16/20

1K 134 9
                                    

1 ខែកន្លងផុតទៅពួកគេទាំងពីរអ្នកបានដើរលេង ញ៉ាំអាហារជាមួយ ហើយជុងគុកក៏បានបង្រៀនថេហ្យុងលេងព្យាណូផងដែរ ចំណែកឯទំនាក់ទំនងស្នេហារបស់ពួកគេទាំងពីរក៏បានធ្វើអោយគ្រួសារទាំងសងខាងបានដឹងតែពួកគាត់ក៏មិនបានថាអ្វីឡើងបើស្រលាញ់គ្នាទៅហើយហាមឃាត់ក៏វាមិនកើត ។

យប់ថ្ងៃមួយថេហ្យុងនឹងជុងគុកកំពុងតែអង្គុយលេងនៅផ្សាររាត្រីជាមួយគ្នា

« ជុងគុក.....បែរមកនេះ » ថេហ្យុង ញញឹមហើយក៏បានបង្ហាញខ្សែកមួយខ្សែ

« ថេ.... » ជុងគុក បានសម្លឹងមុខរបស់ថេ

« អូនជូនបងទុកជាអនុស្សាវរីយ៍ » ថេហ្យុង និយាយហើយក៏ពាក់អោយជុងគុក

« មិនចាំបាច់ទិញអីទេអនាគតយើងគង់តែនៅជាមួយគ្នាដដែល » ជុងគុក ញញឹមព្រោះមិនដឹងថាអនាគតទៅគេនឹងត្រូវបាត់បង់មនុស្សដែលគេស្រឡាញ់នោះទេ

ចំណែកថេហ្យុងក៏ប្រែជាមុខស្រពោនពេលឮជុងគុកនិយាយដូច្នេះ

« បងហ្នឹងស្រឡាញ់អូនរហូតមែនទេជុង ?? » ថេហ្យុង ចាប់ផ្តើមមានទឹកភ្នែកនៅក្នុងកែវភ្នែកទាំងគូររបស់គេ

« ហេតុអីអូនសួរបងដូច្នេះមានរឿងអីហេស ? » ជុងគុក បានប្រែទឹកមុខដូចគ្នាពេលឮថេហ្យុងសួរដូច្នេះ

ថេហ្យុងបានងើយមុខឡើងទៅលើដើម្បីកុំអោយទឹកភ្នែកស្រក់ចុះតែជុងគុកក៏បានឃើញភ្លាម

« ហេតុអីក៏អូនយំ ? » ជុងគុក
« អូនមិនបានយំទេ » ថេហ្យុង មាត់ថាមិនយំតែតាមពិតទឹកភ្នែកកំពុងទេស្រក់
« អូនកុហកបងហើយ កុំយំអីយើងនិងស្រលាញ់គ្នារហូត ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ » ជុងគុក បានយកដៃទាំងទៅស្ទាបមុខរបស់ថេហើយក៏បានយកមកអោបជាប់ទ្រូង

« ចុះបើសិនជាអូនទៅបាត់ ?? មិនត្រឡប់មកវិញ » ថេហ្យុង
« ហេតុអីសួរសំណួរច្រំដែលទៀតហើយ ?? តែទោះជាយ៉ាងណាទៅះអូនទៅណាបាត់ក៏បងនិងតាមរកអូននិងនៅជាមួយអូនរហូត បងមិនអាចរស់ខ្វះអូនបានទេថេ » ជុងគុក គេបានតាំងនិយាយទាំងមិនស្រក់ទឹកភ្នែកចេញមកអោយថេហ្យុងឃើញនោះឡើយ

Scarlet Moon : ព្រះចន្ទពណ៌ក្រហម 🌒♥️ ( Complete ✅ )Where stories live. Discover now