The slay of love / ប្រមាញ់ស្ន...

By LieNaa7

124K 10.4K 474

តើស្នេហានេះអាចចាប់ផ្ដើមម្ដងទៀតដែរទេ? More

Part 1 : ឯងនៅតែមិនប្ដូរចរិត Jeon Jungkook
Part 2 : រវាងពួកយើងមិនចប់ត្រឹមនឹងទេ Tae
Part 3 : ថ្ងៃរៀបការរបស់ពួកយើង
Part 4 : ខ្ញុំកើតជំងឺខ្វះអូនថែ
Part 5 : បងចង់ឡើងម៉ូតូតាមសម្រួលឬ ចង់អោយខ្ញុំបី?
Part 6 : ក្នុងក្រសែភ្នែកបងខ្ញុំអាក្រក់តែរហូតហ្នឹង
Part 7 : ថ្ងៃក្រោយកុំមករញ៉េរញ៉ៃជាមួយមនុស្សរបស់យើងទៀត
Part 8 : លោកនៅតែរង់ចាំខ្ញុំពិតមែនហេស៎ Jungkook!!
Part 9 : ខ្ញុំកើតចេញពីពោះម៉ាក់ មិនមែនប៉ាទេ
Part 10 : បងជាមនុស្សដំបូងដែលខ្ញុំថ្នម🔥
Part 11 : ខ្ញុំទើបជាប្ដីបង!!
Part 12 : មិត្តបងនឹងហើយជាអ្នកខាំ
Part 13 : តាមគ្រួសារឬស្នេហា?
Part 14 : តួនាទីបងគឺមើលថែខ្ញុំ
Part 15 : ខ្ញុំច្បាស់ជាឆ្លៀតពេលសម្រាប់បង
Part 16 : បើកចិត្តទទួលយកអ្នកថ្មី
Part 17 : បងជាប្ដីហៅប្រពន្ធថាអូនមានអ្វីខុស?
Part 18 : ខ្ញុំនឹងរៀបការជាមួយ Tae!!
Part 19 : ខ្ញុំនឹកលោក!!
Part 20 : ខ្ញុំនឹងនៅតែតាមធ្វើជាស្រមោលដែលគ្មានរូបរាងរបស់បងបែបនេះ
Part 21 : អារម្មណ៍ស្រងេះស្រងោច
Part 22 : ឱកាសចុងក្រោយ
Part 23 : ព្រោះវាប្រហារបេះដូងរបស់ខ្ញុំ
Part 24 : សន្យាមិនទុកលោកចោលទៀតទេ
Part 25 : តណ្ហាមិនមែនជាស្នេហា ប៉ុន្តែស្នេហាគឺត្រូវការតណ្ហា
Part : ទោះបីជាខ្ញុំស្លាប់ ក៏ខ្ញុំមិនព្រមអោយបងការដែរ...
Part 27 : រង់ចាំខ្ញុំណា Tae!
Part 28 : Tae ធ្លាប់ស្រឡាញ់បងទេ?
Part 29 : ព្រោះខ្ញុំស្រឡាញ់បង!!
Part 30 : ដោះលែង
Part 31 : ស្នេហានិងតួនាទី
Part 32 : លាហើយ Kim Taehyung
Part 33 : Jungkook ជាឪពុករបស់គេ!!
Part 34 : អាការៈចម្លែក
Part 35 : ចាញ់កូន!!
Part 36 : អ្នកមើលថែជំនួស
Part 37 : បងដាច់ចិត្តពិតមែន Jung!!
Part 38 : ខ្ញុំឈឺពោះណាស់ម៉ាក់
Part 40 : ស្វាគមន៍សមាជិកថ្មី
Part 39 : ទុក្ខជាន់ទុក្ខ
Part 41 : ចាំជួបគ្នាណាបងសម្លាញ់!!
Part 42 : ប្រុសមិនព្រាន ស្រីម្ដេចនឹងស្រឡាញ់
Part 43 : ពួកយើងគ្មានថ្ងៃនឹងដូចដើម
Part 44 : អ្នកគ្មានតម្លៃក្នុងកែវភ្នែកខ្ញុំសូម្បីបន្តិច
Part 45 : បើលោករឹងទទឹង ខ្ញុំចាប់លោកថើបកណ្ដាលហ្វូងហើយ
Part 46 : Yes, I'm your Honey!!🔥
Part 47 : មនុស្សពិសេស?
Part 48 : ដល់ពេលខ្ញុំនឹងទៅ
Part 49 : Tae មិនទាន់មានប្ដីផង មានកូនយ៉ាងម៉េច
Part 50 : មនុស្សប្រុសហ្នឹងហេស៎មានកូន?
Part 51 : បាច់ផ្កាដំណាងឲ្យក្ដីស្រឡាញ់
Part 52 : ព្រោះតែគេនៅស្រឡាញ់ឯង
Part 53 : បើកូនខ្ញុំកើតអ្វី ខ្ញុំនឹងស្អប់លោកមួយជីវិត
Part 54 : ខ្ញុំជាអ្នកធ្វើអោយ Tae មានផ្ទៃពោះ
Part 55 : បងត្រូវការអូន!!
Part 56 : បណ្ណាការ
Part 57 : កុំធ្វើអោយមានស្នាម...🔥
Part 58 : Fy ដឹងខ្លួនហើយ...
Part 60 : Be my Honey?
ភាគបញ្ចប់ : សុភមង្គល

