កម្មសិទ្ធិ មីន យ៉ុនហ្គី (Comp...

By horng1993

35.1K 2.9K 121

« ទោះបីអូនក្លាយជាអ្វីក៏អូននៅតែជាកម្មសិទ្ធិរបស់បង! » មីន យ៉ុនហ្គី Min Yoongi X park Jimin YG top JM btt ✍️ wri... More

Episode 1: ចាប់ពីថ្ងៃនេះទៅគេជាមនុស្សរបស់ខ្ញុំ!
Episode 2: មនុស្សរបស់យើង!
Episode 3:ទាល់តែមានការព្រមព្រៀងទើបយើងហែកកេស!
Episode 4:គ្រប់យ៉ាងទាល់តែមានការសាកល្បង!🔞
Episode 5:បបូរមាត់គួរឱ្យចង់បឺត!
Episode 6: ផាក ជីមីន នាមត្រកូលថ្មីគឺ មីន!
Episode 7:មោះ ទៅលួងក្នុងបន្ទប់ពីរនាក់!
Episode 8:ធ្វើអូនសិនទើបយើងទៅធ្វើការតាមក្រោយ!
Episode 9
Episode10: បងស្រឡាញ់អូនខ្លាំងណាស់!
Episode 11:ធ្លាក់ចូលក្នុងបេះដូងបង ជុប៎!
Episode 12: ភរិយារបស់ខ្ញុំ!!!
Episode 13: មីន ជីយ៉ុន!
Episode 14:អូនជាកម្មសិទ្ធិរបស់បងតែម្នាក់គត់!
Episode 15:ខ្ញុំនឹងលែងលះលោកឯង...
Episode 16:បងស្រឡាញ់អូនព្រោះអូនជាមនុស្សដែលបងស្រឡាញ់!
Episode 17: ទោះបីអូនក្លាយជាអ្វីក៏អូននៅតែជាកម្មសិទ្ធិរបស់បង!
Episode 18:នាងត្រឹមជាកាកសំណល់...
Episode 19:បើនាងមិនចង់សល់តែឆ្អឹងត្រឡប់ទៅវិញទេ នៅឱ្យឆ្ងាយពីគ្រួសាររបស់ខ្ញុំ!
Episode 20:ជើងស្រឡូនស្អាតបែបនេះគួរតែលើកឱ្យបានខ្ពស់មិនត្រូវកប់ក្នុងពូកទេ!❤️‍🔥
Episode 21:ខ្ញុំភ្លេចទៅហើយថាខ្ញុំមានម្ដាយនឹងគេដែរ...
Episode 22:អូនខ្លាចណាស់បង...
Episode 23:ព្រោះអូនជាកូនក្មេងរបស់បង!
Episode 24:បងស្រឡាញ់អូនណាស់ គីម ថេហ្យុង!
Episode 25:ស្រែកឡើងឮដល់កាទប់អូនហ៎!
Episode 26: បងអូនឈឺណាស់បង!
Episode 27: បងនិយាយម្នាក់ឯងហត់ណាស់....
Episode 28:ហេតុអ្វីបងមិនជួយកូនរបស់ពួកយើង?
Episode 29: លួងអូន!
Episode 30:អូនជាជីមីនរបស់បងនោះអី!
Episode 31:បងកំពុងក្បត់អូនមែនទេ?
Episode 32:ពួកយើងនិងកាន់ដៃគ្នាឆ្លងឧបសគ្គមួយនេះ!
Episode 34: ចាស់តែអាយុទេ
Episode35:ទុកឱ្យពូវីនថើប!
Episode 36:
Episode 37:
about me:
Episode 38:
បើកកក់រឿង:
Episode 39:
Episode 40
Episode 41
Episode 42
Episode 43:
Episode 44
Episode 45
Episode 46
Episode 47
Episode 48
Episode 49
Episode 50
The end 🩷
For you readers 🩷

Episode 33: ងប់នឹងប្រុសទាំងឪទាំងកូន!

