While you were happy

346 27 4
                                    

      “ យ៉ាងម៉េចហើយ ? លេបថ្នាំហើយឬនៅ ? ”

      ដៃតូចស្ទាបថ្ងាសដែលមិនមានកម្ដៅខ្លាំងជាបញ្ហាហើយអង្គុយក្បែរនោះ។

      “ ឯងកើតអីមែនទេ ? ” Hyemi លោមុខសួរ។

      “ គ្មានទេ ! ឯងនេះចេះតែគិតផ្ដេសផ្ដាស ” Mirae គ្រវីក្បាលតតាត់ វាយដើមដៃអ្នកម្ខាងទៀត Hyemi ក៏សើច។

       “ មកពីឃើញទឹកមុខឯងមិនស្រួលហើយមិនព្រមនិយាយស្ដីទៀតទើបយើងភ័យ ”

       “ ឯងបារម្ភពីខ្ញុំហ៎េស ? ស្រឡាញ់ខ្ញុំមែនទេ ?? ”

       “ មិនស្រឡាញ់មិនបាន... ហ៎ាសហ៎ា ”

       “ នេះគ្រូមិនមកបង្រៀនទេអី ? ” Mirae ប្ដូរសាច់រឿងព្រោះវាហួសម៉ោងរៀនដប់ប្រាំនាទីទៅហើយនៅមិនទាន់ឃើញគ្រូមកទៀត។

       “ ប្រហែលជាលីបទៀតហើយ ” Hyemi តប។

       “ ល្អៗ ”

       “ និយាយចឹងយប់នេះគេធ្វើពិធីបាញ់កាំជ្រួចអីហ្ន៎.. ឯងទៅទេ ?? ”

        “ ប្រហែលជាអត់ទេ.. ” Mirae ញញឹមតប បើនាងទៅគឺដូចយកបន្លាមកព័ទ្ធទ្រូងខ្លួនឯងមួយតង់ទៀតយ៉ាងចឹង។

        “ ទៅៗណ៎ា ! ! Mirae ណ៎ា.. ”

        “ ខ្ញុំខ្ជិលទៅរំខានឯង sweet ណាស់ ”

        “ គ្មានរំខានអីផង.. ទៅៗណ៎ា I love you ”

        “ ថាអត់គឺអត់ហើយ ”

        Mirae នៅតែបដិសេធដដែលៗស្របពេលដែល Hyemi អង្រួនដៃនាងក្រមុំទទូចសុំឲ្យទៅជាមួយដូចកូនក្មេង។

        “ ចិត្តដាច់ដាក់ក្មេងតូចដ៏គួរឲ្យស្រឡាញ់ម្នាក់នេះដែរមែនទេ ?? ” Hyemi ធ្វើមាត់ទា អ្នកម្ខាងទៀតក៏ផ្ទុះសំណើចតិចៗមុននឹងតប។

        “ okay ទៅក៏បាន ”

        “ awwww my babyy ”

        គ្រាន់តែឮចម្លើយយល់ព្រមភ្លាម Hyemi ឱបមិត្តខ្លួនមួយទំហឹងដូចត្រេកអរណាស់ស្របពេលអ្នកត្រូវគេឱបចង់ដាច់ខ្យល់។

        “ ប៉ុណ្ណឹងបានហើយ ” Mirae រងូរង៉ព្រោះដកដង្ហើមមិនចេញទើបនាងក្រមុំព្រមលែង។

Blooms Into YouWhere stories live. Discover now