ពេទ្យតូចម្ចាស់បេះដូង

By KongKeageming

77.4K 3.3K 137

ឯងមិនហត់ទេហ្អេដែលត្រូវមកមើលថែមនុស្សពិការដូចជាយើង មិនហត់ទេព្រោះវាជាតួនាទីរបស់ខ្ញុំដែលត្រូវមើលថែអ្នកជំងឺ😊😊 More

ផ្ដើមរឿង
ភាគទី 1 _ជួបគ្រោះថ្នាក់
ភាគទី 2__ខ្ញុំមិនត្រូវការពេទ្យផ្ទាល់ខ្លួនទេ
ភាគទី 3 _កូនយើង គីម ថេយ៉ុងនោះអី
ភាគទី 4_ ផ្ដាច់ពាក្យ
ភាគទី:6 ខ្ញុំយល់ព្រមក៏បាន
មតិខ្លះៗ
ភាគទី:7 ចង់មើលមុខខ្ញុំដល់ពេលណាទៀត
ភាគទី:8 ខ្ញុំដឹងថាបងមិនបានស្រលាញ់
ភាគទី:9 ត្រូវហើយខ្ញុំមិនស្រលាញ់មនុស្សពិការទេ
Hello 👋
ភាគទី:10 កូនស្រលាញ់ស្រីម្នាក់នោះមែនទេ
ភាគទី:11 មុខនៅតែដូចទន្សាយដដែល
ភាគទី:12 ឯងក្លាយជាមនុស្សប៉ិនរអ៊ូតាំងពីពេលណា
ភាគទី:13 ឯងជាមនុស្សគួរឲ្យរំខានក្នុងជីវិតរបស់យើង
ភាគទី:14 ឯងហត់ទេដែលត្រូវមើលថែមនុស្សពិការដូចជាខ្ញុំ
ភាគទី:15 លោកធ្ងន់ណាស់ងើបចេញទៅ
ភាគទី:16 ចាំយើងត្រឡប់មកវិញណា
ភាគទី:17 អូយ...សុំទោលលោក
ភាគទី:18 ម៉ាក់កូនខុសដែលទេដែលទៅស្រលាញ់កូនឃាតករនោះ
ភាគទី:19 ជុងអូនសុំទោល
ភាគទី:20 ឯងកើតអីហ្អេស
ភាគទី:21 លោកចូលមកបន្ទប់ខ្ញុំធ្វើអី
ភាគទី:22 លោកប៉ាហាមប៉ះពាល់ថេយ៉ុងឲ្យសោះ
ភាគទី:23 នេះឯងស្រលាញ់គេហើយមែនទេ
ភាគទី:24 ឯងធ្វើឆ្កួតស្អីនឹង
ភាគទី:25 ចុះលោកដាក់អ្វីក្នុងកែវនោះ
ភាគទី:26 អូនមិននឹកបងទេហ្ហេស
ភាគទី:27 មីន យ៉ុនហ្គីមនុស្សចង្រៃ
ភាគទី:28 ស្វាគមន៍ការវិលត្រឡប់មកវិញ
ភាគទី:29 ថេយ៍ស្គាល់អាម្សៀតនិងពីពេលណា
ភាគទី:30 ជុងអូនឈឺណាស់
ភាគទី:31 គឺយើងទេ
ភាគទី:32 ចាង សូហ៊ូជាកូនប្រុសម្នាក់ទៀតរបស់យើង
ភាគទី:33 ថេយ៍យើងសុំទោល
ភាគទី:34 បារម្ភវាណាស់ទៅហ្ហេស
ភាគទី:35 មកស្លាប់ក្រោមទ្រូងយើងវិញ🔞
ភាគទី:36 ចាង សូហ៊ូ
ភាគទី:37 កុំទុកចិត្តនាងពេកអី
ភាគទី:38 ខ្ញុំមិនមែនគីម ថេយ៉ុងទេ🔞
ភាគទី: 39 ថាម៉េចថេយ៉ុងបាត់ខ្លួន
ភាគទី:40 ពួកឯងជាមនុស្សកំសាក
ភាគទី:41 ជួយយ៉ុនជេផង
ភាគទី:42 ជុងជឿពួកគេមែនទេ
ភាគទី:43 យើងស្រលាញ់ឯង
ភាគទី:44 ខ្ញុំក្តៅណាស់ជុងហ្គុក🔞
ភាគទី:45 ឯងគ្មានថ្ងៃឈ្នះយើងទេ គីម ថេយ៉ុង
ភាគទី:46 ប៉ាមិនដែលទុកខ្ញុំជាកូនស្រាប់ហើយ
ភាគទី:47 នាងពិតជាអាក្រក់ណាស់
ភាគទី:48 មីនស្តាប់បងសិន
ភាគទី:49 នាងចង់ធ្វើស្អីលើកូនប្រុសយើង
ភាគទី:51 ត្រៀមស្លាប់ហើយឬនៅយាយកញ្ចាស់
ភាគទី:52 កុំប៉ះពាល់គេ
ភាគទី:53 ថេយ៍ជារបស់យើងហើយ🔞
ភាគទី:54 បងស្រលាញ់អូន
ភាគទី:55 ថ្ងៃស្លាប់របស់ឯងមកដល់ហើយ
ភាគទី:56 ត្រៀមខ្លួនស្លាប់ទាំងប្តីទាំងប្រពន្ធឲ្យហើយទៅ
ភាគទី:57 គាត់ទៅទីក្រុង
ភាគទី:58 លោកពូប្រយ័ត្នផង
ភាគទី:59 លោកប៉ា យ៉ុនហ្គី លីអាន
ភាគទី:60 ប្រយ័ត្នខ្លួនផង
ភាគទី:61 កុំធ្វើអីម៉ាក់យើងណា
ភាគទី:62 កុំគេងយូរពេកជុងហ្គុកខ្ញុំនឹកលោក
ភាគទី:63 លោកស្រលាញ់ខ្ញុំមែនទេ
ភាគទី:64 លួងរបៀបម៉េច🔞
ភាគទី:65 រៀបការនិងបងបានទេ គីម ថេយ៉ុង
ភាគទី:66 បងនិងស្រលាញ់អូនរហូតទៅ
ភាគទី:67 អូនជាពន្លឺក្នុងជីវិតបង ( ភាគបញ្ចប់ )
សួស្តី
Hello 👋🤗

