Part 6/20

1.3K 133 5
                                    

យប់ឡើង
ថេហ្យុងដើរតែម្នាក់ឯងនៅជុំវិញបរិវេណផ្ទះហើយក៏បានទៅអង្គុយលើដុំថ្មធំមួយរួចក៏បានគិតពីរឿងដែរខ្លួនអាចមកទីនេះបាន

« ព្រះច័ន្ទអើយហេតុអីនាំខ្ញុំមកទីនេះ ? ខ្ញុំពេលនេះកំពុងតែនឹកអ្នកម៉ាក់និងប្អូនស្រីខ្លាំងណាស់ » ថេហ្យុង ចាប់ផ្តើមមានទឹកភ្នែករលីងរលោងស្រក់ចុះមក

« ហេតុអីបាននាំខ្ញុំមកទីនេះទៅវិញ ? ខ្ញុំជំពាក់កម្មអីនៅទីនេះ ? » ថេហ្យុង

« ឯងប្រាកដជាជំពាក់ » ភ្លាមនោះសំលេងរបស់អ្នកម្ខាងទៀតក៏បាននិយាយនោះគឺថេហ្យុងរូបពិតក្នុងសម័យនោះ

« ឯងៗបង្ហាញខ្លួនទៀតហើយហេស ? » ថេហ្យុង

« ត្រូវហើយយើងនិងបង្ហាញនៅពេលដែលឯងឆ្ងល់នៅសំណួរប្រភេទនេះ តែយើងអាចបង្ហាញខ្លួនបានតែ 3 ដងទេ » ថេហ្យុងអតីតកាល (សូមដាក់បែបនិងហើយ)

« អញ្ចឹងបានន័យថាឯងនៅតែម្តងទៀតទេហេស ? » ថេហ្យុង

« អឹម......... »
« ចុះបើឯងបង្ហាញខ្លួនម្តងទៀតហើយនោះ » ថេហ្យុង

« យើងនិងរលាយបាត់ សូម្បីតែរូបរាងកាយរបស់យើងនៅពេលដែលឯងត្រឡប់ទៅកន្លែងដើមវិញ »

« អត់ទេតើមានវិធីណាអាចជួយបានទេ ?? » ថេហ្យុង

« មិនអាចទេ វាសនាតម្រូវមកបែបនេះហើយ នៅពេលដែលឯងបានឃើញអភូតហេតុព្រះច័ន្ទពណ៌ក្រហមម្តងទៀតក្នុងសម័យកាលនេះឯងនិងបានត្រឡប់ទៅផ្ទះរបស់ឯងវិញ »

« ចុះឯងនោះ ? » ថេហ្យុង
« យើងនិងត្រឡប់មកចូលរាងកាយរបស់យើងវិញបើសិនជាយើងមិនបង្ហាញខ្លួនម្តងទៀត »

« បើអញ្ចឹងឯងមិនបាច់បង្ហាញខ្លួនអោយយើងឃើញទេ យើងសន្យាយើងនិងមើលថែរាងកាយរបស់ឯងអោយបានល្អ » ថេហ្យុង

« យើងមិនជឿទេ » ថេហ្យុងអតីតកាលបានក្រវីក្បាល

« ហេតុអី ?? » ថេហ្យុង
« ព្រោះយើងបានដឹងពីអនាគតអស់ហើយ » និយាយហើយក៏បានបាត់ខ្លួនបាត់

« ឈប់សិនកុំទាន់ទៅ ឈប់សិន ឈប់សិន » គ្រាន់តែស្រែកហៅបែបនេះក៏បានភ្ញាក់ពីដំណេកដោយសារតែស៊ូណាបានហៅគេ ពេលគេភ្ញាក់មកគេកំពុងតែគេងលើដុំថ្មនោះ

Scarlet Moon : ព្រះចន្ទពណ៌ក្រហម 🌒♥️ ( Complete ✅ )Where stories live. Discover now