10/20

1.1K 131 3
                                    

ស្អែកឡើងពេលចេញពីរៀននៅសាលាវិញថេហ្យុងជិះឡានមកផ្ទះជាមួយនិងជុងគុកដូចរាល់ដងតែលើកនេះជុងគុកមិនបាននិយាយរកថេហ្យុងនោះទេព្រោះខឹងរឿងយប់មិញដែលទៅឈរមើលគាំជ្រួចថតរូបជាមួយជីមីន ( បើប្រច័ណ្ឌគេថាខ្លះ )

« ពូជុងដាក់ខ្ញុំចុះនៅផ្ទះហើយ តើពូទៅណាទៀត ? » ថេហ្យុងបានសួរទៅជុងគុកតែជុងគុកងៀកមុខចេញមិនឆ្លើយសូម្បីម៉ាចុងក្រចក

« ពូ..... » ថេហ្យុងក៏ឈប់សួរហើយឆ្ងល់ហេតុអីជុងគុកមិននិយាយជាមួយខ្លួន ធ្វើបាបគេយំទៀតឡូវហើយ

ទៅដល់ផ្ទះវិញ

« ថេហ្យុងមកពីរៀនវិញហើយហេសកូន » អ្នកស្រីគីម
« មកហើយម៉ាក់ ចុះមកវិញលឿនម្លេះ » ថេហ្យុង
« ទៅធ្វើអីយូរនោះបើកូនពៅរបស់ម៉ាក់នៅផ្ទះតែម្នាក់ឯងដូច្នេះម៉ាក់បារម្ភ » អ្នកស្រីគីម
« នៅជាមួយអ្នកបម្រើពេញផ្ទះមានអីត្រូវបារម្ភទៅម៉ាក់ » ថេហ្យុង
« យ៉ាងណាក៏នៅតែបារម្ភ » អ្នកស្រីគីម
« ម៉ាក់ ! នៅផ្ទះបាយមានសល់ផ្លែចេកដែរទេ » ថេហ្យុង
« ផ្លែចេកខ្វះអីកូនពេលផ្ទះបាយ » អ្នកស្រីគីម
« បើអញ្ចឹងខ្ញុំទៅសិនហើយ » ថេហ្យុង និយាយហើយក៏បានរត់ទៅផ្ទះបាយ

ចំណែកឯងជុងគុកនេះវិញគេក៏បានមកដល់ផ្ទះដូចគ្នាពេលនោះក៏បានឃើញជីមីនកំពុងតែដើរមករកខ្លួន

« ហេជុងគុក » ជីមីនបានហៅជុងគុកតែជុងគុកបានធ្វើជាមិនឃើញមិនឮមិនដឹងហើយដើរចូលក្នុងផ្ទះបាត់ជីមីនឃើញដូច្នេះឆ្ងល់ផងដែរតែក៏មិនបានសួរ ទោះសួរក៏មិនឆ្លើយដូច្នេះក៏បានដើរចេញទៅណាបាត់ទៅ

ថេហ្យុងវិញគេចូលផ្ទះបាយដោយសារតែចង់មកធ្វើបង្អែមចេកដែលជុងគុកចូលចិត្តដើម្បីយកទៅលួងតែមិនដឹងខឹងរឿងស្អីទេ ព្រោះថេហ្យុងមិនបានដឹងទេថាជុងគុកបានឃើញគេជាមួយនិងជីមីន (អត់ដឹងគេប្រច័ណ្ឌអីអត់ទេ)

ថេហ្យុងខំប្រឹងធ្វើឡើងបែកញើសអស់ហើយបាយក៏មិនទៅញ៉ាំថែមទាំងបាននិយាយថាធ្វើអោយបានសម្រេចទើបទៅញ៉ាំបាយដូច្នេះថេហ្យុងក៏បានធ្វើបន្តទៀតរហូតដល់បានសម្រេចគេក៏បានដួសយកមកអោយអ្នកបម្រើរបស់គេភ្លក់

Scarlet Moon : ព្រះចន្ទពណ៌ក្រហម 🌒♥️ ( Complete ✅ )Where stories live. Discover now