ចំការស្នេហ៍ថែបេះដូងអូន🌻 ( EN...

By Rattawat_novel

6.8K 837 44

រឿងដែលនិយាយអំពីក្មេងប្រុសម្នាក់ដែលគេរស់នៅក្នុងថេបប៉ុន្តែម្ដាយរបស់គេបានជាគេទៅរស់នៅជាមួយលោកតារបស់គេនៅឯឈៀងម៉ៃ។ដើ... More

EP:1(មនុស្សអីចរិកអន់ចឹង)
EP:2(អោយទៅមើលថែមនុស្សឆ្កួតបានយ៉ាងមិចទៅ)
EP:3 (ទៅចម្ការឬឡើងឆាក)
ភាគ4(ត្រូវតែសងសឹក)
EP:5(បេះដូងលោតលឿនចម្លែក)
EP:6(មនុស្សស្រីមករក)
EP:7(គួរសារភាពអត់ឡូវ)
EP:8(អូនសុខចិត្តដើរចេញ)
EP:9(ខឹងមែនខឹងលេង)
EP10(ធ្វើបាបគេ)
EP:11(ញុំាអីជុំគ្នាម្តង)
EP:13(លោកតាដាច់ចិត្តទៅចោលចៅដែលមែនទេ)
EP:14(ទោះយ៉ាងណាម៉ាក់នៅតែល្អចំពោះកូន)
EP:15(អ្វីៗប្រែទៅជាស្ងប់ស្ងាត់)
EP:16(រោគចិត្តភ្លាមៗពេលនៅជិត្តអូន)
EP:17(គេមកវិញហី)
EP:18(ស្រឡាញ់គ្នាចាំបាច់លាក់បានធ្វើអី)
EP:19(បងសុំទោសដែលនិយាយខ្លាំងដាក់អូន)
EP:20(គ្រាន់តែធ្វើតាមបេះដូងខុសដែលហ៎)
EP:21(ភាគបញ្ចប់)

EP:12(ណាលេងសុំអោបចឹងទេសប្រូ....)

297 40 2
By Rattawat_novel

បន្ទាប់ពីGeminiរត់ទៅតាមFourthគឺគេមិនដឹងនោះទេថាFourthរត់ទៅណាគឺថាFourthគេរត់លឿនណាស់ Geminiគេបានរកគ្រប់កន្លែងតែនៅតែរកមិនឃើញមិនដឹងថាទៅណាទេ

Geminiគេឈប់រត់ហើយឈរគិតបន្តិចថាFourthគេអាចនឹងទៅកន្លែងណា ភ្លាមៗនោះគេក៍បានគិតឃើញភ្លាមតែម្តង នៅពេលដែលនឹងឃើញហើយគេក៍បានរត់ទៅរកយ៉ាងលឿនហើយកន្លែងដែលគេគិតឃើញនោះមិនបាច់ប្រាប់ក៍អ្នកទាំងអស់គ្នាដឹងដែលនោះគឺជាសួនផ្ការនឹងឯង

Geminiនៅពេលទៅដល់គឺគេពិតជាបានឃើញFourthពិតមែនFourthគេកំពុងអង្គុយម្នាក់ឯងយ៉ាងស្ថៀមស្ងាត់តែម្តង Geminiគេក៏បានចូលទៅអង្គុយជិត

«ហេតុអីលោកមកទីនោះទៀតហើយ?!»Fourthគេសួរឡើងព្រោះថាគេធ្លាប់ប្រាប់ហើយថាកុំអោយចូលមកពីនេះផ្ដេសផ្ដាសបើសិនជាគេមិនអនុញ្ញាត

«ខ្ញុំទេដែលត្រូវសួរឯងហេតុអីក៏ឯងរត់មកទីនេះ!!»Geminiគេក៏បានសួរតបទៅវិញ

«វាជារឿងរបស់ខ្ញុំ លោកមានការអីទៀតទេបើមិនមានទេឆាប់ចេញទៅវិញទៅ»Fourth

«Fourthយើងនិយាយតាមត្រង់ចុះណាឯងក៍ដឹងថាយើងមិនបានលេងសើចជាមួយឯងទេហេតុក៍ឯងនៅតែមិនខ្វល់ពីយើងទៀត!!!»Geminiគេទ្រាំមិនបានគេក៍និយាយម៉ងទៅ