Part 59 : បងនឹងធ្វើឱ្យគ្រប់គ្នាច្រណែននឹង Tae

2K 220 5
By LieNaa7

គ្រប់គ្នាបានមកដល់មន្ទីរពេទ្យ ខណៈដែល Tae កំពុងតែបញ្ចុកបបរដល់នាងតូច ដែលគ្រួសារ Park បានធ្វើមកផ្ញើ តាមការប្រាប់របស់ Jimin ។

ដំបូងឡើយជាគ្រួសារ Kim ដែលមកដល់មុន ចៃដន្យអ្វីមួយសន្ទុះក្រោយគ្រួសារ Jeon ក៏មកជាមួយផង បង្កជាភាពចម្លែកដល់គ្រប់គ្នា ។

«យ៉ាងម៉េចទៅហើយចៅ មាននៅឈឺត្រង់ណាឬអត់?»លោកយាយ ស្រដីសួរដោយការបំបោសអង្អែលថ្នាក់ថ្នមដល់នាងតូចដែលស្ងាត់មាត់ ស្ងាត់កមិននិយាយអ្វី ក្រៅពីសម្លឹងមកគ្រប់គ្នាម៉ក់ៗ ។

«Fyfy នៅឈឺណាលោកយាយ Appa ថាFy មិនទាន់ជាទេ»Jungfynn ដែលនៅជិតជួយនិយាយជំនួស ត្បិតអីដឹងថាប្អូនស្រដីមិនកើត ។ គ្រាន់តែមកដល់ភ្លាមគេក៏សសៀរមករកប្អូន ពេលនេះក៏ឡើងមកអង្គុយលើគ្រែជាប់នឹងនាងតូចមិនទៅណា ។

(Admin សុំបើកវង់ក្រចកបន្តិច : Jungfynn &Fyfy អាចចាត់ទុកថាជាប្រភេទកូនភ្លោះដែលមិនពិត បើតាមវិទ្យាសាស្ត្រកត្តានេះបណ្ដាលមកពីស្រ្តីដែលផលិតអូវ៉ុលច្រើនឬពីរហ្នឹងឯង ដែលអាចបណ្ដាលឱ្យមេជីវិតឈ្មោលដល់ទៅពីរចូលទៅបង្កកំណើតបាន អាស្រ័យហេតុនេះហើយ Jungfynn & Fyfy ពួកគេមានចំណង់ចំណូលចិត្តមិនដូចគ្នាទេ ខុសពីប្រភេទកូនភ្លោះពិតដែលមានចិត្តគំនិតដូចគ្នា ប៉ុន្តែពួកគេប្រៀបបាននឹងទារកពីរកើតផ្សេងគ្នា គ្រាន់តែមានមុខមាត់ស្រដៀងគ្នាប៉ុណ្ណោះ)

