Blooms Into You

By Astaeticz_yu

2.4K 144 38

The hardest thing to do is to watch someone you loved, loving someone else. Based on someone's true story. More

Third wheel
While you were happy
Ch. 04
Ch. 5

What are we?

369 26 6
By Astaeticz_yu


       “ Mirae ម៉េចបានជាភ្នែកឯងហើមៗបែបនេះ ? ”

        រាងស្ដើងក្នុងឯកសណ្ឋានសាលាសួរបន្ទាប់ពីឃើញត្របកភ្នែកអ្នកម្ខាងទៀតរាងប៉ោងៗនិងក្រហមហាក់បីដូចជាទើបតែយំហើយកាលពីយប់មិញ។ Mirae គ្រវីក្បាល សម្លេងប្រហែលៗក៏បន្លឺតាមពីក្រោយ។

        “ អ៎េពីរនាក់ ! ! ”

        ក្រមុំទាំងពីរងាកក្រោយប្រទះ Hoseok កំពុងរត់សម្ដៅមករកខ្លួន។ គ្រាន់តែអ្នកកម្លោះរត់មកដល់ភ្លាម Mirae ឱនមុខចុះយ៉ាងលឿនមិនចង់ឲ្យគេឃើញភ្នែកហើមប៉ោងស្របពេលដែល Hoseok លើកដៃក្រៀកស្មា Hyemi ទាំងមិនភ្លេចលួចមើលអ្នកដើរជ្រប់មុខមើលដីមិនងើប។

        “ មានរឿងអីមែនទេ Mirae ? ”

        Hoseok អត់មិនបាននឹងសួរ, គេបារម្ភថានាងនឹងយំដូចរាល់ដង។ Mirae មិនដែលទាមទារចំណាប់អារម្មណ៍ មិនដែលសុំឲ្យគេខ្វាយខ្វល់ពីនាង មិនដែលនិយាយថាអន់ចិត្តដែលឃើញនាយស្និទ្ធស្នាលនឹង Hyemi... មិនដែលសូម្បីតែទាមទារសិទ្ធដែលនាងគួរតែទទួលបាន ដូច្នេះហើយវាធ្វើឲ្យគេមានអារម្មណ៍ថាខុសដែលមិនបានយកចិត្តទុកដាក់នឹងនាងឲ្យបានគ្រប់គ្រាន់។

        Mirae គ្រវីក្បាល បេះដូងតូចឈឺស្កៀបៗ មនុស្សយើងបែបនេះមែនទេ ? ដឹងហើយក៏នៅតែសួរចឹងឬ ?

        “ ឯងមិននិយាយអីចឹង... ចម្លែកម៉្លេះនៀកក៎ ”

        Hyemi អង្រួនស្មាមិត្តដោយមិនបានដឹងខ្លួនអីបន្តិចថាហេតុផលដែលធ្វើឲ្យមិត្តស្លាប់រស់នាងស្ងប់ស្ងាត់បែបនេះគឺដោយសារតែ Jung Hoseok មិត្តប្រុសខ្លួន។ ចំណែក Mirae ពេលដែលនៅមិនទាន់បាត់តូចចិត្តនៅឡើយហើយត្រូវមកជួបជាមួយពាក្យសួរនាំដដែលៗច្រើនដងបែបនេះទៀត រង្វង់ភ្នែកមូលក្រឡង់ដាបថ្លាដោយទឹកពេញប្រៀប បំពង-ក-តឹងដូចគេយកខ្សែមករឹតរួតនិយាយមិនបាន។

        “ ទៅថ្នាក់មុនទៅណ៎ាចាំបងជូន Mirae ទៅឲ្យពេទ្យពិនិត្យមើលក្រែងលោមិនស្រួលខ្លួន ”

        Hoseok រកលេសដើម្បីបិទបាំងការពិតដែលគេចង់លួងលោមអ្នកម្ខាងទៀត Hyemi ងក់ក្បាលយល់ព្រមគ្មានស្ទាក់ស្ទើរ ទឹកមុខនាងមិនសូវរីកដូចគ្នា ចិត្តបារម្ភពី Mirae ។

       “ ត៎ោះ Mirae ! ” Hoseok បន្លឺ។

      Mirae ដើរស្ងៀមស្ងាត់តាមពីក្រោយអ្នកកម្លោះ Hyemi ក៏បែរខ្នងដើរទៅរកអគារសិក្សាតែម្នាក់ឯង។ គ្រាន់តែផុតពីភ្នែកអ្នកជាសង្សារចេញឈ្មោះភ្លាម Hoseok ក្រសោប-ក-ដៃតូចភ្លាម។ ម្ចាស់ដៃតូចភ្ញាក់បន្តិចដែរ នាងងើបមុខមើលគេក៏ប្រសព្វនឹងកែវភ្នែកបញ្ចេញពន្លឺព្រួយបារម្ភ។ នាងគួរតែរីករាយមែនទេដែលបានទទួលដឹងថាគេនៅព្រួយបារម្ភពីនាងដែរ ?

