AMBITION

By srey_nuch

2.9K 214 11

«សមុទ្រស្រស់ស្អាតមានមុនស្នេហ៌ រាល់ពេលបានក្បែរតែងញញឹម រូបស្អាតល្អស្រស់ឥតគូផ្ទឹម បងតែងញញឹមពេលឃើញអូន។ រីឯព្រ... More

PART 1 : FIRSTBORN OF THE JEON's CLAN
PART 2 : FIRST TIME WE MET.
PART 4 : START TO MAKE A BEAUTIFUL MEMORY WITH YOU.
PART 5 : HE GIVES THE OPPORTUNITY TO ME????
PART 6 : WHICH ONE SHOULD I CHOOSE TO FOLLOW?
PART 7 : SORRY!!
PART 8: THE MOON IS A SIGN OF ME.
PART 9: TRY TO FOLLOW WHAT YOU WANT.
PART 10: IT's OUR ACHIEVEMENTS.
PART 11: MISS YOU NEARLY CRAZY!
PART 12: NOW YOU're MY BF.
PART 13: REALLY MISS!
PART 14: I WANNA MEET MY DAD!
PART 15: STILL DONT KNOW WHO IS MY DAD!
PART 16: TIME TO SNOW MY AMBITION.
PART 17: ENGAGEMENT!!
PART 18: NOW, I MEET MY DAD!!
PART 19:CONFLICT!!!
PART 20: THE REASON OF CONFLICT (1/7).
PART 21: THE REASON OF CONFLICT (2/7).
PART 22: THE REASON OF CONFLICT (3/7).
PART 23: THE REASON OF CONFLICT (4/7).
PART 24: THE REASON OF CONFLICT (5/7).
PART 25: THE REASON OF CONFLICT (6/7).
PART 26: THE REASON OF CONFLICT (7/7).
PART 27: DO YOU ACCEPT THAT ONE's LOVE??
PART 28 : ARRANGE TO GO TO LIVE IN SEOUL TOGETHER.
PART 29: I WANT THIS DOG!
PART 30: NOW, I HAVE ONE MORE OBSTACLE.
PART 31: I'll GIVE YOU IF I PLAY ENOUGH.
PART 32: I DON'T WANT TO SHOW ABOUT OUR RELATIONSHIP.
PART 33: YOONGI's BROTHER???
PART 34: IF YOU KILL ME, IT WILL BE BETTER THAN WHAT I MEET RIGHT NOW!!
PART 35: I DON'T WANT ANYONE TO BE INVOLED WITH MY FIANCÉ!!
PART 36: YOUR BROTHER ALSO LOW CUZ HE LOVES ME!
PART 37: DO YOU KNOW TRASH? It's THE SAME AS YOU!
PART 38: YOU STILL LOVE HIM EVEN THOUGH HE's CHEATING ON YOU??
PART 39: SEE YOU SOON, MIN YOONGI!!
PART 40: ALL THOSE B!TCH CANNOT COMPARE YOU!!
PART 41: YOU CAN KILL ME IF YOU WANT!
PART 42: REVENGE!!!
PART 43: AM I OKAY???
PART 44: I'M JUST SCARED EVERY TIME YOU ARE CLOSE TO TAEHYUNG.

PART 3 : YOUR SMILE AND YOUR WORDS MAKE ME HAVE ENERGY.

81 4 0
By srey_nuch


@SCHOOL

យុនហ្គី និង ជុងហ្គុកដោយឃើញឡានឈប់នៅខាងមុខសាលាហើយ ពួកគេក៏នាំគ្នាចុះមកទាំងពីរនាក់ ដើរតម្រង់ទៅថ្នាក់ដើម្បីត្រៀមប្រឡង តែដើរសុខៗក៏ប្រទះនឹងជេហូបហើយពួកគេក៏បានឈប់អង្គុយនៅលើបង់ដើម្បីនិយាយគ្នាលេងសិនព្រោះមិនទាន់ដល់ពេលប្រឡងនៅឡើយទេ។

«យ៉ាងមិចដែរជុងហ្គុកឯងមានសង្ឃឹមប៉ុន្មានភាគរយដែរ?»ជេហូបដោយដាក់គូទអង្គុយនៅលើបង់ភ្លាមក៏សួរទៅជុងហ្គុកភ្លាមតែម្តង។

«ខ្ងុំមែនទេ? ដឹងតែមួយរយភាគរយហើយ»ជុងហ្គុកនិយាយទាំងភាពជឿជាក់ ព្រោះកំពុងតែស្រមៃទៅដល់ទិដ្ឋភាព និង ស្នាមញញឹមដែលថេហ្យុងញញឹមដាក់គេនោះ ធ្វើឲគេអត់នឹងញញឹមចេញមកមិនបាន។