(ហើយបើចង់ដឹងថាកូនភ្លោះពិតបែបណា research ខ្លួនឯងទៅ ខ្ជិលរៀបរាប់ណាស់😚)

«អូ៎...បើចឹងក៏ខំញុាំអោយច្រើនលឺទេ នឹងឆាប់ជាបានមករត់លេងជាមួយគ្នា»លោកយាយ

«លោកយាយ ចុះបងស្រីនោះជាអ្នកណា?»អាល្អិតកំហូច ឃើញស្រីតូចសខ្ចីញញឹមស្រស់មកកាន់ក៏លួចខ្សឹបស្ងាត់ៗសួរទៅរាងចំណាស់ តែគ្រប់គ្នានៅទីនេះនៅតែលឺដដែល បង្កជាសំណើចឡើងមក ។

«ហាសហាស...Irin មកនេះមកចៅ!!»លោកយាយ បក់ដៃហៅក្រមុំតូច Irin ដែលជាកូនស្រីតែមួយគត់របស់ Jiho អោយមកក្បែរខ្លួន ។

«សួស្ដី ខ្ញុំឈ្មោះ Jeon Irin!!»ក្រមុំតូចមិនរារែក ណែនាំខ្លួនជាភាសាអង់គ្លេស ដោយស្នាមញញឹមយ៉ាងស្រស់ស្អាតប្រៀបបាននឹងផ្កាដែលស្រទន់ ទន់ភ្លន់គួរឱ្យគោរព ។

«ហិហិ សួស្ដីបាទ ចែស្អាត ខ្ញុំឈ្មោះ Kim Jungfynn តែហៅ Fynfyn ក៏បាន»អាល្អិត ស្ញេញចេញធ្មេញគ្មានសល់ បញ្ចេញទឹកមុខយ៉ាងច្រឡើសបើសលេបខាយទៅអ្នកម្ខាងទៀត បញ្ចេញចរិតព្រានមិនដឹងកាត់រកអ្នកណា ។

«Fynfyn?គួរឱ្យស្រឡាញ់ណាស់»
«ហិហិ បាទ...»អាច្រម៉ក់សើចកាច់កអៀន ធ្វើឱ្យចាស់ៗនាំគ្នាសើចហួសចិត្ត មិនប្រាប់ក៏ដឹងថាចរិតនេះ copy មកពីអ្នកណាដែរ ។

«មើលសម្ដីចុះ គេកាត់ទៅរកលោកហ្នឹង»Tae ទម្លាក់ចានបបរចុះ បែរមកមួលសាច់ប្ដីទាំងខ្នក់ខ្នាញ់ ។

«aww ហេតុអ្វីក៏ជាបង?»Jungkook ស្លឺភ្នែក អង្អែលត្រង់កន្លែងដែលរាងតូចក្ដិចមុននេះថ្នមៗ ។

«ស្រស់ស្អាតណាស់ ជាកូនចៅអ្នកណាដែរ»Mrs.Kim ចាប់ចិត្តនឹងអាកប្បកិរិយារបស់នាងតូចក៏ចូលទៅក្បែរអង្អែលសក់រលាស់រលោងរបស់នាងទាំងចោទសួរ ។

«ខ្ញុំជាកូនលោកប៉ា Jiho »លឺដូចនេះទើបគាត់ដឹងមកវិញថាជានាងតូចកាលពីមុន ពេលនេះធំដូចក្រមុំទៅហើយទាំងដែលទើបនឹងអាយុ 13 ឆ្នាំសោះ ។

