The slay of love / ប្រមាញ់ស្ន...

By LieNaa7

125K 10.5K 474

តើស្នេហានេះអាចចាប់ផ្ដើមម្ដងទៀតដែរទេ? More

Part 1 : ឯងនៅតែមិនប្ដូរចរិត Jeon Jungkook
Part 2 : រវាងពួកយើងមិនចប់ត្រឹមនឹងទេ Tae
Part 3 : ថ្ងៃរៀបការរបស់ពួកយើង
Part 4 : ខ្ញុំកើតជំងឺខ្វះអូនថែ
Part 5 : បងចង់ឡើងម៉ូតូតាមសម្រួលឬ ចង់អោយខ្ញុំបី?
Part 6 : ក្នុងក្រសែភ្នែកបងខ្ញុំអាក្រក់តែរហូតហ្នឹង
Part 7 : ថ្ងៃក្រោយកុំមករញ៉េរញ៉ៃជាមួយមនុស្សរបស់យើងទៀត
Part 8 : លោកនៅតែរង់ចាំខ្ញុំពិតមែនហេស៎ Jungkook!!
Part 9 : ខ្ញុំកើតចេញពីពោះម៉ាក់ មិនមែនប៉ាទេ
Part 10 : បងជាមនុស្សដំបូងដែលខ្ញុំថ្នម🔥
Part 11 : ខ្ញុំទើបជាប្ដីបង!!
Part 12 : មិត្តបងនឹងហើយជាអ្នកខាំ
Part 13 : តាមគ្រួសារឬស្នេហា?
Part 14 : តួនាទីបងគឺមើលថែខ្ញុំ
Part 15 : ខ្ញុំច្បាស់ជាឆ្លៀតពេលសម្រាប់បង
Part 16 : បើកចិត្តទទួលយកអ្នកថ្មី
Part 17 : បងជាប្ដីហៅប្រពន្ធថាអូនមានអ្វីខុស?
Part 18 : ខ្ញុំនឹងរៀបការជាមួយ Tae!!
Part 19 : ខ្ញុំនឹកលោក!!
Part 20 : ខ្ញុំនឹងនៅតែតាមធ្វើជាស្រមោលដែលគ្មានរូបរាងរបស់បងបែបនេះ
Part 21 : អារម្មណ៍ស្រងេះស្រងោច
Part 22 : ឱកាសចុងក្រោយ
Part 23 : ព្រោះវាប្រហារបេះដូងរបស់ខ្ញុំ
Part 24 : សន្យាមិនទុកលោកចោលទៀតទេ
Part 25 : តណ្ហាមិនមែនជាស្នេហា ប៉ុន្តែស្នេហាគឺត្រូវការតណ្ហា
Part : ទោះបីជាខ្ញុំស្លាប់ ក៏ខ្ញុំមិនព្រមអោយបងការដែរ...
Part 27 : រង់ចាំខ្ញុំណា Tae!
Part 28 : Tae ធ្លាប់ស្រឡាញ់បងទេ?
Part 29 : ព្រោះខ្ញុំស្រឡាញ់បង!!
Part 30 : ដោះលែង
Part 31 : ស្នេហានិងតួនាទី
Part 32 : លាហើយ Kim Taehyung
Part 33 : Jungkook ជាឪពុករបស់គេ!!
Part 34 : អាការៈចម្លែក
Part 35 : ចាញ់កូន!!
Part 36 : អ្នកមើលថែជំនួស
Part 37 : បងដាច់ចិត្តពិតមែន Jung!!
Part 38 : ខ្ញុំឈឺពោះណាស់ម៉ាក់
Part 40 : ស្វាគមន៍សមាជិកថ្មី
Part 39 : ទុក្ខជាន់ទុក្ខ
Part 41 : ចាំជួបគ្នាណាបងសម្លាញ់!!
Part 42 : ប្រុសមិនព្រាន ស្រីម្ដេចនឹងស្រឡាញ់
Part 43 : ពួកយើងគ្មានថ្ងៃនឹងដូចដើម
Part 44 : អ្នកគ្មានតម្លៃក្នុងកែវភ្នែកខ្ញុំសូម្បីបន្តិច
Part 45 : បើលោករឹងទទឹង ខ្ញុំចាប់លោកថើបកណ្ដាលហ្វូងហើយ
Part 46 : Yes, I'm your Honey!!🔥
Part 47 : មនុស្សពិសេស?
Part 48 : ដល់ពេលខ្ញុំនឹងទៅ
Part 49 : Tae មិនទាន់មានប្ដីផង មានកូនយ៉ាងម៉េច
Part 50 : មនុស្សប្រុសហ្នឹងហេស៎មានកូន?
Part 51 : បាច់ផ្កាដំណាងឲ្យក្ដីស្រឡាញ់
Part 52 : ព្រោះតែគេនៅស្រឡាញ់ឯង
Part 53 : បើកូនខ្ញុំកើតអ្វី ខ្ញុំនឹងស្អប់លោកមួយជីវិត
Part 54 : ខ្ញុំជាអ្នកធ្វើអោយ Tae មានផ្ទៃពោះ
Part 55 : បងត្រូវការអូន!!
Part 56 : បណ្ណាការ
Part 57 : កុំធ្វើអោយមានស្នាម...🔥
Part 58 : Fy ដឹងខ្លួនហើយ...
Part 59 : បងនឹងធ្វើឱ្យគ្រប់គ្នាច្រណែននឹង Tae
ភាគបញ្ចប់ : សុភមង្គល