«លោកលេងសើចអីជាមួយខ្ញុំហ៎!!?»Fourthគេក៍បានសួរឡើងធ្វើដូចមិនដឹងអីសោះម៉ងហា៎

«ឯងកុំធ្វើជាមិនដឹងអីបានទេឯងក៏ដឹងថាយើងស្រលាញ់ឯងហេតុអីក៏ឯងនៅតែធ្វើមិនដឹងមិនលឺរហូតអញ្ចឹង!!!»Gemini

«ចុះលោកគិតថាខ្ញុំទ្រាំបានមែនទេ ដែលប្រឹងទប់ចិត្តមិនឱ្យស្រឡាញ់លោក តែលោកមិនគិតទេមែនទេនៅពេលដែលអ្នកដទៃគេដឹងថាយើងទាក់ទងគ្នានឹងមានរឿងអីកើតឡើង!!!»Fourthគេនិយាយទាំងហូរទឹកភ្នែក

«យើងមិនខ្វល់នោះទេ តើអ្នកដទៃគិតយ៉ាងម៉េចយើងដឹងត្រឹមថាយើងស្រឡាញ់ឯង យើងពិតជាស្រឡាញ់ឯងខ្លាំងណាស់ តើឯងអាចផ្តល់ឱកាសឲ្យយើងបានទេ!!!»Gemini

«ខ្ញុំក៏ស្រឡាញ់លោកដែរ»Fourth

«បើបែបហ្នឹង យើងអាចទាក់ទងគ្នាបានទេ !!យើងបងឯងទៅចុះយើងសន្យានឹងឯងយើងនឹងមិនឱ្យអ្នកណានិយាយអីពីឯងនោះទេ»Geminiនិយាយព្រមទាំងកាន់ដៃរបស់Fourth

Fourthឮបែបហ្នឹងហើយគេក៏បានញញឹមឡើងបន្តិចហើយក៏បានងក់ក្បាលដែលបញ្ជាក់ថាគេយកព្រមហើយ

Geminiនៅពេលដែលឃើញបែបហ្នឹងហើយគេក៏បានទាញ់Fourthមកអោបយ៉ាងណែនដែលពោលពេញទៅដោយសេចក្តីស្រឡាញ់

«យើងសន្យាជាមួយឯង មិនថាមានរឿងអីក៏ដោយយើងមិនបោះបង់ឯងជាដាច់ខាតយើងនឹងនៅជាមួយឯងជារៀងរហូត»Geminiនិយាយឡើង

បន្ទាប់មកពួកគេទាំងពីរណាក៏បាននាំគ្នាអង្គុយមើលផ្កាយនៅក្នុងសួនផ្កាប្រហែលជាមួយសុំទោសទៅពួកគេត្រឡប់ទៅផ្ទះវិញ។នៅពេលដែលទៅដល់គឺឃើញថាលោកប្រុសអ្នកស្រីទាំងបីនាក់នោះគឺនាំគ្នាដេកស្អាតតែម្ដងស្រវឹងសន្លប់គ្រប់គ្នា

«អោ....មិចគ្នាមកដេកនៅនឹងវិញ!!!»Fourthគេនិយាយឡើង

«ប្រហែលជាស្រវឹងអស់ហើយមើលទៅ»Gemini

«លោកជួយបីHaRyyទៅដាក់ក្នុងបន្ទប់នាងទៅពីរអ្នកនេះចាំខ្ញុំអ្នកចាត់ការ»Fourth

«ល្អដែលមែនទេឯងអត់ប្រច័ណ្ឌយើងទេអ្ហ៎!!!»Geminiគេសួរឡើងព្រោះខ្លាចថាFourthប្រច័ណ្ឌអីអញ្ចឹងទៅ

«ខ្ញុំជាអ្នកឲ្យលោកធ្វើខ្ញុំទៅប្រចាំលោកអ្វី ឆាប់ឡើងទៅ»Fourth

Geminiឮបែបហ្នឹងហើយគេក៏បានលើកបីHaRyyដើរចូលទៅក្នុងបន្ទប់បាត់ទៅចំណែកFourthគេក៏បានហៅWatនឹងWit

«អាWit អាWat ក្រោកឡើង»Fourthនិយាយក្នុងពេលយកដៃទះមុខពីរនាក់មុខតិចៗ

«ហាស៎...ដល់ម៉ោងញ៉ាំបាយហើយមែនទេ!!!»Witនិយាយព្រមទាំងប្រុសអង្គុយឆ្ងក់ទាំងមិនបានភ្នែក និយាយចប់គេក៏បានដួលទៅវិញទៅ

Fourthគេឃើញបែបហ្នឹងគេទបសើចសឹងតែមិនជាប់។GeminiគេបានដើរចេញមកវិញហើយឃើញថាFourthមិនទាន់ចាត់ការ2អ្នកនឹងហើយទៀត

