❤🌿តាមស្នេហ៍អតីតភរិយា🌿❤

By KmnF94

95.1K 5.8K 63

Jeon Jungguk X Kim Taehyungស្នេហាដែលកើតឡើងដោយគ្រាន់តែក្រឡេកភ្លាមស្រឡាញ់ភ្លែតប្រៀបដូចជារន្ទះ ជាស្នេហាមួយដែល ខុ... More

Eps.1: ជួបគ្នាជាថ្មី
Eps.2: ប្រយ័ត្នគេចាប់យកទៅស៊ីបាត់
Eps.3:អាណាហ៊ានស្រឡាញ់ប្រពន្ធយើង
Eps.4:ប្រយ័ត្នខ្ញុំខ្វេះបំពងកលោកចេញក្រៅ
Eps.5: អ្នកណាប្រើឲ្យវាមកថើបថេធ្វើអី
Eps.6: គីម ថេយ៉ុងជារបស់យើងតែម្នាក់គត់
Eps.7: យើងធ្វើជាមិត្តនិងគ្នា
Eps.8: ដោយសារគេទើបអូនប្រកែកបង
Eps.9: ចង់ស្លាប់ហេ៎ស?
Eps.10: ប្រយ័ត្នគេរំលោភបាត់
Eps.11: ក្ដីសុខតិចៗ
Eps.12: ធ្វើរឿងដែលប្ដីប្រពន្ធគេធ្វើ
Eps.13:ស្នាមលើកនោះជាអី?
Eps.14: ចង់ធ្វើអីធ្វើទៅ កុំតែវាងាប់
Eps.15:បងប្រុស
Eps.16: អាទន្សាយចង្រៃ
Eps.17:ថេប្រច័ណ្ឌខ្ញុំមែនទេ?
Eps.18:កញ្ច្រោងតូច
Eps.19: អ្នកណាប្រពន្ធលោក?
Eps.20:ទីបំផុតខ្ញុំក៏ក្លាយជាចន ថេយ៉ុងម្ដងទៀត
Eps.21: បងប្រាកដជានឹកអូនស្លាប់ហើយ
Eps.22:ខ្ញុំមានកូនមែនឬ?
Eps.23:ចន ជុងហ្គុក
Eps.24:ខ្ញុំជឿលោកក៏បាន តែមានលក្ខខណ្ឌ
Eps.25:នាងគ្មានសិទ្ធិមកប៉ះពាល់ប្រពន្ធខ្ញុំនោះទេ
Eps.26:ភស្ដុតាង
Eps.27:ទីបំផុត ខ្ញុំតាមស្នេហ៍អតីតភរិយាខ្ញុំបានជោគជ័យហើយ
Eps.28:ម៉ាក់អាចបាត់បង់ប៉ាកូនបាន តែម៉ាក់មិនអាចបាត់បង់កូន បានទេ
Eps.29:បាត់ខ្លួនចឹងហេ៎ស?
Eps.30:បើឯងស្រឡាញ់ខ្ញុំមែន ឯងមិន នាំកូនចាកចេញពីខ្ញុំបែបនេះនោះទេ??
Eps.31:ខ្ញុំត្រូវការឲ្យកូនខ្ញុំលែងលះ
Eps.32:បើបានភ្លោះមែន បងនិងជប់លាងបីយប់បីថ្ងៃតែម្ដង
Eps.33:បងសុំអង្វរ
Eps.34:សុំទោសណា
Eps.35:ទៅវិញជាមួយប៉ា ជីមីន
Eps.36:លោកគ្មានសិទ្ធមកនាំប្រពន្ធកូនខ្ញុំចេញពីខ្ញុំនោះទេ
Eps.37:ឲ្យប៉ាសុំទោស
Eps.38:កូនគ្រាន់តែចង់ Designពណ៌បន្ទប់ថ្មីឲ្យបងប្រុសតែប៉ុណ្នោះ
Eps.39:ម៉ាមីកុំសូវធ្វើខ្លួនទាក់ទាញដេតឌីពេកប្រយ័ត្នដេតឌីទ្រាំមិនបាន

