🍂ផ្ជាញ់ស្នេហ៍អតិតភរិយា🍂(THE...

By Tey_jin

65.2K 5K 189

ជុងហ្គុក រេនដូ&ថេយ៉ុង អាយរូ More

ភាគ១:លែងលះ
ភាគ២:ប្អូនស្រីកុំភ័យអី បើដង្កូវមកបងនឹងវាយវាឲ្យ
ភាគ៣:ជំងឺតពូជ??
ភាគ៤:ហេតុអ្វីចាំបាច់រត់គេច?
ភាគ៥:លោកគ្មានសិទ្ធិទេ ជុងហ្គុករេនដូ!!!!
ភាគ៦:អ្នកណាអោយឯងបង្រៀនកូនអោយស្អប់យើង!!
ភាគ៨:ថេយ៉ុង អាយរូ!!!!
ភាគ៩:ឯងនៅតែស្អាតដដែល🔞
ភាគ១០:ហ៉ឹកៗលោកនៅតែដដែលជុងហ្គុក!!
ភាគ១១:យើងនឹងទទួលខុសត្រូវលើនាង!!
ភាគ១២:លោកអាក្រក់ណាស់!! ខ្ញុំគ្មានថ្ងៃលើកលែងទោសឲ្យលោកទេ!! ហ៊ឹកៗ..!
ដំណឹង!!!
ភាគ១៣:ចង់ធ្វើការយកពានមេនទេ?
ភាគ១៤:ស្អប់យើងដល់ម្លឹង?!
ភាគ១៥:ទុករឿងនេះអោយយើងចាត់ការ!!
ភាគ១៦:បិទមាត់ទៅអាក្មេងចង្រៃ!!
ភាគ១៧:ពូដោះលេងថេយ៉ុងទៅ!
ភាគ១៨:គួរឲ្យស្រលាញ់ដែរតាស៎!!
ភាគ១៩:អ្នកណាប្រពន្ធលោក!!
ភាគ២០:លោកចង់ទទួលខុសត្រូវលើនាង?
ភាគ២១:ដោះលេងខ្ញុំទៅហ៉ឹកៗ
ភាគ២២:ស្រលាញ់គ្នាល្អទេ?
ភាគ២៣:ពួកយើងត្រូវគ្នាហើយ!!
ភាគ២៤:កាមេរ៉ាដែលយើងបង្កប់ឲ្យឯងនោះអី!!
ភាគ២៥:មនុស្សថោកទាបបែបនេះនៅមិនបានយូរទេ!!
ភាគ២៦:ឆឹស...កុំសង្ឃឹមថាខ្ញុំទៅវិញជាមួយលោកឲ្យសោះ!!
ភាគ២៧:គ្រួសារមានក្ដីសុខ!
ភាគ២៨:ថាម៉េច ឯងជាគ្រូពេទ្យ?
ភាគ២៩:ធុញ!! មិនចង់ឃើញមុខនាង!!
ភាគ៣០:ថេយ៉ុង!! អាដេយ៉ុន!!
ភាគ៣១:ចាត់ទុកថាយើងដាក់ទានឲ្យឯងទៅចុះ!!🔞
ភាគ៣២:ពេទ្យជួយប្រពន្ធខ្ញុំផង!!
ភាគ៣៣:កូនក្នុងផ្ទៃ?
ភាគ៣៤:លោកមានរឿងអីលាក់បាំងខ្ញុំមេនទេ?
ភាគ៣៥:កុំបារម្ភ កូននាងយើងធានាចិញ្ចឹម តែនាងយើងគ្មានថ្ងៃលើកធ្វើប្រពន្ធឡើយ!!
ភាគ៣៦:ព្រោះខ្ញុំស្រលាញ់នាង!!
ភាគ៣៧:សុបិន្តល្អប្រពន្ធសម្លាញ់!! ជុប..!!
ភាគ៣៨:បោះតង់
ភាគ៣៩:ក្ដីសុខគ្រួសារ.2
ភាគ៤០:ល្បិច!!
ភាគ៤១:ជ្រើសរើស!!
ភាគ៤២:បាត់ការចងចាំ!!
ភាគ៤៣:រៀបការជាមួយបងទៅវ៉ុនយ៉ុង!!
ភាគ៤៤:ចាកចេញ!!
ភាគបញ្ចប់:សុភមង្គលជានិរន្តរ៍
hello