Part 60 : Be my Honey?

2.1K 209 6
By LieNaa7

#បួនថ្ងៃក្រោយ

   Jungkook មមាញឹករកដកឃ្លាមិនបាន ព្រោះប្រញាប់រៀបចំការងារអោយរួចរាល់ និងចាត់ការរឿងផ្ទាល់ខ្លួនម្ដង ។

«ការងារដែលយើងដាក់អោយ ដល់ណាទៅហើយ»

«Business ការងារដំណើរការយ៉ាងរលូនណាលោកប្រធាន ដប់ប្រទេស Javin ចាត់ការតែមួយភ្លែតទេ ពេលនេះដណ្ដើមគ្នាដាក់លើទីផ្សារដើម្បីប្រកួតប្រជែងព្រោងព្រាត»នាយ Javin ជាលេខាថ្មីរបស់ Jungkook ដែលគេជ្រើសរើសដោយផ្ទាល់ ដើម្បីមកជំនួសតំណែង Carla ។

«យើងសួរថាការងារយ៉ាងម៉េចហើយ ឆ្លើយតែមួយម៉ាត់មក បូរបាច់ធ្វើស្អី?»បានកូនចៅមួយ កូរកំពូលមិនដឹងគិតត្រូវឬខុសដែលរើសគេមក គ្រាន់តែការងារថ្វីដៃមិនអន់ពិតមែន ។

«រៀបរយហើយលោកប្រធាន ហិហិ សាខាទាំងដប់ប្រទេសកំពុងដាក់បញ្ចេញដំណើរការហ្គេម រង់ចាំតែថ្ងៃចៅហ្វាយដាក់សម្ភោធ Heroes ទាំងនោះ ច្បាស់ជាផ្ទុះហើយបាទ»

    នាយមិនមែនល្ងង់ឯណា សាខាដប់ប្រទេស បើមិនរកដៃគូសហការម្ដេចនឹងអាចដាក់ចេញបានលឿនយ៉ាងនេះ ។ កំឡុងពេលដែលហ្គេមកំពុងល្បី នាយក៏ដាក់ចេញដើម្បីរកនូវទីតាំងសាខាដើម្បីចែកចាយ ដោយមានអ្នកជំនួញជាច្រើនចង់រួមសហការ មិនជាបញ្ហាទេ ដាក់មួយប្រទេសមួយកន្លែង  កើបលុយមិនចេះតិច 30% ជារបស់អ្នករួមភាគហ៊ុន 50% ជារបស់អនាគតភរិយា ឯ20%ជារបស់នាយ មានអ្វីទៅលំបាក ត្រឹមដប់សាខានេះអាចចិញ្ចឹមប្រពន្ធអោយរស់ស្រួល ។

«ថ្ងៃនេះមានប្រជុំអ្វីឬអត់?»Jungkook ស្រដីសួរបន្ត ខណៈដែលកំពុងផ្ចង់ទៅលើការងារមិនស្រាកស្រាន្ត ។

«គ្មានប្រជុំទេលោកប្រធាន ប៉ុន្តែលោកប្រធានមានណាត់ជាមួយនឹងម្ចាស់អាកាសយានដ្ឋានអន្តរជាតិឯកជននោះបាទ»

«យើងដឹងហើយ ឯងរៀបចំទៅ!!»