ផ្ដើមរឿង

7.2K 326 1
By KmnF94

# 3ឆ្នាំមុន

          កាលពីប៉ុន្មានឆ្នាំមុននេះប្រទេសជាតិមិនសូវជាមានការអភិវឌ្ឍ គំនិតមនុស្សក៏មិនទាន់មានការរីកចម្រើន។ ហេតុនេះស្នេហាខុសធម្មជាតិគឺជារឿងដែលគេរើសអើងខ្លាំងបំផុត។ តែទោះជាត្រូវមនុស្សជាច្រើនរើសអើង យ៉ាងណាក្ដីក៏មនុស្សមួយគូរនេះនៅតែតស៊ូស្រឡាញ់រហូតដល់សម្រេចរៀបការជាមួយគ្នាដោយមិនបានគិតឲ្យ បានល្អិតល្អន់និងខ្វល់ពីសង្គមខាងក្រៅថាយ៉ាងមិចឡើយ សំខាន់គឺបេះដូងរបស់ពួកគេទាំងពីរនាក់វាកំពុងត្រូវ ការគ្នាខ្លាំងទៅហើយ។ ជុងហ្គុក ចន និងថេយ៉ុង គីមគឺជាគូរស្នេហ៍ខុសធម្មជាតិមួយគូរដែលបានស្រលាញ់ គ្នានិងបានរៀបការជាមួយគ្នារស់នៅជាប្ដីប្រពន្ធដូចគូរស្នេហ៍ស្រីនិងប្រុសដទៃទៀតដែរ។ ស្នេហាពួកគេគឺជារឿង ដែលកើតឡើងដោយចៃដន្យគ្រាន់តែឃើញគ្នាភ្លែតក៏ចាប់ចិត្តស្រឡាញ់គ្នាបាត់ទៅហើយ វាជាស្នេហាមួយដែរ គ្រប់គ្នាតែងតែហៅថាស្នេហារន្ទះបាញ់ឃើញភ្លាមស្រឡាញ់ភ្លែតមិនចាំយូរឡើយ។ ពួកគេទាំងពីរនាក់បានទាក់ ទងគ្នាអស់ រយៈពេល២ខែក៏សម្រេចចិត្តថានិងរៀបការជាមួយគ្នាទោះជាត្រូវប៉ាម៉ាក់ពួកគេហាមឃាត់បដិសេធ យ៉ាងណាក៏ដោយក៏ពួកគេនៅតែជម្នះរហូតដល់បានរៀបការជាមួយគ្នា និងរស់នៅជាមួយគ្នាក្នុងផ្ទះ មួយខ្នងយ៉ាងមានសុភមង្គល។

          ប៉ុន្តែ...ក្រោយពីរៀបការនៅរស់នៅជាមួយគ្នាអស់រយៈពេលបីឆ្នាំក្រោយមកទំនាក់ទំនងរវាងពួកគេក៏កាន់តែឃ្លាត ឆ្ងាយពីគ្នាដូចមេឃហើយនិងដី។ សុភមង្គលដែលធ្លាប់តែកើតមានក៏ត្រូវរលាយដូចអំបិលត្រូវទឹក ជំនួសឲ្យជម្លោះ ដែលកើតមានជារៀងរាល់ថ្ងៃមិនដែលអាក់ខាន។ ទោះជាគ្មានរឿងអីធំដុំក៏ពួកគេរករឿងឈ្លោះគ្នាដែរ និយាយរួម គឺបើមិនបានឈ្លោះគ្នាមួយថ្ងៃគឺបាយមិនឆ្ងាញ់ឡើយ។ បន្ទប់ក៏ចាប់ផ្ដើមដេកបែកគ្នា ជួនកាលក៏មិននិយាយរកគ្នា ដល់ទៅមួយខែពីរខែក៏មាន។ ដើមហេតុមកពីម្នាក់ៗយល់តែចិត្តខ្លួនឯង មិនចេះអធ្យាស្រ័យឲ្យគ្នា រឿងតិចតួចក៏ មិនចេះអត់អោនឲ្យគ្នាដែរ។ មកដល់ថ្ងៃនេះក៏ដូចគ្នាដែរសម្លេងឈ្លោះប្រកែកគ្នាលាន់ឡើងពេញបរិវេណផ្ទះ មួយខ្នងដែលនៅរៀងឆ្ងាយដាច់ពីគេបន្តិចទាំងនេះវាយប់ពាក់កណ្ដាលអាធ្រាត្រទៅហើយសម្លេងនៅតែមិនទាន់បាត់សម្ងាត់ឡើយ។