ភាគទី:50 ថេយ៍កុំកើតអីណាយើងស្រលាញ់ឯង

969 55 0
By KongKeageming

យើងក្រឡែកមកមើលខាងជុងហ្គុកឯណេះវិញកំពុងតែបើកឡាននៅតាមផ្លូវដើម្បីតម្រង់ទៅតាមខេត្តនាយនៅមិនទាន់ដឹងរឿងលោកស្រីចនធ្លាក់ពីលើកាំជណ្ដើរនៅឡើយទេ។ព្រោះអ្នកនៅក្នុងភូមិគ្រឹះចនមិនទាន់មានអ្នកណាទូរសព្ទមកប្រាប់គេនោះទេ។

« លោកហេតុអីក៏មិនប្រាប់ខ្ញុំជាមុនថាត្រូវទៅតាមខេត្តមើលចុះខ្ញុំមិនបានត្រៀមសំលៀកបំពាក់អីបន្តិចទេ » ថេយ៉ុង

« មិនបាច់ភ័យទេយើងត្រៀមរួចអស់ហើយ » ជុងហ្គុក

« អេហេតុអីក៏លឿនយ៉ាងនេះលោកដឹងខ្ញុំស្លៀកលេខប៉ុន្ម » ថេយ៉ុង

« លើសពីដឹងទៅទៀត » ជុងហ្គុករឿងអីមិនដឹងបើដេកឱបគ្នារាល់យប់គេដឹងសឹងទាំងអស់លើរូបរាងកាយរបស់ថេយ៉ុង

« ឆឺស..អេលោកដូចជាមានឡានតាមក្រោយពួកយើង » ថេយ៉ុង គេបានងាកមុខទៅម្ខាងទៀតដើម្បីមើលទេសភាពតែគេស្រាប់តែឃើញមានឡានពណ៌ខ្មៅចំនួន 2 គ្រឿង។បើតាមពីក្រោយឡានរបស់គេយ៉ាងលឿន។មើលទៅគឺសំដៅមករកឡានរបស់គេចំៗតែម្ដង

« នោះជាឡានរបស់កូនចៅចាង សូហ៊ូតើពួកវានៅពូកែធ្លាប់ខាំមែន » ជុងហ្គុកងាកមើលតាមកញ្ចុះទៅដឹងថាឡាននោះគឺជាឡានកូនចៅរបស់ចាង សូហ៊ូប្រហែលជាមកចង់កំចាត់គេទៀតហើយមើលទៅប៉ុន្តែលើកនេះគេមិនមែនបងតែម្នាក់ឯងឡើយមានរាងតូចនៅជាមួយអញ្ចឹងហើយវាពិបាកនឹងសម្រាប់គេគេត្រូវតែការពារមនុស្សម្នាក់នេះឲ្យបានជាគេបំផុត

