🍂ផ្ជាញ់ស្នេហ៍អតិតភរិយា🍂(THE...

Por Tey_jin

65.2K 5K 189

ជុងហ្គុក រេនដូ&ថេយ៉ុង អាយរូ Mais

ភាគ១:លែងលះ
ភាគ២:ប្អូនស្រីកុំភ័យអី បើដង្កូវមកបងនឹងវាយវាឲ្យ
ភាគ៣:ជំងឺតពូជ??
ភាគ៤:ហេតុអ្វីចាំបាច់រត់គេច?
ភាគ៥:លោកគ្មានសិទ្ធិទេ ជុងហ្គុករេនដូ!!!!
ភាគ៦:អ្នកណាអោយឯងបង្រៀនកូនអោយស្អប់យើង!!
ភាគ៧:យើងឆ្កួតព្រោះតែឯង ថេយ៉ុងអាយរូ
ភាគ៨:ថេយ៉ុង អាយរូ!!!!
ភាគ៩:ឯងនៅតែស្អាតដដែល🔞
ភាគ១០:ហ៉ឹកៗលោកនៅតែដដែលជុងហ្គុក!!
ភាគ១១:យើងនឹងទទួលខុសត្រូវលើនាង!!
ភាគ១២:លោកអាក្រក់ណាស់!! ខ្ញុំគ្មានថ្ងៃលើកលែងទោសឲ្យលោកទេ!! ហ៊ឹកៗ..!
ដំណឹង!!!
ភាគ១៣:ចង់ធ្វើការយកពានមេនទេ?
ភាគ១៥:ទុករឿងនេះអោយយើងចាត់ការ!!
ភាគ១៦:បិទមាត់ទៅអាក្មេងចង្រៃ!!
ភាគ១៧:ពូដោះលេងថេយ៉ុងទៅ!
ភាគ១៨:គួរឲ្យស្រលាញ់ដែរតាស៎!!
ភាគ១៩:អ្នកណាប្រពន្ធលោក!!
ភាគ២០:លោកចង់ទទួលខុសត្រូវលើនាង?
ភាគ២១:ដោះលេងខ្ញុំទៅហ៉ឹកៗ
ភាគ២២:ស្រលាញ់គ្នាល្អទេ?
ភាគ២៣:ពួកយើងត្រូវគ្នាហើយ!!
ភាគ២៤:កាមេរ៉ាដែលយើងបង្កប់ឲ្យឯងនោះអី!!
ភាគ២៥:មនុស្សថោកទាបបែបនេះនៅមិនបានយូរទេ!!
ភាគ២៦:ឆឹស...កុំសង្ឃឹមថាខ្ញុំទៅវិញជាមួយលោកឲ្យសោះ!!
ភាគ២៧:គ្រួសារមានក្ដីសុខ!
ភាគ២៨:ថាម៉េច ឯងជាគ្រូពេទ្យ?
ភាគ២៩:ធុញ!! មិនចង់ឃើញមុខនាង!!
ភាគ៣០:ថេយ៉ុង!! អាដេយ៉ុន!!
ភាគ៣១:ចាត់ទុកថាយើងដាក់ទានឲ្យឯងទៅចុះ!!🔞
ភាគ៣២:ពេទ្យជួយប្រពន្ធខ្ញុំផង!!
ភាគ៣៣:កូនក្នុងផ្ទៃ?
ភាគ៣៤:លោកមានរឿងអីលាក់បាំងខ្ញុំមេនទេ?
ភាគ៣៥:កុំបារម្ភ កូននាងយើងធានាចិញ្ចឹម តែនាងយើងគ្មានថ្ងៃលើកធ្វើប្រពន្ធឡើយ!!
ភាគ៣៦:ព្រោះខ្ញុំស្រលាញ់នាង!!
ភាគ៣៧:សុបិន្តល្អប្រពន្ធសម្លាញ់!! ជុប..!!
ភាគ៣៨:បោះតង់
ភាគ៣៩:ក្ដីសុខគ្រួសារ.2
ភាគ៤០:ល្បិច!!
ភាគ៤១:ជ្រើសរើស!!
ភាគ៤២:បាត់ការចងចាំ!!
ភាគ៤៣:រៀបការជាមួយបងទៅវ៉ុនយ៉ុង!!
ភាគ៤៤:ចាកចេញ!!
ភាគបញ្ចប់:សុភមង្គលជានិរន្តរ៍
hello

ភាគ១៤:ស្អប់យើងដល់ម្លឹង?!

