Eps.9: ចង់ស្លាប់ហេ៎ស?

2.1K 142 0
                                    

            ពន្លឺភ្លើងចម្រុះពណ៌បំភ្លឺឆ្វេតឆ្វាចពាលពេញបរិវេណនៃបន្ទប់មួយនៃក្លឹប បើកបង្ហាញឲ្យឃើញនូវរាងកាយរបស់ នាយកម្លោះដែលអង្គុយញ៉ាំស្រាតែម្នាក់ឯង។ ដបស្រារាយនៅពាសពេញលើឥដ្ឋនៃបន្ទប់មួយនោះមានខ្លះក៏នៅ ល្អខ្លះក៏បែកដោយសារតែរាងក្រាស់បោកបំផ្លាញចោលតាមកំហឹងភាពឈឺចាប់របស់ខ្លួន។

"ឯងយ៉ាងមិចទៀតហើយ? ផឹកម្សិលមិញមិនអស់ចិត្តមែនទេ? ទើបមកផឹកបែបនេះទៀតហើយ" ស៊ូហ្កាដើរចូល មកក្នុងបន្ទប់ហើយនិយាយទៅកាន់អ្នកដែលអង្គុយញ៉ាំស្រាអកយកៗមិនដាច់សោះអស់ពីមួយដបទៅមួយដបនៅតែមិនឈប់ទៀត។ ជុងហ្គុកជាអ្នកខលហៅស៊ូហ្កាឲ្យមកផឹកកំដរខ្លួន។

"បង ហ៊ិកៗខ្ញុំឈឺ" ជុងហ្គុកងើយមុខមើលទៅអ្នកជាបងទាំងទឹកភ្នែកជោគថ្ពាល់។ គេឈឺដល់ថ្នាក់អង្គុយយំ បាត់បង់អស់ភាពជាកូនប្រុសយំមិនខ្មាសមេឃដី។ ត្រឹមតែទង្វើររបស់ថេយ៉ុងប៉ុណ្នឹងធ្វើឲ្យគេឈឺស្ទើរតែដាច់ខ្យល់ ស្លាប់ម្ដងៗទៅហើយ ចុះទម្រាំតែទៅថ្ងៃមុខទៀតតើគេនិងត្រូវឈឺខ្លាំងប៉ុណ្ណាទៅ?

"មានរឿងអីមែនទេ?"​ ស៊ូហ្កាចូលមកអង្គុយជិតគេ ហើយសួរទៅគេទាំងបារម្ភ។ ជុងហ្គុកមិនដែលយំខ្លាំងដល់ថ្នាក់ នេះនោះទេ ទោះជាមានរឿងអីក៏ដោយ។ តែនេះមានរឿងអីទៅហេតុអីក៏គេយំខ្លាំងយ៉ាងនេះ? គេយំមើលតែ មនុស្សស្រីអញ្ចឹង។

"ហ៊ឹកៗខ្ញុំចាញ់គេហើយហ៊ឹកៗខ្ញុំស៊ូជាមួយគេមិនរួចនោះទេ"

"ចាញ់អ្នកណា?ចាញ់រឿងអី ប្រាប់បងមក បងចាំស្ដាប់ណា" ស៊ូហ្គាលួងជុងហ្គុកដែលផ្ដេកក្បាលនិងទ្រូងគេ សម្រក់ទឹកភ្នែកឡើងជោគអាវ។

"អ្នកថ្មីគេល្អជាងខ្ញុំ​ គេជ្រើសរើសយកអ្នកថ្មីហើយ ហ៊ឹកៗខ្ញុំឈឺចាប់ណាស់ ហ៊ឹកៗខ្ញុំបាត់បង់គេហើយ" ជុងហ្គុកស្រែកយំរឹតតែខ្លាំង។ គេពិតជាស្រឡាញ់ថេខ្លាំងណាស់​ខ្លាំងដែលដល់ថ្នាក់មិនអាចរស់នៅ ខ្វះថេបានឡើយ។ គេស្ដាយណាស់ បើកាលនោះគេមិនចិត្តខ្លាំងព្រមលែងលះជាមួយថេនោះទេ ប្រហែលជា ពេលនេះគេក៏មិនត្រូវឈឺចាប់ដល់ថ្នាក់នេះនោះដែរ។ បើអាចគេនិងទាញពេលវេលាឲ្យថយក្រោយត្រឡប់ទៅ កាលពីបួនមុនវិញ គេនិងលះបង់ភាពមានះចង់ឈ្នះរបស់ខ្លួនមកធ្វើជាប្ដីដ៏ល្អរបស់ថេវិញជាមិនខាននោះទេ។ តែ ពេលនេះគ្រប់យ៉ាងវាមិនអាចត្រឡប់ថយក្រោយបានឡើយ។ តើគេពិតជាត្រូវបាត់បង់ថេតើពិតមែនទេ? ទោះជា គេខំធ្វើល្អយ៉ាងណាក៏គេនៅតែអាក្រក់ក្នុងភ្នែកថេជានិច្ច។ ថេមិនដែលផ្ដល់ឨកាសឲ្យគេម្ដងណាឡើយ តើក្នុង បេះដូងថេលែងមានរូបគេហើយឬ? បេះដូងរបស់គេលោតឈឺចាប់គ្រប់វិនាទីឲ្យតែបានឃើញកាយវិការស្និទ្ធ ស្នាលរបស់ថេនិងជីមីន តែគ្មានអ្នកណាយល់ពីចិត្ត យល់ពីអារម្មណ៍ឈឺចាប់របស់គេឡើយ។

❤🌿តាមស្នេហ៍អតីតភរិយា🌿❤Where stories live. Discover now