       “ ហេតុអីក៏កាន់ដៃខ្ញុំ ? ” សម្លេងសួរតិចៗបន្លឺឡើង។

       “ មកតាមបងមក ”

       Hoseok ដឹកដៃនាងដើរចេញមកក្រៅរបងសាលារៀន, គេមិនសូវជាព្រួយបារម្ភថានឹងមាននរណាយករឿងអ្នកកម្លោះកាន់ដៃ Mirae ទៅប្រាប់ Hyemi នោះទេ។ ណាមួយ Mirae មើលទៅដូចមនុស្សមិនសូវស្រួលខ្លួនបែបនេះ Hyemi ប្រាកដជាមិនប្រកាន់ឡើយបើសិនជាមាននរណាប្រាប់។

       “ ចង់នាំខ្ញុំទៅណា ? ”

       “ អូនមិនអីទេមែនទេ ? ” Hoseok ងាកមកសួរ ទឹកមុខអ្នកកម្លោះប្រែប្រួលពីធម្មតាមកជារាងក្រញ៉ូវ គេចង់ខឹងស្រីម្នាក់នេះ ខឹងដែលនាងតូចចិត្ត អន់ចិត្តមិនប្រាប់អ្នកកម្លោះ តើនាងនៅទុកគេជាមិត្តប្រុសដែរទេ ?

        “ មិនបាច់ខ្វល់ទេ ” Mirae បែរខ្នងប្រុងដើរបកក្រោយវិញប៉ុន្តែដៃមាំចាប់ស្មានាងជាប់។

        “ មកនិយាយគ្នាឲ្យស្រួលបួលសិនមកទើបអាចទៅបាន ”

       សម្លេង Hoseok មាំខ្លាំងបញ្ជាក់បានថាគេប្រាកដប្រជា Mirae បែរមុខមករកអ្នកកម្លោះ កែវភ្នែករឹងកំព្រឹសប៉ុន្តែពោរពេញដោយភាពឈឺចាប់សម្លឹងចំកែវភ្នែកព្រួយបារម្ភលាយឡំខឹងសម្បារមិនដាក់។

      “ បងមិនខ្លាចគេចាប់អារម្មណ៍ហើយយកទៅប្រាប់ Hyemi ទេមែនទេ ? ”

       “ មិនខ្លាចទេ ! ! ” Hoseok ពើងមុខតបមុននឹងបន្ត

       “ ពួកយើងនិយាយគ្នាបានឬនៅ ? ”

       ---------

      “ យប់មិញអូនយំទៀតហើយមែនទេ ? ”

      សម្លេងសួរទន់ភ្លន់បន្លឺឡើង។ អ្នកទាំងពីរនៅក្នុងហាងកាហ្វេមួយដែលនៅមិនឆ្ងាយប៉ុន្មានពីសាលារៀន បើគិតទៅប្រហែល 40-50m ប៉ុណ្ណោះ។ ហាងកាហ្វេនេះរៀបចំចែកតុនិមួយៗឲ្យដាច់ពីគ្នាដោយបន្ទះឈើមីកាដាក់បាំងផុតៗក្បាលដើម្បីផ្ដល់ភាពផ្ទាល់ខ្លួនឲ្យភ្ញៀវដែលបានចូលមក។

      Mirae នៅស្ងៀម Hoseok មើលទៅនាងទាំងដកដង្ហើមធំ។ រាងខ្ពស់ដាក់ខ្លួនអង្គុយចុះក្បែរអ្នកដែលមានឈ្មោះជាសង្សារគេដែរនោះហើយនិយាយ។

      “ បើអន់ចិត្តហេតុអីមិនប្រាប់បង ? ”

      “ ... ”

      “ សូមទោស.. បងនឹងមិនស្និទ្ធស្នាលជាមួយ Hyemi ខ្លាំងពេកនោះទេនៅមុខអូន ”

      ចុងប្រយោគអំបាញ់មិញចាក់ទម្លុះបេះដូងនាងក្រមុំធ្លាយដល់ពោះវៀន។ គេមកនិយាយធ្វើដូចនេះទើបជាលើកទីមួយរបស់នាង... មានអ្វីខ្លះដែលនាងមិនធ្លាប់បានឃើញ ? Jung Hoseok ឱប Hyemi ? លួងលោម Hyemi ? ថើប Hyemi ?  គ្រប់យ៉ាងគឺនាងបានឃើញឡើងលែងភ្ញាក់ផ្អើលទៅហើយ... នាងមិនបានសូមឲ្យគេមកខ្វល់ខ្វាយប៉ុន្តែបេះដូងនាងមានសាច់មានឈាមដូចអ្នកដទៃ... ការដែលឃើញមនុស្សដែលខ្លួនស្រឡាញ់នៅក្បែរអ្នកផ្សេងយូរៗទៅ ទោះបីជាមនុស្សរឹងមាំយ៉ាងណាក៏គង់នឹងមានថ្ងៃហត់នឿយ។ ឬមួយគេមិនដឹងពីអារម្មណ៍មួយនេះទេ ? មែន... គួរឲ្យអស់សំណើចមែន.. គេម៉េចនឹងអាចដឹងទៅ.. គេម៉េចនឹងអាចដឹងពីអារម្មណ៍ឯកោដែលនាងមានទៅស្របពេលដែលគ្រប់ពេលអ្នកកម្លោះតែងតែមាន Hyemi នៅក្បែរ.. ចំណែកពេលដែលពីរនាក់នេះមានរឿងទាស់ទែងគ្នា នាងតែងតែនៅទីនោះលួងលោមគេ...

