The slay of love / ប្រមាញ់ស្ន...

By LieNaa7

124K 10.4K 474

តើស្នេហានេះអាចចាប់ផ្ដើមម្ដងទៀតដែរទេ? More

Part 1 : ឯងនៅតែមិនប្ដូរចរិត Jeon Jungkook
Part 2 : រវាងពួកយើងមិនចប់ត្រឹមនឹងទេ Tae
Part 3 : ថ្ងៃរៀបការរបស់ពួកយើង
Part 4 : ខ្ញុំកើតជំងឺខ្វះអូនថែ
Part 5 : បងចង់ឡើងម៉ូតូតាមសម្រួលឬ ចង់អោយខ្ញុំបី?
Part 6 : ក្នុងក្រសែភ្នែកបងខ្ញុំអាក្រក់តែរហូតហ្នឹង
Part 7 : ថ្ងៃក្រោយកុំមករញ៉េរញ៉ៃជាមួយមនុស្សរបស់យើងទៀត
Part 8 : លោកនៅតែរង់ចាំខ្ញុំពិតមែនហេស៎ Jungkook!!
Part 9 : ខ្ញុំកើតចេញពីពោះម៉ាក់ មិនមែនប៉ាទេ
Part 10 : បងជាមនុស្សដំបូងដែលខ្ញុំថ្នម🔥
Part 11 : ខ្ញុំទើបជាប្ដីបង!!
Part 12 : មិត្តបងនឹងហើយជាអ្នកខាំ
Part 13 : តាមគ្រួសារឬស្នេហា?
Part 14 : តួនាទីបងគឺមើលថែខ្ញុំ
Part 15 : ខ្ញុំច្បាស់ជាឆ្លៀតពេលសម្រាប់បង
Part 16 : បើកចិត្តទទួលយកអ្នកថ្មី
Part 17 : បងជាប្ដីហៅប្រពន្ធថាអូនមានអ្វីខុស?
Part 18 : ខ្ញុំនឹងរៀបការជាមួយ Tae!!
Part 19 : ខ្ញុំនឹកលោក!!
Part 20 : ខ្ញុំនឹងនៅតែតាមធ្វើជាស្រមោលដែលគ្មានរូបរាងរបស់បងបែបនេះ
Part 21 : អារម្មណ៍ស្រងេះស្រងោច
Part 22 : ឱកាសចុងក្រោយ
Part 23 : ព្រោះវាប្រហារបេះដូងរបស់ខ្ញុំ
Part 24 : សន្យាមិនទុកលោកចោលទៀតទេ
Part 25 : តណ្ហាមិនមែនជាស្នេហា ប៉ុន្តែស្នេហាគឺត្រូវការតណ្ហា
Part : ទោះបីជាខ្ញុំស្លាប់ ក៏ខ្ញុំមិនព្រមអោយបងការដែរ...
Part 27 : រង់ចាំខ្ញុំណា Tae!
Part 28 : Tae ធ្លាប់ស្រឡាញ់បងទេ?
Part 29 : ព្រោះខ្ញុំស្រឡាញ់បង!!
Part 30 : ដោះលែង
Part 31 : ស្នេហានិងតួនាទី
Part 32 : លាហើយ Kim Taehyung
Part 33 : Jungkook ជាឪពុករបស់គេ!!
Part 34 : អាការៈចម្លែក
Part 35 : ចាញ់កូន!!
Part 36 : អ្នកមើលថែជំនួស
Part 37 : បងដាច់ចិត្តពិតមែន Jung!!
Part 38 : ខ្ញុំឈឺពោះណាស់ម៉ាក់
Part 40 : ស្វាគមន៍សមាជិកថ្មី
Part 39 : ទុក្ខជាន់ទុក្ខ
Part 41 : ចាំជួបគ្នាណាបងសម្លាញ់!!
Part 42 : ប្រុសមិនព្រាន ស្រីម្ដេចនឹងស្រឡាញ់
Part 43 : ពួកយើងគ្មានថ្ងៃនឹងដូចដើម
Part 44 : អ្នកគ្មានតម្លៃក្នុងកែវភ្នែកខ្ញុំសូម្បីបន្តិច
Part 45 : បើលោករឹងទទឹង ខ្ញុំចាប់លោកថើបកណ្ដាលហ្វូងហើយ
Part 46 : Yes, I'm your Honey!!🔥
Part 47 : មនុស្សពិសេស?
Part 48 : ដល់ពេលខ្ញុំនឹងទៅ
Part 49 : Tae មិនទាន់មានប្ដីផង មានកូនយ៉ាងម៉េច
Part 50 : មនុស្សប្រុសហ្នឹងហេស៎មានកូន?
Part 51 : បាច់ផ្កាដំណាងឲ្យក្ដីស្រឡាញ់
Part 52 : ព្រោះតែគេនៅស្រឡាញ់ឯង
Part 53 : បើកូនខ្ញុំកើតអ្វី ខ្ញុំនឹងស្អប់លោកមួយជីវិត
Part 54 : ខ្ញុំជាអ្នកធ្វើអោយ Tae មានផ្ទៃពោះ
Part 55 : បងត្រូវការអូន!!
Part 56 : បណ្ណាការ
Part 57 : កុំធ្វើអោយមានស្នាម...🔥
Part 58 : Fy ដឹងខ្លួនហើយ...
Part 59 : បងនឹងធ្វើឱ្យគ្រប់គ្នាច្រណែននឹង Tae
Part 60 : Be my Honey?