1.5K 108 7
Por Tey_jin

«មានពានអោយហេស៎?»ថេយ៉ុងងើបមុខសម្លឹងជុងហ្គុកចំៗរួចតបយ៉ាងចាក់ដោត!!

«ឯងសូកឲ្យយើង?»

«មិនបានសូក ខ្ញុំនិយាយតាមការពិត !!»

«ការពិតស្អីរបស់ឯង?»

«លោកដឹងច្បាស់ណាស់!!»រាងតូចតបខ្លីៗ លែងមើលមុខមកធ្វើការតែម្យ៉ាង!! នាយក្រាស់ចាប់ផ្តើមអារម្មណ៍មិនល្អភ្លាម មុខនាយគួរឲ្យស្អប់ណាស់ណាទៅទើបគេស្អប់ដល់ថ្នាក់រត់ពីផ្ទះបែបនេះ?!

«ហេតុអីក៏នាំកូនរត់?»

«មិនចង់នៅក្បែរលោក!!»

«ស្អប់យើងដល់ម្លឹង?!»ជុងហ្គុកកន្ត្រាក់កេះទំពាំងបាយជូរពីដៃរបស់គេបោះចោលទៅម្ខាងធ្លាក់បែកខ្ចាត់ខ្ចាយ ថេយ៉ុងសម្លឹងនាយដោយហួសចិត្ត តបដោយការពិតមិនបានបន្លំ!!

«បាទ!!»

«ហ៊ឹស... ឯងស្អប់យើងព្រោះអាបារាំងកាត់កូរ៉េនោះមែនទេ?»

«មិនពាក់ព័ន្ធនឹងដេយ៉ុនឡើយ!!»នាយតូចបម្រុងទៅលើកកេះទំពាំងបាយជូរបន្តទៀតតែនាយចាប់ដៃជាប់មិនព្រមឲ្យទៅ!!

«មិនបាច់ធ្វើទេ!! ទៅជាមួយយើង!!»

«ចង់យកខ្ញុំទៅណា?!»ថេយ៉ុងសួរតែនាយមិនឆ្លើយអូសដៃគេតែម្យ៉ាង ដើរសំដៅរោងអាហារដែលជាកន្លែងកម្មករសម្រាកញ៉ាំបាយ!!

«ចៅហ្វាយមក!!» កម្មករម្នាក់ពោលឡើងទាំងភ្ញាក់ផ្អើលពេលឃើញដំណើរចៅហ្វាយមកពីចម្ងាយ។

«អេ ចៅហ្វាយកាន់ដៃក្មេងនោះទៀតផង!!» ម្នាក់ក្នុងចំណោមនោះក៏លាន់មាត់ !!

«គេជាស្អីម៉េចក៏បងជុងស្និទ្ធស្នាលជាមួយបែបនេះ?»អាយ៉ុនស្ថិតក្នុងចំណោមនោះដែរពោលឡើងទាំងកំហឹង!!

«អង្គុយចុះ!!»នាយក្រាស់ក៏ទាញដៃតូចអោយអង្គុយចុះ នាយតូចក៏ព្រមតាមមិនក្រកែកណាមួយគេឃ្លានផង វិនាទីបន្ទាប់អ៊ំជុនក៏លើកអាហារពីរចំណែកមក មួយគឺរបស់នាយក្រាស់ ហើយមួយចំណែកទៀតគឺរបស់នាយតូច!!

«សូមអញ្ជើញចៅហ្វាយ!!»

«ញ៉ាំទៅ!!» ដោយឃើញថេយ៉ុងអង្គុយភ្លឹកមិនព្រមញ៉ាំ នាយក្រាស់ក៏បង្ខំ គេងើបសម្លឹងមុខនាយដោយការខ្នក់ខ្នាញ់បំផុត តែក៏ទ្រាំញ៉ាំព្រោះនាយធ្វើត្រូវ ថ្មើរនេះហើយបើមិនញ៉ាំបាយអាចទៅជាខ្យល់ចាប់ក៏ថាបាន!! ជុងហ្គុកញញឹមសមចិត្ត ទើបចូលទៅអង្គុយក្បែរគេទាញចានបាយខ្លួនឯងមកញ៉ាំដែរ !!
   
