Part 3/20

1.5K 157 9
                                    

នៅក្នុងពិធីភ្ជាប់ពាក្យយ៉ាងអធិកអធមរបស់ចៅស្រីត្រកូលចន គឺចន ហាជីន

" មិចបានជាគាត់មិនចង់និយាយជាមួយខ្ញុំអញ្ចឹង " Taehyung បានធ្វើទឹកមុខស្រពោនហើយក៏បានឱនមុខចុះ រួចក៏បានដើរទៅចូលតុកជាមួយនុងគ្រួសារទាំងពីរ

" ឆាប់ជំរាបសួរអ្នកគ្រប់គ្នាទៅកូន " អ្នកស្រីគីម

" ជំរាបសួរលោកពូ ជំរាបសួរអ្នកមីង បងប្រុស .... " Taehyung និយាយទៅគ្រួសារគេនេះធំណាស់ដើរជំរាបចង់មួយម៉ោង

" ឮថាខ្យល់គរដួលសន្លប់ឥឡូវលែងអីហើយមែនទេ ? " អ្នកស្រីចន

" អរលែងអីហើយអ-អ្នកមីង " Taehyung ឆ្លើយដោយកែវភ្នែកសម្លឹងមើលអ្នកគ្រប់គ្នាក្នុងតុនោះ ហើយគេក៏បានចាប់អារម្មណ៍ទៅមើលលោកពូរបស់គឺលោកពូជុងគុក គេបានសម្លឹងមើលក្រសែភ្នែកទាំងគូររបស់គេហាក់បីដូចជាមាននិស្ស័យពីពេលណាមិនដឹងបានជាចាប់អារម្មណ៍ សម្លឹងបានមួយភ្លែតស្រាប់តែរាងក្រាស់ដែលអង្គុយបានសម្លឹងមកវិញធ្វើអោយ Taehyung បែរមុខទៅណាផ្សេង

[កាត់]

" ហ៉ើយ ! នៅខាងក្នុងធុញណាស់មិនដឹងជាខ្សែស្រឡាយអីក៏ច្រើនម្ល៉េះធុញណាស់ " រាងស្តើងបន្ទាប់ពីបានរអ៊ូក៏បានអង្គុយលើថ្មធំមួយបែរខ្នងពីផ្ទះធំ គេបានអង្គុយសម្លឹងមើលទៅព្រះចន្ទ ហើយក៏បានគិតថាហេតុអីបានខ្លួនមកដល់ទីនេះ

" ហេតុអីបានជាខ្ញុំមកដល់ទីនេះអញ្ចឹង ? ខ្ញុំមកបានដោយរបៀបណា..." ស្ងាត់មួយសន្ទុះក៏និយាយម្នាក់ឯងសារឡើងវិញ

" ម៉ាក់ប៉ាខ្ញុំនឹកអ្នកទាំងពីរ Taesoo បងនឹកឯងណាស់ " Taehyung អង្គុយមួយស្របក់ក៏ស្រាបើតែនឹកឃើញថានៅថ្ងៃដែលគេបានមកដល់ទីនេះគឺជាថ្ងៃដែលមានបាតុភូតព្រះច័ន្ទពណ៌ក្រហម

" ឬមួយក៏យើងឆ្លងមកដោយសារតែព្រះចន្ទពណ៌ក្រហមនោះ " Taehyung បានធ្វើមុខផ្អើលដែលមិនគួរអោយជឿថាមានរឿងបែបនិងកើតឡើង

" បើអញ្ចឹងនៅពេលមានព្រះចន្ទពណ៌ក្រហមម្តងទៀតខ្ញុំអាចទៅបានហើយ " រាងស្តើងចាប់ផ្តើមសប្បាយចិត្តវិញហើយអង្គុយបន់អោយដល់ថ្ងៃនោះឆាប់ៗ

Scarlet Moon : ព្រះចន្ទពណ៌ក្រហម 🌒♥️ ( Complete ✅ )Where stories live. Discover now