ភាគបញ្ចប់ : សុភមង្គល

2.6K 234 7
By LieNaa7

      មនុស្សចាស់បានមកចរចាគ្នានិយាយពីរឿងកូនៗ ដោយមានជំនូនប្រដាប់ប្រដាដាក់តម្រៀបជាច្រើនពុំខ្វះ សុទ្ធសឹងតែជាមាសពេជ្រកែវកង ជូនតាមសំណើររបស់លោក Kim ដែលដាក់កំណត់ជាកំហិត ។

«មកតាមផ្លូវទៅតាមច្បាប់ យើងមកជាចាស់ជាទុំជួសមុខអោយក្មេងៗដើម្បីដណ្ដឹងចៅ Tae ម្ដងទៀត ឯងគិតយ៉ាងណាបើយើងចង់បានគេជាចៅប្រសារ លើកទៅអោយ Jungkook!!»លោកតា

«លោកតាគិតថាអាចទៅរួចដែរហេស៎ ខ្ញុំខ្លាចតែមិនទាន់នឹងចូលរោងផង ត្រូវគេដេញត្រឡប់មកវិញម្ដងទៀត»Mr.Kim ស្រដីទាំងដៀងភ្នែកសម្លឹងទៅអ្នកកម្លោះ Jungkook ដែលលួចញញឹមក្បួចលេបខាយកូនប្រុសគាត់យ៉ាងច្រឡើម ខណៈដែល Tae កំពុងតែលើកទឹកជូនចាស់ៗ ។

«ខ្ញុំដឹងថារឿងកាលពីមុន វានៅដិតជាប់នឹងការចងចាំរបស់អ្នក ពួកខ្ញុំក៏ស្ដាយដែលធ្វើអ្វីមិនបានគិត មកលើកនេះគឺពួកយើងស្ម័គ្រចិត្តមកដណ្ដឹង Taehyung អោយទៅ Jungkook ដោយផ្ទាល់ ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់ ដែលពួកយើងនឹងមិនគេចកែនៅពេលក្រោយ»Mr.Jeon មិនអោយឪពុកហត់នឹងបកស្រាយ ក្នុងនាមគាត់ជាឪពុកខាងប្រុសគាត់មិនខ្លាចនឹងហាមាត់ស្រដី និយាយរ៉ាយរ៉ាប់ពីគោលបំណងរបស់ខ្លួន ។

«ពួកយើងមិនបានប្រកាន់ខឹងឬស្អប់អ្វីដែរ បញ្ហាដែលកន្លងផុត អោយវាផុតទៅចុះ ចំណែករឿងគូអនាគតខ្ញុំសម្រេចទៅលើកូន ព្រោះនេះជាសុភមង្គលរបស់គេទៅថ្ងៃមុខ »Mrs.Kim ប្រើសម្ដីរាបសារតាមអត្តចរិតរបស់គាត់ ធ្វើអោយ Mrs.Jeon ហាក់រអៀសខ្លួន ដែរធ្លាប់ស្ដីថាអោយគេពីមុន ។.

«ខ្ញុំក៏ចង់សូមទោសដែលធ្លាប់ប្រើសម្ដីអសីលធម៍ទៅកាន់អ្នក ត្បិតចិត្តជាម្ដាយស្រឡាញ់កូនជ្រុលពេក ទើបធ្វើឱ្យកំហឹងមោបាំងមួយពេល សង្ឃឹមថាអ្នកនឹងមិនប្រកាន់ទោសអូសដំណើរ ហើយព្រមភ្ជាប់សាច់ឈាមជាមួយនឹងគ្រួសារយើងសាជាថ្មី»Mrs.Jeon

«ក៏បាន ចាត់ទុកថាខ្ញុំនៅមានមនោសញ្ចេតនា យ៉ាងណាក៏ធ្លាប់ស្គាល់គ្នាពីមុនមក ប៉ុន្តែ...ឯង! ធ្វើស្អីបានខ្លះហើយទើបមកហ៊ានចូលស្ដីកូន Tae»Mr.Kim ចង្អុរមុខអនាគតកូនប្រសាទាំងមួម៉ៅ ថ្វីបើភ្នែកមាន់ព្រៃចេះតែតាមញែញ៉ងដាក់កូនគាត់មិនឈប់ ។

«បាទ! គឺនេះ...លិខិតស្នាមគ្រប់កន្លែង លោកប៉ាក្មេកអាចពិនិត្យនឹងគិតសិនបានថា កូនប្រសារម្នាក់នេះអាចរួចផុតពីវិញ្ញាសាដ៏លំបាករបស់លោកប៉ាបានឬអត់»Jungkook សើចស្ញេញទាញយកឯកសារដែលជាលិខិតស្នាមមកបង្ហាញ Mr.Kim អោយគាត់ត្រួតពិនិត្យ ។

«..............»Mr.Kim ស្ងប់ស្ងាត់ឆែកមើលម្ដងមួយ ទាំងពិចារណា ។ ក្មេងមិនទាន់បាត់ក្លិនទឹកដោះម្នាក់នេះឆ្លាតមិនធម្មតាដែរតើ ដែលសំខាន់គេអាចធ្វើគ្រប់លក្ខខណ្ឌដែលគាត់កំណត់ ។