ភាគ៧:យើងឆ្កួតព្រោះតែឯង ថេយ៉ុងអាយរូ

1.8K 147 8
By Tey_jin

@ភូមិគ្រឹះត្រកូូលរេនដូ

រថយន្តទំនើបបើកហួសផ្លូវធំបន្ទិចក៏កាច់ចង្កូតបត់ចុះមកតាមផ្លូវតូចដែលអមសងខាងដោយអំពូលរាត្រីបំភ្លឺផ្លូវកុំឲ្យងងឹតដល់អ្នកដំណើរ។ ថេយ៉ុងអើតមើលតាមបង្អួចដឹងច្បាស់ថាមិនមែនជាផ្ទះរបស់គេ អញ្ចឹងមានន័យថានាយនាំគេមកផ្ទះនាយ? ភូមិគ្រឹះត្រកូលរេនដូ!! 5ឆ្នាំកន្លងមកនេះគ្មានផ្លាស់ប្តូរសូម្បីបន្ទិច គ្រប់យ៉ាងនៅសភាពដូចដើមហាក់ដូចថ្មីៗសម្រាប់រាងតូចចឹង។ ថេយ៉ុងក្រលេកទៅក្បែររបងឃើញផ្កាម្លិះពីរដើមដែលគេដាំដោយផ្ទាល់ដៃជះក្លិនក្រអូបប្រហើរធ្វើឲ្យអារម្មណ៍ស្រស់ស្រាយតែម្តង។ រថយន្តឆ្លងផុតទ្វាររបង វិនាទីបន្ទាប់ក៏ឈប់ ហ្យុនជីនក៏ប្រញាប់រត់មកបើកទ្វារឡានឲ្យចៅហ្វាយនាយ រួចក៏រហ័សមកបើកឲ្យអតីតចៅហ្វាយតូចវិញម្តង។ កាយតូចចុះពីរថយន្តងាកមើលឆ្វេងស្តាំឃើញអ្នកបម្រើទាំងអស់ឈរជាជួរដូចជាកំពុងរងចាំ។

«ស្វាគមន៍លោកប្រុសនិងអ្នកប្រុសវិលត្រឡប់មកផ្ទះវិញ!!» អ្នកបម្រើស្វាគមន៍ស្រុះៗគ្នា រាងតូចលឺហើយបើកភ្នែកធំៗ មិនយល់ថាហេតុអីក៏នៅហៅគេបែបនេះ។

«ខ្ញុំមិនមែន...»

«ឆាប់នាំកូនរបស់យើងទៅសម្រាកទៅ!!» នាយក្រាស់ដឹងរាងតូចចង់និយាយអីទើបនាយនិយាយកាត់មុនដោយស្រែកបញ្ជាអ្នកបម្រើឲ្យយកកូនៗរបស់នាយទៅបន្ទប់សម្រាក ថេយ៉ុងឃើញបែបនេះក្នុងចិត្តខឹងណាស់ហេតុអីនាយធ្វើឲ្យមានរឿងយល់ច្រឡំបែបនេះ? គេងាកមកសម្លក់នាយតែនាយមិនខ្វល់ដើរចូលទៅក្នុងផ្ទះធ្វើមិនដឹង ណាមួយកំពុងល្វើយផង ចង់សម្រាក។

«ទីបំផុតអ្នកប្រុសតូចមកវិញហើយ!!» ជុងហ្គុកដើរចូលទៅក្នុងបានបន្ទិច អ្នកបម្រើម្នាក់ចូលមករករាងតូចភ្លាមថែមទាំងរាក់ទាក់យ៉ាងទន់ភ្លន់។

«កុំហៅខ្ញុំបែបនេះអី ខ្ញុំមិនមែនជាអ្នកប្រុសតូចរបស់ពួកឯងទេ ណាមួយខ្ញុំក៏មិនបានមកនៅទីនេះដែរ គ្រាន់តែសុំស្នាក់អាស្រ័យមួយយប់តែប៉ុណ្ណោះ!!»

«តែថា...»