619 59 2
By horng1993

ដឹងទេ? មុននឹងស្គាល់ ជីមីន កាលនោះគេធ្លាប់ប្រឡូកក្នុងសង្គមងងឹត ព្រោះដើម្បីសងសឹក គេជាបងធំនៃក្រុមអ្នកលេងមួយដែលជួញដូរគ្រប់យ៉ាងមិនថា គ្រឿងញៀន មនុស្ស... ។ ត្បិតថាគេជាអ្នកគ្រប់គ្រងក្រុមហ៊ុនបន្តពីឪពុកគេក៏ពិតមែនតែនោះគ្រាន់តែជារបាំងមុខរបស់គេតែប៉ុណ្ណោះ ។ យ៉ុនហ្គី ប្រឡូកក្នុងសង្គមងងឹតត្រឹមតែ២ឆ្នាំប៉ុណ្ណោះ ប៉ុន្តែគេសម្លាប់មនុស្សរាប់សិបនាក់ សម្លាប់មនុស្សរាល់ថ្ងៃ ជក់បារី លេងល្បែង ហើយគេក៏ពូកែខាងធ្វើជំនួញរកស៊ីផងដែរ ទាំងខាងស្របច្បាប់និងខុសច្បាប់ ។ ប៉ុន្តែថ្ងៃមួយគេបានធ្វើជំនួញជាមួយលោកផាក ហើយក៏ជាថ្ងៃដំបូងដែលគេបាន ជួបជាមួយជីមីន លើកដំបូងផងដែរ ។ គ្រាន់តែឃើញមុខក្មេងអាយុ១៥ឆ្នាំម្នាក់ នោះបេះដូងគេស្រាប់តែលោតញាប់ខុសធម្មតា សំឡេងសើច ស្នាមញញឹមរបស់ក្មេងម្នាក់នោះដក់ជាប់ក្នុងខួរក្បាលគេមិនរលុបទាល់តែសោះ ។

« ចៅហ្វាយអង្គុយមើលរូបថតកូនលោកផាករាល់ថ្ងៃបែបនេះ តិចលួចស្រឡាញ់កូនគេទៅ? » វីន សួរទៅ យ៉ុនហ្គី បែបលេងសើចតែបន្លំមែនព្រោះតាំងពីជួបលើកដំបូង យ៉ុនហ្គី ក៏ឱ្យគេស៊ើបពី ជីមីន ខ្ទេចខ្ទីគ្មានសល់តាំងពីចំណូលចិត្តរបស់ ជីមីន ទៀតផង ។

« មិនដឹងទេ! យើងគ្រាន់តែចង់ឃើញមុខ ឮសំឡេងរបស់គេ សំឡេងសើចរបស់គេពីរោះណាស់ អាវីន! »

« ខ្ញុំថាចៅហ្វាយ ឈ្លក់វង្វេង ងប់ងល់នឹងកូនលោកផាកខ្លាំងឡើងហើយ »

« វាជាស្នេហាឬអត់? » យ៉ុនហ្គី ងាកមុខទៅសួរកូនចៅ ព្រោះគេមិនធ្លាប់បែបនេះទេទោះធ្លាប់មានសង្សារតែគេមិនមានអារម្មណ៍វិសេសវិសាលចំពោះនាងដូចមានលើ ជីមីន ទេ ។

« ខ្ញុំម៉េចនឹងដឹងទៅចៅហ្វាយ បើអាវីននេះមិនដែលមានស្នេហាផងនឹង? តែវាប្រហែលទេដឹងព្រោះបេះដូងចៅហ្វាយលោតញាប់ពេលឃើញគេ ចង់ជួប ចង់ក្បែរគេបែបនេះនោះ »

« ហឹម... »

« តែចៅហ្វាយគិតថាគេមានចិត្តលើចៅហ្វាយទេបើដឹងពីគ្រប់យ៉ាងនៃចៅហ្វាយនោះ? » វីន ចង់សំដៅដល់ការងាររបស់ យ៉ុនហ្គី ព្រោះនាយមិនមែនធ្វើតែខាងស្របច្បាប់នោះទេ ។ យ៉ុនហ្គី នៅពេលនេះប្រៀបដូចជាក្មេងពាលម្នាក់យ៉ាងចឹង គេជក់បារីផង លេងស្រីទៀតនោះតើ ជីមីន ទទួលយកទេបើគេដឹង?