«ចាត់ការបានទេ!!!»Geminiគេសួរឡើង

«ខ្ញុំហៅពួកវាមិនក្រោកទេលោកជួយផង»Fourthនិយាយឡើង

«ចឹងឯងឆាប់ទៅគេមុនទៅទុកអោយយើងអ្នកចាក់ការពួកវាវិញ»Gemini

«ចឹងខ្ញុំផ្ញើរផងណាខ្ញុំទៅគេងមុនហើយ បាយៗ»Fourthនិយាយហើយក៍បានដើរទៅបាត់

Geminiគេក៍បានឈរមើលWitនឹងWatបន្តិចព្រមទាំងដក់ដង្ហើមធំហើយក៍បានយកទឹកមកព្រស់លើមុខពួកគេទាំងពីអោយដឹងខ្លួន ប៉ុន្តែវិធីនេះមិនបានផលនោះទេ គេក៍សម្រេចចិត្តលើកម្តងម្នាក់ៗយកទៅដាក់ក្នុងបន្ទប់របស់គេ

នៅពេលដែលរួចរាល់គេក៍បានដើរចេញពីបន្ទប់របស់គេហើយដើរទៅបន្ទប់របស់Fourthគេប្រុងនឹងគោះទ្វាទៅហើយប៉ុន្តែគេក៍សម្រេចថាមិនរំខានFourthវិញព្រោះថាពេលនេះវាយប់ជ្រៅណាស់ទៅហើយគេគិតថាប្រហែលជាFourthគេងបាត់ហើយទើបមិនចង់រំខាន

គេក៍បានដើរទៅគេងនៅលើសាឡុងវិញ នៅពេលដែលគេគេងបានមួយសន្ទុះគេក៍មានអារម្មណ៍ថាមានអ្នកមកបះគេ គេក៍បានបើកភ្នែកហើយក៍ចាប់ដៃម្នាក់នោះជាប់នៅពេលដែលមើលទៅទើបដឹងថាគឺជាFourthសោះ

«Fourth...ហេតុអីក៏នៅទីនេះ!!!ចង់ធ្វើអីលើយើងឬអត់នៀគ!?!»Geminiគេនិយាយឡើងព្រមទាំងក្រោកអង្គុយ

«ហូយ...ក្នុងខួរក្បាលលោកឯងគិតពីស្អីហ្នឹងខ្ញុំឃើញលោកឯងគេងបែបនេះខ្ញុំក៏យកភួយមកឱ្យទៅ យ៉ាងម៉េចចេះតែខ្ញុំចង់ធ្វើអីលោកមែនទេ!!»Fourth

«អរ៎....ស្មានតែឯងចង់....»Gemini

«ចង់អីទៅ!!កុំគិតអីផ្ដេសផ្ដាសពេក ហើយហេតុអីក៏លោកមកគេងនៅទីនេះទៅវិញ!?!»Fourthគេក៏បានសួរឡើង

«យើងនាំអាពីរនាក់នោះទៅដេកក្នុងបន្ទប់របស់យើងបាត់ហើយដំបូងគេថាចង់ទៅគេងជាមួយឯងប៉ុន្តែខ្លាចរំខានឯងទើបមកគេងនៅទីនេះទៅ»Gemini

«អរ៎..អញ្ចឹងទៅគេងជាមួយខ្ញុំសិនទៅ»Fourth

«ពិតមែនហ៎!!!ឯងឱ្យយើងទៅគេងជាមួយឯងពិតមែន»Gemini

«ហុឹម......»Fourthនិយាយហើយគេក៏បានដើរទៅមុនGeminiបានគេឱ្យគេងជាមួយអញ្ចឹងផងនិយាយពីថាញញឹមបិទមាត់មិនជិតតែម្ដង។ហើយគេក៏បានដើរទៅតាមFourth

+នៅក្នុងបន្ទប់

«ឯងគេងនៅខាងលើចុះយើងគេងនៅក្រោមក៏បានដែរ»Geminiគេនិយាយឡើង

«មិនអីនោះទេមកគេងជាមួយគ្នាមក»Fourthនិយាយហើយគេក៏បានដាក់ខ្លួនគេងទៅលើគ្រែ។

«ហាស៎!!បានដែលហ៎!!»Geminiគេនិយាយទាំងបើកភ្នែកធំៗតែម្ដង។

និយាយឱ្យត្រង់ទៅមិនមែនគេមិនចង់គេងនោះទេប៉ុន្តែគេមិនមានភាពក្លាហានក្នុងការសុំFourthគេងលើគ្រែជាមួយ គឺគេរង់ចាំពាក្យFourthអនុញ្ញាតយូរមកហើយ