«នេះឯងចេះអស់ហើយមែនទេ?»ជេហូប

«ទោះខ្ងុំមិនចេះក៏ខ្ងុំដើរចូលប្រឡងទាំងភាពជឿជាក់ដែរ ព្រោះខ្ងុំបានទទួលពាក្យជូនពរពីគេ»ជុងហ្គុកនិយាយទាំងញញឹមមើលមេឃមើលផ្កាយតែឯង មិនខ្ចីមើលមុខជេហូបសោះ។

«នេះឯងឈ្លក់វង្វេងនឹងប្អូនយើងដល់ថ្នាក់ហ្នឹងផងហេ៎?»យុនហ្គីដោយហួសចិត្តពេកក៏សួរតែម្តងទៅ។

«បងកុំចេះដឹងរឿងខ្ងុំ និង ថេយ៌មួយរឿងបានទេ? បើបងមិននិយាយក៏គ្មានអ្នកណាថាបងគដែរ»ជុងហ្គុក

«មិនចេះដឹងមិចនឹងកើត គេជាប្អូនយើងណាវ៉ើយ»យុនហ្គី

«បើថេយ៌ជាប្អូនបង នៅថ្ងៃអនាគតបងគង់តែបានខ្ងុំជាប្អូនថ្លៃដដែលនឹង ចឹងហើយបងឯងនិយាយច្រើនធ្វើអី?»ជុងហ្គុក

«កុំស្រមៃទាំងថ្ងៃអី មិនល្អដល់សុខភាពផ្លូវភេទទេប្អូនប្រុស»យុនហ្គីនិយាយទាំងយកដៃទះស្មាជុងហ្គុកតិច។

«What!? ហើយគ្រាន់តែស្រមៃសោះទៅទាក់ទងអីនឹងរឿងនឹងដែរ?»ជេហូបដោយឮយុនហ្គីនិយាយហើយ គេទប់ចម្ងល់មិនបានក៏សួរតែម្តងទៅ នេះវាជារឿងពីរដាច់ដោយលែកពីគ្នាណា?!។

«ឯងកុំចេះ ហើយឯងកុំសង្ឃឹមថាបានប្អូនយើងឲសោះ»យុនហ្គីនិយាយទៅកាន់ជេហូបរួច ក៏បែរទៅនិយាយជាមួយជុងហ្គុកវិញ។

«ថាមិនត្រូវដែរ ចុះបើថេយ៌ស្រឡាញខ្ងុំវិញ? ហុឹម! ត្រឹមបងមិនជាឧបសគ្គសម្រាប់ពួកយើងទេ»ជុងហ្គុក

«ចឹងឯងក៏សាកទៅ បើឯងដើររំលងយើងបាន យកបានចិត្តប្អូនយើង គេនិយាយថាគេស្រឡាញ់ឯងវិញ យើងឲឯងទាក់ទងគេ»យុនហ្គី

«មិនជាបញ្ហាទេ ស្នេហាតែងតែមានឧបសគ្គជារឿងធម្មតាហើយ»ជុងហ្គុក

«តែរឿងដែរមិនធម្មតានោះគឺយើងជាឧបសគ្គរបស់ឯង»យុនហ្គីនិយាយរួចក៏ដើរចេញទៅថ្នាក់ដើម្បីត្រៀមប្រឡងបាត់ទៅ ហើយជេហូប និង ជុងហ្គុកក៏ដើរទៅជាបន្តបន្ទាប់។

✄ មួយសប្តាហ៍ក្រោយមក

«ម៉ាកប៉ា! ថ្ងៃស្អែកប៉ាម៉ាក់បានទៅមើលខ្ងុំប្រកួតបាល់បោះទេ?»ជុងហ្គុកក៏បន្លឺទៅកាន់ម្តាយឪពុកខ្ងួន ដែលកំពុងតែបេះផ្លែប៉េងប៉ោះនៅចម្ការជាមួយខ្លួននោះ។

«ប្រាកដជាបានហើយកូន»នេះជារឿងធម្មតាសម្រាប់គ្រួសាររបស់ជុងហ្គុកទៅហើយ ឲតែជុងហ្គុកមានការប្រកួតប្រជែង ការប្រឡង ឬ ក៏ទៅទទួលលិខិតសរសើរអី ម្តាយឪពុកគេមិនដែលអវត្តមានក្នុងកម្មវិធីអស់នោះទេ ទោះបីជារវល់យ៉ាងណាក៏ពួកគាត់នៅតែឆ្លៀតទៅដើម្បីលើកទឹកចិត្តដល់កូនដែរ។

