13/20

1.2K 133 3
                                    

ក្រោយពីចប់កម្មវិធីរួចអស់ភ្ញៀវគ្រប់គ្នាក៏ត្រឡប់ទៅផ្ទះវិញរួមទាំងគ្រួសារគីមផងដែរ ជុងគុកចូលក្នុងបន្ទប់ដើម្បីផ្លាស់សម្លៀកបំពាក់ក៏បានទៅបើកកាដូដែលថេហ្យុងអោយខ្លួនមិញនេះ ជុងគុកបានបើកមើលរួចក៏បានឃើញ ម៉ាស៉ីនចាក់ភ្លេង (សម័យបុរាណ) តូចមួយ ជុងគុកញញឹមពេញចិត្តនិងកាដូមួយរួចហើយគេក៏បានយករក្សាទុកយ៉ាងល្អ

« ក្មេងចេះទិញរបស់បែបនេះអោយយើងផងហេស » ជុងគុក និយាយទាំងញញឹមបិទមាត់មិនជិត

ចំណែកឯថេហ្យុងគេក៏ចាប់ផ្តើមឆ្ញល់ពីខ្លួនឯងផងដែរថាតើខ្លួនកំពុងគិតអ្វីជាមួយនិងជុងគុកទៅបានជាមានអារម្មណ៍ល្អម្ល៉េះពេលនៅជាមួយគ្នា ?

« តើខ្ញុំកំពុងគិតស្អីនិង ? ហ៉ើយ » ថេហ្យុង បានវាយក្បាលខ្លួនឯងហើយក៏បានទៅគេងបាត់គ្របភួយយ៉ាងជិតតែម្តង

ព្រឹកឡើង

សំឡេងគោះទ្វាបន្ទប់របស់ថេហ្យុងបានបន្លឺឡើង

« ថេហ្យុង ភ្ញាក់ឡើងកូន » អ្នកស្រីគីម
ថេហ្យុងក្រោយពីបានឮសំឡេងរបស់ម្តាយខ្លួនក៏បានក្រោកឡើងទាំងមមីមើល

« ម៉ាក់ហៅកូនធ្វើអី មិនទាន់ព្រឹកឯណា » ថេហ្យុង

« ម៉ោង 5 ហើយកូនក្រោកអោយហើយមក » អ្នកស្រីគីម
« ហេតុអីក៏អោយកូនក្រោកលឿនម្ល៉េះថ្ងៃនេះ » ថេហ្យុង
« ក្រោកអោយហើយៗមកកុំនៅគេងយូរពេក » អ្នកស្រីគីម
« អញ្ចឹងកូនទៅងូតទឹកសិន » ថេហ្យុង

[កាត់]

« នេះកាលពីលើកមុនប្អូនជុងគុក បានទិញនំអោយម៉ាក់ឥឡូវម៉ាក់ផ្ញើរនំមួយនេះអោយគេវិញ » អ្នកស្រីគីម បានហុចប្រអប់នំអោយទៅថេហ្យុង

« បាទអ្នកម៉ាក់ » ថេហ្យុង បានទទួលហើយក៏ដើរចេញមកខាងក្រៅហើយក៏និយាយម្នាក់ឯង

« ហេតុអីមានអារម្មណ៍ដូចជាមិនហ៊ានជួបមុខពូជុងអញ្ចឹង ?? » ថេហ្យុង បានជ្រួញចិញ្ចើមចូលគ្នាមិនដឹងកើតស្អីទេ

« ហើយនំនេះយកអោយយ៉ាងម៉េចបើខ្ញុំមិនហ៊ានជួបគាត់ផង » ថេហ្យុង
« ហីយ៉ា ដូចជាឡានរបស់ពូជុង » ថេហ្យុង ស្រាប់តែបានឃើញឡានរបស់ជុងគុកបើមកឈប់មុខផ្ទះរបស់ខ្លួន

Scarlet Moon : ព្រះចន្ទពណ៌ក្រហម 🌒♥️ ( Complete ✅ )Where stories live. Discover now