«ធំលឿនខ្លាំងណាស់ បែកទើបនឹងប៉ុន្មានឆ្នាំសោះ មើលសឹងមិនស្គាល់ទៅហើយ»Tae មើលទៅនារីដែលខ្លួនធ្លាប់ថែទាំដោយដៃ ពេលនេះលូតលាស់ក្លាយជាមនុស្សស្រីស្រស់ស្អាតម្នាក់ទៅហើយ ។

«ខ្ញុំក៏នឹកពូ Tae ដូចគ្នា!!»Irin ស្រដីទាំងពេប មុននឹងរត់ទៅអោបរាងតូចដោយក្ដីនឹករលឹក ។

«អូ៎...ស្មានថាភ្លេចពូហើយតើ»Tae

«មិនដែលភ្លេចទេ rin នៅតែចាំពូ TaeTae »

«បើអញ្ជឹង ចាប់ពីពេលនេះប្រហែលជាលែងបែកគ្នាហើយ ព្រោះពូ TaeTae នឹងមករស់នៅកូរ៉េរហូតទៅ សប្បាយចិត្តទេ»Jungkook លួចច្បិចថ្ពាល់ក្រពុំរបស់ប្រពន្ធយ៉ាងព្រើល មិនខ្វល់ពីប៉ាម៉ាក់គេអ្វីបន្តិច

«ពិតមែនហេស៎?»Rin

«យើងនិយាយពីពេលណាថា Tae នឹងនៅទីនេះបន្ត?»Mr.Kim

«ហៃយ៉ា...លោកប៉ាក្មេក ចង់បំបែកបំបាក់គ្រួសារគេដល់ពេលណា រង់ចាំតែថ្ងៃខ្ញុំដង្ហែជំនូនទៅដល់មុខផ្ទះគឺបានហើយ ធានាថាលោកប៉ាក្មេកពេញចិត្តស្ដូកតែម្ដង»Jungkook

«ឆឹស ខ្លាចតែ 20 ឆ្នាំទៀតទេដឹង?»Mr.Kim

«កូនប្រុសគេមិនដែលលេបសម្ដីទេ គ្រួសារ Jeon ក៏មិនធ្លាប់និយាយហើយធ្វើមិនបានដែរ»Mr.Jeon ស្រដីបកទៅវិញជំនួសកូន តោពីរប្រឈមដាក់គ្នាដូចជាមិនស្រួល ។

«ចឹងហេស៎ យើងចាំតែមើលទេ ថាបានស្អីមកខ្លះ លើកនេះបើមិនសមតម្លៃកុំសង្ឃឹមយើងលើកកូនអោយពួកឯងយកទៅជាន់ឈ្លីទៀត»Mr.Kim ស្រដីម៉ាត់ៗមិនញញើត បញ្ឈរភ្នែកមិនព្រិចសម្លឹងរកគ្នា ឯ Jungkook ហាក់ញញឹមខ្ជឹបឃើញឪពុកនៅខាងខ្លួនដូចនេះ មិនពិបាកទេ នឹងចូលស្ដី Tae។

លោកតា Jeon នៅស្ងៀម ទុកអោយតោទាំងពីរនេះលេងគ្នាសិន ចាំគាត់ជាអ្នកបិទគូទតាមក្រោយ ។

ក្រាក! សម្លេងទ្វារបង្ហើបឡើងកាត់ភាពស្ងប់ស្ងាត់ Jimin ចូលមកលបៗទាំងមើលសភាពបរិយាកាសក្នុងបន្ទប់ដូចមិនស្រួល គួរដកជំហានថយក្រោយវិញឬអត់ ។

«អឺ...ខ្ញុំមករំខានដែរទេ-គឺខ្ញុំទៅវិញក៏បាន...»Jimin ញឹមៗប្រុងជើងរកតែរត់ ។

«Jimin មានអ្វីហេស៎?»Mrs.Jeon ហៅកាត់បន្ទាប់ពីស្ងាត់មកអស់ជាយូរ ។

«អ៎ គឺខ្ញុំចង់យកលទ្ធផល DNA មកអោយ»Jimin ហុចសឺមីពណ៌គគីរអោយទៅ Mrs.Kim អោយគាត់បើកមើលអក្សរដែលចារមកនៅលើនោះ មុននឹងបន្ត៖