«យ៉ាងម៉េចដែរបាទ?»Jungkook លមុខទៅសួរ

«យើងអោយឯងពង្រីកសាខា តែនេះមានអ្នកដទៃជាម្ចាស់ថែមទៀត»

«aww រកសុីប្រាកដជាត្រូវការដើមទុន បើឈ្នួញគ្មានឬសគល់ធ្វើម្ដេចនឹងមានភ្ញៀវទុកចិត្ត នេះចាត់ទុកថាជាការវិនិយោគ ខ្ញុំអោយគេជាអ្នកគ្រប់គ្រង ប៉ុន្តែម្ចាស់ក្រុមហ៊ុនពិតគឺជាខ្ញុំ ចំណែកភាគហ៊ុន 50% ជារបស់អនាគតប្រពន្ធខ្ញុំបាទ...»Jungkook ឆ្លើយគ្មានទាក់អ្វីមួយម៉ាត់ ធ្វើឱ្យគ្រប់គ្នាលួចសើចអ្នកទាំងពីរដែលផ្ចាញ់ផ្ចាលចង់ឈ្នះរៀងខ្លួន ។

«ហឹស...រួចចុះជំនូនយកស្អីមកខ្លះ»

«ដូចដែលលោកប៉ាឃើញ ចំណែកឡានខ្ញុំដាក់តម្រៀបនៅភូមិគ្រឹះរួចហើយ»

«...............»លោក Kim ប្រែជាស្ងាត់ដូចគេចុកមិនដឹងនិយាយថាម៉េច បើកូនប្រសារលេងពិតៗមកបែបនេះ គ្រឿងអលង្ការ មាស ពេជ្រ របស់មានតម្លៃអ្វីៗមានមកមិនខ្វះ ។ គិតទៅគ្រួសារអភិជនទំនើបបែបនេះពិតមែន ជំនូនគេផ្លែឈើ តែជំនូន Jeon Jungkook ជាទ្រព្យសម្បត្តិមាសពេជ្រទៅវិញ ។ (Sugar Daddy!!)

«គិតយ៉ាងម៉េចអូន?»Mr.Kim លួចខ្សឹបជាមួយប្រពន្ធ

«អូនតាមតែបងទេ!!»

«ព្រមទៅប៉ា...»Tae ឯណេះអើតកលួចមកខ្សឹបខ្សៀវនឹងគេដែរ ធ្វើឱ្យរាងចំណាស់បែរមុខមកគេទាំងអស់វាចា ។ រាងតូចប្រែជាញញឹមមិនសម ខ្មាសមាត់ណាស់ មុននេះនិយាយស្អី ។

«អុឹហុឹម...គឺថា...»Mr.Kim ធ្វើជាក្រហេមត្រៀមសម្លេងរៀបរឹកអោយសមសួន ។ ខណៈដែលគ្រប់គ្នាចំហរមាត់ចាំស្ដាប់វាចារបស់គាត់បន្ត ៖

«ខ្ញុំព្រមតាមសំណើរអ្នក-»
«យ៉េ!!!!»
   លោក Kim និយាយមិនទាន់ផុតពីមាត់ផង សម្លេងហ៊ោរកញ្ជ្រៀវកងរំពងអោយរាងចំណាស់ទាំងពីរភ្ញាក់ដូចគេទះ ។

«អរគុណណាស់លោកប៉ា! អរគុណណាស់ ខ្ញុំសន្យានឹងមើលថែ ថ្នាក់ថ្នម Tae សូម្បីតែស្រមោចមួយក្បាលក៏មិនអោយវារកាត់ដែរបាទ»

«យើងចាំតែមើលទេ ពិធីមង្គលការលើកនេះត្រូវតែរៀបចំអោយអធឹកអធមបំផុត អោយសាកសមនឹងកិត្តិយសកូនរបស់យើង»

«ធានាបាទ ខ្ញុំនឹងប្រកាសប្រាប់ពិភពលោកថា Kim Taehyung ជាភរិយារបស់ខ្ញុំ មិនអោយអ្នកទាំងពីរព្រួយចិត្តឡើយ»Jungkook អរភើតស្ទុះទៅអោបរាងតូចរំលងលោក Kim គ្មានខ្វល់អ្វីបន្តិច អោបផងថើបផង ឯមនុស្សចាស់ខំគេចមុខចេញមិនហ៊ានមើល ខុសពីលោក Kim សម្លក់ចង់ជ្រុះគ្រាប់ភ្នែក ។.