« មែនហើយ!យើងក៏គួរតែបោះបង់ ព្រោះលោកប៉ាក៏មិនពេញចិត្តការងារទាំងអស់នេះដែរ » ប៉ារបស់គេបាត់បង់ជីវិតព្រោះតែគាត់មិនចូលចិត្តការងារខុសច្បាប់ទើបបន្លំខ្លួនចូលមករស់នៅជាមួយអ្នកស្រីរ៉ាស៊ី ហើយក៏ត្រូវស្លាប់បាត់បង់ជីវិតទៅព្រោះអ្នកស្រីរ៉ាស៊ីសម្លាប់ក្រោយដឹងពីសមាសភាពពិតរបស់គាត់ ។ គេក៏ពេញចិត្តប៉ុន្មានដែរ ក៏ប៉ុន្តែគ្រប់យ៉ាងព្រោះដើម្បីតែអំណាច ប្រឡូកក្នុងសង្គមងងឹតជាបងធំ ជាមេម៉ាហ្វៀ ប៉ុន្តែគ្មាននរណាស្គាល់ច្បាស់ពីមុខមាត់អត្តសញ្ញាណពិតរបស់នាយនោះឡើយ ។

តាំងពីថ្ងៃនោះមកគេក៏លែងប្រឡូកជាមួយសង្គមងងឹត លាលែងដំណែងជាមេម៉ាហ្វៀ រស់នៅធ្វើមនុស្សធម្មតាប៉ុន្តែមិនមាននរណាយល់ព្រមទេ ។ គ្រប់គ្នាមិនជ្រើសរើសមេម៉ាហ្វៀថ្មីនោះទេ បើសិននាយប្ដូរចិត្តត្រឡប់មកវិញគ្រប់គ្នាក៏នៅតែទទួលស្វាគមន៍នាយជានិច្ច ។ ហើយប្រាកដណាស់ថ្ងៃមួយគេនឹងវិលត្រឡប់ទៅប្រឡូកក្នុងសង្គមងងឹតម្ដងទៀតជាក់ជាមិនខាន ។

ព្រោះថាអ្នកស្រីរ៉ាស៊ីនិងមិនដោះលែងគ្រួសារតូចរបស់គេនោះទេ ហើយបើដល់ពេលគេនឹងបកអាក្រាត សើរើអាថ៍កំបាំងគ្រប់យ៉ាងចេញមកឱ្យអស់ ព្រោះវាជាឈ្នាន់មួយដែលអាចចងអ្នកស្រីរ៉ាស៊ីបានដោយងាយ ។

___

មួយរយៈក្រោយមកនេះ យ៉ុនហ្គី ឧស្សាហ៍ វិលមុខ និងកម្ដៅខ្លួនខុសធម្មតា ប៉ុន្តែគេមិនបានទៅមន្ទីរពេទ្យពិនិត្យទេព្រោះគ្រាន់តែសម្រាកគេក៏បានធូរ ។ ហើយណាមួយប្រហែលមកពីមួយរយៈនេះគេធ្វើការងារច្រើនពេកហើយមេឃក៏ក្ដៅខ្លាំងរហូតធ្វើឱ្យគេឈាមច្រមុះញឹកញាប់ តែក៏មិនសូវជាបារម្ភព្រោះគេក៏ធ្លាប់ហូរឈាមច្រមុះដែលកាលពីមុនដោយសារអាកាសធាតុក្ដៅ ។

