ចំការស្នេហ៍ថែបេះដូងអូន🌻 ( EN...

By Rattawat_novel

6.8K 837 44

រឿងដែលនិយាយអំពីក្មេងប្រុសម្នាក់ដែលគេរស់នៅក្នុងថេបប៉ុន្តែម្ដាយរបស់គេបានជាគេទៅរស់នៅជាមួយលោកតារបស់គេនៅឯឈៀងម៉ៃ។ដើ... More

EP:1(មនុស្សអីចរិកអន់ចឹង)
EP:2(អោយទៅមើលថែមនុស្សឆ្កួតបានយ៉ាងមិចទៅ)
EP:3 (ទៅចម្ការឬឡើងឆាក)
ភាគ4(ត្រូវតែសងសឹក)
EP:5(បេះដូងលោតលឿនចម្លែក)
EP:6(មនុស្សស្រីមករក)
EP:8(អូនសុខចិត្តដើរចេញ)
EP:9(ខឹងមែនខឹងលេង)
EP10(ធ្វើបាបគេ)
EP:11(ញុំាអីជុំគ្នាម្តង)
EP:12(ណាលេងសុំអោបចឹងទេសប្រូ....)
EP:13(លោកតាដាច់ចិត្តទៅចោលចៅដែលមែនទេ)
EP:14(ទោះយ៉ាងណាម៉ាក់នៅតែល្អចំពោះកូន)
EP:15(អ្វីៗប្រែទៅជាស្ងប់ស្ងាត់)
EP:16(រោគចិត្តភ្លាមៗពេលនៅជិត្តអូន)
EP:17(គេមកវិញហី)
EP:18(ស្រឡាញ់គ្នាចាំបាច់លាក់បានធ្វើអី)
EP:19(បងសុំទោសដែលនិយាយខ្លាំងដាក់អូន)
EP:20(គ្រាន់តែធ្វើតាមបេះដូងខុសដែលហ៎)
EP:21(ភាគបញ្ចប់)

EP:7(គួរសារភាពអត់ឡូវ)

285 40 4
By Rattawat_novel

មិនយូរប៉ុន្មានពេលយប់ក៏បានចូលមកដល់ GeminiនឹងHaRyyគេកំពុងតែអង្គុយញ៉ាំផ្លែឈើពីរនាក់នៅលើសាឡុង HaRyyនាងក៏គេងក្នុងផ្ទះនេះផងដែរគ្រាន់តែគេងនៅបន្ទប់ផ្សេងគ្នា
ពេលនោះFourthគេក៏បានដើរចូលមកក្នុងផ្ទះហើយក៏បានឃើញពីអ្នកនៅអង្គុយជិតគ្នាគេក៏រៀបនឹងដើរហួសទៅហើយប៉ុន្តែGeminiគេក៏បានហៅឈប់

«ឈប់សិន»Geminiគេក៏បាននិយាយឡើងFourthគេក៏បានឈប់ហើយងាកទៅមើលមុខរបស់ពួកគេទាំងពីរនាក់ដែលកំពុងអង្គុយ

«មានការអីមែនទេ!?»Fourthគេក៏បានសួរឡើង

«ឯងប្រញាប់ទៅណាមកអង្គុយលេងជាមួយគ្នាសិនមក»Gemini

«ខ្ញុំមិនទំនេរដូចជាលោកនោះទេថ្ងៃស្អែកខ្ញុំមានការរវល់ត្រូវធ្វើទៀត»Fourth

«អ្នកណាថាយើងទំនេរថ្ងៃស្អែកយើងក៏ត្រូវធ្វើការដូចគ្នា»Gemini

«គាត់ជាអ្នកណាទៅ!?!»HaRyyនាងក៏បានសួរឡើងសំដៅទៅកាន់Fourth

«អរ៎ គេឈ្មោះថាFourthជាអ្នកមើលថែចំការមួយនេះ»Gemini

«បងFourth សួស្តីខ្ញុំឈ្មោះHaRyyជាសង្សាររបស់បងGem»HaRyy នាងក៏និយាយទៅកាន់Fourthទាំងរួសរាយ