         "ខ្ញុំត្រូវការលែងលះ ខ្ញុំមិនចេះទ្រាំនៅជាមួយមនុស្សយល់តែចិត្តខ្លួនឯងគ្មានហេតុផលដួចជាលោកនោះទេ" សម្លេងញ៉ែតៗរបស់រាងតូចថេយ៉ុង គីមដែលត្រូវជាភរិយាស្រែកឡើងខ្ទរភូមិគ្រឹះដាក់នាក់ជាប្ដី បន្ទាប់ពីឈ្លោះគ្នាតាំងពីល្ងាច ដោយសារតែរឿងរាងតូចចេញទៅដើរលេងជាមួយមិត្តភក្ដិតាំងពីព្រឹកដល់ល្ងាចទើបត្រឡប់មកវិញ ទើបរាង ក្រាស់សួរដេញដោលរហូតកើតជារឿងបែបនេះ។

         "លែងក៏លែង ខ្ញុំក៏មិនចេះរស់នៅជាមួយមនុស្សចរិកដូចជាឯងដែរ" មិនឲ្យចាញ់រាងតូច រាងក្រាស់ជុងហ្គុក ចនដែលត្រូវជាស្វាមីក៏ស្រែកដាក់គេវិញមួយទំហឹង។ គេក៏អស់ទ្រាំដូចគ្នាក្នុងការស់នៅជាមួយរាងតូច ដែលមួយថ្ងៃមួយថ្ងៃគិតតែ ពីដែរលេងមិនដែលគេយកចិត្តទុកដាក់ប្រតិបត្តិបម្រើប្ដីធ្វើការងារផ្ទះដូចប្រពន្ធគេទៀតឡើយដែរ។ ក្រៅពីរករឿង ដើរលេង អ្វីផ្សេងទៀតក៏គេមិនធ្វើដែរ។ តើគេនៅទ្រាំជាមួយបែបណាទៀត?

         កុំថាឡើយតែរាងតូចដែល បែបនេះ​រាងក្រាស់ក៏ដូចគ្នាដែរ មួយថ្ងៃមួយថ្ងៃគិតតែពីធ្វើការគ្មានពេលឲ្យប្រពន្ធ ថ្ងៃខ្លះក៏ដើរលេងចូល ក្លឹបជាមួយ មិត្តភក្ដិរហូតដល់យប់ជ្រៅមិនខ្វល់ពីចិត្តប្រពន្ធដែលនៅចាំគេនៅផ្ទះបន្តិចណាសោះ។ ភាពកក់ក្ដៅក៏លែងមាន ឲ្យប្រពន្ធតើអ្នកណាទៅទ្រាំជាមួយគេបានទៀត។