« លោកធ្វើយ៉ាងម៉េចទៅគេមកកាន់តែកៀកឡានយើងហើយ » ថេយ៉ុង

« ថេយ៍តោងឱ្យជាប់ឮទេ » ជុងហ្គុកនិយាយប្រាប់រាងតូចរួចក៏បន្ថែមល្បឿនយ៉ាងលឿនដើម្បីគេចពីឡានរបស់ពួកគេដែលធ្វើឲ្យថេយ៉ុងភ័យស្ទើរដាច់ខ្យល់ទៅហើយ

« អ្ហាយយយយ...លោកលឿនពេកហើយខ្ញុំខ្លាច..អ្ហឹកក ហឹកៗ » ថេយ៉ុងនិយាយផងយំផងពេលនេះគេពិតជាខ្លាចខ្លាំងណាស់ព្រោះជុងហ្គុកបើកឡានលឿនខ្លាំងមែនទែន

« កខ្លាចអីតោងឱ្យជាប់ឮទេបន្តិចទៀតវានឹងលែងអីហើយ។ » ជុងហ្គុក

« បើកឡើងទៅជិតឡានរបស់វាទៅហើយបាញ់សម្លាប់វាចោលតែម្ដងទៅ។ » សូហ៊ូបញ្ជាទៅកូនចៅឱ្យបើកឡានទៅជិតឡានរបស់ជុងហ្គុកដើម្បីបាញ់សម្លាប់នាយឡានរបស់ម្នាក់ៗចេះតែបន្ថែមល្បឿនលឿនទៅលឿនទៅ

« បាទចៅហ្វាយពួកឯងបន្ថែមល្បឿនឲ្យលឿនទៅ » កូនចៅពួកគេក៏បន្ថែមល្បឿនដើម្បីឱ្យទៅដល់ឡានរាងក្រាស់រួចហើយក៏ដកកាំភ្លើងយកមកបាញ់ធ្វើឱ្យឡានរបស់នាយរេចង្កូតស្ទើរតែធ្លាក់ជ្រោះទៅហើយ។

« លោក អ្ហាយយៗ.អ្ហឹកៗ.អ្ហឹកក លោកខ្ញុំខ្លាច » ជុងហ្គុក

« មិនអីទេតោងឲ្យជាប់ទៅ » ជុងហ្គុកនិយាយប្រាប់ទៅកាន់តែរាងតូចមិនទាន់បានប៉ុន្មានផងក៏ឮស្នូលសំឡេងកាំភ្លើងបាញ់តម្រង់មកឡានរបស់នាយ
 
ផាំងៗៗ💥💥ផាំងៗ💥💥

« ពួកអាចង្រៃថេយ៍ក្រាបចុះទៅ » ជុងហ្គុកនិយាយហើយនាយក៏ទាញកាំភ្លើងមកបាញ់តបតទៅពួកនោះវិញទាំងដៃម្ខាងបើកឡាននិងដៃម្ខាងទៀតបាញ់កាំភ្លើងតទៅពួកគេវិញ

« ជុងហ្គុកខ្ញុំខ្លាច..លោក » ថេយ៉ុង

« មិនអីទេក្រាបចុះទៅកុំងើបមកឲ្យសោះ » ជុងហ្គុកនិយាយប្រាប់ទៅថេយ៉ុងពេលនេះនាយក៏មិនអាចទប់ទល់ជាមួយគេបានដែរមានគ្នាច្រើនតែយ៉ាងណានាយនៅតែជម្នះតស៊ូជាមួយនឹងពួកនោះឲ្យទាល់តែបាន

ផាំងៗ💥💥 ផាំងៗ💥💥

« បាញ់បំបែកកង់ឡានរបស់វាទៅ » សូហ៊ូ

« បាទចៅហ្វាយ » កូនចៅនិយាយរួចកូនចៅរបស់នាយក៏ធ្វើការបាញ់បន្តរហូតដល់កន្លែងមួយដែលជាផ្លូវទាល់ហើយទាំងសងខាងផ្លូវក៏មានជ្រោះផងដែរ។