«បាទ អត់មានការអីទៀតទេមែនទេ??អញ្ចឹងខ្ញុំសុំទៅសម្រាកទៅហើយ»Fourth

«ឈប់សិន បងមកអង្គុយលេងជាមួយពួកយើងសិនមក »HaRyy

«អរគុណហើយដែលបានហៅប៉ុន្តែខ្ញុំមិនទំនេរនោះទេ»Fourthនិយាយហើយគេក៏បានដើរចូលទៅក្នុងបន្ទប់របស់គេបាត់ទៅ។

HaRyyនាងឡើងឆ្ងល់តែម្ដងទៀតនាងខំរួសរាយដាក់ហើយប៉ុន្តែម្ចាស់ផ្ទះបែរជាធ្វើព្រងើយដាក់នាងទៅវិញ។

«ខ្ញុំធ្វើអីខុសមែនទេ? ហេតុអីក៏គាត់មើលទៅដូចជាមិនសប្បាយចិត្ត»HaRyyនាងក៏បានសួរទៅអ្នកកំលោះដែលអង្គុយជិតនាង

«បងក៏មិនដឹងដែរធម្មតាគេមិនមែនអញ្ចឹងទេប៉ុន្តែថ្ងៃនេះដូចជាចម្លែកដល់ហើយមិនសូវនិយាយស្ដីមុខស្មើរហូត»Geminiគេនិយាយព្រោះតែគេក៏មិនយល់ដូចគ្នា ប៉ុន្តែក្នុងចិត្តរបស់គេកំពុងតែគិតរឿងម្យ៉ាងគេគ្រាន់តែមិនច្បាស់ថាFourthគិតដូចគេដែរឬអត់

«អញ្ចឹងអូនសុំទៅសម្រាកសិនហើយណា»HaRyyនិយាយហើយនាងក៏បានដើរចូលទៅក្នុងបន្ទប់ដូចគ្នា។

Geminiគេក៏បានដល់ដង្ហើមធំបន្តិចហើយក៏បានដើរទៅឈរនៅមុខបន្ទប់របស់Fourth គេចង់គោះទ្វារប៉ុន្តែគេមិនក្លាហាននោះទេតែទីបំផុតចុងក្រោយគេនៅតែគោះទ្វារដដែល

«Fourthបើកទ្វារឲ្យយើងបន្តិច»Geminiគេក៏បានស្រែកឡើង

Fourthគេក៏បានដើរមកបើកទ្វារព្រមទាំងសម្លឹងមើលទៅមុខGemini

«លោកមានការស្អីទៀតហើយហេតុអីក៏មានការងារមិនចេះចប់សោះអញ្ចឹង!!!»Fourthគេនិយាយឡើងទឹកមុខមិនស្រស់

«យើងមិនមានការអីនោះទេគ្រាន់តែ....»Geminiនិយាយមិនទាន់ចប់ផងFourthគេក៏បាននិយាយកាត់

«បើគ្មានការអីទេខ្ញុំសុំសម្រាកសិនហើយហើយកុំមករំខានខ្ញុំទៀត»Fourthនិយាយព្រមទាំងទាញទ្វារយកមកបិទវិញប៉ុន្តែGeminiគេក៏បានយកដៃទប់ទ្វារហើយក៏បានដើរចូលទៅខាងក្នុងទៅទាំងពីរនាក់តែម្ដង

«លោកកំពុងតែធ្វើស្អីហ្នឹងប្រយ័ត្នសង្សាររបស់លោកឃើញទៅ!!»Fourthគេនិយាយឡើង

«យើងមិនខ្វល់ថាអ្នកណាឃើញឬមិនឃើញនោះទេអ្វីដែលយើងខ្វល់នោះតើឯងកើតអី ហេតុអីថ្ងៃនេះឯងប្លែកម្ល៉េះ!!!»Geminiគេក៏បាននិយាយឡើង