        "ល្អ ស្អែកជួបនៅតុលាការ" ថាតែប៉ុណ្នឹងរាងតូចក៏បែរខ្លួនរត់ឡើងទៅខាងលើបាត់។ គេមានអារម្មណ៍ថាអួល ដើមកពេលដែលនិយាយពាក្យមួយម៉ាត់ចុងក្រោយមុននេះ។ គេមានអារម្មណ៍ថាដូចជាត្រូវបាត់បង់អ្វីមួយនៅ ពេលខាងមុខនេះអញ្ចឹង។ បេះដូងគេក៏ចាប់ផ្ដើមឈឺស្កៀបពិបាកពណ៌នាខ្លាំងណាស់។ ថេរត់មកដល់បន្ទប់បិទ ទ្វារចាក់សោរយ៉ាងជិត រួចក៏ឡើងមកលើគ្រែទាញភួយគ្របចិត្តក្បាលសម្ងំយំតែម្នាក់ឯង។ រីឯរាងក្រាស់ឯនេះ វិញក៏មិនខុសពីរាងតូចប៉ុន្មានដែរ។ គេតាមសម្លឹងមើលរាងតូចរត់ឡើងទៅលើទាំងអារម្មណ៍សោកសៅ។ គេ ទម្លាក់ខ្លួនចុះអង្គុយនៅលើសាឡុង។ ដៃលើកមកជ្រោងងសក់របស់ខ្លួនទៅក្រោយទាំងអារម្មណ៍ស្មុគស្មាញជា​ ខ្លាំង។ តើគេពិតជាត្រូវលែងលះគ្នាពិតមែនទេ? ? តើចំណងអាពាហ៍ពិពាហ៍បីឆ្នាំរបស់គេនិងត្រូវកាត់ផ្ដាច់ហើយមែនទេ?

❋❋❋

        ព្រឹកនេះអាចជាព្រឹកថ្ងៃថ្មីសម្រាប់ទទួលយករឿងថ្មីដែលល្អៗដែលកើតមានចំពោះមនុស្សគ្រប់គ្នាបន្ទាប់ពីថ្ងៃចាស់និងរឿងអាក្រក់ៗបានកន្លងផុតទៅ តែវាបែរជាព្រឹកដែលអាក្រក់បំផុតរបស់ស្វាមីភរិយាមួយគូរនេះទៅវិញ។ ពួកគេទាំងពីរនាក់បណ្ដើរគ្នាចូលទៅក្នុងតុលាការ ទាំងទឹកមុខស្មើរធេងទាំងគូរដូចគ្មានអារម្មណ៍អីចំពោះគ្នាសូម្បីតែបន្តិច ទាស់ត្រង់ថាភ្នែករបស់រាងតូចរាងហើមបន្តិចព្រោះតែយំកាលពីយប់មិញ។

     "តើអ្នកទាំងពីរសម្រេចចិត្តហើយតើមែនទេ​ថានិងលែងលះគ្នានោះ? បើអាចអ្នកទាំងពីរអាចពិភាក្សាគ្នាម្ដងទៀត បានក៏ព្រោះ.."

    " ខ្ញុំចង់លែងលះ" មេធាវីនិយាយមិនទាន់ចប់អស់ផង សម្ដីរបស់ប្ដីប្រពន្ធទាំងក៏បន្លឺឡើងកាត់សម្ដីគាត់ព្រមគ្នា។ មេធាវីហាក់ភាំងបន្តិចតែក៏មិនហ៊ាននិយាយអ្វីតទៀតព្រោះពួកគេទាំងពីរនិយាយបញ្ជាក់យ៉ាងច្បាស់ៗមុននេះទៅហើយ។ គាត់ក៏ទាញលិខិតលែងលះពីច្បាប់យកមកឲ្យអ្នកទាំងពីរចុះហត្ថលេខា។ មិនចាំយូររាងក្រាស់ក៏ទាញ ប៊ិកយកមកចុះហត្ថលេខានៅលើលិខិតលែងលះទាំងអារម្មណ៍ស្ទាក់ស្ទើរតិចៗតែចុងក្រោយគេក៏ត្រូវតែចុះវា ដដែល។ ថេយ៉ុងតាមសម្លឹងមើលរាងក្រាស់ដែលកំពុងតែចុះហត្ថលេខាជាប់មិនដាក់ភ្នែក។

      «នេះលោកពិតជាចុះវាពិតមែនឬ?ហេតុអីក៏មិនព្រមលួងខ្ញុំ បើលោកលួងខ្ញុំតែបន្តិចក៏ខ្ញុំមិនយល់ព្រមរឿងនេះដែរ លោកពិតជាអាក្រក់ខ្លាំងណាស់ចន ជុងហ្គុក ខ្ញុំស្អប់លោក»ថេយ៉ុងលួចគិតនៅក្នុងចិត្តទាំងអស់ចិត្តនិងជារាង ក្រាស់ជាខ្លាំងដែលមិនព្រមតាមលួងខ្លួន បើរាងក្រាស់តាមលួងគេតែបន្តិចគេនិងចិត្តទន់វិញជាមិនខានហើយ ពួកគេក៏មិនត្រូវមកស៊ីញ៉េលែងលះគ្នាបែបនេះដែរ។ រាងក្រាស់ស៊ីញ៉េហើយក៏ដល់វេនរបស់រាងតូចម្ដង។ លើកនេះរាងក្រាស់គេក៏តាមមើលរាងតូចវិញម្ដង។

