមក! ម៉ោ។
«ឆាប់បើកទ្វារ!!!!» បើនៅតែមិនបើកទ្វារទេម្នាក់នេះនឹងស៊ីក្បាលគេមិនខាន។
«ស្យុត៎ៗៗៗ!!!! និយាយជាមួយអនាគតកូនចុងអោយស្រួលបួលបន្តិចទៅមើល៍» គេជញ្ជក់មាត់ ស្ងាត់ៗអោយអ្នកពូកែខឹងនោះរៀនភាសាពីរោះក្នុងនាមជាអនាគតម៉ែចុងគេអោយហើយ ព្រោះអីបែបនេះមិនគួរអោយស្រឡាញ់ទេ។
«លោកចង់បានស្អី?!!!!!» ថើបក៏ហើយៗ មាត់ក៏អាក្រក់ហើយ មិចមិនព្រមបើក Locked ទ្វារឡានមកវិញ។
«ស៊ិចស៊ី...»
ផ្លាច់!!!!
«កុំមកប៉ះ!!!!!»
មិនអោយគេប៉ះទេហ៎?? យប់មិញក្រែងបានប៉ះតើ!!
«...» ខោខ្មៅ អាវក្រហមរំភាយដូចសរសៃដៃមឹក បបូរមាត់ក្រហមឆេះ ឆ្នាសប៉ះមិនបាន ប៉ុន្តែនៅតែគេចមិនផុត បានមកនាយថើបដដែល អស់សំណើចគួរអោយអាម៉ាស់ជំនួស ធ្វើអោយនាយនេះសើចបញ្ឈឺឌឺដងអោយក្នុងនាមជាអ្នកឈ្នះយ៉ាងរំភើយ។
«!!!!!» ដៃតូចបែរមកទាញៗៗ ទាញកន្ត្រាក់ដៃទ្វារឡានបន្ត តែនៅតែមិនបើក!! បែរសម្លឹងទៅឆ្កែខ្លះវិញក៏នៅតែសើចកាច់.កឆ្គួតតែឯងឥតមានឈប់ ចង់ទះគេអោយបែកមាត់នៅពេលនេះណាស់។
«...»
«នេ៎!!!!!» ឈ្លើយ!!! អាមនុស្សឈ្លើយគ្មាននរណាប្រដៅ!! ឈ្លើយខ្លាំងណាស់ អាមនុស្សគ្មាននរណាគេទូន្មានបាន។ គេមានបំណងមកស្ទាបច្របាច់គូទនេះទៀតហើយវ៉ើយ ធ្វើអោយរាងតូចបែរពីទ្វារឡានមកវាសដៃគេចេញពីគូទជាបន្ទាន់។
«ហ៊ឹម៎... រាងមួយក្តាប់! ស្រួលចាប់ដល់ហើយ»
«បិទមាត់ឆ្កែទៅ!!!!!» មនុស្សរោគចិត្ត គ្មាននរណាប្រដូចជាមួយបាន! ខឹងគេចង់ផ្ទុះដល់កំពូលទៅហើយ មិនដែលជួបទេលោកអើយ។
«ហើយ... នៅគូទទន់ៗ...»
«ហ៊ឺស៎!!!! អាមនុស្សឆ្គួត!!!!» អត់មិនបានទេវ៉ើយ!! ស៊ីស្បែកជើងនេះទៅ អាមនុស្សចង្រៃ។
«ហ្ហឺស៎!!!» តែគេចាប់ដៃជាប់ មិនអោយស្បែកជើងមកជល់ដល់មាត់គេបានទេ។ ភ្នែកទល់ភ្នែក សម្លក់គ្នាបានម្តងទៀតហើយ សម្លឹងសម្លក់ក្នាញ់សងខាង ដូចខ្លាកំពុងប្រកួតជាមួយឆ្មាអ៊ីចឹង។
«ហ៊ឹស៎» ខ្ចិលប៉ះពាល់ណាស់ ខ្ពើមមិនចង់នៅជិត ទើបព្រមប្រលែងមុនទៅ សុខចិត្តចាញ់ក៏បានមិនចង់នៅក្បែរធុំក្លិនឆ្កែអនាថានៅជិតនេះយូរដែរ រអើម។
«ហ៊ិសៗ» ល្អសើច!! មុខក្រហមៗ ចិញ្ចើមចងជិត មាត់ប្រតាកក្រែម ភ្នែកដៀងសម្លក់នាយគ្មានឈប់ គួរអោយក្នក់ក្នាញ់។
«នេ៎! ចង់ទៅណា?!!» គេហៀបចង់បើកឡានទៅមុខ មិនមើលទេឬថាសភាពពេលនេះយ៉ាងមិច?!! ចង់បើកទៅណា?!
«ជុប៎!!! ជូតមាត់ទៅ!!» នាយរកថើបថ្ពាល់ក្រអូបមួយខ្សឺតតែរាងតូចងាកមុខចេញទាន់ ថើបខុយមិនបានសម្រេច ទើបបោះកន្សែងត្រជាក់ទៅអោយអ្នកខាងហ្នឹងជូតមាត់ចេញ មុននឹងបង្វែរចង្កូតឡានចេញទៅមិខបន្ត។
បៀវ សម្លក់មុខគេមួយសិន សឹមកញ្ឆក់កន្សែងត្រជាក់ហែកមកជូតមាត់ចេញ។ ជូតផងសម្លក់គេផង មាត់ជីបអូចៗរអ៊ូម្នាក់ឯងឥតឈប់ មនិនដឹងថាជេរប្រទេចនាយអ្វីខ្លះទេ។