«គ្រប់យ៉ាងបានបញ្ជាក់ហើយ ខ្ញុំបានដកពិសោធន៍ពីសែនរបស់អ្នកទាំងពីរតាមរយៈឈាមពួកគេ នុយក្លេអូទីតដែលស្ថិតនៅលើសែនគឺដូចគ្នាទាំងស្រុង ដូច្នេះក៏អាចបង្ហាញបានហើយថាពួកគេពិតជាសាច់ឈាមបង្កើត!!»Jimin ស្រដីចប់ គ្រប់គ្នាក៏ស្ងាត់ ។ លទ្ធផលពិតជាបង្ហាញមកបែបនេះពិតមែន ពេលនេះគ្រប់យ៉ាងបានបើកបង្ហាញយ៉ាងជាក់លាក់ហើយថា Fyfy ជាកូនរបស់ Jungkook

«................»Jayden ដែលស្ថិតនៅស្ថានភាពជាមួយគ្នានោះដែរក៏មិនហ៊ាននិយាយស្ដី ស្ងៀមស្ងាត់ដើរចេញទាំងមិនរំខាន ។

«អ្ហឹម អរគុណណាស់ Jimin »Mrs.Jeon

«អ្នកម៉ាក់ គ្រប់យ៉ាងច្បាស់លាស់ហើយថានេះជាការពិត អ្នកម៉ាក់មិនប្រកែកពិតទេ បើខ្ញុំ...ចង់ចូលស្ដីដណ្ដឹង Tae រៀបការតាមផ្លូវច្បាប់!!»Jungkook ក្រលេមក្រឡើមទៅកៀកម្ដាយលួចខ្សឹបខ្សៀវរាងចំណាស់ ។ លោកប៉ា ok ហើយ នៅតែម៉ាក់មួយទៀត គ្រប់យ៉ាងរលូនដូចផ្លូវ High Way ចឹង។

«ម៉ាក់ស្រេចតែកូនទេ»Mrs.Jeon មិនដឹងគួរនិយាយអ្វីចេញមក គាត់នៅស្ទាក់ស្ទើរមិនទាន់ហ៊ានប្រឈមនៅឡើយ ។

«មិនបាច់ភ័យទេ ត្រៀមតែកក់រោងទៅ ដល់ថ្ងៃចាំលើកទ័ព ធានាថាលោកអ៊ំ Kim ប្រកែកមិនចេញដាច់ខាត»Jiho ឯណេះក៏មិនណយ ជួយថែមល្បោយអោយគ្រប់គ្រឿង ខណៈដែល Mr.Kim មុខក្រញ៉ូវ ថ្វីបើខ្លួនតែម្នាក់ឯង ប្រកែកម្ដេចនឹងឈ្នះគេ ។

«កុំសង្ឃឹម»Mr.Kim លែងស្រដី ងាកមុខចេញលែងស្ដាប់ មួយទល់បី ប្រកែកដល់ដាច់ខ្យល់ទៀត ក៏គាត់ត្រូវគ្រួសារ Jeon នេះព្រួតអោយហាមាត់លែងរួចដែរ ស្ងាត់ស្ងៀមរក្សាសន្តិភាពល្អជាង ។

Jungkook បានចិត្តសសៀរទៅកៀក Tae ញាក់មុខញាក់មាត់ ញ៉ោះប្រពន្ធ មិនយូរទេ ច្បាស់ជាក្រសោបកាយមួយនេះមកធ្វើជាកម្មសិទ្ធិវិញមិនខាន ។ Skip ~