      «ហេតុអីក៏អូនមិនបដិសេធបែបនេះថេ? អូនពិតជាចង់លែងលះពីតមែនឬ? ហេតុអីក៏អូនមិនតាមលួងបង បើអូនលួងបងតែបន្តិចបងនិងហែកក្រដាសនេះចោលហើយ តែហេតុអីក៏អូនមិនធ្វើ អូនចិត្តអាក្រក់ដាក់បង ណាស់ថេ» ជុងហ្គុកនិយាយនៅក្នុងចិត្តដូចទៅនិងរាងតូចដែរ។ អ្នកខាងនោះចង់ឲ្យអ្នកខាងនេះលួង ចំណែកឯអ្នកខាងនេះក៏ចង់ឲ្យអ្នកខាននោះមកលួងមុន។ មកពីម្នាក់ៗមានចរិកមិនចេះចាញ់ចង់តែឈ្នះ រៀងខ្លួន បែបនេះហើយទើបជីវិតគូររបស់គេត្រូវដើរមកដល់ផ្លូវនេះ​។

       "ចាប់ពីថ្ងៃនេះទៅអ្នកទាំងពីរលែងជាប្ដីប្រពន្ធនិងគ្នាទៀតហើយ" សម្ដីរបស់មេធាវីនិយាយខណៈដែលហុចលិខិត លែងលះឲ្យពួកគេម្នាក់មួយ ធ្វើឲ្យរាងតូចចាប់ផ្ដើមរកកលទឹកភ្នែកស្រក់ចុះមកទៅហើយតែគេក៏ខំទប់មិនបញ្ចេញ ឲ្យអ្នកណាឃើញឡើយ។ បន្ទាប់មកពួកគេក៏លាមេធាវីត្រឡប់ទៅផ្ទះរៀងខ្លួនវិញ។ មេធាវីបានត្រឹមតែក្រវីក្បាល តិចៗតឹងចិត្តជាមួយប្ដីប្រពន្ធមួយគូរនេះខ្លាំង ណាស់។ គាត់មើលដឹងតាមរយៈកែវភ្នែកដែលពួកគេមើលទៅគ្នាក៏ ដឹងថាពួកគេទាំងពីរនៅស្រឡាញ់គ្នាខ្លាំងដែរ តែដោយសារតែចិត្តដែលមិនចេះចុះចាញ់ ចិត្តដែលមិនចេះចុះញ៉ម អត់អោនឲ្យគ្នាចង់តែឈ្នះចង់តែខ្លាំងរៀងៗខ្លួនទើបជីវិតគូររបស់ពួកគេឈានមកដល់ផ្លូវបំបែកបែបនេះ។

          តាំងពីថ្ងៃដែលពួកគេបានលែងលះគ្នាមកពួកគេទាំងពីរក៏ត្រឡប់ទៅរស់នៅផ្ទះរៀងៗខ្លួនវិញដោយទុកផ្ទះរៀបការរបស់ពួកគេចោលដោយគ្មានស្ដាយស្រណោះអនុស្សាវរីយ៍ដែលធ្លាប់បានសាងជាមួយគ្នាឡើយ។ ពន្លឺព្រះច័ន្ទនៃខែពេញបូរណ៍មីបានចាំងចូលតាមបង្អួចមកក្នុងបន្ទប់មួយនៃភូមិគ្រឹះមួយកន្លែងបានបង្ហាញឲ្យ ឃើញនូវរាងកាយតូចច្រឡឹងរបស់ថេយ៉ុងដែលកំពុងតែដេករមួលចុះរមួលឡើងនៅលើគ្រែ សាយរ៍ឃីង យ៉ាងធំមួយ។ គេងើបស្ទុះអង្គុយទាំងទឹកមុខស្អុយប៉ែរ។ គេពិតជាមួម៉ៅខ្លាំងណាស់ យប់ពាក់កណ្ដាលអាធ្រាត្រទៅហើយមិច ក៏នៅតែគេងមិនលក់ទៀត ហើយអាខួរក្បាលឆ្កួតយករបស់គនេះទៀតក៏ចេះតែដិតដាមមុខរបស់រាងក្រាស់ ជាប់ជានិច្ចមិនរលុបសោះទោះជា ខំលុបវាចេញយ៉ាងណាក៏មិនបាត់