«ហេតុអីក៏មិនបាន ឬក៏ចង់គេងខាងក្រោម!?!»Fourth

«អត់ទេៗ»Geminiនិយាយហើយគេក៏បានឡើងទៅគេងលើគ្រែដែរទៅប៉ុន្តែគឺគេភ័យខ្លាំងមែនទែនគេមិនដែលគេងជាមួយអ្នកណាពីមួយមកបែបហ្នឹងទេ។លក្ខណៈថាគេធ្លាប់តែគេម្នាក់ឯងហើយណាមួយពេលនេះFourthនឹងគេមិនមែនដូចកាលពីមុននោះទេពេលនេះគឺជាសង្សារនឹងគ្នាណា៎

Fourthគឺគេធម្មតាៗនោះទេប៉ុន្តែបើGeminiរបស់យើងវិញគឺញាប់ញ័រតែម្ដង។

Geminiនៅពេលដែលបានឡើងគេងលើគេហើយគឺគេធ្វើខ្លួនមិនត្រូវនោះទេ។ចង់គេងក៏គេមិនបានចង់ធ្វើអីក៏ធ្វើមិនបានដែរគឺនៅគេងស្ងៀមថ្មឹងតែម្ដង។

«Fourth.........»Geminiគេក៏បាននិយាយឡើង

«មានការអីមែនទេ!?!»Fourthគេក៏បានតបទៅវិញព្រមទាំងងាកទៅមើលមុខGemini Geminiក៏បានងាកទៅមើលមុខFourthវិញ

«គឺ...គឺ..យើង..យើង...»Geminiគេនិយាយមិនចេញនោះទេគេចង់និយាយអ្វីមួយប៉ុន្តែគេមិនហ៊ាននិយាយ

«គឺយើងអីទៅ លោកមានការអីក៏ឆាប់និយាយមក នៅអូសបន្លាយពេលហ្នឹងឯង»Fourth

«យើងចង់សុំឯងឬមួយបានទេ!?!»Gemini

«រឿងអីទៅឆាប់និយាយមក!!!»Fourth

«តើ..យើងអាចឱបឯងបានទេ!?!»Geminiគេនិយាយឡើងទាំងបិទភ្នែកគេខ្លាចត្រូវបាតដៃរបស់Fourthហ៎

«ហាស៎!!!»Fourthគេរៀងភ្ញាក់បន្តិចព្រោះថាសុខៗមកសុំគេឱបបែបហ្នឹងអ្នកណាធ្វើចិត្តបានភ្លាមៗ

«មិនអីនោះទេណាបងឯងមិនឱ្យយើងឱបក៏មិនអីដែរយើងគ្រាន់តែនិយាយចោល»Geminiគេក៏ប្រញាប់និយាយឡើងលឿនព្រោះខ្លាចFourthខឹង

«មិនមែនថាខ្ញុំមិនចង់ឱ្យលោកឱបខ្ញុំទេប៉ុន្តែខ្ញុំមិនទាន់ទម្លាប់ទេ»Fourth

«មិនអីទេ»Gemini

«តើ...អាចប្ដូរពីការអោបមកកាន់ដៃវិញបានទេ វាមិនល្អនោះទេបើសិនជាលោកឱបខ្ញុំ»Fourthគេនិយាយតែអៀនតែម្ដង។

«មិនអីនោះទេបើឯងមិនទាន់ត្រៀមខ្លួនយើងក៏មិនបង្ខំឯងដែរឱ្យតែឯងនៅតែស្រឡាញ់យើងទៅបានហើយ»Geminiនិយាយហើយគេក៏បានយកដៃទៅកាន់ដៃរបស់Fourth

ពួកគេទាំងពីរនាក់ក៏បានគេងញញឹមដាក់គ្នាទាំងសប្បាយចិត្តដោយមិនខ្វល់ពីអ្នកណាទាំងអស់សូម្បីតែអ្នកអានក៏គេមិនខ្វល់ដែល នៅក្នុងភពផែនដីនេះមានតែយើងពីរនាក់

Thank you for reading 💗😊 please waiting for next Episode 🙏

Continue Reading

You'll Also Like

142K 6.2K 29
!Adult/Possessive and Asshole!
225K 7.4K 38
After years of abuse Anastasia has shut herself within emotionless walls. Even if the physical and mental abuse have broken her to the high extent, h...
9.6K 627 13
Short novel Geminifourth 🌻🪥