ខ្ញុំមិនប្រកាន់លោកប៉ាដែលជាបុរសពោះម៉ាយកូន ១ យកប្រពន្ធថ្មី បន្ទាប់ពីប្រពន្ធដើមស្លាប់បាត់ច្រើនឆ្នាំនោះទេ។ ប៉ុន្តែខ្ញុំប្រកាន់ដែលប្រពន្ធចុងរបស់គាត់ជាម្ដាយរបស់មនុស្សម្នាក់នោះ។ តើពិភពលោកធំយ៉ាងនេះគ្មានមនុស្សស្រីណាផ្សេងក្រៅពីម្ដាយមនុស្សម្នាក់នោះដែលរៀបការជាមួយប៉ាខ្ញុំទេឬ? "សួរស្ដីបងប្រុសចុង!" ខ្ញុំលាដៃរងចាំការចាប់ដៃពីវត្តមានមនុស្សម្នាក់នោះ។ "សួរស្ដី" គេចាប់ដៃខ្ញុំទាំងញញឹមមិនសម។ ខ្ញុំនឹងមើលថែបងប្រុសចុងម្នាក់នេះឲ្យបានល្អដូចគ្រួសារពិតប្រាកដយ៉ាងអ៊ីចឹង តែត្រូវចាំថាខ្ញុំធ្វើបែបនេះបានតែចំពោះមុខលោកប៉ាតែប៉ុណ្ណោះ។
31 parts