មាត់តូចជូតជម្រះជ្រះក៏ទាញកញ្ចក់មកមើល! មើលផ្ទៃមុខស្រស់ស្អាតដូចបុផ្ផារបស់ខ្លួន មើលទៅមើល៍ថាមានសភាពគ្រាន់បើវិញហើយឬនៅ ទើបទាញក្រែមម្សៅមកថែមតិចតួចក្រែងលោស្លេកពេក។ ផាត់ថើរៗពេញរង្វង់មុខ មុននឹងក្រែមមូលមកលាបលើបបូរមាត់តូចរបស់ខ្លួនផ្តិតផ្ដងយកពណ៌ស៊ីជម្ពូថ្មីរបស់វាអោយជាប់បបូរមាត់! មាត់លើមាត់ក្រោមញីអោយសព្វ អោយវាសមាមាត្រពណ៌គ្នារួចសម្លឹងមើលកញ្ចក់ម្តងទៀត ថាសមស្អាតសព្វសាច់មាត់ហើយឬនៅ។
សកម្មភាពនេះស្ថិតនៅក្រោមក្រសែភ្នែកអ្នកខ្លះមិនអោយផុត! សម្លឹងមើលភ្លឹកភ្លាំង! ចិត្តកំលោះចង់បឺតជញ្ជក់មាត់នោះជាថ្មី ប៉ុន្តែខ្ចិល! ខ្ចិលប្រតាកមាត់ម្តងទៀត ទើបនាយទាញអាកន្សែងត្រជាក់បន្តពីអ្នកដែលជូតមុននេះមកជូតមាត់ខ្លួនឯងបន្ត ហើយក៏ក្រោមក្រសែភ្នែករអើមពីអ្នកក្បែរនេះដូចគ្នា។ ចេះយកទៅជូតដដែលគ្នាទៅកើតលោកអើយ មិនខ្លាចកើតរោគទេហី?!!
«...» គេមិនខ្វល់ សើចបំពង.កបន្តិចបែបប្រុសសង្ហារបស់គេ។ ជូតមាត់បណ្ដើរដៃម្ខាងកាន់ចង្កូតឡានបើកបន្ត.បរបណ្ដើរ! សង្ហាញាក់។
«ជូតអោយច្រាសផង!!» មើលតែក្មេង មាត់នៅដដែល បើអ៊ីចឹងចាំបាច់ជូតធ្វើអី ទុកចោលទៅ។
«ជូតអោយបន្តិចទៅ» មិនអ៊ីចឹងហ៎! បើមិនអ៊ីចឹង ទុកចោលក៏បាន ចាំមើលថាដល់កន្លែង មនុស្សព្រោងព្រាតអើតមើលអ្នកដែលចេញពីឡានដំណាលគ្នានេះ ហើយនៅមានម្ខាងប្រឡាក់ក្រែម ដូច្នេះគេនឹងគិតបែបណាទៅណ៎។
«...» ស្អប់មុខគេដល់កំពូលហើយ! មកពីខ្លាចគេគិតអវិជ្ជមានទេទើបសុខចិត្តជូតអោយ ជូតញីអោយ! ញីខ្លាំងៗមិនបន្ធូរដៃទេ រហូតដល់ជ្រះស្អាតពិតមែន។ ប្រុសកំលោះក៏មិនបានខឹង បែរជាសើចសប្បាយទៅវិញ សើចក្នាញ់នឹងចរិតខ្យូតៗមួយនេះ! ខឹងតែខឹងគួរអោយស្រឡាញ់។
បញ្ចប់កិច្ចការ គេក៏ទាញដៃតូចមកហ៊ំព័ទ្ធរុំជាមួយដៃគេនៅជាមួយគ្នា ឯដៃនាយម្ខាងនៅសល់ទុកបង្វែរចង្កូតឡានបរទៅមុខ ទោះរាងតូចបដិសេធទាញដៃមកវិញក៏មិនចេញ! ហត់! ខ្ចិលតប.តក៏សុខចិត្តទុកចុះ! ទុកអោយគេចាប់ដៃបែបនេះទៅចុះ! អាឆ្គួត។

🦋❤️‍🔥សូមរង់ចាំអានភាគបន្ត❤️‍🔥🦋
______________________________________
#និពន្ធដោយ ប៉ុម ស្រីពេជ្រ (pichpichbp)
#រក្សាសិទ្ធគ្រប់ដោយពេជ្រពេជ្រប៊ីភី
•ហាមធ្វើការលួចចម្លងសាច់រឿងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតិ (រក្សាភាពជាមនុស្ស)

បើចូលចិត្តជួយVoteម្នាក់មួយមកណាណប់ចិត្តណប់បេះដូងអេតមីន អោយអេតមីនមានកម្លាំងសរសេរភាគត❤️😘
"Vote👇កន្លែងផ្កាយនេះ"

រឿង «ហង្សបាក់ស្លាប»🦋❤️‍🔥Where stories live. Discover now