@ភូមិគ្រឹះរេនដូ

«បងជុងនៅឯណា!!?»វ៉ុនយ៉ុងមួរម៉ៅស្រែកឡូឡាពេញផ្ទះដោយសារបាត់រាងក្រាស់មួយព្រឹកមិនដឹងទៅណា សួរកូនចៅរបស់នាយក៏មិនប្រាប់ ចាំមើលពេលនាងក្លាយជាអ្នកស្រីផ្ទះនេះនាងនឹងដេញក្បាលចោលទាំងអស់មិនទុកនាំតែទើសមុខទេ!!

«លឺយើងសួរដែរទេ?! »

«អ្នកនាងសួរខ្ញុំ?!»ហ្យុនជីនសួរបញ្ជាក់ ថែមទាំងចង្អុលមុខខ្លួនឯងងាកមើលឆ្វេងស្តាំ!

«គិតថាយើងសួរខ្យល់ហេស៎!?»

«ចៅហ្វាយមិននៅទេបាទ!!»

«គាត់ទៅណា!?»

«មិនដឹងដែរ ព្រោះមិនបានប្រាប់!!»

«ដឹងទេថាគាត់មកវិញពេលណា?»

«បាទមិនដឹងទេ!!»

«គ្មានបានការណ៍ ចេញឲ្យផុតទៅ!!»នាងកាន់តែមួរម៉ៅ នាយសន្យាថានឹងទទួលខុសត្រូវលើនាង តែនេះទុកនាងចោលទៅវិញទេ!!

«ក្មេង? ហេតុអីក៏មកវិញបាន?»វ៉ុនយ៉ុងឧទានទាំងងើយឆ្ងល់ ពេលឃើញថេហ្យុននឹងថេជុងដើរចូលមកថែមទាំងមានអង្គរក្សចាំការពារ។

«ម៉េចក៏អ្នកនាងដឹងថាអ្នកប្រុសតូចនិងអ្នកនាងតូចបាត់ខ្លួន?» លឺនាយហ្យុនជីនសួរបែបនេះនាងហាក់គ្មានពាក្យតប នាងមិនដឹងបកស្រាយយ៉ាងម៉េច ខ្លាចនាយសង្ស័យថាដើមហេតុគឺមកពីនាង!!

«អឺ..គឺយើងលឺអ្នកបម្រើនិយាយនឹងហើយ!!»

«ចុះឯណាប៉ារបស់ពួកគេ?» ដោយឃើញនាយចាប់ផ្តើមសង្ស័យ វ៉ុនយ៉ុងក៏ប្រញាប់ប្តូរប្រធានបទភ្លាម!!

«អ្នកប្រុសតូចមិននៅទេ!!» ថាតែប៉ុណ្នឹងនាយក៏រហ័សទៅធ្វើការនាយវិញមិនចង់នៅខ្លាចនាងសួរដេញដោលបែកការណ៍។

«វាមិននៅ!! បងជុងក៏មិនត្រឡប់មកវិញ!! ឬមួយក៏....!!» កុំឲ្យដូចការគិតរបស់នាងឲ្យសោះ មិនអញ្ចឹងនាងមិនលើកលែងឲ្យទេ!! វ៉ុនយ៉ុងក្តាប់ដៃណែន ស្រមៃដល់រូបភាពពួកគេនៅជាមួយគ្នាទុកនាងចោលឲ្យនៅម្នាក់ឯង អារម្មណ៍ខឹងស្អប់ក៏កើតមានឡើងជាទ្វេរ ។ នាងតាមសម្លឹងក្មេងតូចទាំងពីរឡើងកាំជណ្តើរផុតដល់ខាងលើ ក្នុងចិត្តកំពុងគិតផែនការណ៍ស្មោគរោគជាបន្តបន្ទាប់។(អេតមីនចង់និយាយពាក្យថា Mii jm😊)