«ប៉ាបានឮមកថាការប្រកួតនេះ ដៃគូរប្រកួតរបស់កូនគឺជាក្រុមរបស់យុនហ្គីត្រូវទេ?»លោកចន

«បាទប៉ា!»ជុងហ្គុក

«ចឹងប៉ាជូនពរឲកូនទទួលបានជោគជ័យណា»លោកចន

«កូនមិនសូវសង្ឃឹមទេប៉ា ព្រោះក្រុមយុនហ្គីហ្យុងក៏ខ្លាំងណាស់ដែរ»ជុងហ្គុក

«បើកូននៅតែគិតបែបនេះមិចនឹងអាចឈ្នះគេបានទៅ»លោកចន (កុំជឿអ៊ំ មកពីពូហ្គុកមានសន្យាជាមួយគេទេ)

«ផ្លាស់ប្តូរការគិតរបស់កូនអ្វីៗនឹងល្អប្រសើរជាងនេះ»អ្នកស្រីចន

«បាទប៉ាម៉ាក់!»ជុងហ្គុក

«ប៉ាម៉ាក់ថ្ងៃស្អែកនេះយើងមិចបាច់ជិះម៉ូតូទៅទេ ព្រោះយុនហ្គីហ្យុងប្រាប់កូនថាចាំគាត់មកទទួលកូន»ជុងហ្គុកដោយស្ងាត់មួយសន្ទះហើយ ក៏និយាយប្រាប់ទៅកាន់ម្តាយឪពុក ព្រោះយុនហ្គីបានប្រាប់គេមកថាចាំនាយមកទទួល។

«នេះមិនរំខានក្មួយយុនទេហេ៎?»អ្នកស្រីចន

«គាត់ជាអ្នកប្រាប់ខ្ងុំបែបហ្នឹង ខ្ងុំមិនបានសុំគាត់ទេម៉ាក់»ជុងហ្គុក

«អរចឹងទេហ៎!»អ្នកស្រីចន

✄ ថ្ងៃបន្ទាប់...

ទីត! ទីត! សម្លេងសុីផ្លេរបស់រថយន្តត្រកូលគីមមួយគ្រឿងបានសុីផ្លេនៅមុខផ្ទះរបស់គ្រួសារចន ដែលធ្វើឲឮដល់ជុងហ្គុក និង ម៉ាកប៉ារបស់ជុងហ្គុក រួចពួកគាត់ក៏បានចេញពីក្នុងផ្ទះដោយមានការស្លៀកពាក់យ៉ាងសមរម្យ ហើយដើរសំដៅទៅរករថយន្តបាត់ទៅ។

*ក្រាក*សម្លេងបើទ្វាររថយន្តក៏បានបន្លឺឡើង ដែលធ្វើឲយើងមើលឃើញមនុស្សនៅក្នុងឡានដែលមាន ណាំជុនជាអ្នកបើកឡាន ស៊ុកជីនអង្គុយនៅកៅអីខាងមុខជាមួយនឹងយុនហ្គី ព្រោះយុនហ្គីមិនទម្លាក់ជិះឡានដោយមិនគេងលើដៃរបស់ជីន ហើយថេហ្យុងអង្គុយនៅកៅអីខាងក្រោយ។

«ជំរាបសួរលោកពូ សួស្តីអូនថេយ៌»ដោយទ្វាឡានបានបើកហើយជុងហ្គុកក៏និយាយទៅកាន់ណាំជូន និង ស៊ុកជីន រួចក៏បែរទៅនិយាយជាមួយនឹងថេហ្យុងទាំងមិនភ្លេចញញឹមដាក់ទេ។ យុនហ្គីbe like: ធ្វើមិចខ្ងុំជាមនុស្សអរូប:)

«បាទសួស្តីក្មួយ/សួស្តីបងជុង»ណាំជីន និង ថេហ្យុងក៏តបទៅកាន់ជុងហ្គុកវិញ ហើយជុងហ្គុកក៏រៀបនឹងដើរទៅអង្គុយនៅជិតថេយ៌ទៅហើយក៏...

