ភាគ ១

455 30 1
                                    

«//វាយោកំពុងបក់ផាត់អ្វីដែលខ្ញុំកំពុងជិះ! បក្សីក៏កំពុងតែហើរកាត់ពពកប្រណាំងជាមួយយន្តហោះដែលកំពុងហើរនេះដូចគ្នា! វាធ្វើអោយខ្ញុំមានអារម្មណ៍ថានឹក! នឹកកន្លែងដែលកំពុងតែជិតឆ្ពោះទៅដល់នេះជាខ្លាំង... នឹកអើយសែននឹក! នឹកអនុស្សាវរីយ៍ជាច្រើនដែលខ្ញុំបានសាងនៅទីនោះ! នឹកក្លិនដី! នឹករុក្ខស្សី! នឹកអ្វីៗគ្រប់សព្វបែបយ៉ាងដែលបានឃ្លាតឆ្ងាយជាង ២ ឆ្នាំមកនេះ! មើលចុះផ្ទៃដីខាងក្រោមមានតែអគារខ្ពស់ស្គឹមស្គៃ មានតែវិមានថ្លៃៗ និងរបស់របរទំនើបៗដែលពួកអ្នកមានត្រដុសឡើង! ត្រដុសដោយមិនខ្លាចក្រែង កេងតែអំណាច លុយកាក់ ហ៊ឹស៎! ...ហើយខ្ញុំមកលើកនេះគឺមកដើម្បីកូន... ដើម្បីតែកូនម្នាក់គត់! មិនថាមានរឿងអ្វីក៏ដោយ ខ្ញុំសុំជាអ្នកទទួលជំនួសគ្រប់យ៉ាង... ព្រោះជីវិតរបស់កូនសំខាន់ណាស់សម្រាប់ខ្ញុំ» សំណេរ...
«Ladies and gentlemen, AIR FRANCE welcomes you to Paris. The local time is 9pm. For your safety and the safety of those around you, please remain seated with your seat belt fastened and keep the aisles clear until we are parked at the gate. The captain will then turn off the "Fasten Seat Belt" sign, indicating it is safe to stand. Please use caution when opening the overhead compartments and removing items, since articles may have shifted during flight. Thank you!»
«ពុទ្ធោអើយ លឿនម្ល៉េះ!!» ដៃតូចៗប្រញាប់ចាប់យកសៀវភៅកំណត់ហេតុរបស់ខ្លួនញាត់ចូលក្នុងកាបូបវិញជាប្រញាប់ និងត្រៀមរៀបចំខ្លួនចុះចត.នាពេលបន្តិចទៀតនេះ។

...ទីក្រុងបារីស...
ហ្វូង៎...ង៉ូង៎...
ស្អាតណាស់ ស្អាតខ្លាំងស្ទើរថ្លែងមិនត្រូវ ស្អាតហួសប្រៀប ស្អាតហួសនឹងនិយាយ គឺជាវិហង្គចក្រដែលស្អាត កំពុងតែសុំចុះចត.នាព្រលាន Paris Charles de Gaulle airport ក្នុងប្រទេសបារាំង។ អ្នកថ្មើរជើងទាំងឡាយបានប្រតាប់ចុះចេញពីយន្តហោះដែលខ្លួនបានជិះមុននេះម្តងម្នាក់ៗ ព្រោះអ្នកខ្លះត្រូវចេញជាមួយនឹងជើងហោះហើរថ្មីមួយទៀត ឯអ្នកផ្សេងទៀតក៏ចតត្រឹមនេះ មានគ្រួសារចាំមកទទួលជាលំដាប់។
បែរក្រឡេកមករករាងល្អិតមួយដួងស្លៀកពាក់សាមញ្ញៗ សក់ត្រង់ខ្លីត្រឹមកញ្ចឹក.ក.សក្បុសដូចនឹងកុលាបដែលក្រពុំជិតនឹងរីក បបូរមាត់ស៊ីជម្ពូដូចជាផ្កាសាគូរ៉ា ស្បែក.សស្គុះ ទឹកមុខមានមន្តស្នេហ៍ រីឯកម្ពស់កម្ពរ ១.៦៥ សង់ទីម៉ែត្រពីដី ដងខ្លួនស្វែលដូចនឹងអក្សរ S គ្រងឈុតខៀវទាំងតួ មានដង្កៀបមេអំបៅ.ស.មួយពាក់ជាប់នឹងស្នៀតកេសា សាយភាយក្លិនក្រអូបស្ទើរពាសពេញឋានទាំងបីទៅហើយ។
«ម៉ាក់ៗ...»
«ហាស៎?? ប៊ីប៊ី...»
ស្នាមញញឹមខ្ជឹបថ្ពាល់ខួចគួចអស់ផ្ទៃមុខមូលក្រឡង់គួរស្រឡាញ់ គួរអោយចង់គយគន់ជាខ្លាំង។ ចិញ្ចើមក្រាស់ឃ្មឹមបូករួមជាមួយនឹងស្នាមញញឹគួរអោយទាក់ទាញទៀតនោះធ្វើអោយមនុស្សម្នាជាច្រើនឆ្លេឆ្លាក្រឡេកមករករាងតូចនេះគ្រប់ៗគ្នា។
«It's good?»
«Yes»
«Good boy! កូនប៊ី ឆ្លាតណាស់»
ក្រឡកមើលពេលនេះម្នាក់ៗខំលួចលាក់លៀមគន់មើលភក្ត្រាផូរផង់ដូចជាផ្កាយមួយនោះមិនដាក់ភ្នែកសោះឡើយ ប៉ុន្តែត្រឹមមួយរំពេចភ្នែកសោះគ្រប់គ្នាក៏ស្រាប់តែទម្លាក់ទឹកមុខអន់ចិត្តចោលគ្រប់ៗគ្នាៗ កាលដែលឃើញក្មេងតូចអាយុស្របាល ២ ខួប ត្រូវបានរាងរៅស្វែលនោះប៉មបីប្រៀបបីដូចជាកូន ធ្វើអោយអ្នកចោលភ្នែកទាំងសងខកមិនស្ទើរ មិនទាន់ទាំងបានតាមញ៉ែរាងតូចនោះអោយបានម្តងក្នុងមួយឆាកជីវិតផង ក៏ត្រូវមានដាវកាប់បំបែកបានមុនបាត់ទៅហើយ តើនរណាទៅណ៎ដែលមានភ័ព្វព្រេងសំណាងបានកាយតូចតន់មួយដួងនេះជាគូស្នេហ៍ ឬជាប្រពន្ធទៅ? គួរអោយច្រណែនប្រុសម្នាក់នោះដល់ហើយ។

រឿង «ហង្សបាក់ស្លាប»🦋❤️‍🔥Where stories live. Discover now