«បាទ...»Javin ស្រដីចប់ក៏ចេញទៅធ្វើការវិញ ។

    Jungkook មិនបានមានបំណងត្រឹមទិញយន្តហោះជាចំណងឡើយ តែនាយនឹងពង្រីកមុខជំនួញ ដោយឆ្លៀតឱកាសចរចាតម្លៃជាមួយនឹងម្ចាស់អាកាសយានដ្ឋានឯកជនមួយកន្លែងក្បែរជាយក្រុង ដែលរៀបនឹងបិទព្រោះតែមិនអាចបន្តទៅមុខបាន ដោយកន្លែងនោះនឹងប្រគល់ជូនរដ្ឋវិញ តែគួរអោយស្ដាយ Jeon Jungkook ស្កាត់មុខចរចាមុនទៅហើយ ។ អាកាសយានដ្ឋានមួយនេះទទួលសុទ្ធតែអ្នកដំណើរ VIP មានការរៀបចំយ៉ាងប្រណិត និងសេវាកម្មយ៉ាងឥតខ្ចោះលើសពីអាកាសយានដ្ឋានធម្មតា ។

     Jungkook បានស្វះស្វែងរៀបចំតាមអ្វីដែល Mr.Kim បានដាក់កំហិតគ្មានអោយខ្វះចន្លោះសូម្បីតែ...ផ្ទះ ឡាន និង ជំនូន ។

     ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែកន្លងផុត រហូតដល់មួយអាទិត្យបានកន្លងហួស  Taehyung ទន្ទឹងរង់ចាំថ្ងៃដែលខ្លួនអាចគ្រងឈុតតាមក្ដីស្រមៃ ។ រាត្រីយប់ស្ងាត់ គ្រប់គ្នាបានចូលនិទ្រាលង់លក់ នៅឡើយតែនាយតូចដែលនៅចរចារនិយាយទូរស័ព្ទជាមួយរាងក្រាស់មិនខ្ចីដេកពួន ។

«មនុស្សបោកប្រាស់ នេះជិតកន្លះខែហើយ ខ្ញុំនៅមិនទាន់ឃើញអ្វីជាផ្លែផ្កាដូចដែលលោកបាននិយាយនៅឡើយទេ»Tae សម្ដែងនូវការអន់ចិត្ត ដែលមិនឃើញសូម្បីស្រមោលប្ដីមកអើតម្ដង ។

«aww កំពុងតែប្រឹងហើយតើ អូនសម្លាញ់ហា៎ បំណងលោកប៉ាក្មេកមិនមែនលេងសើចទេ បងប្រឹងឡើងសក់ស្កូវអស់ទៅហើយ មើលពេលនេះចុះ បងធ្វើការមិនទាន់បានបាយទឹកនៅឡើយទេ»

«កុហកទេដឹង កំពុងអោបស្រីក្នុងក្លឹបក៏ថាទៅ»មនុស្សនៅឆ្ងាយគ្នា មើលមិនឃើញផង ទុកចិត្តមិនបាន ។

«ក្លឹបឯណា អូនលឺសម្លេងបាសហេស៎? ស្រីៗអស់នោះមិនទាក់ទាញដល់ប្រពន្ធបងទេ ក្រៅពី TaeTae ប្ដីលេបមិនចូល»

«អ៊ាក់ សម្ដីប្រុសព្រាន ខ្ញុំចាំតែមើលទេ កុំអោយខ្ញុំតាមទាន់ថាលោកលួចមានស្រី ខ្ញុំនឹងសម្លាប់អ្នកទាំងពីរគ្មានអោយសល់ដានទេប្រាប់អោយដឹង»

«ចឹងហេស៎? មិនខ្លាចបងកាច់ក Tae ទៅជាមួយទេឬ? ព្រោះជីវិតបងត្រូវការរស់នៅមាន Tae»Jungkook លួចសើចទាំងហួសចិត្ត មិនទាន់នឹងការផង គម្រាមប៉ុណ្ណឹងហើយ ប្រុងជើងដេកក្រៅផ្ទះញឹកណាស់ចាំមើលចុះ ។