#មួយសប្ដារហ៍ក្រោយ

ដោយទទួលបានការមើលថែទាំយ៉ាងដិតដល់ ពីមនុស្សជុំវិញខ្លួន Fyfy ហាក់មានកម្លាំងជាងមុន អាចនិយាយស្ដី អាចលេងសើចបានធម្មតា ជាពិសេសបាន Jungfynn និង Irin មកកំដរជាញឹកញាប់ លេងតាមបែបក្មេងដែលចូលចិត្តសប្បាយទើបធ្វើឱ្យនាងមិនសូវគិតច្រើន ភ្លេចទៅហើយពីដើមហេតុដែលធ្វើឱ្យនាងក្លាយជាបែបនេះ ។

Fyfy អាចត្រឡប់មកដូចដើមប្រហែលជា 80% មន្ទីរពេទ្យក៏អនុញ្ញាតឱ្យនាងចេញហើយដែរ ទើប Mr Kim សម្រេចយកនាងតូចទៅព្យាបាលនៅកាណាដាបន្ត ដោយរៀបចំត្រឡប់ទៅប្រទេសដើមវិញ ។ Jungkook ក៏បានមកជូនដំណើរ ចង់លោកប៉ាក្មេកឃាត់មិនអោយជួប ក៏ក្បាលលោកបង Kook រត់បំបុកបំបែកកំផែងថ្មរបស់គាត់ដែរ អោយតែជួបអូន លែងខ្វល់ហើយ ។

«ប្រយ័ត្នប្រយែងលឺទេ ហាមរពឹសធ្វើបាប Appa ត្រូវចេះស្ដាប់បង្គាប់ ធ្វើជាក្មេងឆ្លាត ចាំពេលទំនេរ Daddy នឹងឡើងទៅលេងកូន»Jungkook ស្រដីប្រាប់ទៅកូនៗ កំឡុងពេលដែលពួកគេកំពុងតែនៅកន្លែងកៅអីរង់ចាំជើងហោះហើរ ។

«បាទ/ចាស៎ Daddy!!»អ្នកទាំងពីរឆ្លើយព្រមគ្នា

«រួចចុះពេលណាទើប Daddy ទៅរកអូន?»Fyfy

«មិនយូរទេ តែបើនឹកអាចខលមកបានណា Daddy រង់ចាំ 24h »

«តែ Fynn ចង់នៅទីនេះជាង Fynn នឹកបង Irin»អាល្អិតធ្វើមុខស្អុយ ទាំងមិនសប្បាយចិត្ត ត្រូវបែកមិត្តដ៏គួរឱ្យស្រឡាញ់ លែងបានជួបគ្នាទៀតហើយ ។

«ហុី...លោកកូន ក៏កាត់រកប៉ាម្ល៉េះ មិនយូរក៏មិនឆាប់ដែរពួកយើងនឹងបានត្រឡប់មករស់នៅជុំគ្នាវិញនៅទីនេះមិនខាន»

«ពិតមែនហេស៎ Daddy ហាមកុហក»

«ពិត...»Jungkook អង្គុយ clear ជាមួយកូនអោយរួចរាល់ សឹមសសៀរមកអោបប្រពន្ធដែលឈរសម្លឹងមកពួកគេ ដឹងទេថាស្នាមញញឹមមួយនេះកំពុងតែឆក់បេះដូងនាយអោយញ័រកន្រ្តាក់ចង់បានម្ចាស់មកថ្នាក់ថ្នមជាខ្លាំង ។

«Tae អូនសម្លាញ់!!»