រាល់ថ្ងៃចុងសប្តាហ៍ យ៉ុនហ្គី នាំ ជីមីននិងកូនមកដើរលេងខាងក្រៅហើយថ្ងៃនេះ មុននឹងដើរលេងពួកគេក៏បាននាំគ្នាមកវិឡាផាកផងដែរ ។ ពួកគេធ្វើខ្លួនធម្មតាសាមញ្ញៗ ព្រោះនេះជាតម្រូវការរបស់រាងតូច ជីមីន នោះឯង ។ អ្វីដែលពិសេសវិឡាផាកថ្ងៃនេះក៏ដូចជាមានភ្ញៀវផងដែរ នោះគឺជាបងជីដូនមួយរបស់ ជីមីន ។

« បងប្រុសកាងអ៊ូ? »

« ជីមីន? មកដល់ហើយ បងនឹកឯងណាស់ » កាងអ៊ូ ប្រុងនឹងចូលទៅឱប ជីមីន តែជីយ៉ុនរត់មកឃាំង ។

« កុំឱបម៉ាម៉ាអូន! » ជីយ៉ុន ឈរត្រដាងដៃខាងមុខ ជីមីន សម្លក់ កាងអ៊ូថ្លែ ។

« ម៉េចក៏ធ្វើបែបនេះ? ឆាប់សុំទោសអ៊ំទៅកូន! »

« ទេ! » ជីយ៉ុន ប្រកែកហើយដើរចេញមករក យ៉ុនហ្គី ដែលឈរក្រោយ ជីមីន វិញ មិនប្រាប់ក៏ដឹងថាងរដែរ ប៉ុន្តែជីមីនជ្រើសរើសមិនខ្វល់ ។

« មោះៗ នាំគ្នាចូលមកខាងក្នុងមក » អ្នកស្រីផាក បន្លឺឡើង ។

« តោះ ខ្ញុំខាននិយាយជាមួយបងយូរហើយ ពិតជានឹកណាស់ » ជីមីន ក៏ដើរចូលទៅក្នុងជាមួយកាងអ៊ូ ដោយមិនចាប់អារម្មណ៍ពី យ៉ុនហ្គី និងកូនសូម្បីតែបន្តិច ។

« ដេតឌី ម៉ាម៉ា ឈប់ស្រឡាញ់កូនហើយមែនទេ? ហ្ហឹកៗ » ជីយ៉ុន សួរទៅឪពុកទាំងពេបមាត់យំ គេអន់ចិត្តដែល ជីមីន មិនខ្វល់ពីគេបែបនេះ ។

« មិនមែនចឹងទេកូន! ម៉ាម៉ា គ្រាន់តែនឹកបងប្រុសដែលខានជួបគ្នាយូរប៉ុណ្ណោះ កុំយំ! កូនប្រុសគេមិនយំទេ » យ៉ុនហ្គី បន្ទន់ជង្គង់ចុះបន្តិចលួងលោមកូនប្រុសរបស់ខ្លួនកុំឱ្យអន់ចិត្ត តែគេក៏មានអារម្មណ៍ថាអន់ចិត្តនឹងរាងតូចដែរ ប៉ុន្តែមិនបញ្ចេញខ្លាចមានរឿងឈ្លោះទាស់ទែងគ្នា ។

« ពិតមែនឬដេតឌី? »

« មែនហើយកូន ម៉ាម៉ាស្រឡាញ់កូនណាស់ដេតឌីក៏ដូចគ្នាដែរ សឺតៗ! » យ៉ុនហ្គី ងក់ក្បាលតិចៗ ហើយថើបថ្ពាល់កូនទាំងសងខាង ។

« ហិហិ » ជីយ៉ុន សើចកក្អឹកទាំងអៀនពេលដេតឌីរបស់គេថើបថ្ពាល់ទាំងសងខាងរបស់គេ ។

« យ៉ា! ម៉េចក៏បងមិននាំកូនចូលក្នុង? ចង់ឱ្យកូនឃ្លានស្លាប់មែនទេ យ៉ុន? » សំឡេងកាចឆ្នាស់របស់ ជីមីន បន្លឺឡើងពីក្រោយខ្នងឪពុកកូនទាំងពីរ ។ គេចូលទៅរៀបចំម្ហូបអាហាររួចយូរហើយ ពីរនាក់ឪពុកកូននេះនៅឈរថើបគ្នានៅនឹង ។