«បាន-បានហើយ Jung! នោះ...»Tae សុីញ៉ូប្រាប់ Jungkook អោយបែរទៅរកមនុស្សចាស់ មិនមែននៅក្នុងបន្ទប់តែពីរនាក់ទេណា ។

     គ្រប់យ៉ាងត្រូវបានបញ្ចប់យ៉ាងរលូន ទីបំផុត Jungkook អាចយកឈ្នះឪពុកក្មេកចិត្តដែកបានហើយ ។ គ្រួសារ Jeon ត្រូវបានអញ្ជើញអោយទទួលទានអាហារនៅទីនេះមួយពេល ស្របពេលដែល Fy &Fyn ក៏ត្រេចូលមកព្រោះមុននេះចាស់ៗពង្វក់អោយទៅលេងខាងក្រៅសិន ជាមួយនឹងគ្នីគ្នាកូនចៅរបស់រាងក្រាស់ ជាពិសេសគឺវត្តមាន Irin អាល្អិតច្រឡើមលែងចង់ឃ្លាតតែម្ដង ។

     បន្ទាប់ពីជួបជុំអាហាររួចរាល់ គ្រប់គ្នាក៏ត្រូវត្រឡប់ទៅស្នាក់នៅភូមិគ្រឹះ Jeon របស់លោកតាវិញ តែ Jungkook បែរជារំអុកចង់គេងទីនេះជាមួយរាងតូច ។

«ពិតជាមិនបានពិតមែនហេស៎»
«កុំមកផ្ដេសផ្ដាស ទៅវិញទៅ ឯងនៅមិនទាន់ការទេកុំមកកេងចំណេញកូនយើង»Mr.Kim
«ពុទ្ធោអ្ហើយ លោកប៉ាក្មេក!! មុននឹងក្រោយគង់តែការ ម្យ៉ាងទាល់តែខែក្រោយទើបដល់ ខ្ញុំដាច់ខ្យល់ស្លាប់មិនខាន»
«មិនល្អទេហេស៎? យើងរកប្ដីថ្មីអោយ Tae»
«ហ៊ូ...ខ្ញុំតាមព្យាបាទលុះក្ស័យ បើវាហ៊ានប៉ះប្រពន្ធខ្ញុំត្រឹមតែប៉ុនចុងក្រចក»
«បានហើយចៅ ពួកយើងទៅៗ»លោកយាយសើចទាំងក្រវីក្បាលហួសចិត្ត មុននឹងល្បួងចៅត្រឡប់ទៅវិញសិន ។ បណ្ដោយមិនបានទេ នៅយូរតែបន្តិចទៀត Jungkook អូសនាយតូចទៅជាមួយឥឡូវហើយ ។

#មួយខែក្រោយ

      គេហទំព័រហាក់មមាញឹក ផ្ទុះកក្រើកនឹងព័ត៌មានចុះផ្សាយពីដំណឹងកូនប្រុសពៅរបស់លោកប្រធានាធិបតី Jeon Hanjung គឺ Jeon Jungkook ដែលគ្រប់គ្នាស្គាល់ថាជាសេដ្ឋីវ័យក្មេង ក្ដោបក្ដាប់មុខរបរក្នុងដៃមិនចេះតិច ពេលនេះចូលរោងការជាមួយនឹង Kim Taehyung ដែលជាកូនថៅកែសម្លៀកបំពាក់ ពិធីរៀបចំត្រូវបានប្រារព្ធយ៉ាងធំនៅភូមិគ្រឹះរបស់ Jungkook ដោយផ្ទាល់ ។

    នារីៗខកចិត្តមិនស្ទើរខំលួច Cr មកជាយូរចុងក្រោយគេបែរជាចូលរោងជ័យទាំងមិនខ្វល់ចិត្តស្រីក្រមុំដែលលួចប៉ងប្រាថ្នារូបនាយមកជាយូរ ។

    បងប្អូនគ្រប់ស្រទាប់បានមកជួបជុំគ្នា អបអរដល់គូស្វាមីភរិយាថ្មី ។ កម្មវិធីប្រព្រឹត្តទៅដោយគ្មានការបង្អាក់ ។ កាយស្រឡូនស្រស់ស្អាតប្រៀបបាននឹងដួងច័ន្ទ ត្រូវបានគ្រងឈុតសក្នុងយប់រាត្រីដ៏ពិសេស កំពុងតែត្រូវលោក Kim បណ្ដើរចេញមក ដោយមាន Fy&Fyn ជាកូនអណ្ដើកដឹកដៃគ្នាកាន់ផ្កាឆ្ពោះមករកលោកប៉ាវ័យក្មេងដែលកំពុងតែញាប់ញ័រ ញញឹមបិទមាត់មិនជិត ។

     រាងតូចឈរប្រឈមនឹងអនាគតស្វាមី ដោយមានលោក Kim ជាមេបាត្រូវប្រគល់ភារកិច្ចបន្ទាប់អោយទៅ Jungkook ដែលជាកូនកម្លោះ ។

«Jeon Jungkook យើងទុកចិត្ដនិងជឿជាក់លើឯង ថ្ងៃនេះ...យើងព្រមប្រគល់ Tae អោយទៅឯងមើលថែបន្ត សង្ឃឹមថាឯងស្រឡាញ់គេមិនប្រួលប្រែ យើងជាឪពុកស្អប់បំផុតគឺទឹកភ្នែករបស់កូន បើឯងធ្វើអោយ Tae ឈឺចាប់ យើងនឹងសម្លាប់ឯងដោយផ្ទាល់ដៃ...»លោក Kim និយាយផ្ដែផ្ដាំទាំងក្ដុកក្ដួល ព្រោះជិតបែកពីកូនតែមួយគ្រាប់របស់ខ្លួន ។