«ប៉ាតូចកូនសុំទៅអង្គុយខាងក្រោយវិញបានទេ ឲថេហ្យុងមកអង្គុយខាងមុខវិញមក»យុនហ្គីក៏និយាយប្រាប់ទៅកាន់ជីននៅពេលដែលឃើញជុងហ្គុកបម្រុងនឹងរកទៅអង្គុយនៅជិតថេហ្យុង។

«ហេតុអីកូន?»ស៊ុកជីន

«កូនចង់ទៅអង្គុយខាងក្រោយវិញ ព្រោះបាននិយាយលេងជាមួយនិងជុងហ្គុក ហើយឲថេហ្យុងមកខាងមុខមកកុំឲចង្អៀតអ៊ំ»យុនហ្គីនិយាយរួចក៏បើកទ្វាឡានកន្លែងស៊ុកជីនដើរចុះមកអង្គុយជិតជុងហ្គុកវិញ ហើយជុងហ្គុកឯនេះវិញក៏មិនបានមាត់កអ្វីច្រើនដែរ ត្រឹមតែអង្គុយសម្លក់យុនហ្គីគីតាំងតែពីចេញពីផ្ទះគេរហូតមកដល់កន្លែងប្រកួតតែប៉ុណ្ណឹង។

@BASKETBALL VENUE

ការប្រកួតត្រូវបានចាប់ផ្តើមទៅអស់រយៈពេលប្រហែលជាមួយសម្ទុះធំទៅហើយ ហើយមើលទៅក្រុមរបស់យុនហ្គីគឺមានប្រៀបជាងក្រុមរបស់ជុងហ្គុករាងឆ្ងាយដែរ រហូតដល់ ៤-១ ឯណ្ណោះ ប៉ុន្តែកំពុងតែប្រកួតសុខៗ...

«ជុងហ្គុក ស៊ូៗឡើងកូន!»សម្លេងសម្រែករបស់ម្តាយជុងហ្គុកបានបន្លឺឡើង ដែលធ្វើឲឮដល់ជុងហ្គុក រហូតនាយងាកទៅរកកន្លែងដែលម្តាយនាយអង្គុយ ហើយក៏ធ្វើឲនាយមានកម្លាំងព្រឺសតែម្តង ព្រោះតែនាយបានឃើញស្នាមញញឹមរបស់ថេហ្យុងដែលញញឹមដាក់នាយនោះ ព្រោះតែថេហ្យុងនិងអ្នកស្រីចនគឺអង្គុយនៅកន្លែងជាប់គ្នា។
«៤-២...»
«៤-៣...»
«៤-៤...»
«៤-៥...»
«៤-៦... ការប្រកួតត្រូវបានបញ្ចប់»គណៈកម្មការ
ហូៗៗ ប្រាវៗៗ សម្លេងហ៊ោរ និង សម្លេងទះដៃបានបន្លឺឡើងរន្ទឺពេញកន្លែងប្រកួត ដើម្បីជាការអបអរទៅកាន់ក្រុមដែលឈ្នះ ហើយក្រុមដែលឈ្នះនោះគឺ ក្រុម ចន ជុងហ្គុក។ (មិនដឹងដាក់សម្លេងមិចមានតែ ហូៗ ប្រាវៗ ចឹងㅠㅠ)

«ម៉ាក់ប៉ា!!»ជុងហ្គុកគ្រាន់តែចប់ការប្រកួតភ្លាមក៏ស្រែកហៅប៉ាម៉ាក់របស់គេ ទាំងរត់ទៅឱបពួកគាត់ជាប់តែម្តង។

«អបអរសាទកូនប្រុស»អ្នកស្រីចន និង លោកចន បានបន្លឺឡើង ដំណើរគ្នា និង ឱបកូនរបស់គាត់យ៉ាងណែន។

«អបអរសាទផងក្មួយ»ណាំជុននិងគ្រួសារបានដើរមកជិតហើយក៏និយាយទៅកាន់ជុងហ្គុក។

«បាទអរគុណលោកពូ»ជុងហ្គុកប្រលែងឪពុកម្តាយពីការឱបរួច ក៏បែរខ្លួនទៅលើកដៃសំពះអរគុណទៅកាន់ណាំជុន។

«ក្មួយទៅបន្ទប់ទឹកផ្លាស់សម្លៀកបំពាក់ជាមួយកូនយុនសិនទៅ ព្រោះអម្បាយមិញនេះកូនយុនប្រាប់ពូថា ពេលចេញពីទីនេះនឹងត្រូវឈាងចូលទៅស្តាប់លទ្ធផលប្រឡងនៅឯសាលា»ស៊ុកជីន

«បាទលោកពូ»ជុងហ្គុកនិយាយរួចក៏ដើរទៅជិតយុនហ្គី រួចក៏ដើរទៅបន្ទប់ទឹកទាំងពីរនាក់បាត់ទៅ។

@BATHROOM

   បន្ទាប់ពីជុងហ្គុកនិងយុនហ្គីបានចូលទៅផ្លាស់សម្លៀកបំពាក់នៅក្នុងបន្ទប់ទឹករួចហើយ ពួកគេក៏មកកន្លែងលាងដៃដើម្បីលាងជម្រះដៃ និង លុបមុខចេញ តែកំពុងតែលុបលាងសុខៗយុនហ្គីក៏ស្រាបតែក្រហេមឡើង...
 