   @មន្ទីរពេទ្យ

     រាងកាយដេយ៉ុនសន្លប់ស្តូកស្តឹងស្ថិតលើគ្រែអ្នកជំងឺនៅមិនទាន់ដឹងខ្លួននៅឡើយ!! ពិតថាគ្រាប់កាំភ្លើងមិនត្រូវចំចំណុចសំខាន់ តែដោយសារហូរឈាមច្រើនពេកទើបសភាពនាហរៀងធ្ងន់ធ្ងរបន្ទិចដែរ។ នៅក្បែរនេះមានរាងតូចស្តើងអង្គុយក្បែរគ្រែអ្នកជំងឺជាប់មិនទៅណា ចាំថែទាំ ក្រែងមានបញ្ហាអី។ នាទីបន្ទាប់ ម្រាមដៃនាយកម្រើកតិចៗ បានន័យថានាយដឹងខ្លួន ភ្នែកចាប់ផ្តើមបើកឡើង សម្លឹងមើលជុំវិញខ្លួន ស្រាប់តែគាំងនិងវត្តមានមនុស្សម្នាក់។

«សានជី!!»

«ល្អណាស់ ហ៊ានមកកូរ៉េចោលខ្ញុំរហូតដល់ត្រូវរបួសបែបនេះទៀត!!» គ្រាន់តែនាយក្រាស់ដឹងខ្លួនភ្លាម សានជីស្តីយកៗតែម្តង ទាំងដែលមុននេះនាងបារម្ភពីនាយស្ទើរស្លាប់!! ហើយកាលដែលសុខៗនាងមកនៅក្បែរនាហបែបនេះមិនមែនជារឿងចៃដន្យទេ គឺនាងតាមគេមកតាំងពីបារាំងម្ល៉េះ តែពេលមកដល់កូរ៉េក៏វង្វេងគ្នាបាត់ លុះជួបគ្នាម្តងទៀតក៏បែបនេះទៅហើយ។

«ខ្ញុំមិនបានអង្វរនាងឲ្យមកអាណិតទេ!!»

«នៅសំដីលូយទៀត កុំតែបានគេជួយទាន់ទេ កុំអីគ្មានបានឃើញពន្លឺព្រះអាទិត្យទេលោកឯងនឹង!!»

«ថេយ៉ុងនៅឯណា?»

«នៅជាមួយអ្នកដែលវាយលោកនឹងហើយ!!»

«ខ្ញុំទៅរកថេយ៉ុង!!» ដេយ៉ុនស្ទុះក្រោកទាំងដៃជាប់សេរ៉ូមនៅឡើយ សានជីប្រញាប់ឃាត់ព្រោះនាយនៅឈឺមិនទាន់ជាអាចចេញពីពេទ្យបានទេ!!

«លោកទៅធ្វើអីបាន? មើលសភាពខ្លួនឯងពេលនេះផង ងើបពីគ្រែសឹងមិនរួច នៅចង់ទៅជួយអ្នកដទៃទៀត!!»

«អ្នកដទៃដែលនាងនិយាយគឺជាថេយ៉ុង!! នាងមិនបារម្ភពីមិត្តខ្លះទេហេស៎?»

«មិត្តខ្ញុំ ខ្ញុំស្រលាញ់ណាស់ តែខ្ញុំក៏មិនមែនតាមរកឆៅៗគ្មានគោលដៅច្បាស់លាស់ដែរ!! លោកគិតទៅមើល បើលោករកគេឃើញ លោកអាចនាំគេមកវិញបានដែរទេ!?» សានជីសួរខណៈនាយនៅស្ងៀមមិនតប។ នាងនិយាយត្រូវមែន បើទោះជានាយរកនាយតូចឃើញក៏ប្រុសម្នាក់នោះមិនអនុញ្ញាតឲ្យនាយនាំគេចេញបានដែរ មានតែឈឺខ្លួនទទេរ ស្រួលមិនស្រួលស្លាប់ខ្លួនផងមិនដឹង ព្រោះប្រុសម្នាក់នោះបានគម្រាមនៅថ្ងៃនោះម្តងហើយ ។

«ញ៉ាំបាយ!!» សានជីឃើញនាយស្ងាត់លែងតបទើបទាញចានបាយលើតុដាក់ឲ្យនាយញ៉ាំ ព្រមទាំងទឹកមួយកែវឲ្យផងដែរ ។

«មិនញ៉ាំទេ!!»