«បាទ ខ្ញុំសន្យា...មិនអោយលោកប៉ាខកបំណងឡើយ»Jungkook ទទួលរាងតូចពីមនុស្សចាស់ទាំងចិត្តរំភើបរកថាមិនត្រូវ ។ នាយប្រាកដជាមើលថែគេដោយជីវិត ។

    កិច្ចបន្ទាប់ក៏ចាប់ផ្ដើមដល់ការស្បថស្បែមុននឹងបំពាក់ចិញ្ចៀនដោយមានអាល្អិត Jungfynn ជាអ្នកយកមកប្រគល់ជូនជាមួយ Fyfy ដឹកដៃគ្នាយ៉ាងគួរអោយស្រឡាញ់ ។

     សាកស្រមៃទៅមើលថាយើងបានចូលរោងការជាមួយនឹងមនុស្សជាទីស្រឡាញ់ តើរំភើបប៉ុណ្ណា? សាងគ្រួសារដែលខ្លួនធ្លាប់ប៉ង ពេលនេះក៏បានសម្រេច ។ Tae ហូរទឹកភ្នែកដោយក្ដីអំណរ តែក៏ត្រូវ Jungkook ចាប់មកថើបជាការលួងលោម ខណៈដែលនាយក៏មិនខុសពីគេប៉ុន្មានដែរ គឺយំសឹងតែខ្លាំងជាង Tae ទៅទៀត តែក៏ប្រឹងទប់ ។

    ឈានមកដល់ពេលយប់ ម៉ោងត្រឹម12 ទើបកម្មវិធីបញ្ចប់ មនុស្សចាស់ជូនដំណើរអ្នកទាំងពីរដោយពួកគេនឹងត្រឡប់ទៅសម្រាកនៅ Condo របស់ Jungkook វិញ ព្រោះតែទីនេះនៅមិនទាន់រៀបចំស្រួលបួល ដូច្នេះចាំរើមកនៅថ្ងៃស្អែកវិញ ។ មួយវិញទៀត Condo ជាកន្លែងអនុស្សាវរីយ៍ច្រើនបំផុតរវាងពួកគេ ទើប Jungkook ជ្រើសទីនោះជំនួសអោយផ្ទះដ៏ច្រើនកន្លែងរបស់នាយ ។

#Condo

    មកដល់ជាន់ខាងលើដ៏ស្កឹមស្កៃ ជាទីដ៏សុខដុមសម្រាប់ស្វាមីភរិយាថ្មីថ្មោងមកក្រេបទឹកឃ្មុំនៅទីនេះ ។ បន្ទប់ត្រូវបានរៀបចំយ៉ាងវិសេសដោយស្រទាប់ផ្កាក្រឡាបក្រហមឆេះ គួបផ្សំនឹងក្លិនបន្ទប់ដ៏ក្រអូបប្រហើរ ពិតជាពូកែរៀនចំពិតមែន ។

«Jung បងមិនសម្អាតខ្លួនទេហេស៎ អូនរៀបចំអោយបងរួចហើយ»រាងតូចហៅស្រដាស់លោកប្ដីសង្ហារដែលរវល់លេបខាយជាមួយកូន មុននេះ Jungkook បម្រុងនឹងចូលទៅជាមួយគេដែរ តែចៃដន្យនាងច្រម៉ក់មកកាត់ដំណើរ ។

«ប៉ុណ្ណឹងសិនចុះ ចាំថ្ងៃស្អែក Daddy ជូនកូនទៅ»
«ok byebye daddy!!»ប្រព័ន្ធទូរស័ព្ទត្រូវបានផ្ដាច់ ទើបរាងក្រាស់សំដៅមកកាន់ភរិយាដែលកំពុងតែឈរជូតសក់ ។

«សឺត...រង់ចាំបងលឺទេ ហាមគេងអោយសោះ»Jungkook ឆ្មក់ថើបថ្ពាល់ប្រពន្ធបន្តិចទើបចូលទៅកម្ចាយក្លិនអាក្រក់ទាំងនេះចេញ ។

ម្ភៃនាទីក្រោយ៚

«អូនមិនទាន់ស្លៀកពាក់ទេហេស៎»Jungkook ចេញមកក៏ចោទសួរទៅអ្នកជាប្រពន្ធដែលអង្គុយគងទាក់ខ្លានៅលើគ្រែដោយមានស្រាក្រហមមួយកៃវជាប់នឹងដៃ ។

«ពាក់ធ្វើអី? បើគង់តែស្រាតដដែល?»Tae ក្នុងឈុតអាវឃ្លុំចេញពីបន្ទប់ទឹកមុននេះ  ។ រាងតូចច្រលឹង ត្រកៀកសាយបោះដំណើរយ៉ាងស៊ីអារម្មណ៍មកកាន់ស្វាមីយកដៃស្ទាបអង្អែលទ្រូងមាំ រួចក៏ហុចស្រាក្រហមទៅជិតមាត់ប្ដី ។

«ញុាំស្រាកម្ដៅសាច់សិនទៅលោកប្ដី»សម្ដីស្រាលដាស់តណ្ហាមិនធម្មតាទេ នាយសង្ហាញញឹមចុងមាត់មើលរឹកពាររបស់ប្រពន្ធ ស្របពេលដែលដៃក៏រាវយ៉ាងគគ្លើនស្ទាបអង្អែលត្រគៀកមូលក្លំទាញអោយពិតខ្លួនកាន់តែខ្លាំង សឹមទទួលស្រានោះមកអកផឹកគ្មានសល់ ។ (ឧ, ក្នុងស្រាមានថ្នាំសន្លប់🥴)