« ចៅហ្វាយផ្លូវខាងមុនមានជ្រោះទាន » កូនចៅ

« ល្អថ្ងៃស្លាប់របស់ឯងបានមកដល់ហើយចន ជុងហ្គុកធ្វើមិចក៏ដោយបាញ់វាឲ្យធ្លាក់ជ្រោះខាងមុខនេះទៅ » សូហ៊ូនិយាយទាំងញញឹមយ៉ាងស្រស់ព្រោះថ្ងៃដែលគេរងចាំគឺបានមកដល់ហើយថ្ងៃដែលគេបានសម្លាប់ជុងហ្គុកជាលើកទីពីហើយម្តងនេះគេនិងមិនឲ្យនាយមានជីវិតនៅលើលោកនេះទៀតឡើយ

ផាំងៗ💥ផាំងៗ💥
សំឡេងគ្រប់កាំភ្លើងទៅបន្តបាញ់ប្រហារគ្នាគ្មានសម្ចៃដៃឡើយម្នាក់ៗខំព្រឹងបាញ់រហូតដល់កូនចៅម្នាក់របស់សូហ៊ូបានបាញ់ចំកង់ឡានរបស់ជុងហ្គុកធ្វើឲ្យឡាននាយរ៉ាពេញផ្លូវ

« ជុងហ្គុកឡានបែកកង់ហើយ » ថេយ៉ុង ពេលនេះភ័យញ៉ង័ខ្លួនដូចកូបសត្វទៅហើយ

« ចង្រៃអើយ » ជុងហ្គុក

« លោកប្រយ័ត្នខាងមុខមានជ្រោះ ជុងហ្គុក អ្ហាយយ.. » ថេយ៉ុងមិនទាន់និងបាននិយាយស្រួលបួលផងស្រាប់តែឡានរបស់ពួកគេក៏ក្រឡាប់ធ្លាក់ចូលទៅក្នុងជ្រោះតែម្តងចំណែកឯសូហ៊ូវិញឃើញបែបនេះក៏ប្រញាប់ចុះមកមើលថាគេពិតជាធ្លាក់ចូលទៅមែនឬអត់

« ពួកឯងដើរមើលឲ្យសព្វក្រែងរកវានៅរស់ » សូហ៊ូ និយាយទៅកាន់កូនចៅឲ្យដើរមើលឲ្យសព្វក្រែងរកនាយនៅរស់ពួកគេក៏បំបែកគ្នាដើម្បីរកមើលតែគឺមិនឃើញមានអ្វីសោះឡើយ

« ពួកខ្ញុំរកសព្វអស់ហើយចៅហ្វាយមិនឃើញសាកសពគេទេប្រហែលគេអន់ដែតទៅតាមទឹកជ្រោះហើយទេដឹងចៅហ្វាយ » កូនចៅ

« បើបានបែបនឹងក៏ល្អទៅពួកយើងទៅវិញ » សូហ៊ូ

« បាទចៅហ្វាយ » និយាយរួចពួកគេក៏នាំគ្នាត្រឡប់ទៅវិញអស់ទៅងាក់មកមើលខាងក្រោមជ្រោះវិញម្តងឃើញមានមនុុស្សពីនាក់ដេកស្តូកស្តឹងថែមទាំងមានឈាមជូកពេញខ្លួនតម្តង

« អឺម ខិក..ខិក. ថេយ៍ ថេយ៍ ថេយ៉ុងឮយើងហៅទេកុំបំភ័យយើងណាថេយ៍កុំកើតអីណាយើងស្រលាញ់ឯងបើកភ្នែកមកថេយ៍ឮយើងហៅទេ » ជុងហ្គុកព្យាយាមហៅថេយ៉ុងឲ្យភ្ញាក់តែគ្មានបានផលសោះព្រោះថេយ៉ុងសន្លប់ស្តូកបាត់ទៅហើយជុងហ្គុកអស់កំម្លាង់ផងក៏សន្លប់ក្បែថេយ៉ុងដែលទៅនៅពេលដែលពួកគេកំពុងសន្លប់នោះក៏មានក្មេងប្រុសម្នាក់បានរត់មកហើយក៏ឃើញពួកគេក្មេងប្រុសម្នាក់នោះក៏រត់ទៅហៅពុកម៉ែរបស់គេឲ្យមកមើលថាស្លាប់ឬរស់

« ពុកម៉ែមានមនុស្សដេកស្លាប់នៅក្បែជ្រោះ » អាល្អិតដោយមិនដឹងថាស្លាប់ឬរស់ក៏និយាយថាស្លាប់តែម្តងទៅ