«ប្រុសរោគចិត្ត ខ្ញុំឈប់និយាយជាមួយលោកហើយ  បើគេមកដណ្ដឹងខ្ញុំបាត់ កុំស្ដាយក្រោយអោយសោះ»

«អាឈ្លើងណាវាហ៊ានដណ្ដឹងអូនកាត់មុខបង?»ប្រហើនមិនខ្លាចស្លាប់ក៏សាកទៅ កុំអោយនាយចាប់បាន មិនចឹងឧត្តមសេនីយ៍រូបនេះច្បាស់ជាកាត់អាអូនឯងបោះអោយឆ្កែសុីខានបន្តពូជមិនខាន ។

«មិនដឹង ខ្ញុំបិទហើយ ត្រូវការតបឆាតប្រុសក្មេង គ្មានពេលនិយាយជាមួយលោកទេ Bye!!»

«យ៉ា...Kim Taehyung »Jungkook សង្គ្រឺតជើងធ្មេញរកស្ដីមិនទាន់ បែរជាត្រូវ Tae ចុចបិទបាត់ ។ មកបញ្ឆេះនាយហើយក៏រត់ គិតថារួចខ្លួនហេស៎ គង់តែដឹងគ្នាទេ ។

     រាងតូចឯណេះបានធ្វើឱ្យគេខឹង សប្បាយសើចប្រកាច់ពេញពូក មុននឹងនឹកឃើញគំនិតធ្វើអោយអ្នកខ្លះជ្រួលជ្រើម ។ Tae រត់ចុះពីលើពូក សំដៅទៅរកបន្ទប់សម្លៀកបំពាក់ដែលមានកញ្ចក់ធំមួយដាក់បញ្ឈរអាចមើលឃើញមួយតួខ្លួន ។ កាយស្រឡូនសខ្ចីឈរកាច់រាងមុខកញ្ចក់ ដោយអាវត្រូវបានសំយ៉េសធ្លាក់មក បញ្ចេញដងកាំបិត ឯជើងខោខ្លីរលុងៗ ក៏ត្រូវគេទាញឡើងបង្ហាញត្រកៀកមួយចំហៀងខ្លួន ថតយករូបភាពទុកដុតអ្នកខ្លះ ។

«ហិកហិក ប៉ុណ្ណេះលោកចប់របស់ខ្ញុំមិនខាន»Tae សើចយ៉ាងកំហូចបញ្ជូនរូបពីរបីសន្លឹកទៅកាន់គេ ជាមួយនឹងពាក្យរោលរាល កម្ដៅសាច់អ្នកកម្លោះអោយនៅលែងស្ងៀម ។ ពូកែទុកគេចោល ដុតអោយឆេះឆួលម្ដង ។

ទឹង!ទឹង!

    សម្លេងសារលោតមកផ្ទួនៗគ្នា ទាញចំណាប់អារម្មណ៍រាងក្រាស់អោយរហ័សយកទូរស័ព្ទមកមើល ត្បិតវាជាសាររបស់ Tae ដែលផ្ញើមក ។

(ស្រមៃថានេះជារូបដែល Tae ផ្ញើអោយ🤧)


«Wtf? នេះ....»Jungkook គាំងសម្ដីទាំងក្ដៅស្លឹកត្រចៀក សម្លឹងមើលរូបដែលផ្ញើមកជាមួយនឹងកែវភ្នែកដែលបើកធំៗដូចឃើញខ្មោច ។ រូបភាពសុិចសុីបញ្ចេញសាច់រលោងស្រិល ទាក់ទាញភ្នែកលោកបងព្រើល អោយចុចទៅលើរូបនោះ zoom មើលចង់រីកគ្រាប់ភ្នែក ។

«អូនចង់លេងស្អី?»Jungkook កាន់តែលែងវាចាជាមួយនឹងសារមួយប្រយោគទៀត ។

"You want Honey or you want h*rny?"