«យ៉ាងម៉េចហ្នឹង?»Tae ធ្វើមុខចម្លែក គ្មានចេះក្រែងចិត្តអ្នកណាសោះហើយ មកអោបចង្កេះផ្ដេកផ្ដួលទាំងមិនខ្វល់ ធ្វើដូចមានតែពីរនាក់ ។

«សឺត បងនឹក!!»Jungkook ឆ្មក់ថើបថ្ពាល់របស់គេ

«នឹកហើយយ៉ាងម៉េច ចង់អោយខ្ញុំខលមករកលោករាល់ថ្ងៃហេស៎?»Tae

«មិនបាច់ធ្វើបែបនេះក៏បាន គ្រាន់តែចាំទទួលការខលពីបងទៅបានហើយ ឬផ្ញើសារមកបងក៏បាន»

«លើសពេកទេដឹង បើស្អិតរមួតយ៉ាងនេះ ម្ដេចមិនលេបខ្ញុំទុកតែម្ដងទៅលោក Jeon កំពូលព្រាន»

«គំនិតល្អតើ!!»

«នែ៎ ខ្ញុំនិយាយលេង»

«តែបងនឹងធ្វើពិតមែន បងនឹងចូលស្ដីដណ្ដឹង Tae ឆាប់ៗនេះ បើកបង្ហាញអោយគ្រប់គ្នាដឹង យក Tae មកធ្វើជាកម្មសិទ្ធិ ហើយបងនឹងលេបអូនទុកនៅយប់ផ្សំដំណេក យ៉ាងម៉េចដែរ?»Jungkook

«ឡប់ណាស់ ឆាប់លែងទៅ!!»Tae សើចទាំងអៀន កូនពីរហើយនៅមកស្វីត ញ៉ែងញ៉ងស្អី ។

«Tae ឆ្លើយសិនមកថាព្រម»

«មិនទាន់យកជំនូនដល់មុខផ្ទះគេផង អោយគេឆ្លើយព្រម ដូចជាខ្សែលើពេកទេដឹង ខ្ញុំត្រូវការព្រះវិហារជាសាក្សី មិនមែនត្រឹមសម្ដីហោះកាត់ខ្យល់របស់លោកទេ»Tae

«ហឹស សឺតតៗ បើចឹងក៏បន្ទំសាច់ទុកអោយហើយទៅ ត្រៀមខ្លួនអោយបងសម្ភោធ ធានាថាថ្ងៃនោះ នឹងមានកម្រាលព្រំក្រហមដល់មុខផ្ទះ»Jungkook

«ថ្ងៃនោះ តើថ្ងៃណា?»

«ប្រាប់មុនម្ដេចនឹងរំភើប បងនឹងធ្វើឱ្យគ្រប់គ្នាច្រណែននឹង Tae អូនត្រូវតែជាមនុស្សដែលពិសេសជាងគេ»នាយបានគ្រោងទុកតាំងពីពួកគេទាក់ទងគ្នាដំបូងម្ល៉េះ នាយគិតមករហូតថាគួរធ្វើបែបណា កាលដែលស្រឡាញ់មនុស្សម្នាក់ដល់ងប់ងល់ យើងច្បាស់ជាចង់មានអនាគត បង្កើតគ្រួសារជាមួយគេប្រាកដណាស់ ។

«ខ្ញុំនឹងចាំមើល!!»Tae និយាយទាំងជឿជាក់ គេនឹងចុះទន់ជឿទៅលើប្រុសម្នាក់នេះម្ដងទៀត ។ រាងតូចចង្អើតជើងថើបថ្ពាល់ Jungkook បន្តិច ទើបបណ្ដើរកូនៗឆ្ពោះទៅរករាងចំណាស់ដែលកំពុងរង់ចាំ ។ Jungkook ឈរសម្លឹងទៅជើងហោះហើរដែលចាកចេញ រង់ចាំទាល់តែពួកគេចេញទៅជាមួយនឹងស្នាមញញឹមមិនរសាយ ហាក់មានក្ដីសុខចម្លែក ។

To be continued

Lie Naa

Continue Reading

You'll Also Like

89.6K 4.9K 51
ទោះអ្នកប្រុសស្អប់ខ្ញុំប៉ុណ្ណា ក៏ខ្ញុំនៅតែស្រលាញ់
416K 25.3K 20
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
597K 63K 25
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...
1.6M 96.8K 39
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...