   «ហេមៗ! ហេមៗ! ហេមៗៗ!!!!!»យុនហ្គីដោយធ្វើជាក្រហេមម្តងជាពីរដងហើយ ជុងហ្គុកនៅតែធ្វើមិនឮទៀត នាយក៏ស្រែកយកតែម្តង ព្រោះមើលទៅជុងហ្គុកដូចជាមិនកម្រើកសោះ។

   «បងកើតអីមែនទេ?»ជុងហ្គុក

   «មនុស្សក្បត់ពាក្យសម្តី»យុនហ្គី

   «ទេខ្ងុំមិនបានក្បត់ពាក្យសម្តីទេ»ជុងហ្គុក

   «ចោរវាមិនដែលទទួលថាខ្លួនវាជាចោរទេ»យុនហ្គី

   «តែខ្ងុំមិនមែនចោរ ចង់អ្នកណាទទួលអី ក៏ទទួលទៅ»ជុងហ្គុក

   «នេះឯងភ្លេចពិត ឬ ប្រឌិតហ្នឹង?»យុនហ្គី

   «ភ្លេចអី?»ជុងហ្គុក

   «មុននឹងឯងមកប្រកួត ឯងនិយាយអីខ្លះជាមួយយើង»យុនហ្គី

   «អររឿងនេះទេហ៎!! តែជួយមិនបានទេ អ្នកណាឲប្អូនបងមកញញឹមដាក់ខ្ងុំធ្វើអី»ជុងហ្គុក

   «ហើយ មានទាក់ទងអីនឹងប្អូនយើងដែរ?»យុនហ្គី

   «ហ៉ើយខ្ចិលនិយាយជាមួយមនុស្សគ្មានស្នេហាណាស់ ទោះខំពន្យល់យ៉ាងណាក៏មិនយល់ដែរ»ជុងហ្គុកថាហើយ ក៏ដើរចេញពីបន្ទប់ទឹកបាត់ ទុកឲយុនហ្គីនៅឈរឆ្ងល់តែម្នាក់ឯង។

@SCHOOL

   បន្ទាប់ពីធ្វើដំណើរចេញពីកន្លែងប្រកួតហើយ ពេលនេះគ្រួសារចន និង គ្រួសារគីម ក៏បានមកដល់សាលារបស់កូនគាត់រៀន រួចក៏រកកន្លែងបានអង្គុយស្រួលបួល ដើម្បីមកចាំស្តាប់លិទ្ធផលប្រឡង់របស់ពួកគេ។ បន្ទាប់ពីអង្គុយចាំបានមួយសម្ទុះ អ្នកប្រកាសលិទ្ធផលប្រឡងក៏បានប្រកាសឡើងមកដល់ឈ្មោះរបស់យុនហ្គី...
 
   «គីម យុនហ្គី លេខតុ ១២៧ ទទួលបាននិទ្ទេស ល្អ» សម្លេងប្រកាសចេញពីមេក្រូរបស់សាលាបានធ្វើឲឮរំពងដល់អ្នកកំពុងតែរង់ចាំស្តាប់លិទ្ធផល ដែលពួកគេឮហើយអត់នឹងស្រែកសប្បាយចិត្តមិនបាន។

យ៉េ!!!*សម្លេងស្រែករបស់គ្រួសារគីម និង គ្រួសារចន។
ភឹប!  

   «អបអរសាទយុនហ្គីហ្យុង!»ជុងហ្គុក

   «ហេមៗ! យើងនៅទីនេះ ហ្នឹងប្អូនយើងទេវ៉ើយ»យុនហ្គីកើតការហួសចិត្តជាខ្លាំង ក្រោយឃើញការបន្លំរបស់ជុងហ្គុកបែបនេះ កុំស្មានថាគេមិនដឹង ចេញតែក្បាលដំបូងមកក៏គេដឹងបាត់ទៅហើយថាជុងហ្គុកចង់ឱបថេហ្យុង តែយកការអបអរនាយមកធ្វើជាលេស។

   «Aww ថេហ្យុងទេហ៎!»ជុងហ្គុកប្រលែងថេហ្យុងពីការឱបវិញ ដោយធ្វើជានិយាយបន្លំមិនដឹងរឿង ទាំងដែលអម្បាញមិញនេះគេមានចេទនាធ្វើបែបនេះពិតមែន។

«ឯងនេះបន្លំច្បាស់ណាស់»យុនហ្គីដើរទៅជិតជុងហ្គុកបន្តិច រួចឱបទៅក្បែរត្រចៀកគេខ្សឺកដាក់តិចៗ។