«ប្លែកត្រង់ណាទៅ?? ខ្ញុំតែងតែអញ្ចឹង»Fourthនិយាយដើមព្រមទាំងអង្គុយនៅលើគ្រែ Geminiគេក៏បានអង្គុយតាម

«Fourth យើងមិនចង់ប្រកែកគ្នាជាមួយឯងទេណាកន្លងមកពួកយើងឈ្លោះគ្នាច្រើនហើយ ហេតុអីក៏ឯងនៅតែមិនយល់ពីចិត្តយើងទៀតឯងមានរឿងអីឯងគួរតែប្រាប់យើង»Geminiគេនិយាយព្រមទាំងយកដៃទៅចាប់ដៃរបស់Fourth

ប៉ុន្តែពេលនោះFourthក៏បានដកដៃចេញមកវិញ។

«ខ្ញុំមិនបានកើតអីនោះទេហើយលោកកុំមកធ្វើបែបនេះដាក់ខ្ញុំទៀតខ្ញុំមិនចូលចិត្ត»Fourthនិយាយឡើង

«ឯងប្រច័ណ្ឌយើងជាមួយសង្សារយើងមែនទេ?!?!»Geminiគេលែងនិយាយបង្វែរដានទៀតហើយគឺនិយាយត្រង់ៗតែម្ដង។

Fourthឮបែបហ្នឹងគេក៏បានងាកមុខចេញបន្តិច

«លោកនិយាយឆ្កួតស្អីខ្ញុំមានសិទ្ធិអីទៅប្រចណ្ឌលោកនោះបើពួកយើងមិនត្រូវជាស្អីនឹងគ្នាផង»Fourthនិយាយព្រមទាំងគេចមកចេញ

«បើឯងមិនបានប្រចណ្ឌយើងហេតុអីក៏ឯងងាកមុខចេញពីយើងហើយព្យាយាមគេចមុខចេញពីយករហូតចឹង!!!»Geminiនិយាយព្រមទាំងទាញFourthឱ្យងាកមើលមុខគេវិញ

«ខ្ញុំប្រាប់ហើយថាខ្ញុំមិនបានកើតអីនោះទេលោកល្មមចេញទៅបានហើយខ្ញុំធុញ ខ្ញុំចង់សម្រាក់»Fourth

«ល្អ...ឯងចង់បានបែបហ្នឹងមែនទេ!!អញ្ចឹងចាប់ពីថ្ងៃនេះទៅឯងឈប់រវល់ជាមួយយើងទៀតយើងក៏ឈប់រវល់ជាមួយឯងដែរ»Geminiនិយាយហើយគេក៏បានដើរចេញទៅបាត់

FourthនៅពេលដែរGeminiដើរចេញទៅបាត់គេក៏បានយកដៃទៅខ្ទប់មុខរបស់គេទាំងពិបាកចិត្តតែម្ដង។

Geminiគេក៏បានដើរចូលទៅក្នុងបន្ទប់របស់គេទាំងធុញខ្លាំងមែនទែន។លក្ខណៈថាគេអត់ចង់ឱ្យរឿងរ៉ាវទៅជាបែបនេះនោះទេ

អ្វីដែលសំខាន់នោះនៅពេលដែលGeminiដើរទៅចូលក្នុងបន្ទប់របស់Fourth HaRyyនាងក៏បានឈរមើលផងដែរ។ហើយនាងក៏បានឮសំឡេងនិយាយគ្នាខ្លាំងៗចេញពីខាងក្នុងបន្ទប់ប៉ុន្តែនាងស្ដាប់មិនបាននោះទេថានិយាយពីអ្វី

+ព្រឹកថ្ងៃថ្មីក៏បានចូលមកដល់ Fourthគេក្រោកឡើងរៀបចំខ្លួនបែបធម្មតា ប៉ុន្តែថ្ងៃនេះនៅពេលដែលគេរៀបចំខ្លួនរួចគេក៏បានដើរចេញទៅខាងក្រៅបាត់ដោយមិនបានដើរទៅដាស់Geminiដូចរាល់ដងឡើយ។