«ចង់ដេកក្រៅផ្ទះឬយ៉ាងម៉េច?!!» សម្លេងមាំស្រែកចេញពីខាងក្នុង ថេយ៉ុងក្រលេកទៅឃើញរាងក្រាស់ឈរច្រត់ចង្កេះសម្លក់មកគេ ថេយ៉ុងមិនតបតទើបចូលទៅខាងក្នុងតាមនាយដែរ។

«ខ្ញុំនឹងទៅគេងជាមួយកូន!!»

«ស្រេចចិត្ត!!» ថារួចនាយក៏ឡើងទៅលើសំដៅបន្ទប់គេងរបស់នាយ ចំណែកថេយ៉ុងក៏ដើរសំដៅបន្ទប់កូនៗដែលនៅមិនឆ្ងាយប៉ុន្មានពីបន្ទប់ធំទេ។

#ព្រឹកឡើង

ព្រឹកនេះរាងតូចក្រោកយឺតបន្ទិច រាងតូចស្ថិតក្នុងអាវពណទឹកសមុទ្រស្រាលត្រឹមក្បាលជង្គង់ដៃតូចវាលខ្នងបន្ទិច ដើរចុះពីកាំជណ្តើរយឺតៗភ្នែកសម្លឹងមកតុអាហារដែលប៉ានិងកូនអង្គុយចាំជាស្រេច។ ជុងហ្គុកសម្លឹងរាងតូចមិនដាក់ភ្នែក នាយមិនដឹងសោះថាពេលតែងខ្លួនបែបនេះគេស្អាតដូចទេបអប្សរ ស្អាតលើសការរំពឹងទុករបស់នាយទៅទៀត មិនដឹងថានាយគិតអីទើបថ្ងៃនោះសុំគេលែងលះ។

«អារុណសួស្តីអាប់ប៉ា!!»

«បាទ អារុណសួស្តីកូនទេវតាតូចទាំងពីររបស់អាប់ប៉ា!!» ថេយ៉ុងដើរមកទាំងញញឹមព្រមទាំងឱនមកថើបថ្ពាល់កូនម្នាក់មួយខ្សឺតមិនខ្វល់ពីអ្នកក្បែរនោះដែលចាប់ផ្តើមច្រណែនបណ្តើរៗ។

« ថ្ងៃនេះយើងនាំកូនទៅដើរលេង!!»

«មិនចាំបាច់ ខ្ញុំទៅវិញថ្ងៃនេះហើយ!!»

«ឯងទៅតែកូននៅ!!»

«ខ្ញុំទៅ កូនក៏ទៅដែរ!!»

« ថេយ៉ុង អាយរូឯងកាន់តែផ្តេសផ្តាស់ហើយណា!!» រាងក្រាស់ស្ទុះក្រោកទះតុមួយទំហឹង នាយព្យាយាមទប់កំហឹងណាស់តែគេជាអ្នកបង្ខំនាយខ្លួនឯង។

« អាប់ប៉ា!! ហ៊ឹកៗ..»

«ថេជុងកុំខ្លាចអីអាប់ប៉ានៅទីនេះហើយ!!»កាយតូចរហ័សរត់មកឱបកូនស្រីជាប់ទ្រូងមុននឹងលួងលោមបន្ទិចកុំឲ្យខ្លាច ចំណែកជុងហ្គុកបែរមកអង្គុយវិញដោយទឹកមុខដឹងខុសមុននេះនាយទប់អារម្មណ៍មិនបាន បែរជាបង្ហាញនៅមុខកូនទៅវិញ។

«លោកពូចិត្តអាក្រក់!! ហេតុអីលោកពូសម្លុតអាប់ប៉ា?»

«ថេហ្យុនស្តាប់ប៉ាសិន!! គឺប៉ាគ្មានចេតនាទេ!!»រាងក្រាស់រហ័សបកស្រាយតែអាល្អិតថេហ្យុនមិនព្រមស្តាប់។

«លោកពូគ្មានចេតនាតែលោកពូធ្វើឲ្យអាប់ប៉ាខូចចិត្ត ហើយថេជុងយំព្រោះតែលោកពូ!!»

«ឈប់សិន!! នេះថេហ្យុនមិនឃើញទេហ្អេសថាអាប់ប៉ារបស់កូនចង់នាំកូនចេញពីប៉ា?»