«សឺត...ក្មេងឆ្កួត!!»Jungkook សង្គ្រឺតជើងធ្មេញទាំងខ្នក់ខ្នេញ ប្រហែលជាគេមិនដឹងថានាយបានមកដល់កាណាដាតាំងពីម្សិលមិញម្ល៉េះ ។ ស្របពេលដែលកូនប្រុសរបស់នាយបែរជាឡើងខឹងតាមអារម្មណ៍ដែលកំពុងតែពុះកញ្ជ្រោល ។

«ចិត្តងាយណាស់ឯង»រាងក្រាស់ ស្ដីថាទៅក្មេងតូចដែលក្រោកពីដំណេកកណ្ដាលអាធ្រាត គ្មានអ្នកណាជួយឯងទេ ក្រៅពីដៃដ៏កម្សត់ដោះទុក្ខមួយគ្រា ។

«ថ្ងៃស្អែកអូនច្បាស់ជាមិនរួចខ្លួនទេ Tae»Jungkook ស្រដីដោយគុំទុកក្នុងចិត្ត ហ៊ានណាស់មកលលេងជាមួយនឹងអារម្មណ៍របស់នាយ ចាំមើលថាថ្ងៃផ្សំដំណេកគេក្រោកពីគ្រែរួចឬអត់?

    យ៉ាងណាម៉ិញ Jungkook នៅតែជួយខ្លួនឯងដដែល បិទភ្នែកស្រមៃឃើញរាងកាយប្រពន្ធជាមួយនឹងសម្លេងដ៏ក្រលួចតែងថ្ងួចថ្ងូរហៅនាយ ។ ធម្មតា Tae ទាក់ទាញណាស់ទៅហើយ ពេលមកធ្វើចរិតសុិចសុីបែបនេះទៀត កាន់តែគួរអោយចាប់សុី ។

    ព្រលឹមថ្ងៃថ្មីបានឈានមកដល់ ដំណក់ទឹកសន្សើមស្រក់ស្រោចស្រពលើស្លឹករុក្ខជាតិអោយលាស់ខ្ចី ឯបក្សាបក្សីក៏នាំគ្នាច្រៀងលេង បង្កើតជាសំនៀងយ៉ាងពិរោះ ដាស់អោយកាយតូចភ្ញាក់ពីនិទ្រា

«អ្ហឹម...»រាងតូចក្រោកពត់ពែនខ្លួន ទាំងមានអារម្មណ៍ថាស្រស់ស្រាយជាងសព្វដង ។ ស្នាមញញឹមប្រៀបបាននឹងពន្លឺព្រះអាទិត្យ សម្លឹងទៅផ្ទៃមេឃដែលស៊ីជម្ពូ បំភ្លឺមេឃាយ៉ាងត្រចះត្រចង់ ។

«ហុើយ...»Tae ដកដង្ហើមធំមួយខ្សាក ទម្លាក់ជើងស្រឡូនចុះពីលើគ្រែ សំដៅទៅបង្ហើបវាំងននអោយកាន់តែធំដើម្បីអោយពន្លឺចេញចូល ។ ភ្លាមនោះប៉េតប៉ោងដែលចងជាបាច់យ៉ាងធំស្រាប់តែបង្ហោះកាត់មុខរបស់គេ អោយនាយតូចរហ័សចេញទៅមើលយ៉ាងប្រញាប់ ។

«Be my honey?»Tae អានក្រដាសដែលចងភ្ជាប់នឹងប៉េងប៉ោងនោះ មុននឹងសម្លឹងតាមខ្សែរទើបដឹងថា Jungfynn ជាអ្នកបង្ហោះសោះ ។

«Jungfynn លេងអ្វីហ្នឹងកូន?»Tae ហួសចិត្តគិតស្មានថាជាអ្នកណាតាមពិតក្មេងកំហូចពីរនាក់បងប្អូននេះតើ កំពុងតែសើចក្អាកក្អាយមកកាន់គេថែមទៀត ។

   Tae ត្របាញ់ជើងចុះមកខាងក្រោមទាំងខកចិត្តមិនស្ទើរទេ គិតស្មានថាមាននរណាពិសេសមកស៊ិបប្រាយ ។ តែរំពេចនោះសម្លេងកាំជ្រួចស្រាប់តែបន្លឺឡើងម្ដងទៀត ផ្អើលអស់មនុស្សក្នុងផ្ទះ។