ឯGeminiវិញគេបានភ្ញាក់ពីគេងហើយប៉ុន្តែគេមិនព្រមក្រោកនោះទេ។គេនៅចាំឱ្យFourthមកដាស់គេដូចរាល់ដងគេចាំយូរទៅយូរទៅទីបំផុតក៏មានអ្នកដើរចូលមកគេក៏បានបិទភ្នែកធ្វើពុទ្ធជាដេក

«បងGemភ្ញាក់ឡើង ហេតុអីក៏គេងយូរម៉្លេះ!?!»HaRyyនាងក៏បាននិយាយឡើងព្រមទាំងដើរទៅអង្រួនGemini

ឯGeminiដែលកំពុងធ្វើពុទ្ធជាដេកវិញនៅពេលដែលឮសំឡេងHaRyyហើយគេឡើងអស់សង្ឃឹមតែម្ដងព្រោះថាមុននេះគេស្មានតែFourthជាអ្នកដើរចូលមកហើយតើតាមពិតក្មេងតូចHaRyyសោះ

Geminiគេក៏បានក្រោកឡើង

«បងឯងគេងយូរម្លេសគ្រែងថ្ងៃនេះបងឯងថាទៅធ្វើការហី!!!»HaRyyនិយាយឡើង

«អរ៎ មែនហើយដោយសារតែម្សិលមិញបងហត់ពេក»Geminiនិយាយហើយគេក៍បានក្រោកដើរទៅបន្ទប់ទឹកបាត់ទៅ
HaRyyនាងក៍បានញញឹមឡើងហើយក៏អង្គុយនៅលើគ្រែ នាងក៏បានយកទូរសព្ទរបស់Geminiដែលនៅលើតុនោះមកមើល

គ្រាន់តែនាងចុចបើកទូរសព្ទនោះភ្លាមនាងក៏បានឃើញរឿងមួយដែលភ្ញាក់ផ្អើលហ្មងហាស៎ Geminiតាំង home screen រូបFourthរូបដែលគេបានលួចថតនៅពេលដែលគេទៅដើរមើលផ្កាជាមួយFourth

HaRyyឃើញបែបហ្នឹងគេក៏បានបិទទូរសព្ទវិញគេចាប់ផ្ដើមសង្ស័យទៅលើពីរនាក់ហ្នឹងហើយ។
ប៉ុន្តែគេក៏នៅតែមិនទាន់និយាយអ្វីគេនៅធម្មតាសិន។

មួយសន្ទុះក្រោយមកGeminiគេបានចេញមកពីក្នុងបន្ទប់ទឹកវិញតែក៏មិនបានឃើញHaRyyនៅក្នុងបន្ទប់គេទើបគេដើរចេញទៅខាងក្រៅដែលទៅ

+នៅចំការបន្លែ Fourth គេកំពុងតែអង្គុយភ្លឹកឡើងស្ងៀមតែម្តងមិនបានចាប់អារម្មណ៍ថាWitនឹងWatមកអង្គុយជិតគេតាំងពីពេលណាទេ

«បងមានរឿងអីលាក់ក្នុងចិត្តមែនទេ?!?»Watគេបានសួរឡើង

ធ្វើអោយFourthគេភ្ញាក់ខ្លួនតែម្តង

«ហ៊ើយពួកឯងមកតាំងពីពេលណា!!»Fourthសួរឡើង

«ពួកខ្ញុំមកអង្គុយជិតបងមួយសន្ទុះហើយតែបងមិនចាប់អារម្មណ៍មិនដឹងថាកំពុងគិតអីទេ»Wit

«បងមានរឿងអីមែនទេ!?!»Watគេសង្កេតឃើញទឹកមុខFourthគេដឹងបាត់ទៅហើយថាFourthប្រាកដជាមានបញ្ហាអ្វីទុកនៅក្នុងចិត្តតែម្នាក់ឯងជាមិនខាន