«............» Jungkook មិនស្រដីលើកកែវបង្ហាញប្រពន្ធថាអស់ ទុកវាទៅម្ខាង ។

«បងនៅមិនទាន់ឆ្លើយសំណួរអូននៅឡើយទេ»Tae នៅមិនស្ងៀមរវាមស្ទាបប្ដី រំលឹកដល់សំណួរអោយ Jungkook ចងចាំដល់ថ្ងៃដែល Tae ផ្ញើរូបរោលរាលទាំងនោះភ្ជាប់ជាមួយនឹងសំណួរ ។ JK ញញឹមសមចិត្ត ទើបផ្ដល់ចម្លើយ...

«បងត្រូវការទាំងពីរ»សម្លេងស្អកៗគ្រលរមាំ បន្លឺឡើងក្បែរត្រចៀករាងតូច ទើបចាប់បីគេសម្ដៅទៅរកគ្រែ បម្រុងនឹងផ្ដិតមាត់ថើប តែត្រូវ Tae ឃាត់ ដោយយកម្រាមដៃដាក់លើបបូរមាត់របស់នាយ ។

«វាផ្អែមណាស់ បងញុាំបានទេ?»
«អោយតែជាអូន!!»
«ចុះបើវាធ្វើអោយបងក្ដៅនោះ?»
«អូនត្រូវតែជាអ្នកពន្លត់»
«ហុឹម? អូនធានា...ថាទឹកឃ្មុំយប់នេះ នឹងធ្វើអោយបងជាប់ចិត្ត...»សម្លេងសិចសុីជាមួយនឹងទឹកមុខមហាទាក់ទាញចំណង់ប្ដីអោយពុះកញ្រ្ជោល ។ Tae ផ្ដើមថើបមុនជាមួយនឹងស្នាមថើបរោលរាល ស្របពេលដែលខ្លួនទាំងពីរក៏ស្អិតរមួតចូលគ្នាសឹងដូចពស់ថ្លាន់ទៅហើយ ។

    ម៉ោងមួយរំលងអាធ្រាត្រ សម្លេងសាច់ប៉ះសាច់បន្លឺឡើងយ៉ាងរំពងដូចតន្រ្តីនារាត្រីស្ងប់ស្ងាត់ ។ នាយតូចរលាក់ខ្លួនដូចរំស័រ សាសព្ទភាសាហាក់ស្ដាប់មិនយល់ លឺតែសម្លេងថ្ងួចថ្ងូរបញ្ជាក់ពីភាពសុខស្រួលរកថាមិនត្រូវ ។

ផ្លាប់ៗៗៗ

«អ្ហាសសស៎ អ្ហាសសស៎ លោកប្ដី-អូន ស្រួល អ្ហាសសស៎»ជិតមួយម៉ោងមកនេះគេស្រែកសឹងស្អកក គ្រប់ចំណុចចេញចូលរបស់ Jungkook ធ្វើឲ្យគេស្ទើរតែដល់គោលដៅមុននាយទៅហើយ ។

«អ្ហឹសសស៎ សឺត អូនសម្លាញ់...»រាងក្រាស់ ណែបនិត្យកាយប្រពន្ធ សម្រុកដោលចង្កេះមិនដាច់ បោកផ្ទប់ខ្លាំងៗ ស្រូបយកភាពស្រើបស្រាលមិនចេះជិនណាយ

«អ្ហឹសសសៗ Daddy mor-more អ្ហាសសស៎»
«Honey !! You taste so good...»

     សម្លេងរំងំលាន់លឺពេញបន្ទប់ អ្នកទាំងពីរសោយសុខក្រេបយកសេចក្ដីសុខជាមួយគ្នានៃរាត្រីដ៏វិសេសវិសាល ។ Jungkook បន្តសង្គ្រាមស្នេហ៍ សម្រុកចូលសមរភូមិមិនចង់បញ្ឈប់ស៊ូប្រយុទ្ធទាល់តែ Tae សន្លប់ស្ងាត់មាត់ឈឹងទើបនាយបញ្ចប់ ។

    នាថ្ងៃថ្មីព្រឹកព្រលឹមដ៏ស្រស់ស្រាយ គ្រួសារទាំងពីរបានមកជួបជុំគ្នានៅភូមិគ្រឹះរបស់ Jungkook ដើម្បីបង្កើតជាកម្មវិធីតូចមួយ ត្បិតថាយប់មិញរវល់វីវក់ជាមួយនឹងភ្ញៀវមិនមានពេលរាក់ទាក់ យ៉ាងណាក៏កូនចៅភ្ជាប់សាច់ឈាមទៅហើយ ទើបចង់បង្កើនភាពស្និទ្ធស្នាលបន្តិច ។

     រាងចំណាស់ជួយគ្នារៀបចំធ្វើអាហារ ប្រហែលជារសៀលបន្តិចទើប Taehyung & Jungkook បានមកដល់ ។