«មិនញ៉ាំក៏បាន តែលោកត្រូវគេងពេទ្យកន្លះខែទើបអាចចេញបាន!!»

«ឲ្យមក!!» លឺសានជីនិយាយបែបនេះនាយក៏រហ័សដណ្តើមចានបាយពីដៃនាងមកកាយញាត់ៗទាល់តែអស់ វិនាទីបន្ទាប់នាងក៏ហុចថ្នាំឲ្យលេប លេបថ្នាំរួចក៏ទាញភួយដណ្តប់សម្ងំគេងមិនចង់នៅឈ្លោះជាមួយនាងព្រោះមិនដែលឈ្នះ។ សានជីញញឹមសមចិត្តទើបងាកទៅទាញកាបូបដៃដើរចេញមកខាងក្រៅយកខ្យល់អាកាសបន្ទិច ក៏មិនភ្លេចខលទៅលោកអាយរូស៊ើបពីដំណឹងរាងតូច។

«ជម្រាបសួរលោកពូ!!»

«សានជីមែនទេ? សុខសប្បាយដែរទេក្មួយ ចុះកូនថេយ៉ាងម៉េចដែរ?»

«អរ..ខ្ញុំសុខសប្បាយធម្មតាទេ ចំណែកថេយ៉ុងក៏មិនអីដែរលោកពូ!!»នាងរាងស្រងាកចិត្តភ្លាម អញ្ចឹងមានន័យថារាងតូចមកកូរ៉េប៉ុន្មានថ្ងៃនេះ គេមិនបានមកផ្ទះឡើយ អញ្ចឹងគេទៅណា? សូម្បីផ្ទះនាយក្រាស់ក៏មិនឃើញ នាយយកគេទៅណាឲ្យប្រាកដ?

«មែនហើយសានជីហ៎ា ២ថ្ងៃទៀតដល់គម្រប់ខួប៥ឆ្នាំលោកយាយរបស់កូនថេហើយ ពេលណាទើបមក?»

«ថេយ៉ុងកំពុងរៀបចំចេញទៅហើយលោកពូ!! លោកពូកុំបារម្ភអី!!»នាងនិយាយកុហកទាំងបង្ខំ តាមពិតនាងមិនចង់ធ្វើបែបនេះទេ តែនាងបារម្ភខ្លាចលោកអាយរូពិបាក ទើបនាងជ្រើសរើសនិយាយកុហក តែបើពីរថ្ងៃទៀតនាយតូចមិនបង្ហាញខ្លួន នាងស៊យធំមិនខានទេ។

«អឺម មិនអីទេ យើងគ្រាន់តែនឹកចៅៗប៉ុណ្ណោះ!!»

«ចាស លោកពូសម្រាកចុះ ខ្ញុំមិនរំខានលោកពូយូរនោះទេ!!»

«ថែខ្លួនផង មើលថែកូនថេផងណា!!»

«ចាសលោកពូ ជម្រាបលា!! ទឺតៗ...!!» ទូរស័ព្ទបានផ្តាច់សានជីបែរមកផ្អែកខ្នងនឹងជញ្ជាំង សម្លឹងមើលមេឃភ្លឺខៀវស្រងាត់លុះមានពពកមកបាំងព្រះអាទិត្យបន្ទិច វាក៏ប្រែជាចុះរស្មីប្រែជាងងឹត ដូចជាជីវិតមនុស្សដែលពេលខ្លះរីករាយ ពេលខ្លះក៏កើតទុក្ខជារឿងធម្មតា។ នាងដកដង្ហើមធំបន្ទិចមុននឹងទាញទូរស័ព្ទមកឆែកប្រវត្តិជុងហ្គុករេនដូមើលក្រែងមានភស្តុតាងអ្វីបន្ថែមទៀត។

      

  សូមរងចាំភាគបន្ត__

យ៉ាងម៉េចដែរចំណងជើងថ្មី?✌️

Continuar a ler

Também vai Gostar

1.1M 27.5K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
57.3K 2.3K 19
atsumu miya, one of the best setters, extremely cocky and charming, and the most popular boy in inarizaki sakusa kiyoomi, has many fan girls because...
584K 61.7K 25
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...
6.3K 228 5
Novel sad... and happy Novel