«យើងសួរពួកឯងមួយបានទេ?!?»Fourth

«បានបង»WitនឹងWatនិយាយស្របគ្នា

«បើពួកឯងមានចិត្តលើអ្នកណាម្នាក់តើពួកឯងនឹងនិយាយប្រាប់គេដែលទេបើគេមានសង្សារហើយ!!»Fourth

«ខ្ញុំគិតថាគួរតែប្រាប់ណាបងបើយើងនៅលាក់ម្នាក់ឯងចឹងវាពិបាក់ខ្លាំងណាស់»Watគេនិយាយឡើង

«ប៉ុន្តែបើតាមខ្ញុំគិតមិនគួរប្រាប់ទេព្រោះថាគេមានសង្សារគេមានមនុស្សដែលគេស្រឡាញ់ហើយ បើយើងប្រាប់គេបែបនឹងដូចជាមិចៗមិនដឹងទេមានអារម្មណ៍ថាទៅបំបែកគេ»Witគេមានគំនិតផ្ទុយពីWat

«យល់ល្អគួរប្រាប់»Wat

«តែបើចង់ល្អជាងនឹងកុំប្រាប់ល្អជាង»Wit

«យើងថាប្រាប់ទើបល្អ»Wat

«តែយើងថាកុំអីល្អជាង»Wit

ពួកគេទាំងពីអ្នកប្រកែកគ្នាទៅវិញទៅមកដែលធ្វើអោយFourthដែលនៅអង្គុយកណ្តាលពិតជាហត់ខ្លាំងណាស់

«ឈប់ភ្លាម ឈប់អោយឆាប់»Fourthនិយាយឡើងពីរអ្នកនឹងក៍បានស្ងាត់

«ហើយបងមានចិត្តលើអ្នកណាបងGemមែនទេ!?!»Witគេនិយាយបែបចង្អន់លេង

«មានណា អត់មានទេ»Fourthគេនិយាយរៀងសង្កត់សម្លេង

«មានអាការះបងបែបនេះបើមិនមែនជាបងGemទេតើជាអ្នកណាទៅ!!»Wit

«គ្មានអ្នកណាទាំងអស់នឹងយើងគ្រាន់តែសួរ បានហើយយើងមានការងារត្រូវធ្វើទៀត»Fourthនិយាយហើយគេក៍បានរត់ទៅបាត់
WitនឹងWatគេនៅតែស្រែកបង្អាប់រហូតទាល់តែFourthដើរទៅផុតបាត់
តែថាពួកគេនិយាយនោះមិនបានគិតថានឹងមានអ្នកលួចស្តាប់នោះទេ HaRyyគេបានមកលួចស្តាប់រាល់ពាក្យទាំងអស់ដែលពួកគេនិយាយគ្នា គេកាន់តែមានអារម្មណ៍ច្បាស់ក្នុងចិត្តតែម្តង

Thank you for reading 💗😊 please waiting for next Episode 🙏




Continue Reading

You'll Also Like

27.9K 1.6K 29
ពួកយើងត្រឹមជាគូរដណ្តឹងដែរម៉ាក់និងប៉ាផ្សំផ្គុំប៉ុណ្ណោះ..🤍🤍
14.4K 1.1K 22
ស្នេហារវៀងជំនួយការនឹងចាហ្វាយដែលកើតលើងដោយការនឹកស្មានមិនដល់រាងខ្លួន ជាមនុស្សដែលឌឺដងគ្នាសឹងតែរាល់ថ្ងៃបែរជាត្រូវមករស់ខ្វះគ្នាមិនបានទៅវិញ ចង់ដឹងថាស្នេហារវ...
12.1K 929 20
ស្នេហាដែរពោពេញទៅដោយការឈ្លោះប្រកែកគ្នានិងការយល់ច្រឡំគ្នារវាងប្ដីប្រពន្ធមួយគូ។ តើស្នេហារវាងប្ដីប្រពន្ធមួយគូនេះនិងអាចបន្តទៅមុខបានដែរឬទេ???