Eps.2: ប្រយ័ត្នគេចាប់យកទៅស៊ីបាត់

3.4K 243 0
                                    

        ព្រឹកថ្ងៃថ្មីថេយ៉ុងក៏ងើបតាំងពីព្រលឹមដើម្បីរៀបចំខ្លួនទៅធ្វើការនៅក្រុមហ៊ុនរបស់រាងក្រាស់ជាលើកដំបូង។ ថេយ៉ុងពាក់អាវដៃវែងសាច់រលោងទន់ៗស្ដើងតិចៗតែមិនអាចមើលធ្លុះដល់រាងកាយខាងក្នុងបានទេ ទីនុយ ជាមួយខោជើងវែងពណ៌ខ្មៅរាងរឹបបន្តិចមើលទៅសមឥតខ្ចោះ រួចទាញអាវក្រៅមកពាក់ពីលើមួយជាន់ ទៀត។ គេទាញក្រេមរលោងៗពណ៌ផ្កាឈូកខ្ចីយកមកលាបនៅលើមាត់តិចៗដើម្បីឲ្យវាមើលទៅស្រស់ស្អាតជាងមុន បន្តិច។ ក្រោយពីស្លៀកពាក់រួចហើយគេក៏ទាញកាបូបដើរចេញមកពីក្នុងអាផាតមិនរបស់ខ្លួនចុះមកខាងក្រោម។

           ម្សិលមិញ បន្ទាប់ពីនិយាយជាមួយរាងក្រាស់ហើយថេក៏បានត្រឡប់មកផ្ទះលេងប៉ាម៉ាក់របស់គេបន្តិចរួចក៏សុំការ អុញ្ញាតពីពួកគាត់មកគេនៅក្រុមហ៊ុនព្រោះវានៅជិតនិងកន្លែងការងាររបស់គេជាងទៅផ្ទះ។ ប៉ាម៉ាក់របស់គេក៏ យល់ព្រមមិនបានជំទាស់អ្វីឡើយ។

         តឺង!!!ថេយ៉ុងដើរចេញពីជណ្ដើរយន្តនៅពេលដែលវាមកជាន់ខាងក្រោមផ្ទាល់ដី។ គេដើរតម្រង់ទៅរកឡាន របស់ខ្លួនដែលចតទុកនៅទីនោះ តែក៏ត្រូវឈប់ពេលដែលឃើញវត្តមានរបស់រាងក្រាស់នៅទីនោះ។

        "លោកមកធ្ធ្វើអីនៅទីនេះ?" ថេដើរមកសួរទាំងជ្រួញចិញ្ចើមចូលគ្នាទៅកាន់រាងក្រាស់ដែលឈរញញឹមដូចរូបចម្លាក់ដាក់គេ។

        "គឺមកចាំទទួលឯងនិងហើយ"

        "អ្នកណាឲ្យមកទទួល??ហើយមិចក៏លោកដឹងថាខ្ញុំនៅទីនេះ?" ថេយ៉ុងដើរមកកាន់តែជិតចោទសំណួរទៅរាង ក្រាស់ដែលឈរនៅក្រៅឡានចាំគេ។ គេឆ្ងល់ពេញទំហឹងហើយ ហេតុអីក៏ប្រុសសម្អុយម្នាក់នេះដឹងថាគេមក រស់នៅទីនេះ បើគេមិនបាន ប្រាប់អីផងនិង តើគេដឹងដោយរបៀបៀណា?

      "រឿងរបស់ឯងអីដែរខ្ញុំមិនដឹងនោះ?? ខ្ញុំដឹងគ្រប់យ៉ាងតែទាំងអស់ហ្នឹង" រាងក្រាស់និយាយទាំងញញឹមចុង មាត់ដាក់រាងតូច។ រឿងអីដែលគេមិនដឹងនោះបើគេឲ្យមនុស្សមកស៊ើបពីរាងតូចអស់ហើយតាំងពីម្សិលមិញពេលដែលទៅដល់ក្រុមហ៊ុនវិញ រឿងរបស់រាងតូច គ្រប់យ៉ាងទាំងប៉ុន្មានគឺដឹងតែទាំងអស់ហ្នឹង។

❤🌿តាមស្នេហ៍អតីតភរិយា🌿❤Where stories live. Discover now