«Daddy! Appa!!»Fy&Fyn បន្លឺឡើងកងរំពងរត់សម្ដៅមករកមនុស្សជាទីស្រឡាញ់ ។ Jungkook  រហ័សត្រដាងដៃលើកនាងតូចពរឡើង ឯ Tae ក៏បន្ទន់ជើងថើបកូនដោយក្ដីនឹករលឹក ។ ភ្លាមនោះដែរវត្តមានរបស់ Jayden ក៏បង្ហាញឡើងមកព្រមគ្នា ។

«Jayden!!»Tae

«បាទ! ចូលរួមអបអរអ្នកទាំងពីរផង»Jayden ស្រដីទាំងប្រឹងបង្ហាញស្នាមញញឹមដែលពោពេញទៅដោយការខកបំណង ។

«ចេញពីចិត្តដែរទេ ឬគ្រាន់តែសម្ដែង?»Jungkook បន្ថែមទាំងមិនទុកចិត្ត

«ឯងឈ្នះខ្ញុំហើយ!!»Jayden សើចទាំងមិនសម

«យើងគ្រាន់តែយកអ្វីដែលជារបស់យើងត្រឡប់មកវិញប៉ុណ្ណោះ»Jungkook

«ជូនពរអ្នកទាំងពីរមានសុភមង្គលរហូតទៅ»ទោះបីទ្រូងឈឺ តែគេគ្មានសិទ្ធិនឹងប្រជែងឡើយ ។

«អរគុណដែលជួយមើលថែកន្លងមក ប៉ុន្តែពេលនេះអស់ភារកិច្ចឯងហើយ»Jungkook ស្រដីមាំមិនថ្នមសម្ដី ដឹកដៃប្រពន្ធកូនចូលទៅខាងក្នុងបាត់ទាំងមិនខ្វល់ពីគេ ។ Tae ឯណេះក៏មិនអស់ចិត្តព្រោះនៅគិតពីមិត្តដែលស្ងៀមស្ងាត់ តែក៏មិនអាចប្រឆាំងនឹងប្ដីបានដែរ ។

    ចូលមកដល់ខាងក្នុងក៏ឃើញមានការរៀបចំអាហារពេញលើតុ ម្ហូបអាហារ នំចំណី បង្អែមចំអាប មានគ្រប់សព្វដើម្បីជាការអបអរសម្រាប់ពួកគេ និងជាកិច្ចឡើងគេហដ្ឋានថ្មីផង ។ ក៏មានវត្តមាន Park Jimin និងគូស្នេហ៍ Min Yoongi របស់គេផងដែរ ។ គ្រប់គ្នាចាប់ផ្តើមការញាំអាហារជាមួយនឹងការជជែកយ៉ាងស្និទ្ធស្នាលបង្កើតជាសំណើចមួយសម្រាប់អាហារថ្ងៃត្រង់នេះ ។

«អា៎...និយាយអញ្ជឹង កូនគិតទៅ Honeymoon នៅឯណា?»Mrs.Jeon

«ខ្ញុំសម្រេចលើ Tae!! អូនមានបំណងទៅណាជាពិសេសឬអត់?»Jungkook

«ខ្ញុំចង់ទៅភ្នំ ស្ដាប់សម្លេងទឹកជ្រោះ ស្ងប់ស្ងាត់ល្អជាង»

«ម៉េ!!!! ចង់មានពេលស្វីតៗតែពីរនាក់ហ្ហីនៀក៎» Jimin ចាប់ចម្អន់មិត្ត

«ប្រាកដហើយ យើងគ្រាន់តែរៀនតាមឯងតើ»Tae មិនអោយចាញ់ញាក់ចិញ្ចើមដាក់វិញ ប៉ុន្តែភ្លាមនោះសម្លេងកញ្ចែរស្រាប់តែបន្លឺឡើងព្រមគ្នា៖

«កូនទៅដែរ!!»Fy&Fyn ឆ្លើយឡើងអោយមនុស្សចាស់ធ្វើមុខស្លឺ នេះហើយមានកូនមុនការ វេទនាអញ្ជឹង រកស្វីតជាមួយប្ដីតែពីរនាក់មិនបាន សំណាងចេះយប់មិញគេងលក់អស់ទើបលោកតាលោកយាយយកទៅគេងជាមួយបាន ដែលសំខាន់នៅឆ្លៀតភ្ញាក់ខលមកសួរនាំទៀត សរសើរកូនពិតមែន ។

«មិនបានទេកូន!!»Jungkook ប្រកែកញាប់មាត់

«ហេតុអី? អូនចង់ទៅដែរ!!»Fyfy

«Daddy ទៅធ្វើការ...»

