ភាគ ៥

69 5 0
                                    

រាងតូចបិទភ្នែករំងាប់ចិត្ត ដកដង្ហើមទាំងតឹងទ្រូងសឹងផុត។ នឹកឃើញរឿងមុននេះសឹងតែមិនអាចទុកមុខអោយខ្លួនឯងបានទេ!! ដឹងទេថាមុននេះលះបង់អ្វីខ្លះដើម្បីតែបញ្ចប់រឿងមួយនេះ ដើម្បីតែអោយគេទៅវិញគឺ បៀវ ត្រូវអោយគេលិឍ!!!
.................................................................
«!!!!» លិឍកន្លែងដែលគេធ្លាប់លិឍ មិនអ៊ីចឹងរឿងនេះមិនបញ្ចប់ត្រឹមហ្នឹងឡើយ ស្រួលមិនស្រួលត្រូវបែកធ្លាយដល់ប៉ាគេផងក៏ថាបាន។
ណ្ហើយ!!! គេជាមនុស្សតែម្នាក់ដែលបានប៉ះពាល់រាងកាយមួយនេះ អ៊ីចឹងក៏សុខចិត្តអោយគេទៅចុះ ព្រោះអ្វីគ្រប់យ៉ាងក៏អោយគេអស់ទៅហើយ ត្រឹមតែលិឍ! ត្រឹមតែប៉ះពាល់ត្រង់នេះម្តងទៀតក៏មិនជាបញ្ហា។ ឯគេក៏ម៉ាត់ណាម៉ាត់ហ្នឹងទៀត ត្រឹមតែលិឍ!! មិនក្បត់សម្តី! បានដូចចិត្តរួចក៏ចាកចេញទៅវិញផុត មួយស្របក់ក៏កូននាំពូៗមកដល់ល្មម។
«មកកូន ប៊ី ម៉ាក់ដាក់អោយគេង!» និយាយរួចក៏បីកូនមកគេងលើគ្រែអោយគេសម្រាក ព្រោះតាំងតែពីយប់រហូតមកទល់ថ្មើរនេះក្មេងនេះក៏សម្រាកលើយន្តហោះបានតែមួយភ្លែតៗប៉ុណ្ណោះ។ ទើប បៀវ ត្រូវអោយកូនគេងអោយឆ្អែនសិនទោះបីវានៅថ្ងៃក៏ដោយ ដាក់អោយគេគេងរួចក៏ដណ្ដប់ភួយ បំពេរកូនថ្នមៗអោយគេគេង។
«...» កូន ប៊ី ក៏សម្រាកបិទភ្នែកសំងំគេងទៅ!
«...» បែរក្រឡេកមកអ្នកម៉ាក់ក៏ចាប់ផ្តើមស្រងូតស្រងាត់ឡើង... សម្លឹងកូនដែលប្រៀបបាននឹងកែវភ្នែកបេះដូងអាយុជីវិតរបស់ខ្លួនមួយៗ កូនតែមួយគ្រាប់ ជាទ្រព្យតែមួយដែលខ្លួនមាន ជាឈាមតែមួយដែលគេបានផ្តល់អោយ នេះហើយជាសក្ខីភាពតែមួយដែលខ្លួនមានចំពោះគេ តែគេបែរជាគិតផ្សេង គិតថាខ្លួនជាអ្នកក្បត់! មែនគឺខ្លួនក្បត់ ប៉ុន្តែបើមិនធ្វើបែបនោះ មនុស្សដែលខ្លួនស្រឡាញ់នឹងជួបគ្រោះថ្នាក់។ សុខចិត្តមានឈ្មោះថា មនុស្សក្បត់ក៏ព្រម អោយតែគេមានសុវត្ថិភាព អោយតែបានរស់នៅឃើញគេពីចម្ងាយ...
ហើយពេលនេះគេមានសុវត្ថិភាពហើយ!
ប៉ុន្តែបេះដូងគេពេលនេះក៏លែងមានតំណែងសម្រាប់ បៀវ ភារៀល៍ ទៀតដែរ គឺគេមានគូដណ្ដឹងរួចហើយ។
បេះដូងក៏ឈឺខ្លាំង ប៉ុន្តែត្រូវតែខាំមាត់សង្កត់ចិត្ត ព្រោះរឿងពីមុនៗវាបានកន្លងផុតទៅហើយ ចំណែកខ្លួនក៏មាននាមថាជាមនុស្សមានប្តីរួចទៅហើយទៀត ប៉ុន្តែរឿងសំងាត់ក៏គ្មានអ្នកដឹង។
ណ្ហើយ... ទុកថាកូនម្នាក់នេះគឺជាបេះដូងម្ខាងដែលគេបានផ្ដល់អោយទៅចុះ។ ខ្លួននឹងស្រឡាញ់បីប៉មកូនអោយស្មើនឹងជីវិតប្រៀបបាននឹងដួងចិត្តដែលមិនដែលភ្លេចគេ ដែលនៅតែស្រឡាញ់គេជារៀងរហូត មិនដែលមានគំនិតគិតចង់ក្បត់គេឡើយ។
«...» អោយតែនឹកឃើញរឿងនោះកាលណា ទឹកភ្នែកក៏ចង់តែស្រក់! ស្រក់កាន់តែខ្លាំងកាលដែលដឹងថា គេមានគូដណ្ដឹងហើយ ហើយបើបន្តិចទៀតលោក ឆល៍ សុំខ្លួនរៀបការ នោះខ្លួននឹងក្លាយជាម៉ាក់ចុងគេទៀត វារឹតតែឈឺចាប់ទ្វេដង។ ប៉ុន្តែដើម្បីតែជីវិតរបស់កូន ព្រោះពេលនេះក្នុងខ្លួនគឺគ្មានទ្រព្យឯណាចែកអោយកូនឡើយ ក៏មិនចង់អោយកូនមានឈ្មោះថាក្មេងកំព្រាថែមទាំងគ្មានកេរ្តិ៍ឈ្មោះដែរ ខ្លាចកូននឹងត្រូវគេ Bully ទើបខ្លួននឹងលះបង់គ្រប់យ៉ាងអោយតែបានប្តូរនឹងជីវិតត្រចះត្រចង់របស់កូន ទោះអោយរៀបការជាមួយប្រុសចាស់ណាក៏ព្រមអោយតែគេមានទ្រព្យ និងមានអំណាច។
«//ជាកូនរបស់បង ជាឈាមរបស់បងដែលផ្ដល់អោយ! អូនបានផ្ដល់កំណើតអោយគេ...» ប៉ុន្តែបងបែរជាមើលមិនស្គាល់!! មើលមិនស្គាល់កូនខ្លួនឯង។ តែមិនបន្ទោសគេទេ ព្រោះរឿងអ្វីៗក៏កន្លងមកយូរឆ្នាំហើយ...
«//ហើយបងក៏ត្រូវតែចងចាំ ថាបងជាមនុស្សដំបូងរបស់អូន! ជាមនុស្សដែលអូនព្រមប្រគល់ខ្លួនប្រាណអោយ... ជាបងតែម្នាក់»

រឿង «ហង្សបាក់ស្លាប»🦋❤️‍🔥Where stories live. Discover now