«បានហើយ!! លោកនៅមិនយល់ទៀតហ្អេស? ទង្វើរបស់លោកសមជាប៉ាពួកគេទេ? លោកមិនអាចសូម្បីតែគ្រប់គ្រងអារម្មណ៍ខ្លួនឯងផង លោកចង់ឲ្យកូនមកនៅក្បែរលោកបានយ៉ាងម៉េច? ខ្ញុំមិនចង់ឲ្យកូននៅក្បែរមនុស្សឃោរឃៅដូចជាលោកនោះទេ!!»ថេយ៉ុងស្ទុះក្រោកស្រែកមួយទំហឹង ប្រយោគនីមួយៗធ្វើឲ្យនាយស្ទើរស្ទះឈាមរកអីតបមិនបាន!! នាយបែបនេះមែន នាយជាមនុស្សដែលពិបាកគ្រប់គ្រងអារម្មណ៍ណាស់ ចុះបើថ្ងៃណាមួយនាយមួរម៉ៅឡើង តើនាយនឹងធ្វើបាបអ្នកនៅជុំវិញខ្លួនដែរទេ? គេមិនអាចឲ្យកូននៅក្បែរមនុស្សបែបនេះឡើយ។

«ល្អ!! ល្អណាស់!!បើឯងយល់ថាយើងបែបនេះទៅហើយ យើងនឹងធ្វើឲ្យឯងមើលថាយើងឃោឃៅដល់កម្រិតណា!! » ជុងហ្គុកនិយាយទាំងកំហឹងនិងឆ្អែតចិត្តបំផុត នាយគិតថាគ្រួសារតូចមួយនេះអាចឲ្យនាយព្យាបាលជំងឺផ្លូវអារម្មណ៍បាន នាយព្យាយាមបង្ហាញក្តីស្រលាញ់នឹងទង្វើល្អៗចេញមក តែគេមិនបានខ្វល់ឡើយ គេនៅតែចង់យកកូនចេញពីនាយម៉្លោះហើយបើទង្វើល្អមិនបានផល អញ្ចឹងមានតែទង្វើអាក្រក់។

«អាហ្យុន!!»

«បាទចៅហ្វាយ!!»

«នាំកូនយើងទៅបន្ទប់ !!»នាយក្រាស់ក៏ស្រែកបញ្ជាចំណិត ហ្យុនជីនក៏ធ្វើតាមដោយនាំក្មេងតូចទាំងពីរឡើងទៅបន្ទប់ ចំណែករាងតូចតាមមើលមិនឈប់ខ្លាចថាគេនាំទៅកន្លែងណាផ្សេង។

«លោកចង់ធ្វើអី?» រាងតូចប្រញាប់ថយក្រោយ ខណៈពេលនាយក្រាស់ដើមកជិតខ្លួន

«កុំភ័យអី ឯងមិនខ្លាចយើងស្រាប់ទៅហើយ ពិតទេ?»

«លោកឆ្កួតហើយ!!»

«ហាសហាសហា...យើងឆ្កួត!! យើងឆ្កួតព្រោះតែឯង ដឹងទេថេយ៉ុង? ឯងដឹងទេថាឯងធ្វើឲ្យយើងឆ្កួតហើយ!!» នាយស្រាប់តែសើចឡើងខ្លាំងៗដូចមនុស្សឆ្កួត រាងកាយនាយបែកញើសប៉ុនៗគ្រាប់ពោត ដៃទាំងទ្វេរចាប់អង្រួនស្មារតូចស្ទើរប្រេះជាបួន!! ថេយ៉ុងចាប់ផ្តើមទទួលដឹងពីអារម្មណ៍គ្រោះថ្នាក់ដែលនាយផ្តល់មកឲ្យគេ នាយពេលនេះខ្លាំងដូចគោព្រៃទោះបីគេរើបម្រះយ៉ាងណាក៏មិនរួច ភ្នែកដែលសម្លឹងមកញេហាក់កំពុងមានភ្លើងឆេះនៅខាងក្នុង ដែលគ្មានអ្វីអាចពន្លត់បាន គ្រប់គ្នាមិនហ៊ានហាស្តីបានត្រឹមឱនមុខចុះរងចាំបញ្ជាតែមួយមុខ ។

«ឯងដឹងហើយ អ្វីដែលយើងចង់បាន យើងត្រូវតែបាន!! ហើយកុំចង់ប្រឆាំងឲ្យសោះបើមិនចង់លែងបានជួបមុខកូនជារៀងរហូត!!»