« នៅឯណាហ្គីហ្វានាំពុកទៅមើលៗ » ពុកហ្គីហ្វាអាល្អិតក៏នាំគាត់កន្លែងដែលថេយ៉ុងនិងជុងហ្គុកដេកសន្លប់នោះ

« ខាងនេះមកតាមកូនពុកម៉ែ » ហ្គីហ្វាពួកគាត់ក៏ដើរតាមអាល្អិតទៅ

« នេះពុកម៉ែ » ហ្គីហ្វា

« មានមនុស្សមែនតើមើលចាំពុកមើលសិនពួកគេមិនទាន់ស្លាប់ទេគ្រាន់តែសន្លប់តើម៉ែវាឆាប់រក់មនុស្សមកជួយមក » ពូលីដែលត្រូវជាមេភូមិនៅតំបន់នេះគាត់បានប្រាប់ឲ្យប្រពន្ធរបស់គាត់ទៅរស់មនុស្សដើម្បីមកជួយបើគាត់តែម្នាក់ឯងគឺមិនកើតទេចឹងមានតែរកជំជួយ

« ចា៎ៗពុកវាឯងចាំបន្តិចហ្គីហ្វាឆាប់ទៅហៅពូកូនមកម៉ែទៅរកមនុស្សថែម » មីងស៊ូនិយាយប្រាប់ទៅកូនប្រុស

« បាទម៉ែ » ហ្គីហ្វាក៏ប្រញាប់រត់ទៅហៅពូរបស់ខ្លួនមកពេលបានមនុស្សមកជួយហើយគាត់ក៏ពួកគេមកនៅផ្ទះរបស់គាត់ហើយលាងរបួសពួកគេយ៉ាងស្អាតលាងរួចហើយគាត់ក៏ចុះមកខាងក្រោមដើម្បីរៀបចំអារហារទុកសម្រាប់ពួកគេពេលងើបពីសន្លប់

« អឺម ទីនេះជាកន្លែងណាទៅអូយម៉េចក៏ឈីងក្បាលម្ល៉េះ » ជុងហ្គុកដែលទើបតែងើបពីសន្លប់ព្យាយាមរកមើលថាកន្លែងនេះជាផ្ទះរបស់អ្នកណា

« អេបងប្រុសបងដឹងខ្លួនហើយមែនទេចាំបន្តិចខ្ញុំទៅហៅម៉ែមកសិន » ហ្គីហ្វា

« ឈប់សិនអាល្អិត អេលឿនម្ល៉េះ  » ជុងហ្គុក

« ម៉ែបងប្រុសគាត់ដឹងខ្លួនហើយ » ហ្គីហ្វា

« មានទៅរំខានបងអត់និងកូន » មីងស៊ូសួរទៅអាល្អិតព្រោះខ្លាចថាគេនិងទៅរំខានជុងហ្គុក

« អត់មានទេកូនឡើងទៅក៏ឃើញគាត់ងើបអង្គុយតែម្តង » ហ្គីហ្វានិយាយប្រាប់ទៅម្តាយវិញយ៉ាងលឿននិយាយរួចគាត់ក៏ឡើងទៅមើលពួកគេ

« ក្មួយដឹងខ្លួនហើយមែនទេមានឈឺកន្លែងណាឬអត់ » មីងស៊ូ

« គឺឈឺក្បាលតិចតួចទេអ្នកមីងជាអ្នកជួយខ្ញុំមែនទេចុះមនុស្សម្នាក់ទៀតនោះ » ជុងហ្គុកសួររកថេយ៉ុងព្រោះតែមិនឃើញ

« អរក្មួយម្នាក់ទៀតមែនទេមីងបានឲ្យគេសម្រាក់នៅបន្ទប់មួយទៀតហើយ » មីងស៊ូ

« ចឹងខ្ញុំសុំទៅមើលគេបានទេ » ជុងហ្គុក

« ចា៎បានចុះក្មួយដើរបានឬអត់ » មីងស៊ូ

« ខ្ញុំដើរបានមិនអីទេ » ជុងហ្គុកនិយាយរួចក៏ដើរទៅតាមមីងស៊ូដើម្បីទៅបន្ទប់ដែលថេយ៉ុងសម្រាក់

« នេះដល់ហើយក្មួយចូលទៅចាំមីងឲ្យហ្គីហ្វាលើកអាហារមកឲ្យ » មីងស៊ូគាត់និយាយទាំងញញឹមទៅកាន់ជុងហ្គក