«អ្នកណាទៅដឹងទៅបង បើសប្បាយចិត្តពេក»ជុងហ្គុក

«យើងថាមិនមែនមកពីឯងសប្បាយចិត្តពេកទេ គឺមកពីឯងជ្រួលជ្រើមប៉ះប្អូនយើងពេក»មិននិយាយតែមាត់ តែយុនហ្គីក៏បញ្ចេញកាយវិការដោយយកដៃខ្លួន លូកទៅក្តិចចង្កេះជុងហ្គុកបន្តិចទៀត។

«អួយ!»សម្លែងសម្រែករបស់ជុងហ្គុកបានធ្វើឲឮទៅដល់អ្នករាល់គ្នាដែលនៅទីនោះ បែរមកមើលមុខគេគ្រប់ៗគ្នា។ តាមពិតទៅយុនហ្គីក្តិចគេតែបន្តិចទេ សឹងតែថាមិនបានឈឺប្រៀបទៅនឹងស្រមោចខាំផង តែមនុស្សនេះចង់បានattentionពីថេហ្យុង ទើបប្រឹងយ៉ាងនេះហ៎។

«ជុងហ្គុក! មានរឿងអីហ្នឹងកូន?»អ្នកស្រីចនសួរទៅកាន់ជុងហ្គុក ហើយអ្នករាល់គ្នានៅទីនោះក៏សម្លឹងទៅកាន់ជុងហ្គុក និង យុនហ្គីដូចគ្នា ព្រោះពួកគេនៅជិតគ្នា ហើយយុនហ្គីក៏មិនទាន់នឹងបានដកដៃចេញពីចង្កេះជុងហ្គុកនៅឡើយទេ។

«ម៉ាក់...!! អូនថេយ៌...!មើលបងយុនក្តិចហ្គុកហ្គីហ៎»ការសម្តែងឈុតឆាកកម្សត់ចាប់ផ្តើមបើកភ្លាម ក្រោយឮម្តាយខ្លួនសួរបែបនេះ។ ជុងហ្គុកហៅសព្វនាមម្តាយរបស់ខ្លួនទាំងពេបមាត់ពេបកមិនដាច់ រួចក៏បែរទៅនិយាយជាមួយថេហ្យុង ថែបទាំងដើរទៅឱបថេហ្យុងជាប់ទៀត ធ្វើដូចកម្សត់ណាស់ណាអញ្ចឹង។

«កូនយុនហេតុអីក្តិចប្អូន/បងយុនហេតុអីក៏ក្តិចបងជុង»សម្លេងណាំជីន និង ថេហ្យុងក៏បានបន្លឺឡើងសួរទៅកាន់យុនហ្គី។

«គឺកូន...»យុនហ្គី

«បើកូនមិនខុសទេ កុំខ្លាចនឹងរកភាពយុត្តិធម៌ឲខ្លួនឯងអី»ណាំជុន

«កូនសុំទោសប៉ា! អម្បាបាញមិញនេះកូនលេងជាមួយជុងហ្គុកជ្រុលដៃបន្តិច ទើបមានរឿងបែបបនេះ កូនគ្មានចេទនាទេប៉ា»យុនហ្គី

«អត់ទេ! អម្បាញមិញនេះបងមានចេទនាច្បាស់ណាស់ បងដើរមក ហើយក៏ក្តិចខ្ងុំ»ជុងហ្គុក

«នោះក៏មកពីឯងខូច»យុនហ្គី

«ត្រង់ណាដែលថាខ្ងុំខូច បងនិយាយកុហក»ជុងហ្គុក

«ជុងហ្គុក និយាយអីបែបហ្នឹ....»យុនហ្គីមិនទាន់បាននិយាយចប់ផង ស៊ុកជីនក៏និយាយកាត់។

«កូនឆាប់សុំទោសជុងហ្គុកទៅ»ស៊ុកជីន

«តែប៉ាតូចវាមិនមែនដូចដែលជុងហ្គុកនិយាយទេ ប៉ាតូចសាកគិតមើលទៅមិនដែលនៅសុខៗកូនទៅក្ដិចជុងហ្គុកអត់មូលហេតុទេ»យុនហ្គី

«ទោះកូនមានមូលហេតុក៏ដោយ ក៏កូនមិនត្រូវក្តិចប្អូនបែបនេះដែរ និយាយពន្យល់ហេតុផលប្អូនមួយៗទៅមិនកើតទេឬយ៉ាងមិច? Appa អត់និយាយច្រើនទេឆាប់សុំទោសប្អូនទៅ»ស៊ុកជីន

«មិនអីទេជីន គេជាមិត្តភក្តិនឹងគ្នា ចឹងវាតែងតែមានការប៉ះទង្កិចគ្នាខ្លះចឹងហើយ»អ្នកស្រីចន