«ធ្វើការអីទៅ?»Fyn

«ធ្វើ...ការ...អីទៅ? អូន»Jungkook ទាល់តម្រិះគេះប្រពន្ធរកជំនួយ តែ Tae ក៏គិតមិនចេញក្រៅពីធ្វើមុខជូរ នាំអោយគ្រប់គ្នាសើចគិល ។

«បានហើយៗ ឆាប់នាំគ្នាញុាំទៅអាហារត្រជាក់អស់ហើយ»រាងចំណាស់ ប្ដូរប្រធានបទវិញ ក្មេងៗចាំគិតពេលក្រោយ គាត់មិនអោយទៅរំខានទេកុំភ័យ ។

    សម្លេងចាននឹងស្លាបព្រាចាប់ផ្តើមទង្គិចគ្នាជាមួយនឹងសំណើចបន្តឡើងមិនដាច់ គ្រប់គ្នាហាក់ចុះសម្រុងល្អណាស់ ។ បន្ទាប់ពីបញ្ចប់ការញុាំអាហារ ក្នេងៗក៏រត់លេងតាមទម្លាប់ ឯចាស់ៗបន្តនិយាយគ្នាពីនេះពីនោះ ខុសពីគូស្នេហ៍ដែលស្អិតរមួតមកដេកអោបគ្នាមើលទេសភាពនៅខាងក្រោយភូមិគ្រឹះដែលមានអាងទឹកដ៏ធំចំកណ្ដាល ។

«យ៉ាងម៉េចដែរ អូនពេញចិត្តទេ?»សំដៅដល់ភូមិគ្រឹះ

«ស្អាតណាស់ អូនមិនធ្លាប់គិតថាពួកយើងនឹងមានថ្ងៃនេះទេ Jungkook »

«ហឹស អូនហត់ច្រើនហើយ សូមទោសដែលទម្លាក់កំហុសអោយអូន ប្រពន្ធបងលំបាកណាស់ហើយ»

«អត់ទេ Jungkook កុំនិយាយបែបនេះ!! អូនពេញចិត្ត...ការដែលសាងគ្រួសារជាមួយបងគឺជាអ្វីដែលអូនប៉ងប្រាថ្នា»

«បើអញ្ជឹងបងគួរតែអរគុណ! អរគុណដែលព្រមទទួលយកប្រុសម្នាក់នេះ ត្បិតវាមានរយៈពេលច្រើនឆ្នាំដែលពួកយើងស្គាល់គ្នា ប៉ុន្តែបងមិនដែលធុញទ្រាន់ជាមួយនឹងការរង់ចាំមួយនេះទេ នៅទីបំផុតបងក៏ធ្វើបានហើយ បងអាចទទួលបានកាដូរយ៉ាងពិសេសពី TaeTae»Jungkook ញញឹមអង្អែលថ្ពាល់ប្រពន្ធដែលគេងកើយទ្រូងរបស់នាយ ។

«ហិហិ ព្រោះអូនស្រលាញ់បងណាលោកប្ដី!!»

«បងសន្យាថាបងនឹងមើលថែអូន មើលថែគ្រួសាររបស់ពួកយើង ព្យាយាមកែតម្រូវខ្លួនឯងឡើងវិញដើម្បីគ្រួសារមួយនេះ អូនជាអ្វីៗគ្រប់យ៉ាងរបស់បងណា Tae»Jungkook បញ្ចប់ប្រយោគរបស់ខ្លួន មុននឹងទម្លាក់បបូរមាត់ថើបគ្នាជាមួយប្រពន្ធយ៉ាងផ្អែមល្ហែម។

    ទីបំផុតនាយអាចយកឈ្នះបេះដូងមនុស្សជាទីស្រឡាញ់ តាមប្រមាញ់ស្នេហារបស់សិស្សច្បង ដែលនាយលួចគួចចិត្តប៉ងចង់បានមកជាយូរ ដោយបន្សល់ទុកនូវកូនជាចំណងដៃថែមទៀត ។ ស្នេហាមិនមែនជាការចាញ់ឈ្នះ ផ្ទុយទៅវិញ ស្នេហាទាមទារនូវការយល់ចិត្ត ការលះបង់ ចេះផ្ដល់អោយគ្នា ហ៊ានពុះពារជំនះឧបសគ្គទើបអាចរក្សារង្វង់ស្នេហ៍នេះអោយឋិតថេររហូតទៅ ។

                 ចប់ដោយបរិបូណ៌៚

     អរគុណសម្រាប់ការចំណាយពេលដ៏មានតម្លៃ ជួយគាំទ្រស្នាដៃនៃការសរសេររបស់នាងខ្ញុំ ។ ខ្ញុំដឹងថារឿងមួយនេះនៅមានចំណុចខ្វះខាត បើសិនជាអ្នកទាំងអស់គ្នាមានមតិរិះគន់អាចបញ្ចេញមកបាន នាងខ្ញុំរីករាយនឹងកែតម្រូវ ។ អរគុណធំៗ😚💋

23/03/2024

Continue Reading

You'll Also Like

119K 5.6K 65
បងស្រឡាញ់អូនហើយថេយ៍>>ជុងហ្គុក > >
5.7K 282 32
មនុស្សពីរនាក់គ្រាន់តែស្រឡាញ់គ្នាខុសខ្លាំងណាស់មែនទេ?រស់នៅក្នុងគ្រួសារដែរវិន័យតឹងរឹងមិនសូមបីឲពួកគេស្រឡាញ់គ្នា។តើស្នេហាដែរកើតឡើងពីគុំនំគុំគួនរហូតដល់ស្រឡ...
3.1M 252K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
4.1K 216 5
ត្រឹមតែមួយថ្ងៃសោះក៏មានអារម្មណ៍ល្អជាមួយគេទៅហើយ អាចថាកំពុងតែលង់ស្រឡាញ់ក៏ថាបានគ្រាន់តែមិនដឹងខ្លួន