« បាទខ្ញុំអរគុណអ្នកមីងខ្លាំងណាស់បើមិនបានអ្នកមីងទេម្ល៉េះពួកខ្ញុំប្រហែលជាស្លាប់នៅមាត់ជ្រោះនោះបាត់ទៅហើយ » ជុងហ្គុកនិយាយអរគុណទៅកាន់គាត់បើមិនបានគាត់ទេប្រហែលជាពេលនេះនាយនិងថេយ៉ុងមិនបានមកឈរនៅទីឡើយ

« មិនអីទេក្មួយអាបានហើយចូលទៅក្មួយម្នាក់ទៀតចុះមីងមិនរំខានទេ » មីងស៊ូ

« បាទ » ជុងហ្គុក

   ក្រាក~~

« ថេយ៍ឆាប់ដឹងខ្លួនមកយើងនឹកសំឡេងឯងណាស់ដឹងទេពេទ្យតូចរបស់យើងយើងសុំទោសដែលការពារឯងមិនបានល្អសុំទោសឆាប់ដឹងខ្លួនមកកុំទុកឲ្យយើងអង្គុយនិយាយម្នាកឯងអី សឺត..សឺត » ជុងហ្គុកនិយាយក៏ថើបថ្ងាសរបស់ថេយ៉ុង2 3ខ្សឹតទៅ

« ទឹក.. ទឹក..ទឹក.. » សំឡេងរបស់ថេយ៉ុងដែលងើបពីសន្លប់ក៏ស្រែករកទឹក

« ថេយ៍នេះទឹកមួយៗណា » ជុងហ្គុក

« អ្ហឺម ជុងហ្គុកយើងមិនទាន់ស្លាប់ទេមែនទេ » ថេយ៉ុង

« ក្មេងឆ្កួតអ្នកណាឲ្យនិយាយពាក្យនេះ » ជុងហ្គុក

« គឺអូយឈឺ » ថេយ៉ុង

« កុំងើបឃើញឈឺទេ » ជុងហ្គុក

« តែខ្ញុំ » ថេយ៉ុង

« ហាមប្រកែក » ជុងហ្គុក

« ឆឺស » ថេយ៉ុងដាក់ខ្លួនដេកបែខ្នងដាក់ជុងហ្គដោយធ្វើឲ្យរាងក្រាស់អស់សំណើចនិងរាងតូចជាខ្លាំងមើលចុះទើបងើបពីសន្លប់សោះឡើងក្ងើតកុំតែឈឺទេកុំអីនាយអុកឲ្យសន្លប់ជាមិនខាន

__________សូមរងចាំភាគបន្ត...🌸🌷
សរសេរដោយ:ថេ អាន់

Continue Reading

You'll Also Like

127K 5.6K 28
Inspired by Arsenic Blues by 11QueenSupreme11 and Young Gods by phoenix1770, but with my own plot. This is a mix of reactions and story. What happens...
17.4K 962 16
♫︎ Sᴄᴀᴛᴛᴇʀᴇᴅ 'ᴄʀᴏss ᴍʏ ғᴀᴍɪʟʏ ʟɪɴᴇ. I'ᴍ sᴏ ɢᴏᴏᴅ ᴀᴛ ᴛᴇʟʟɪɴɢ ʟɪᴇs. Tʜᴀᴛ ᴄᴀᴍᴇ ғʀᴏᴍ ᴍʏ ᴍᴏᴛʜᴇʀ's sɪᴅᴇ. Tᴏʟᴅ ᴀ ᴍɪʟʟɪᴏɴ ᴛᴏ sᴜʀᴠɪᴠᴇ. Sᴄᴀᴛᴛᴇʀᴇᴅ 'ᴄʀᴏss ᴍʏ ғᴀᴍɪ...
173K 2.2K 30
mikha and aiah found out na mag tita sila!!
182K 3.9K 21
❝ 𝑦𝑜𝑢 𝑎𝑟𝑒 𝒃𝒓𝒐𝒌𝒆𝒏 𝑜𝑛 𝑡ℎ𝑒 𝑓𝑙𝑜𝑜𝑟, 𝑎𝑛𝑑 𝑦𝑜𝑢'𝑟𝑒 𝒄𝒓𝒚𝒊𝒏𝒈, 𝒄𝒓𝒚𝒊𝒏𝒈 ❞ 𝒊𝒏 𝒘...