« បងប្រុងនឹងចូលទៅហើយតើក្មេងឆ្នាស់នេះ » យ៉ុនហ្គី និយាយទាំងគ្រវីក្បាលហួសចិត្ត ឆ្នាស់ឆ្នើមសម្បើមណាស់ ។

« តោះ! » ទាំងបីនាក់ក៏បណ្ដើរគ្នាចូលទៅខាងក្នុង ហើយក៏ចាប់ផ្ដើមស្រស់ស្រូបអាហារជាមួយគ្នា ។ យ៉ុនហ្គី មិនសូវបានញ៉ាំទេព្រោះរវល់តែសម្លក់សម្លឹងគ្នាជាមួយកាងអ៊ូ ។ នាយម្នាក់នេះមិនប្រាប់ក៏ដឹងថាគិតអីលើ ជីមីន ដែរ កែវភ្នែកដែលសំឡឹងទៅរាងតូចគឺដូចដែលគេមើលទៅរាងតូចដែរ នោះប្រាកដណាស់ថាអាម្នាក់នេះចង់បាន ជីមីន ។

___

ក្រោយញ៉ាំរួច យ៉ុនហ្គី ក៏នាំប្រពន្ធកូនទៅបន្តទៀតព្រោះមិនចង់ឱ្យរាងតូចនៅក្បែរនិយាយជាមួយនាយកាងអ៊ូនោះទេ ។ ចេញពីវិឡាផាកពួកគេក៏នាំគ្នាមកដើរលេង នាំជីយ៉ុនទៅលេងសួនកម្សាន្តហើយទើបដើរទិញរបស់បន្ថែម ។ ជីមីន ទោះប្ដីជាមហាសេដ្ឋីប៉ុន្តែគេមិនខ្ជះខ្ជាយទេព្រោះគេមានគ្រប់យ៉ាងហើយ គេផ្ដោតលើរបស់កូននិងរាងក្រាស់ជាង ជាពិសេសគ្រឿងថែសម្រស់របស់ ជីយ៉ុន តែម្ដង ។ ទិញរួចរាល់ក៏ឱ្យបុគ្គលិកជញ្ជូនទៅដាក់ឡាន យ៉ុនហ្គី ក៏នាំប្រពន្ធកូនទៅធ្វើខ្លួនម្ដង ។

« សូមស្វាគមន៍លោកមីន »

« ជួយរៀបចំខ្លួនឱ្យពួកគេផង សម្រាប់កម្មវិធីមង្គលការ! »

« ចាសបាន សូមអញ្ជើញអ្នកប្រុសទាំងពីរ! »

« មង្គលការអ្នកណាគេ? បងអត់ប្រាប់អូនផង? » ជីមីន

« អ្នករួមហ៊ុនជាមួយបង ឆាប់ទៅតែងខ្លួនទៅបងចង់ឃើញអូនស្រស់ស្អាតដាច់គេនៅយប់នេះ » យ៉ុនហ្គី

« ក៏បាន! » ជីមីន ក៏ដើរតាមបុគ្គលិកចូលទៅខាងក្នុងដើម្បីរៀបចំខ្លួនតាម យ៉ុនហ្គី ប្រាប់ ។ ទម្រាំតែរួចរាល់ក៏ដល់ម៉ោងកម្មវិធីចាប់ផ្ដើមបាត់ទៅហើយ
ដូច្នេះក្រោយរៀបចំខ្លួនរួចពួកគេក៏ចេញដំណើរទៅកាន់សណ្ឋាគារ ។

