ភាគ១២:លោកអាក្រក់ណាស់!! ខ្ញុំគ្មានថ្ងៃលើកលែងទោសឲ្យលោកទេ!! ហ៊ឹកៗ..!

1.5K 126 16
                                    

«ព្រោះរបស់នេះឯង!!»ដេយ៉ុនលើកបង្ហាញស្ករសំឡីពីរធំៗដែលនាហចំណាយពេលឈរតម្រង់ជួរចាំទិញជាយូរ!! នាយក៏ហុចស្ករសំឡីទាំងពីរឲ្យទៅអាល្អិតថេហ្យុននិងនាងតូចថេជុងម្នាក់មួយ ក្មេងៗក៏ទទួលយកមកបេះញ៉ាំយ៉ាងរីករាយ!!

« ញ៉ាំបាយសិនទៅ!!»

«បាទ!!»ដេយ៉ុ ញញឹមតប គ្រប់គ្នាចាប់ផ្តើមញ៉ាំបាយ រូបភាពមើលទៅរីករាយបំផុត បើអ្នកមិនដឹងស្មានថាជាគ្រួសារតែមួយ តែជាក់ស្តែងមិនមែន!! នាយញ៉ាំរួចមុនគេក៏រហ័សទៅគិតលុយ ឆ្លៀតពេលនេះនាយត្រូវធ្វើជាសុភាពបុរសបន្ទិចដើម្បីឲ្យគេមើលឃើញនាយខ្លះ តែនាយមិនដឹងសោះឡើយថារាងតូចទុកនាយត្រឹមជាមិត្តភក្តិតែប៉ុណ្ណោះ!!

«អាប់ប៉ាពេលណាទើបទៅផ្ទះលោកតាលោកយាយ?» យថេហ្យុនសួរដោយសារពួកគេមកកូរ៉េបីថ្ងៃហើយនៅមិនទាន់បានស្គាល់ផ្ទះលោកយាយលោកតានៅឡើយទេ!! ថេយ៉ុងសម្លឹងមុខកូនទាំងទឹកមុខស្រពោន គេមិនទៅផ្ទះប៉ាម៉ាក់ព្រោះមិនចង់រំខានពួកគាត់ខ្លាចថានាយក្រាស់តាមទៅរករឿងគេដល់ទីនោះ !!

«មិនយូរទេពួកយើងបានទៅលេងផ្ទះលោកយាយលោកតាហើយណា!!»រាងតូចក្តោបមុខកូនប្រុសលួងលោមបន្ទិចមុននឹងដឹកដៃពួកគេដើរសំដៅរថយន្តដែលដេយ៉ុនចតនៅក្បែរនោះ។  ដំបូងគេមានបំណងនៅទីនេះពីរបីថ្ងៃសិនទម្រាំអាចធ្វើចិត្តបាន តែពេលនេះមិនអាចព្រោះកូនទាមទារជួបលោកយាយលោកតាទើបស្របតាមគំនិតកូនវិញ។

«ចង់ទៅណាបន្ត?»

«ទៅផ្ទះវិញ!!»ថេយ៉ុងងាកមកញញឹមដាក់ដេយ៉ុនបន្ទិច មុខក៏ប្រែជាស្ងួតវិញ នាយអាណិតគេស្ទើរខ្លោចចិត្តតែជួយអីមិនបាន នាយដឹងថាគេមានរឿងលាក់ក្នុងចិត្តតែមិនព្រមប្រាប់នាយ ម៉្លោះហើយទើបគេត្រូវការអីនាយក៏ព្រមតាមមិនប្រកែកព្រោះចង់សម្រាលទុក្ខគេខ្លះ!!(បងល្អពេកហើយ🥺)

     @ភូមិគ្រឹះអាយរូ

    តាំងពីព្រឹកមានរថយន្តទំនើបបីគ្រឿងចតក្បែរចិញ្ចើមផ្លូវជាប់របងផ្ទះលោកអាយរូ!! លោកក៏ឃើញគិតថារៀងចម្លែកដែរ តែដោយសារគ្មានសកម្មភាពទើបមិនមាត់ទុកឲ្យនៅតាមចិត្ត។ ចំណែកម្ចាស់រថយន្តវិញគ្មាននរណាឡើយក្រៅពីជុងហ្គុក រេនដូ នាយទ្រាំមកឃ្លាំមើលទីនេះដាច់បាយដាច់ទឹកមិនមែនដោយសាររឿងឥតប្រយោជន៍នោះទេ នាយឃ្លាំចាំមើលថារាងតូចនិងកូនៗមកទីនេះឬក៏អត់!! តែចាំមួយព្រឹក មិនឃើញគេសោះ ស្រមោលក៏មិនឃើញ មិនដឹងថាគេនៅទីនេះមែនឬក៏អត់ផង!! បន្ទិចសម្លេងទូរស័ព្ទក៏រោទ៍ឡើង នាយទាញមកមើលក៏ឃើញថាជាហ្យុនជីន កូនចៅដែលដេញឲ្យទៅតាមរករាងតូចតាំងពីព្រលឹម។

🍂ផ្ជាញ់ស្នេហ៍អតិតភរិយា🍂(THE ENDវគ្គ១✔️)Where stories live. Discover now