«ហ៊ឹក..លោកស្មានថាធ្វើបែបនេះហើយពួកគេព្រមទទួលស្គាល់លោកជាប៉ាឬ?»

«ទទួលឬមិនទទួលយើងមិនខ្វល់ សំខាន់ពួកគេនៅក្បែរយើង ពួកគេជាកូនរបស់យើង ហើយមនុស្សដូចជាឯងក៏គ្មានន័យអីសម្រាប់យើងដែរ !!» ជុងហ្គុកនិយាយទាំងមានមោទនៈភាព ថេយ៉ុងស្តាប់ហើយបេះដូងធ្លាក់ដល់ដី ធ្លាក់ដល់ដីហើយត្រូវនាយមកជាន់ពីលើថែមទៀត!! នាយធ្វើគ្រប់យ៉ាងដើម្បីកូនតែប៉ុណ្ណោះ តំណែងគេត្រឹមជាអ្នកដទៃគ្មានថ្ងៃអាចចូលក្នុងបេះដូងនាយបានទេ ។

«លោកសាហាវណាស់ លោកសាហាវលើសអ្វីដែលខ្ញុំគិត!! ថ្ងៃណាមួយ ខ្ញុំនឹងចេញពីទីនេះឲ្យបាន!!»

«បើចេញបានក៏ចេញទៅ!! ចាំមើលថាអ្នកណាអាចជួយឯងបាន?»និយាយរួចក៏សើចសប្បាយដើរចេញទៅយ៉ាងមានក្តីសុខក្នុងនាមជាអ្នកឈ្នះ ខុសពីអ្នកដែលស្តាប់លឺហើយគ្រាំទ្រូងស្ទើរប្រះ បេះដូងថ្លើមប្រមាត់ស្ទើររលេះរលួយ បើអាចគេចង់ត្រឡប់ពេលវេលាទៅវ័យក្មេងវិញ ហើយគេនឹងមិនពាក់ព័ន្ធនឹងនាយឡើយ តែពេលនេះហួសពេលហើយ គេនឹងជាប់នៅក្នុងនរកមួយនេះដែលគ្មានថ្ងៃអាចចេញបានឡើយ។

@តាមផ្លូវទៅក្រុមហ៊ុនរេនដូគ្រុប

ជុងហ្គុកបើកឡានមកធ្វើការទាំងមួរម៉ៅ មុនចេញមកក៏មិនភ្លេចដាក់បញ្ជាកូនចៅឲ្យឃ្លាំមើលមនុស្សខាងក្នុងឲ្យម៉ត់ចត់ មិនឲ្យរត់គេចបាន!! នាយកាន់តែមួរម៉ៅពេលនឹកឃើញរឿងកាលពីព្រឹក!! ជើងមាំជាន់ហ្គែឡានមួយអស់ លាន់សម្លេងដូចរន្ទះ អ្នកដែលធ្វើដំណើរដូចគ្នារហ័សអែបកៀនគេចរកសុវត្ថិភាពព្រោះហេតុការណ៍នេះបើមិនគេចគឺបុកហើយ។ នាយក្រាស់មកដល់ក្រុមហ៊ុន ដើរចូលបានបន្ទិចក៏ងាកទៅទាត់ថូរផ្កាដែលតាំងនៅពីមុខក្រុមហ៊ុនធ្វើឲ្យបែកខ្ចាត់ខ្ចាយខ្ទេចអស់។

«អ្នកណាយកថូផ្កាមកដាក់នៅត្រង់នេះ?!!!!» នាយស្រែកទាំងមួរម៉ៅ អ្នកគ្រប់គ្រងក៏រត់ចេញមកទាំងត្រហេបត្រហប។

«ថូផ្កានៅត្រង់នេះតាំងពីដើមតាស៎ លោកអគ្គនាយក!!»

«លោកស្មានថាយើងភ្លើហ្អេស? ពីមុនជាផ្កាកុឡាប ហេតុអីពេលនេះជាផ្កាម្លិះ?»