«តែខ្ងុំមិនចង់ឲយុនហ្គីគេធ្វើបែបនេះទេ»ស៊ុកជីន

«ឥឡូវសុំទោសគ្នាទៅវិញទៅមកទៅ ព្រោះខ្ងុំស្គាល់យុនហ្គី ហើយខ្ងុំក៏ដឹងចរិតជុងហ្គុកច្បាស់ដែរ ថាគេជាមនុស្សយ៉ាងមិច»លោកចន

«បងសុំទោស»យុនហ្គី

«ខ្ងុំសុំទោស»ជុងហ្គុក

«ឃើញទេចប់បាត់ហើយ គ្រាន់តែបុិននឹងសោះកូនៗអស់នេះ»លោកចន

«ថេហ្យុង...»ជុងហ្គុកនិយាយបង្អូសហៅថេហ្យុង ទាំងពេបមាត់ធ្វើទឹកមុខកម្សត់មិនលែង ហើយដៃក៏មិនដក នៅតែឱបថេហ្យុងជាប់ដដែល គិតទៅចំណេញបុិនណាស់ យុនហ្គីគេធ្វើបែបនេះដាក់តែ ១០ ២០ ដងទៀត ដឹងតែគ្រប់ទឹកហើយ។

«មានរឿងអីមែនទេបង?»ថេហ្យុង

«បងឈឺ»ការក្តិចតែបន្តិចក៏ជាល្បិចអាចឲជុងហ្គុកយកមកធ្វើជាលេស ដើម្បីបានឱបថេហ្យុងបានដែរ។

«បងលែងខ្ងុំសិនទៅ»ថេហ្យុង

«អត់ទេ! បើលែងប្រាកដជាឈឺដាច់ខ្យល់ស្លាប់មិនខាន»ជុងហ្គុក

«ជុងហ្គុកហា៎ នេះឈឺដោយសារក្តិច មិនមែនដោយសារតែដង្កូវកំពុងតែចាក់ពោះវៀនឯងចួច ចួចទេ ចឹងហើយឯងកុំកេងចំណេញលើប្អូនយើងពេក»យុនហ្គីដើរឃ្លាតឆ្ងាយពីម៉ាក់ប៉ាខ្លួនមកកាន់ជុងហ្គុកនិងថេហ្យុងទាំងមិនភ្លេចនិយាយឌឺដងដាក់ជុងហ្គុក។

«បងកុំចេះ! នេះក៏ដោយសារតែបង»ជុងហ្គុក

«ចឹងឯងមកឱបបងវិញមក កុំឱបថេហ្យុង ប្អូនបងមិនបានធ្វើអីឯងទេ»យុនហ្គី

«តែថេហ្យុងជាអ្នកមើលថែ មែនអត់អូនថេយ៌?»ជុងហ្គុក

«អត់មែនទេ! ហើយបងលែងខ្ងុំ បើបងចង់បាត់ឈឺ»ថេហ្យុងចាប់ផ្តើមទាញដៃជុងហ្គុកចេះពីចង្កេះខ្លួន តែនៅតែគ្មានប្រសិទ្ធភាព ជុងហ្គុកនេះដៃស្អិតណាស់ដូចបិទកាវចឹងបេះមិនចេញទាល់តែសោះ។

«ទេបើបងលែងថេយ៌បងមានតែឈឺថែម ថេយ៌ដឹងទេថាវាឈឺ ឈឺត្រង់នេះ ត្រង់បេះដូងមួយនេះ ឈឺខ្លាំងណាស់ជិតស្លាប់ទៅហើយ»ជុងហ្គុក

«ដោះបើចោលទៅបងលែងឈឺហើយ»ថេហ្យុង

«ដោះមិនកើតទេ ព្រោះបងមិនអាចរស់បានបើខ្វះបេះដូង ហើយបេះដូងក៏មិនអាចដំណើរការបានបើខ្វះអូនថេយ៌»ជុងហ្គុក

«ចឹងបងអន់ខ្លាំងណាស់ គ្រាន់តែបេះដូងខ្លួនឯងមួយសោះក៏មើលថែមិនកើត បែរជាត្រូវការយកគេដើម្បីមកដំណើរការទៅវិញ»ថេហ្យុង

«ល្អថេហ្យុង! ប្អូនបងគឺត្រូវតែចឹង! ផាច់* លែងដៃទៅសម្លាញ់ បុិនហ្នឹងហើយឈឺមិនទាន់ជ្រៀបទៀតមែនទេ?»យុនហ្គីទះលើដៃជុងហ្គុកមួយដៃបំណងឲគេដកដៃចេញ។