        "ហ៊ើយអាក្បាលឆ្កួតយកអើយមិនក៏នៅតែគិតពីគេ នឹកគេធ្វើអីយើងមិនត្រូវជាអីនិងគេទៀតឡើយ បានហើយ ឈប់នឹកគេទៀតទៅអាបេះដូងឆ្កួត ឈប់ទៅៗៗៗៗ" ថេយ៉ុងស្រែកមួយទំហឹងមួម៉ៅខឹងនិងខួរក្បាលនិងបេះដូង របស់ខ្លួនឯងដែលមិនចេះស្ដាប់បញ្ជាគេបែបនេះ។ គេត្រូវទន្ទេញពាក្យថា "យើងបែកគ្នាជាមួយគេហើយចាប់ពីថ្ងៃ នេះ ទៅឈប់គិតឈប់នឹកគេត្រូវរៀនរស់នៅដោយខ្លួនឯងមិនត្រូវឲ្យគេមើលងាយបាននោះទេ" ជាប់នៅក្នុងចិត្ត ជានិច្ចព្រោះវាជាវិធីតែមួយដែលអាចធ្វើឲ្យគេបំភ្លេចរាងក្រាស់បាន។

         ងាកមកមើលរាងក្រាស់ឯនេះវិញគេក៏មិនខុសពីរាងតូចប៉ុន្មាននោះដែរ។ គេគេងមិនលក់ឡើយទើបងើប មកឈរមើលព្រះចន្ទតែម្នាក់ឯង។ ខួរក្បាលក៏ចាប់ផ្ដើបសើរើអនុស្សាវរីយ៍រវាងគេនិងរាងតូចឡើងមកមិនឈប់។ ជុងហ្គុកក្រវីក្បាលតិចៗបណ្ដេញគំនិតដែលនឹកគិតដល់រាងតូចចេញ ព្រោះកាន់តែគិតគេកាន់តែមានអារម្មណ៍ បេះដូងគេកាន់តែឈឺរបៀបមិចទេ។

        "ឈប់គិតពីគេទៀតទៅ កុំនឹកគេទៀតអី គេលែងនៅជាមួយយើងទៀតហើយ ពីពេលនេះទៅយើងត្រឹមជាអ្នក ដទៃនោះទេ ដូច្នេះឈប់នឹកឈប់គិតពីគេទៀតទៅ ខ្ញុំនិងបំភ្លេចឯងឲ្យបានគីមថេយ៉ុង" រាងក្រាស់និយាយទាំង សម្លឹងមើលទៅលើមេឃប្ដេជ្ញាចិត្តថានិងបំភ្លេចរាងតូចឲ្យបានទោះជាលំបាកយ៉ាងណាក៏ដោយ។

•••

Continue Reading

You'll Also Like

3.3M 210K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
174K 4.3K 70
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
2.7M 148K 52
ချမ်းသာကြွယ်ဝမူတွေနဲ့ဂုဏ်ရှိန်ပြင်းတဲ့ မိုးထိခေါင်မှိုင်း ဟာအိမ်ထောင်ကွဲဖြစ်ပြီးငါးနှစ်အရွယ်သားလေးတစ် ယောက်ရှိပေမဲ့ သားလေးရဲ့ပူဆာမူကြောင့်ညီလေးတစ် ယေ...
664K 75K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.