«សុំទោសលោកអគ្គនាយក ផ្កាកុឡាបងាប់បាត់តាំងពីសប្តាហ៍មុនម៉្លេះ!!» អ្នកគ្រប់គ្រងឆ្លើយតាមការពិត គេប្តូរចេញព្រោះផ្កាកុឡាបនៅសុខៗក៏ងាប់ ណាមួយផ្កាម្លិះក៏មានស្រាប់ទើបយកមកប្តូរតែម្តងទៅមិនដឹងថានាយខឹងដល់ថ្នាក់នេះ។

«យកចេញឲ្យផុតពីមុខយើងទៅ កុំឲ្យយើងឃើញផ្កានេះទៀតឲ្យសោះ!!»

«បាទលោកអគ្គនាយក..!!» អ្នកគ្រប់គ្រងប្រញាប់លើកថូដែលនៅសល់ចេញ!! កាយមាំឈរសម្លឹងទាំងមួរម៉ៅ នាយមិនបានស្អប់ផ្កាតែពេលឃើញផ្កានេះហើយនឹកឃើញដល់មុខតូចថេយ៉ុងរហូត ព្រោះគេស្រលាញ់ផ្កានេះណាស់ ក្នុងបរិវេនផ្ទះនាយគេដាំស្ទើរតែពេញដីទៅហើយ ម៉្លេះហើយទើបផ្កានេះដក់ពេញខួរក្បាលនាយទាំងអស់ ឃើញផ្កាក៏នឹកឃើញដល់ម្ចាស់ភ្លាម ។

«លោកអគ្គនាយកកើតអី? ហេតុអីក៏មួរម៉ៅម៉្លេះ?»

«មែនហើយ!!» សម្លេងបុគ្គលិកខ្សឹបខ្សាវលឺដល់ត្រចៀកនាយក្រាស់ដែលឈរមួរម៉ៅនៅខាងក្រៅ!! នាយដើរមកខាងក្នុងទាំងទឹកមុខមាំ បុគ្គលិកទាំងអស់ក៏ប្រែជាស្ងាត់លែងមាត់ចាបទៀត។

«បើមិនចង់អត់ការងារធ្វើទេ នៅឲ្យស្ងៀម!!» គ្រាន់តែរាងក្រាស់ដើរហួសទៅបន្ទប់ធ្វើការរបស់នាយភ្លាម ហ្យុនជីនក៏ងាកមកគំរាមបុគ្គលិកមាត់ចាបដែលតែងតែស៊ីត្រាវមិនឈប់ នាយគុំយូរហើយ ស្រីៗឲ្យតែជុំគ្នាគឺនិយាយដើមតែម្តង លើកនេះហ៊ាននិយាយដើមចៅហ្វាយ មិនត្រូវដេញចេញគឺសំណាងធំហើយ។

«ចាសលោកហ្យុន!!» បុគ្គលិកទាំងអស់ឆ្លើយព្រមៗគ្នាទាំងភ័យខ្លាច បន្ទាប់ក៏ងាកទៅតុធ្វើការរៀងខ្លួន ប្រហែលត្រូវសម្រាកស៊ីត្រាវសិនហើយទើបបាន ។

@អូហ្វីស

«នេះជាកាហ្វេរបស់ចៅហ្វាយ!!»

«ចៅហ្វាយកើតអីមែនទេ?»

«ការងារនៅចំការយ៉ាងម៉េចហើយ?» នាយមិនឆ្លើយបែរជាសួររឿងផ្សេងទៅវិញ។

«ល្អណាស់បាទ ពេលនេះទំពាំងបាយជូរជិតប្រមូលផលហើយចៅហ្វាយ!!»ហ្យុនជីនតបទាំងញញឹម ឆ្នាំនេះចំការទំពាំងបាយជូររបស់ពួកគេទទួលបានផលយ៉ាងខ្លាំង អាចនិយាយបានថាល្អជាងឆ្នាំមុនគុណនឹង2តែម្តង!!

«អឺម...»

«ចៅហ្វាយមិនទៅមើលបន្ទិចទេឬ?»

«ទៅ!!»នាយក្រាស់និយាយយ៉ាងប្រាកដប្រជាថានាយនឹងទៅ!! នាយមានគម្រោងទៅមើលការងារនៅទីនោះតាំងពីខែមុនមកម៉្លេះ តែបែរជាគ្មានឱកាសព្រោះត្រូវទៅបារាំងមុនទើបត្រូវផ្អាកទុកដោយឡែកសិន។

រយៈពេលមួយថ្ងៃពេញជុងហ្គុកសម្ងំនៅក្រុមហ៊ុនមិនចេញទៅណា បាយក៏មិនញ៉ាំ ព្រោះនាយមិនឃ្លាន ណាមួយឯកសារច្រើនពេកគរពេញតុតែម្តងទើបនាយចង់បង្ហើយឲ្យរួចរាល់មុននឹងទៅមើលការងារនៅចំការទំពាំងបាយជូរម្ដង។

ម៉ោង១០យប់ នាយរួចការងារល្មម!! រាងក្រាស់ក្នុងសម្លៀកបំពាក់រញ៉េរញ៉ៃបន្ទិចព្រោះរវល់ការងារពេញមួយថ្ងៃ ចាប់ផ្តើមចុចបិទកុំព្យូទ័រទាញអាវក្រៅមកកាន់ជាប់ដៃមុននឹងដើរចេញមកខាងក្រៅសំដៅរថយន្តទំនើបដែលចតរងចាំជាស្រេចដើម្បីត្រឡប់ទៅផ្ទះ។

#ភូមិគ្រឹះរេនដូ

រាងក្រាស់ដើរចុះពីលើឡានយ៉ាងសង្ហា ក្នុងដៃមានកាន់សម្ភារៈក្មេងលេងសម្រាប់ក្មេងស្រីមួយនិងក្មេងប្រុសមួយ។ នាយសម្រួលសម្លៀកបំពាក់បន្ទិចទើបដើរចូលទៅខាងក្នុងតាំងចិត្តថានឹងមិនខឹងមិនមួរម៉ៅដូចកាលពីព្រឹកឡើយ។ លុះចូលទៅដល់ក្នុងក៏ប្រទះរាងកាយបីនាក់អាប់ប៉ាកូនកំពុងអង្គុយមើលទូរទស្សន៍យ៉ាងសប្បាយ! នាយញញឹមបន្ទិចមុននឹងចូលទៅជិតពួកគេ។

«កំពុងមើលអីនឹងថេហ្យុន ថេជុង?ឲ្យប៉ាសុំមើលផង!!»

«លោកពូជាដេតឌីរបស់ពួកយើងពិតមែនហ្អេស?» អាល្អិតថេហ្យុនសួរព្រមទាំងសម្លឹងមុខនាយដោយងើយឆ្ងល់!! តាំងពីដើមឡើយអាប់ប៉ារបស់គេមិនដែលបង្ហាញគេឡើយថាប៉ាគេមុខយ៉ាងម៉េច? មានរូបរាងបែបណា? ឈ្មោះអី? គឺគេមិនដឹងឡើយ ពេលនេះបុរសម្នាក់នេះអះអាងថាជាប៉ាពេញៗមាត់ តើជាការពិតទេ?

«បាទ ប៉ាជាប៉ារបស់កូន!!»

«ដេតឌី!!» គ្រាន់តែនាយនិយាយបែបនេះភ្លាម នាងតូចថេជុងក៏ហក់មកឱបនាយតែម្តង នាងតែងតែស្រមៃថាមានប៉ាចាំការពារដូចជាគេ ពេលនេះនាងមានប៉ាពិតប្រាកដហើយ មិនមែនជាប៉ាធម៌ដូចនៅបារាំងទេ។

«ចុះដេតឌីដែលតាមញ៉ែអាប់ប៉ានៅបារាំងនោះគិតយ៉ាងម៉េច?»

«ថាម៉េច? មានអ្នកតាមញ៉ែអាប់ប៉ាកូនមែនទេ?»

សូមរងចាំភាគបន្ត_

បាត់អ្នកCmtទៅណាអស់ហើយ បើអត់មានCmtទេ អេតមីនលេងផុសហើយណា ក្នុងភាគនេះអេតមីមិនបានពិនិត្យមើលឡើងវិញទេបើមានកន្លែងណាខុសអោយអេតមីនសុំទោសផង😊

Continue Reading

You'll Also Like

57.3K 2.3K 19
atsumu miya, one of the best setters, extremely cocky and charming, and the most popular boy in inarizaki sakusa kiyoomi, has many fan girls because...
6.3K 228 5
Novel sad... and happy Novel
1.8M 113K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...
585K 61.7K 25
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...