ភាគ៤៤:ចាកចេញ!!

1.6K 138 13
                                    

«គ្មានរបៀបពិតមែន!!»ស្រីស្រស់មួរម៉ៅរុញចានបាយចោល មុននេះនាងរៀបនឹងញ៉ាំទៅហើយ បែរជាមកឃើញរូបភាពទាំងនេះ បណ្តាលឲ្យស្រីស្រស់លេបបាយលែងចូលតែម្តង...។
 
   @បន្ទប់ទឹក

«អួកៗ...» រាងតូចក្អួតអស់ពីពោះ គេអស់កម្លាំងពេកក៏គេងផ្អែកជញ្ជាំងបង្គន់តែម្តងទៅ មួយរយៈនេះគេញ៉ាំមិនបាន គេងក៏មិនបាន ចេះតែក្អួតមិនដឹងមូលហេតុ គិតថានឹងទៅរកពេទ្យបន្ទិចតែរវល់ពេករកតែពេលគេងក៏គ្មាន ខ្លួនឈឺហើយនៅបម្រើស្រីនោះមិនលុះពេលថែមទៀត...។

«អ្នកប្រុសយ៉ាងម៉េចហើយ?» ភ្លាមនោះបងស្រីក៏រត់មកជួយគ្រាគេតិចៗព្រោះគេងទីនេះមិនបានទេ .. រាងតូចបានបងស្រីជួយគ្រាក៏ឈានដើរតិចៗចូលតាមទ្វារខាងក្រោយរួចឡើងទៅបន្ទប់គេងដោយមិនឲ្យនាយក្រាស់បានឃើញឡើយ...។

«ខ្ញុំអស់កម្លាំងណាស់ បងស្រីជួយប្រាប់វ៉ុនយ៉ុងផងបានទេថាខ្ញុំមិនអាចធ្វើបបរឲ្យបានទេ!!»

«ចាស អ្នកប្រុសសម្រាកចុះចាំខ្ញុំទៅប្រាប់ឲ្យ!!» គាត់ដណ្តប់ភួយឲ្យរាងតូចបន្ទិចទើបងើបចេញទៅវិញ គាត់ដើរចុះមកក៏ឃើញនាងក្រមុំកំពុងបបួលនាយក្រាស់ទៅញ៉ាំអីខាងក្រៅ មានឱកាសគាត់ក៏និយាយ...

«អ្នកនាងអ្នកប្រុសថេឲ្យខ្ញុំមកប្រាប់អ្នកនាងថាល្ងាចនេះមិនអាចធ្វើបបរបានទេព្រោះអ្នកប្រុសមិនសូវស្រួលខ្លួន!!»

«បិទមាត់ភ្លាម នាងនិយាយអី?» នាងក្រមុំមួរម៉ៅភ្លាម នាងខំលាក់ជាការសម្ងាត់បែរជាមកទំលាយនៅមុខនាយក្រាស់អស់រលីង ...

«មានន័យថាអូនមិនបានធ្វើបបរនោះទេហេស៎?»

«អឺ...គឺ....!!»នាងញ័រមាត់ឆ្លើយមិនចេញ ភ្លាមនោះនាយក៏រហ័សទាញដៃនាងមកកាន់យ៉ាងណែនព្រមទាំងនិយាយ....

«អូនមិនចាំបាច់បារម្ភនោះទេ បងជ្រើសយកអូនហើយ គ្មានអ្នកណាផ្សេងអាចជំនួសបានឡើយ អូនមិនបាច់ហត់ធ្វើម្ហូបនោះទេ អ្នកបម្រើពេញផ្ទះក៏ប្រើទៅ!!»

«ចាស...» ស្រីស្រស់ញញឹម នាងធូរទ្រូងដែលនាយមិនប្រកាន់ខឹងនាង ចំណែកហ្យុនជីនដែលយាមនៅខាងក្រៅបានលឺគ្រប់យ៉ាងនាយមិនមាត់តែចាំសង្គេតជានិច្ច ត្រង់ណាដែលនាងខុសប្រក្រតីនាយក៏ចំណាំទុក ថ្ងៃណាមួយនាយនឹងបកអាក្រាតនាងឲ្យទាល់តែបាន...។
 
   @ពេលយប់

🍂ផ្ជាញ់ស្នេហ៍អតិតភរិយា🍂(THE END✔️)Where stories live. Discover now