      “ យើងត្រឡប់ទៅវិញទៅ ”

      “ អត់ ! ” Hoseok តម្លើងសសៃ-ក-ជម្ទាស់ ដៃធំក្ដាប់-ក-ដៃនាងជាប់មិនឲ្យទៅណា កែវភ្នែកទាំងពីរសម្លឹងគ្នាមិនដាក់ជាមួយកម្លាំងប្រឆាំងទៅមក។

       “ យ៉ាងម៉េចទៀត ? ”

       “ និយាយមក ! អន់ចិត្តរឿងអី តូចចិត្តរឿងអីក៏និយាយមក  កុំធ្វើបែបនេះ... ”

       នៅចុងប្រយោគ អ្នកកម្លោះបន្ថយសម្លេងឲ្យនៅខ្សោយបំផុតហាក់បីដូចកំពុងសូមអង្វរករ។ Mirae សើចចម្អកនៅក្នុងចិត្ត.. ប៉ុន្តែមិនមែនចម្អកឲ្យគេ នាងចម្អកឲ្យខ្លួនឯងទៅវិញទេដែលគ្រាន់តែសម្ដីប្រុសម្នាក់នេះធ្វើឲ្យនាងមានអារម្មណ៍ថាគេមិនអាចខ្វះនាងបាន។

        “  បងឈប់សម្ដែងធ្វើដូចស្រឡាញ់ខ្ញុំណាស់ទៅបានទេ ? ខ្ញុំខ្លាច ”

        សម្ដីឌឺដងស៊កសៀតធ្លាក់ចេញមកពីមាត់ Mirae ។ Hoseok មិនទាន់តប, គេសម្លឹងចំកែវភ្នែកខ្មៅអួរអាប់មិនព្រិច។ មនុស្សស្រីម្នាក់នេះមិនដឹងខ្លួននោះទេថានាងមានន័យយ៉ាងណាចំពោះគេ.. នាងមិនទាន់ដឹងនោះទេថាអ្នកកម្លោះមិនអាចខ្វះនាងបាន.. នាងមិនបានដឹងពីអារម្មណ៍ពិតរបស់គេនោះឡើយ។

       “ បងមិនបានសម្ដែង.. បើបងសម្ដែងបងនាំ Mirae មកពេលនេះធ្វើអី !? ”

       “ ព្រោះបងដឹងថាខ្លួនខុសនោះអី.. ខុសដែលមិនបានយកចិត្តទុកដាក់នឹងភាពស្ងប់ស្ងាត់របស់ខ្ញុំ.. ខុសដែលឲ្យខ្ញុំធ្វើជាស្រមោលស្នេហារបស់បងនឹងគេ.. ខុសដែលមិនបានមើលថែខ្ញុំដូចគេ.. ”

       Mirae តប ទឹកភ្នែកដែលនាងព្យាយាមតតាំងមិនឲ្យស្រក់ចុះក៏ធ្លាក់ចុះមកវូស្រោចជោគថ្ពាល់ម៉ត់រលោង Hoseok នៅស្ងៀម។ នាងក្រមុំសម្លឹងមុខគេទាំងទឹកភ្នែកស្រក់ចុះដូចបាក់ទំនប់មុននឹងបន្ត។

      “ ខ្ញុំមិនទាមទារអីនោះទេ.. ប៉ុន្តែពេលដែលខ្ញុំមិននិយាយ មិនបង្ហាញ មិនបញ្ចេញ មិនមែនមានន័យថាគ្រប់យ៉ាងមិនបានធ្វើឲ្យខ្ញុំឈឺចាប់.. វាឈឺគ្រប់ពេល.. ប៉ុន្តែខ្ញុំទ្រាំលាក់វាទុករហូតមកដល់ពេលនេះ.. បងមានដែលសួរខ្ញុំមួយម៉ាត់ទេថាខ្ញុំមានអារម្មណ៍យ៉ាងណា ? ”

       “ ... ”

       Hoseok នៅតែនៅស្ងៀមមិនតបតអ្វី Mirae វាសទឹកភ្នែកដែលកំពុងហូរចេញមុននឹងបន្លឺជាថ្មីម្ដងទៀត។
     
      “ ប៉ុណ្ណឹងបានហើយ.. និយាយទៅក៏គ្មានប្រយោជន៍ដែរ.. មនុស្សដូចបងម៉េចនឹងអាចយល់ពីអារម្មណ៍ខ្ញុំបាន ? បារម្ភពី Hyemi ទៅ.. ខ្ញុំ okay គ្រប់យ៉ាង ”

To be continued .

       

       

      

      

      

       

    

Continue Reading

You'll Also Like

135K 891 14
collection of stories .
610K 30.8K 59
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
887K 20.2K 48
In wich a one night stand turns out to be a lot more than that.
1.1M 35.9K 62
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...