ផាំងៗ

«ស្អីហ្នឹងបង?»Mrs.Kim ភ្ញាក់មិនចេះតិច មុខស្លេកសួរទៅប្ដី ។

«បងមិនដឹងទេ ចេញទៅមើលទៅ»Mr.Kim ជាមួយនឹងភរិយាដឹកដៃគ្នាចេញទៅខាងក្រៅ តាមដោយនាយតូចដែលទើបនឹងចុះពីខាងលើនោះមកដូចគ្នា ។ នរណាមកលេងស្អីម្ដុំនេះ ។ មិនទាន់នឹងចេញមកផុតផងក៏មានសម្លេងបន្លឺពីរបងផ្ទះគាត់មកមុនទៅហើយ ។

«ហេមៗ...ថ្ងៃនេះជាថ្ងៃជ័យ ខ្ញុំបាទចង់មកចូលស្ដីកូនប្រុសលោកប៉ា ថ្ងៃនេះល្អអស្ចារ្យ Jeon Jungkook សង្ហា យកជំនូនមកតាមសំណើរបាទ!!»Jungkook បន្លឺសំឡេងត្រហឹងអឺងកង ស្រដីចប់មិនទាន់ផង ស្គរដែលបន្ទរពីក្រោយគោះចង់ហឹងស្លឹកត្រចៀក អ្នកជិតខាងចេញមកមើលលាន់ ។

«ឯងលេងស្អី Jeon Jungkook?»Mr.Kim ចោទសួរទាំងគាំងនឹងរាងក្រាស់ មនុស្សចាស់ហែហមមិនចេះតិច មានទាំងប្រដាប់ប្រដាកាន់ជាប់នឹងដៃថែមទៀត ទំនងជាគ្រឿងពេជ្រប្រាកដណាស់ ។

«ក៏មកចូលស្ដីអូន Tae នោះអី សូមលោកប៉ាក្មេកមេត្តាបើកទ្វារ ទទួលអនាគតកូនប្រសារម្នាក់នេះផង»Jungkook មិនអោយចាវ តបទៅវិញភ្លាមៗ ។

«ហេតុអីយើងត្រូវបើក? កូនយើងមានតែមួយគួរលើកអោយមនុស្សមិនគួរអោយទុកចិត្តដូចជាឯងបានដែរហេស៎»

«លោកប៉ាក្មេកកំពុងតែលេបសម្ដីខ្លួនឯងហើយ ធ្វើបែបនេះគេហៅថាយកប្រៀបក្មេងណាលោកប៉ា តើនរណាដែលធ្វើមិនបានអោយប្រាកដទៅ?»

«ហឹស បើចឹងឆ្លើយមកថាឯងយកស្អីមកខ្លះដើម្បីសង្កត់ចិត្តយើងអោយស្ងប់?»Mr.Kim ខាំធ្មេញសម្លឹងទៅរាងក្រាស់ Jungkook ដែលហំហានសុទ្ធតែក្រាលព្រំក្រហម ហែហមមនុស្សចាស់ សូម្បីតែលោកតាលោកយាយក៏មកដែរ ។ កាន់តែអស់និយាយគឺអ្នកជិតខាងដែលមកចាំហ៊ោរពីក្រោយ គាំងតែម្ដង ។

«ខ្ញុំគ្មានអ្វីច្រើនទេ ប៉ុន្តែលក្ខខណ្ឌដែលលោកប៉ាក្មេកបានកំណត់ ខ្ញុំមិនខ្លាចនឹងធ្វើ មិនថាទោះជាវាលំបាកប៉ុណ្ណា ក៏ខ្ញុំពុះពារ មិនមែនចង់ឈ្នះតែខ្ញុំចង់បង្ហាញ ថាខ្ញុំមិនមែននិយាយបានត្រឹមសម្ដី ប៉ុន្តែក្នុងនាមជាកូនប្រុសខ្ញុំហ៊ានទទួលខុសត្រូវលើពាក្យដែលបានសន្យា ហើយក៏ដើម្បីឲ្យលោកប៉ានិងអនាគតម៉ាក់ក្មេកបានជឿថា Jeon Jungkook ពិតជាស្រឡាញ់ និងចង់បាន Kim Taehyung មកមើលថែពិតមែន»Jungkook និយាយដោយភាពជឿជាក់មិនស្ទាក់ស្ទើ សម្លឹងទៅរាងតូចដែលកំពុងអឹមអៀននៅពីក្រោយអ្នកទាំងពីរដូចគ្នា ។

«ឯងយកស្អីមកធានា?»