ចូលមកដល់ក្នុងទើបដឹងថានេះមិនមែនជាមង្គលការអ្នកធម្មតាទេព្រោះពិធីធ្វើឡើងនៅសណ្ឋាគារដ៏ធំនិងប្រណិតលំដាប់ផ្កាយប្រាំដែលលេចរូបរាងឡើងនៅចំកណ្តាលទីក្រុងសេអ៊ូលតែម្ដង ថែមទាំងមានក្រាលកម្រាលព្រំក្រហមសម្រាប់ភ្ញៀវទៀតផង ។ អ្នកកាសែតគ្រប់រូបប្រញាប់បង្វែរទិសដៅមករកភ្ញៀវកិត្តិយសដែល ឈរលើកម្រាលព្រំពណ៌ក្រហមនោះហើយគ្មានអ្នកណាឆ្ងាយក្រៅពី មីន យ៉ុនហ្គី នោះទេ ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺនាយមិនបានមកម្នាក់ឯងដូចពីមុននោះទេសារនេះនាយ បណ្ដើរភរិយាដ៏ស្រស់ស្អាតនិងកូនប្រុសបណ្តូលចិត្តមកជាមួយផងដែរ ។

ដៃមាំម្ខាងស៊កចូលក្នុងហោប៉ៅខោចំណែកម្ខាងទៀតឱបចង្កេះភរិយា ជីមីន ឈរកៀកនឹងស្វាមីដៃម្ខាងកាន់ដៃកូនប្រុសជាប់ ។ ជីយ៉ុន នៅថ្ងៃនេះមិនដឹងគួរសរសើរថាស្អាតឬសង្ហារនោះទេ ដឹងត្រឹមថាគេគួរឱ្យស្រឡាញ់ខ្លាំងណាស់នៅពេលនេះ ។ ជីមីន វិញញញឹមយ៉ាងស្រស់ស្អាតដោយមិនដឹងទេថាស្វាមីដែលឱបចង្កេះគេនោះក្ដៅក្រហាយខ្លាំងប៉ុណ្ណា ។ ព្រោះអ្វីដឹងទេ? ជីមីន មិនព្រមស្លៀកពាក់សម្លៀកបំពាក់ដែលគេរើសឱ្យទេបែរជាជ្រើសរើសយកសម្លៀកបំពាក់ដែលរើសខ្លួនឯងវិញ ។ ឈុតនេះគឺបញ្ចេញចង្អូរទ្រូងកណ្តាលវាលតែម្ដង បើយ៉ាងៗនឹងប្ដីណាមិនខឹង ប្ដីណាមិនប្រច័ណ្ឌនោះ? កន្លែងសំណព្វចិត្តថ្លើមប្រមាត់បែរជាត្រូវប្រពន្ធបើកចំហឱ្យអ្នកដដែលទស្សនាបែបនេះ?

« អង្គុយសិនមកបន្តិចទៀត ជុងហ្គុកនិង ថេហ្យុង មកដល់ហើយ »

« បងមិនទាន់ប្រាប់អូនទេថាជាមង្គលការរបស់នរណា? ធំខ្លាំងណាស់ » ជីមីន សួរដេញដោលគេដោយការចង់ដឹងប៉ុន្តែនៅតែមិនទទួលបានចម្លើយ ។

« កូនស្រីរបស់ប្រធានាធិបតី នេះកូនញ៉ាំទៅ! »

« អរគុណដេតឌី! » ជីយ៉ុន ទទួលយកអាហារសម្រន់ដែលប៉ាគេយកឱ្យមកញ៉ាំ ភ្នែកសម្លឹងរំពៃរកមើលអ្នកកំលោះក្រមុំចោមគឺពូវីនសំណព្វចិត្តគេនោះឯង ។

« រកមើលអីកូន? » ជីមីន សួរឡើងពេលឃើញកូនប្រុសងាកឆ្វេងងាកស្ដាំមិនព្រមញ៉ាំអាហារ ។

« រកមើលប្រុសនុងហើយមុខនឹងនោះ! »

« យ៉ុន! ម៉េចថាឱ្យកូនបែបនេះ? » ជីមីន ទះស្មាប្ដីតិចៗ ទាំងសម្លក់តែក៏ត្រូវគាំងពេលកូនរបស់គេតប ។

« រកមើលប្រុសនុងហៃ ខ្លាចស្រីៗមុខកម្រាស់បីតