The slay of love / ប្រមាញ់ស្ន...

By LieNaa7

125K 10.4K 474

តើស្នេហានេះអាចចាប់ផ្ដើមម្ដងទៀតដែរទេ? More

Part 1 : ឯងនៅតែមិនប្ដូរចរិត Jeon Jungkook
Part 2 : រវាងពួកយើងមិនចប់ត្រឹមនឹងទេ Tae
Part 3 : ថ្ងៃរៀបការរបស់ពួកយើង
Part 4 : ខ្ញុំកើតជំងឺខ្វះអូនថែ
Part 5 : បងចង់ឡើងម៉ូតូតាមសម្រួលឬ ចង់អោយខ្ញុំបី?
Part 6 : ក្នុងក្រសែភ្នែកបងខ្ញុំអាក្រក់តែរហូតហ្នឹង
Part 7 : ថ្ងៃក្រោយកុំមករញ៉េរញ៉ៃជាមួយមនុស្សរបស់យើងទៀត
Part 8 : លោកនៅតែរង់ចាំខ្ញុំពិតមែនហេស៎ Jungkook!!
Part 9 : ខ្ញុំកើតចេញពីពោះម៉ាក់ មិនមែនប៉ាទេ
Part 10 : បងជាមនុស្សដំបូងដែលខ្ញុំថ្នម🔥
Part 11 : ខ្ញុំទើបជាប្ដីបង!!
Part 12 : មិត្តបងនឹងហើយជាអ្នកខាំ
Part 13 : តាមគ្រួសារឬស្នេហា?
Part 14 : តួនាទីបងគឺមើលថែខ្ញុំ
Part 15 : ខ្ញុំច្បាស់ជាឆ្លៀតពេលសម្រាប់បង
Part 16 : បើកចិត្តទទួលយកអ្នកថ្មី
Part 17 : បងជាប្ដីហៅប្រពន្ធថាអូនមានអ្វីខុស?
Part 18 : ខ្ញុំនឹងរៀបការជាមួយ Tae!!
Part 19 : ខ្ញុំនឹកលោក!!
Part 20 : ខ្ញុំនឹងនៅតែតាមធ្វើជាស្រមោលដែលគ្មានរូបរាងរបស់បងបែបនេះ
Part 21 : អារម្មណ៍ស្រងេះស្រងោច
Part 22 : ឱកាសចុងក្រោយ
Part 23 : ព្រោះវាប្រហារបេះដូងរបស់ខ្ញុំ
Part 24 : សន្យាមិនទុកលោកចោលទៀតទេ
Part 25 : តណ្ហាមិនមែនជាស្នេហា ប៉ុន្តែស្នេហាគឺត្រូវការតណ្ហា
Part : ទោះបីជាខ្ញុំស្លាប់ ក៏ខ្ញុំមិនព្រមអោយបងការដែរ...
Part 27 : រង់ចាំខ្ញុំណា Tae!
Part 28 : Tae ធ្លាប់ស្រឡាញ់បងទេ?
Part 29 : ព្រោះខ្ញុំស្រឡាញ់បង!!
Part 30 : ដោះលែង
Part 31 : ស្នេហានិងតួនាទី
Part 32 : លាហើយ Kim Taehyung
Part 33 : Jungkook ជាឪពុករបស់គេ!!
Part 34 : អាការៈចម្លែក
Part 35 : ចាញ់កូន!!
Part 36 : អ្នកមើលថែជំនួស
Part 37 : បងដាច់ចិត្តពិតមែន Jung!!
Part 38 : ខ្ញុំឈឺពោះណាស់ម៉ាក់
Part 40 : ស្វាគមន៍សមាជិកថ្មី
Part 39 : ទុក្ខជាន់ទុក្ខ
Part 41 : ចាំជួបគ្នាណាបងសម្លាញ់!!
Part 42 : ប្រុសមិនព្រាន ស្រីម្ដេចនឹងស្រឡាញ់
Part 43 : ពួកយើងគ្មានថ្ងៃនឹងដូចដើម
Part 44 : អ្នកគ្មានតម្លៃក្នុងកែវភ្នែកខ្ញុំសូម្បីបន្តិច
Part 45 : បើលោករឹងទទឹង ខ្ញុំចាប់លោកថើបកណ្ដាលហ្វូងហើយ
Part 46 : Yes, I'm your Honey!!🔥
Part 47 : មនុស្សពិសេស?
Part 48 : ដល់ពេលខ្ញុំនឹងទៅ
Part 49 : Tae មិនទាន់មានប្ដីផង មានកូនយ៉ាងម៉េច
Part 50 : មនុស្សប្រុសហ្នឹងហេស៎មានកូន?
Part 51 : បាច់ផ្កាដំណាងឲ្យក្ដីស្រឡាញ់
Part 52 : ព្រោះតែគេនៅស្រឡាញ់ឯង
Part 53 : បើកូនខ្ញុំកើតអ្វី ខ្ញុំនឹងស្អប់លោកមួយជីវិត
Part 54 : ខ្ញុំជាអ្នកធ្វើអោយ Tae មានផ្ទៃពោះ
Part 56 : បណ្ណាការ
Part 57 : កុំធ្វើអោយមានស្នាម...🔥
Part 58 : Fy ដឹងខ្លួនហើយ...
Part 59 : បងនឹងធ្វើឱ្យគ្រប់គ្នាច្រណែននឹង Tae
Part 60 : Be my Honey?
ភាគបញ្ចប់ : សុភមង្គល

Part 55 : បងត្រូវការអូន!!

2.1K 222 6
By LieNaa7

សម្ដីធ្ងន់កណ្ដុករបស់លោក Kim ប្រៀបបាននឹងដុំសិលាដែលមកសង្កត់ចិត្តនាយមិនអាចរើរួច ។ Jungkook រកពាក្យអ្វីហាស្ដីលែងចេញ ថ្វីបើគាត់ស្អប់ខ្លួនតាំងពីប្រាំឆ្នាំមុនមកម្ល៉េះ តើលោក Kim អាចនឹងនាំ Tae ចេញពីគេម្ដងទៀតទេ?

Jungkook មិនអាចធ្វើអ្វីបាននៅខណៈនេះ ត្រឹមត្រឡប់ទៅវិញជាមួយនឹងគ្រួសារ Jeon ទុកពេលវេលាអោយគ្រួសារគេនៅជាមួយគ្នា ។ ទាល់តែថ្ងៃត្រង់បន្តិចទើបរាងក្រាស់ ត្រឡប់មកក្រុមហ៊ុនទាំងអារម្មណ៍មិននៅនឹងខ្លួន ។

មកដល់ទីនេះភ្លាម ក៏ប្រទះនឹងនាងក្រមុំ Carla ភ្លេត ។ នាងរហ័សក្រោកឈរគោរពដូចជារាល់ដង ប៉ុន្តែ Jungkook ហាក់មិនខ្វល់ពីវត្តមាន របស់នាងទាល់តែសោះ ជាហេតុធ្វើអោយ Carla នៅមិនសុខ មុននឹងចូលទៅតាមរាងក្រាស់ ។

«លោកប្រធាន!!»
«នាងមានការអី»Jungkook ស្រដីស្របពេលដែលដាក់ខ្លួនអង្គុយនៅកន្លែងរបស់ខ្លួន
«គឺ...ក្មេ-ក្មេងយ៉ាងម៉េចហើយ?»
«ហេតុអ្វីនាងមិនទៅមើលគេដោយផ្ទាល់?»Jungkook ប្រើក្រសែភ្នែកប្រឈម ធ្វើឱ្យនាងចាប់ផ្ដើមមានពិរុទ្ធ ។

«ខ្ញុំខ្លាច! ខ្លាចថាគេមិនអនុញ្ញាត អ្នកប្រុស Honeii អាចនឹងមិនចង់ជួបមុខខ្ញុំក៏ថាបាន»ស្រីល្អសម្ដែងដោយការក្រែងចិត្ត ជាមួយនឹងទឹកមុខដ៏ស្លូតបូតមិនផ្លាស់ប្ដូរ ធ្វើឱ្យអ្នកដែលឃើញហើយចង់ចាប់កំហុសនាងមិនបាន ។

«Tae នៅមិនទាន់ដឹងទេថាជានាង តែមិនយូរមិនឆាប់ Tae គង់តែដឹង!!»

«អត់ទេណាលោកប្រធាន ខ្ញុំមិនបានតាំងចិត្ត មកពីឡានដាច់ហ្រ្វាំង ខ្ញុំក៏មិនបានដឹងដូចគ្នាថានឹងកើតរឿងបែបនេះ »Carla ស្រដីញាប់មាត់ទាំងស្លន់ស្លោ ចុះបើគេប្ដឹងនោះ? នាងមិនដេកគុកទៅហើយទេហេស៎ ។

«បើនាងស្អាតស្អំ មិនបាច់ភ័យទេ ច្បាប់មិនចាប់មនុស្សគ្មានកំហុស»

«តែ-»Carla

«តែបើ Tae ប្ដឹងនាងវិញនោះ ខ្ញុំជួយមិនបានដូចគ្នា Carla»ក្រសែភ្នែកមុតស្រួច បាញ់តម្រង់ទៅរកនាងក្រមុំ អោយនាងញ័រជើងឈរសឹងមិននឹង ។

រំពេចនោះដែរសម្លេងទូរស័ព្ទក៏ស្រាប់តែរោទ៍ឡើង...
ដែលជារបស់ Jungkook ។ នាយកម្លោះដកភ្នែកចេញពីនាងបន្តិច មុននឹងលើកទទួលទូរស័ព្ទ ដែលជាលេខរបស់ Karl មិត្តសម្លាញ់គេនឹងឯង ។

«ហាឡូ...»
«អា kook ប្អូនយើងនៅជិតឯងទេ ជួយប្រាប់នាងអោយមកមន្ទីរពេទ្យជាបន្ទាន់»សម្លេង Karl បន្លឺឡើងទាំងប្រញាប់ប្រញាល់ មុននេះខលទៅប្ដូនច្រើនដងហើយតែនាងមិនទទួល ទើបបកមករក Jungkook វិញ ។

«មានអ្វីហេស៎?»
«អ្នកម៉ាក់គ្រោះថ្នាក់ចរាចរណ៍ ពេលនេះកំពុងនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់»
«ឯងថាម៉េច?»
«គ្មានពេលនៅបកស្រាយទេ ឆាប់តាម Carla អោយលឿនឡើង»
«អឹម...»Jungkook បិទទូរស័ព្ទទាំងព្រលឹងចុងសក់ បញ្ហាសម្រុកមកផ្ទួនៗពេកទេដឹង ។ នាយសម្លឹងទៅក្មេងស្រីដែលមិនដឹងអ្វី កំពុងតែឈររេរា មិនទាន់នឹងបាត់ខ្លាចផង ពេលនេះក៏មកត្រូវទទួលរឿងថ្មីមួយទៀតដែលធ្ងន់ជាងមុននេះទ្វេដង ។

«Carla!!»
«ចាស៎?»នាងឆ្លើយទាំងញ័រមាត់
«Karl ប្រាប់អោយនាងទៅមន្ទីរពេទ្យឥឡូវនេះ»
«បង Karl? គាត់កើតអីលោកប្រធាន»
«អ្នកម៉ាក់នាងគ្រោះថ្នាក់ចរាចរណ៍ កំពុងនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់»Jungkook ប្រាប់ទាំងមិនដាច់ចិត្ត ត្បិតដឹងថាវាអាចនឹងប៉ះពាល់ផ្លូវចិត្តនាងខ្លាំង ។

«លោ-លោកប្រធាននិយាយអី? អ្ន-អ្នកម៉ាក់...ម៉េចនឹងអាចទៅ»Carla ប្រែជាស្លុតមួយរំពេច ទន់ជើងដួលព្រូសនឹងការ៉ូ សម្រក់ទឹកភ្នែកមកភ្លាមៗ ។

«Carla! តាំងស្មារតី...»Jungkook រហ័សមកជួយលើកនាងក្រមុំ តែនាងហាក់ខ្សត់កម្លាំងពីខ្លួនទៅហើយ ។

«អ្ន-អ្នកម៉ាក់ ហ្ហឹក មិនពិតទេ ម៉ាក់មិនបានកើតអ្វីទេ»កម្មម្ដេចរហ័សតបស្នងមកនាងវិញម្ល៉េះ វាលឿនពេកហើយ ។ នាងនៅតែមិនជឿ គិតយ៉ាងណាក៏មិនយល់ ម៉ាក់នាងទៅគ្រោះថ្នាក់ចរាចរណ៍បានយ៉ាងម៉េច?

«ពួកយើងទៅមន្ទីរពេទ្យទៅ!!»Jungkook ស្រដីចប់ក៏លើកនាងតូចឡើង ដើម្បីចេញទៅកាន់មន្ទីរពេទ្យដែល Karl បានប្រាប់ ប៉ុន្តែមិនទាន់នឹងបានឈានជើងចេញស្រួលបួលផង Taehyung និង Jayden ក៏មកដល់ព្រមគ្នា ។

«ចង់នាំគ្នាទៅណា»Jayden ឈរពាំងជាប់ ឯ Carla រហ័សជូតទឹកភ្នែកចេញ មុននឹងឈរទៅម្ខាងទាំងឱនមុខចុះ ។

«មានការអី?»Jungkook សួរបកទៅវិញទាំងមិនភ្លេចក្រលៀសភ្នែកមើលទៅរាងតូច ចិត្តចង់ស្ទុះទៅអោបតែមិនអាច ។

«មកចាប់ឃាតកទេដឹង?»Jayden

«កុំមកនិយាយផ្ដេសផ្ដាសនៅទីនេះ ខ្ញុំអាចប្ដឹងឯងបានពីបទមូលបង្កាច់ បង្ខូចកេរ្តិ៍ឈ្មោះក្រុមហ៊ុនខ្ញុំ»

«បើចឹងយើងក៏នឹងប្ដឹងបកទៅវិញពីបទឯងរួមផ្សំគំនិតជាមួយនឹងឃាតកបានដូចគ្នា»

«ក៏សាកមើលទៅ អោយតែឯងមានភស្តុតាងចងរឹតយើងបាន»

«លោកយល់ច្រឡំហើយ ខ្ញុំគ្មានចេទនាធ្វើបាបអ្នកណាទេ អ្នកប្រុស Honeii ជឿខ្ញុំទៅ»Carla ភ័យខ្លួនកាន់តែខ្លាំង ញ័រដៃជើង សម្រក់ទឹកភ្នែកមកដូចទឹកបាក់ទំនប់ ទួញសោកសុំក្ដីអាណិតពីពួកគេ ។

«ខ្ញុំនឹងជឿ បើសិនជានាងអាចទៅបង្ហាញភាពស្អាតស្អំនៅមុខតុលាការជាមួយនឹងខ្ញុំ»Tae ស្រដីម៉ាត់ៗ លាក់ទឹកភ្នែកមិនបង្ហាញ មិនចង់អោយនរណាឃើញភាពទន់ខ្សោយរបស់គេឡើយ ។

«អត់ទេ លោកប្រធាន!!»នាងអស់ជម្រើសក៏ងាកមកសុំក្ដីអាណិតពីរាងក្រាស់វិញ នាងមិនចង់ជាប់គុកទាំងវ័យក្មេងទេ ។

«ឈប់ធ្វើពុតបានហើយ នាងហ៊ានប្រព្រឹត្ត គួរតែហ៊ានប្រឈមដូចគ្នា ម្ដេចមកយំទាមទារក្ដីអាណិតទៅវិញ មិនខ្មាសខ្លួនឯងទេហេស៎»Jayden

«ខ្ញុំមិនបានតាំងចិត្ត ហ្ហឹក វាជារឿងចៃដន្យ ខ្ញុំមិនបានសម្លាប់អ្នកណាទេ ម្ដេចទម្លាក់កំហុសមកកាន់ខ្ញុំ ហ្ហឹកៗ ពេលនេះអ្នកម៉ាក់ខ្ញុំកំពុងចូលមន្ទីរពេទ្យ ពួកលោកនៅមកផ្ដន្ទាខ្ញុំទៀតឬ? ហឺ....»Carla ស្រែកយកៗ យំឥតខ្មាសអ្នកណា ខណៈដែលបុគ្គលិកផ្សេងទៀតដែលដើរកាត់ក៏នាំគ្នាខ្សឹបខ្សៀវមើលទៅពួកគេ ។

«ឈប់សម្ដែងបានហើយ នាងជាឃាតករ នាងជាអ្នកបើកឡានបុក fyfy »Jayden ស្រែកបកទៅវិញទាំងកម្រោលចូល តែ Jungkook ពាំងជាប់ ។

«ខ្ញុំមិនដឹងទេ ខ្ញុំមិនបានធ្វើ!!»Carla នៅតែព្យាយាមប្រកែក

«កុហក ខ្ញុំឃើញដោយផ្ទាល់ភ្នែកនាងជាអ្នកប្រើប្រាស់ឡានមួយនោះ នៅខាងមុខក្រុមហ៊ុនក៏មានកាំមេរ៉ាដូចគ្នា»Jayden

«បានហើយ Carla ប្រាប់ហើយថាមិនបានធ្វើ គ្រប់យ៉ាងកើតឡើងដោយចៃដន្យប៉ុណ្ណោះ»JK គំហកទៅមនុស្សកម្រោលចូលខាងនោះវិញ គិតដល់ក្មេងស្រីដែលកំពុងតែត្រូវបញ្ហាសម្រុកមកផ្ទួនៗ មួយវិញទៀតទីនេះជាក្រុមហ៊ុនរបស់នាយ មានសិទ្ធិអ្វីមកហាស្ដី ឈ្លោះប្រកែកគ្នានៅទីនេះ ។

«ឯង...»

«ឈប់ទៅ Jayden ហ្ហឹកៗ ទោះយើងនិយាយអ្វីក៏គ្មានប្រយោជន៍ដែរ ពួកយើងរៀបចំឥវ៉ាន់ត្រឡប់ទៅកាណាដាវិញ ហ្ហឹក ខ្ញុំនឹងផ្លាស់ Fyfy ទៅព្យាបាលនៅទីនោះ»Tae យំខ្សឹកខ្សួលទាំងហត់នឿយ បើជ្រុលជាបញ្ហាមកដល់ថ្នាក់នេះទៅហើយ គេប្រហែលជាមិនចាំបាច់ទ្រាំដើម្បីឲ្យនរណាមកខ្វល់ពីចិត្តគេទៀតឡើយ ព្រោះតែបេះដូងគេពេលនេះវាឈឺស្ទើរដកដង្ហើមលែងចេញ ថ្វីបើប្ដីមិនខ្វល់ពីគ្រួសារ តែការពារអ្នកដទៃទាំងដែលកូនរបស់នាយកំពុងតែនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ។

«ឯងចាំទុក ឯងនឹងស្ដាយក្រោយចំពោះទង្វើឯងនៅថ្ងៃនេះ»Jayden ចង្អុរមុខចំៗទៅកាន់រាងក្រាស់មិនញញើតដៃ ។ Tae ទាញនាយកម្លោះអោយត្រឡប់ទៅវិញជាមួយខ្លួន ស្របពេលដែលភ្នែកក៏សម្លឹងទៅស្វាមីជាមួយទឹកនេត្រា នេះអាចជាលើកចុងក្រោយដែលពួកគេបានជួបគ្នា គ្រប់យ៉ាងគួរតែបញ្ចប់យូរណាមកហើយ ទោះបីជាគេបន្ត ក៏មិនបានអ្វីក្រៅពីឈឺចាប់ ។

«...............»Jungkook ឈរសម្លឹងទៅមនុស្សរបស់ខ្លួនដែលចាកចេញជាមួយនឹងអ្នកដទៃ ដោយអារម្មណ៍ស្ទាក់ស្ទើ ទើបនឹងដឹងខុសពេលនេះ តើហួសពេលទេ? នាយធ្លាប់តែគិតថាខ្លួនឆ្លងកាត់រឿងរ៉ាវដែលឈឺផ្សាបំផុត ប៉ុន្តែ Taehyung ឈឺចាប់ជាងនាយរាប់រយដង រស់នៅជាមួយនឹងភាពលាក់បាំងពីគ្រប់គ្នាព្រោះតែខ្លួនមានកូនជាមួយនឹងប្រុសដែលគ្មានទំនួលខុសត្រូវដូចជានាយ ។

«អ៊ួយ....»Tae ភ្ញាក់ព្រើតកាលបើមានមនុស្សមកចាប់ទាញដៃរបស់ខ្លួន ដើរលឿនស្លែវចេញទៅ ។

«ឯង...នាំ Tae ទៅណា»Jayden បម្រុងនឹងទៅតាមតែក៏ក្រលៀសភ្នែកនឹង Carla ដែលរៀបនឹងរត់ដូចគ្នា ។ នាយសង្ហារហ័សរត់ទៅតាម អោយនាងក្រមុំស្លន់បន្ថែមល្បឿនជើងកាន់តែញាប់ឡើង ។

Jungkook បន្ទាប់ពីមកដល់ក្នុងជណ្ដើរយន្តភ្លាមក៏ រុញផ្អឹបរាងតូចនឹងជញ្ជាំង សង្គ្រប់ថើបបូរមាត់ប្រពន្ធដែលរឹងរូស ចង់ចាកចេញពីនាយ ។

«អ្ហឹមមមម»Tae រើមួយកម្លាំងខ្លួន ច្រានរាងក្រាស់ចេញ តែផ្ទុយទៅវិញ Jungkook កាន់តែក្រញិចគេលើសដើម ក្រព័ទ្ធដៃទាំងទ្វេឡើង សង្កត់កាយតូចច្រឡឹងជាប់ បឺតយករសជាតិដែលខ្លួនខានទទួល ។ ដឹងទេថាគេមិនមែនមានឥទ្ធិពលទៅលើតែរាងកាយរបស់នាយ តែចិត្តនិងបេះដូង Tae តែងតែលួចឆក់បានគ្រប់ពេលទោះបីជានាយព្យាយាមបំភ្លេចមកជាច្រើនឆ្នាំក៏ដោយ ។

«អ្ហឹម ហ្ហឹក លែង...»ត្បិតគេអាចផ្ដាច់ការថើបពីនាយបានតែ Jungkook នៅតែអោបរឹតគេជាប់ដដែល ។

«ហេតុអីចង់ចាកចេញ? »
«លោកក្ដៅខ្លួនហេស៎? ក្រែងស្អប់មិនចង់ជួបមុខ ខ្ញុំក៏បំពេញបំណងហើយតើ លោកត្រូវការអីទៀត»
«បងត្រូវការអូន!!»បញ្ចប់ប្រយោគ រាងក្រាស់ក៏ឱនថើបគេម្ដងទៀតទៀត ដៃដែលអោបរឹតចង្កេះអង្ក្រងក៏ទាញអោយកាន់តែពិតនឹងខ្លួន សឹងតែរលាយចូលគ្នាទៅហើយ ។

ទឹង~ ជណ្ដើរយន្តបានមកដល់ជាន់ខាងក្រោម ។ Tae រហ័សច្រានមនុស្សមាឌធំដែលកំពុងតែស្លុងអារម្មណ៍ រត់ចេញទៅចំណតឡានយ៉ាងលឿន ។

«Tae....»រាងក្រាស់មិនអោយចាញ់ ប្រញាប់ទៅតាម មិនអោយដាច់ ចាប់ដៃស្រឡូនជាប់ បញ្ឈប់ដំណើររបស់គេ ។

«លែងខ្ញុំ Jungkook!!»Tae រមួលដៃចេញពីគ្នា ម្ដេចចូលចិត្តធ្វើអោយគេចិត្តមិនដាច់ពីនាយម្ល៉េះ បើមិនស្រឡាញ់ តាមគេមកធ្វើអី ឬគ្រាន់តែចង់អោយគេលិចលង់ជាមួយនឹងស្នេហាក្លែងក្លាយ ។

«ឈប់រឹងទទឹងបានហើយ ហេតុអ្វីក៏ធ្វើតាមតែចិត្តខ្លួនឯងបែបនេះ ធ្លាប់ខ្វល់ពីមនុស្សជុំវិញខ្លួនដែរទេ ថាគេឈឺប៉ុណ្ណា»Jungkook

«ដឹង! បែបនេះហើយទើបខ្ញុំមិនចង់ធ្វើជាបន្ទុកដល់គ្រប់គ្នា ខ្ញុំសុខចិត្តទូលរែកម្នាក់ឯងក៏មិនអោយនរណាមកលំបាកជាមួយនឹងខ្ញុំដែរ »

«គិតថាធ្វើបែបនេះហើយ គេសប្បាយចិត្តហេស៎?»