«ជីវិតខ្ញុំអាចនឹងគ្មានន័យគ្រប់គ្រាន់ ប៉ុន្តែកិត្តិយសជាកូនប្រុសដែលខ្ញុំសាងពិតជាសំខាន់ ខ្ញុំដាក់វាជាដើមទន់សម្រាប់ចូលស្ដីដណ្ដឹង Tae បើថ្ងៃណាមួយខ្ញុំហ៊ានប្រហើនធ្វើបាបចិត្តរបស់គេ ខ្ញុំនឹងទទួលខុសត្រូវចំពោះទង្វើខ្លួនឯង ដោយដើរចូលគុក រស់នៅក្រោមឈ្មោះជាទាសករជាតិ»សម្ដីដ៏វែងហាក់ព្យាយាមបន្ទន់ចិត្តលោក Kim. អោយត្រជាក់ ខណៈដែល Mrs.Kim បែរជាញញឹមមើលទៅភាពក្លាហានរបស់ Jungkook ។

«លោកប៉ា...»Tae ឯណេះក៏រៀងភ័យ អង្រួនដៃរាងចំណាស់តិចៗដោយការអង្វរក គេក៏អាយុច្រើនដែរហើយ ទុកយូរខ្លាចហួសដេឡេ សារ៉េអោយគេបកកេសខ្លះទៅ ។

«ចុះបើថ្ងៃណាមួយ ឯងក្បត់នឹងសម្ដីខ្លួនឯង?»

«គ្មានថ្ងៃនោះដាច់ខាត ខ្ញុំគិតថាខ្លួនឯងចាស់ទុំគ្រប់គ្រាន់អាចនឹងស្គាល់ពីនិយមន័យនៃពាក្យថាគ្រួសារនិងដៃគូហើយ ខ្ញុំតស៊ូយ៉ាងនេះទម្រាំនឹងបាន Tae តើខ្ញុំអាចដោះលែងគេដោយងាយដែរឬ?»

«ហឹម ទៅបើកទ្វារទៅ!!»Mr.Kim ដកដង្ហើមធំ អស់ជម្រើសក៏ប្រាប់ទៅកូនអោយបើកទ្វារទទួលភ្ញៀវដែលអញ្ជើញមកជាក្រុម ដង្ហែរដូចមានបុណ្យយ៉ាងអញ្ជឹង ។

«ហិហិ បាទ...»Tae រហ័សរហួនរត់ទៅបើកទ្វារ ធ្វើឲ្យគ្រប់គ្នាហ៊ោឡើង ទាំងក្ដីសង្ឃឹម យកឈ្នះចិត្តលោកប៉ាក្មេកបានមួយតង់ហើយ នៅទឹកទីពីរចាំសារ៉េតាមក្រោយ ។

(សប្ដាហ៍ក្រោយភាគបញ្ចប់ហើយ🤧)

To be continued

Lie Naa

Continue Reading

You'll Also Like

147K 9.5K 57
ស្នេហាដែលកើតចេញពីលក្ខខណ្ឌប៉ុន្តែវាជាស្នេហាដ៏បរិសុទ្ឌរវាងមនុស្សពីរនាក់ដែលមិនធ្លាប់ស្គាល់សោះថាអ្វីដែលហៅថាជាស្នេហានិងក្ដីស្រលាញ់។ « យើងមិនខ្វល់..អ្វ...
5.6K 350 31
ក្តីស្នេហ៍មួយដែលផ្តល់អោយគេអស់ពីចិត្ត តែទីផុតត្រូវឈឺចាប់ ដោយសារតែការបោកប្រាស់ដោយមនុស្សដែលយើងស្រលាញ់បំផុត..... រឿងនេះគឺកំពុងមានការកែសម្រួលសាច់រឿងទាំងស្...
4.8K 368 11
@អូនកុំភ័យនៅកក្នុងរង្វង់ដៃរបស់បង អ្នកណាដែលធ្វើឲទើសមុខរបស់អូនបងមិនទុកនោះទេ វាត្រូវតែស្លាប់យ៉ាងវេទនា ទោះជាគេចចេញផុតក៏គេចផុតបានត្រឹមតែវិញ្ញាណដែល ហឹុស «គ...
724K 17.5K 33
Filthy Human. That's what they call me. Little did they know I was the Moon's daughter.