«...»ជុងហ្គុកស្ងាត់មាត់មើលទៅបងប្អូនទាំងពីរនាក់ឆ្លាស់គ្នារួចក៏ដកដៃចេញទាំងមិនចង់។

«ថេយ៌ទៅអង្គុយជិតប៉ាតូចហើយ ហើយបងនៅឈរឈឺបន្តទៀតចុះ»ថេហ្យុងថារួចក៏ដើរចេញពីជុងហ្គុក និង យុនហ្គី។

«មិនសុីបាយក៏ឆ្អែតដែរ ជុងហ្គុកហ្អើយ!»មិនរញ៉េរញ៉ៃច្រើន យុនហ្គីដាក់មួយប្រយោគទៅជុងហ្គុម ហើយក៏ដើរទៅអង្គុយជាមួយថេហ្យុង។

«ខិ! ខិ!»ក្រោយបងប្អូនគ្រួសារត្រកូនគីមទាំងពីរដើរចេញបានបន្តិច ជុងហ្គុកក៏ចាប់ផ្តើមក្អកតិចៗ លាយជាមួយនិងការហូរឈាមតាមត្រមុះនឹងមាត់ផ្សើមៗអមគ្នា។

«មិចក៏ឈាម??»ជុងហ្គុកសួរខ្លួនឯងរួចក៏យកកូនកន្សែងតូចមួយក្នុងហោប៉ៅខ្លួន ដើម្បីសម្អាតឈាមរួចក៏ដើរទៅអង្គុយជាមួយគេឯងវិញ ដោយសម្រេចចិត្តមិនប្រាប់អ្នកណាទាំងអស់។

ប្រហែលជាមួយសម្ទុះក្រោយមកការប្រកាសក៏បានកៀកមកក្បែរឈ្មោះរបស់ជុងហ្គុក ហើយជុងហ្គុកឯនេះវិញគឺនៅមិនស្ងៀមទេ គេក្រោកឈរដើរមកខាងមុខបង់ទៅវិញទៅមកមិនឈប់សោះតែម្តង។

«ចន ជេសាង លេខតុ ៤៤៤ ទទួលបាននិទ្ទេស ល្អបង្គួរ»

«ចន ជេអ៊ុន លេខតុ ៤៤៥ ទទួលបាននិទ្ទេស មធ្យម»

«ចន ជុងហ្គុក លេខតុ ៤៤៦ ទទួលបាននិទ្ទេស ល្អ»

«Yeah!! Finally I got it»ភាពសប្បាយរីករាយរបស់គ្រួសារទាំងពីរក៏បានកើតឡើង ក្រោយស្តាប់ឮការប្រកាសរួចហើយ។
ភឹម!

«អបអរសាទប្អូនមិត្ត!»យុនហ្គីពេលដែលឮការប្រកាសហើយដែរ ក៏ររត់ទៅឱបជុងហ្គុក ព្រោះតែនាយដឹងច្បាស់ហើយថាបើប្រហែសប្រាកដណាស់ ជុងហ្គុកគេនឹងកេងចំណេញលើប្អូននាយទៀតមិនខានទេ ចឹងហើយត្រូវតែដើរមុនមួយក្រឡា។

«*ហុឹមអញ! នេះបានហៅថាឧបសគ្គពិតៗមិនប្រឌិតទេ*»ជុងហ្គុកគេក៏មិនធ្វើអ្វីច្រើនដែរ ត្រឹមគិតនៅក្នុងចិត្តទាំងទឹកមុខមើលមិនចង់យល់ នេះគេពិតជាហត់នឹងយុនហ្គីពិតមែន ឧបសគ្គជាងថាងចេងទៅចម្លងធម៌ទៀត ដោយឃើញបែបនេះហើយជុងហ្គុកក៏លើកដៃទៅឱបយុនហ្គីវិញតែម្តងទៅ ខ្ចិលរករឿងឈ្លោះទៀតណាស់។


@SREYNUCH_VENG

Continue Reading

You'll Also Like

50.7K 4.6K 125
Admin ဆီက ခွင့်ပြုချက်မရသေးပါဘူး free တင်တဲ့ အတိုင်း တင်ပေးပါ့မယ် admin တွေ လာပြောရင် ဖျက်ပေးပါမယ်။ Start date -21•4•2024(Sunday) End date-
84.6K 1.8K 25
Alissa was sent away after being framed by her mother and twin sister. But when she gets arrested for the 4th time that week her family is called. Sh...
17.1K 3K 17
Story by cutegir2002 >>> "Dear Dairy, I saw him today, he is charming. Smiling with his friends, he is standing under my room's window. As his friend...