«មិនពាក់ព័ន្ធនឹងលោកទេ លែងដៃទៅ ខ្ញុំព្រមដោះលែងលោកហើយ Jungkook ខ្ញុំព្រមចាញ់គ្រប់យ៉ាង ហើយចាប់ពីពេលនេះខ្ញុំក៏មិននៅអោយលោកទើសមុខទៀតដែរ លោកចង់ចាប់ផ្ដើមជាមួយអ្នកណាជាសិទ្ធិរបស់លោក»

«ក្រែងនិយាយថាស្រឡាញ់? ហេតុអ្វីព្រមចុះចាញ់? ម្ដេចក៏ទុកអោយខ្ញុំប្រឈមនឹងការឈឺចាប់ម្នាក់ឯង ស្នេហាពួកយើងត្រូវបែកបាក់ប៉ុន្មានដងទៀតទើបបញ្ចប់? មិនហត់ទេហេស៎ ដែលព្រមបែកគ្នាទាំងចិត្តនៅស្រឡាញ់ ឬគិតថាខ្ញុំមិនចេះឈឺ?»Jungkook សួរបកទៅវិញអោយគេស្ងាត់មាត់ ។ រាងកាយមាំមួនទាញនាយតូចមកអោបជាប់នឹងប្រាណ លួងលោមគេជាថ្មី មុននេះនាយអាចនឹងជ្រុលសម្ដីបន្តិច ។

«ហ្ហឹក តែលោកមិនស្រឡាញ់ខ្ញុំទៀតទេ Jung ! ខ្ញុំដឹង... ខ្ញុំក៏មិនចង់អោយលោកមកទទួលបន្ទុកជាមួយនឹងខ្ញុំដែរ ខ្ញុំគ្រាន់តែចង់ឃើញលោករស់នៅបានល្អ ជាជាងក្បែរមនុស្សអាត្មានិយមដូចជាខ្ញុំ»

«មនុស្សស្រឡាញ់គ្នា គេមិនចោលគ្នាទេ Tae មិនថាលំបាកប៉ុណ្ណាក៏ខ្ញុំអាចស៊ូបាន អោយតែ Tae ព្រម ហើយកុំប្រលែងដៃខ្ញុំម្ដងទៀត»មានម្ដងណាដែលគេគិតចង់លែងដៃប្រុសម្នាក់នេះតាំងពីជួប Tae ដំបូង គេក៏បាក់ចិត្តហើយគិតច្បាស់លាស់មករហូត ទាស់តែគំនិតខ្ចីទើបធ្វើអោយគេបែកឆ្វេងមួយពេល ។

Jungkook ក្រសោបមុខក្រពុំដែលដាមជាប់ដោយទឹកនេត្រាជូតសម្អាតវាចេញ មុននឹងផ្ដិតស្នាមថើបជំនួសអោយស្នាមទឹកភ្នែក ។ រាងក្រាស់បង្អូសបបូរមាត់មកក្បែររាងតូច មុននឹងក្រេបយករសជាតិចេញពីក្រអូមមាត់នោះម្ដងទៀត ។

To be continued

Lie Naa

Continue Reading

You'll Also Like

147K 9.5K 57
ស្នេហាដែលកើតចេញពីលក្ខខណ្ឌប៉ុន្តែវាជាស្នេហាដ៏បរិសុទ្ឌរវាងមនុស្សពីរនាក់ដែលមិនធ្លាប់ស្គាល់សោះថាអ្វីដែលហៅថាជាស្នេហានិងក្ដីស្រលាញ់។ « យើងមិនខ្វល់..អ្វ...
3.2M 187K 77
Nobody ever loved him; she was the first who loved him. He did not have a family and then one day she entered into his life and became a world for h...
3.1M 253K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
4.8K 368 11
@អូនកុំភ័យនៅកក្នុងរង្វង់ដៃរបស់បង អ្នកណាដែលធ្វើឲទើសមុខរបស់អូនបងមិនទុកនោះទេ វាត្រូវតែស្លាប់យ៉ាងវេទនា ទោះជាគេចចេញផុតក៏គេចផុតបានត្រឹមតែវិញ្ញាណដែល ហឹុស «គ...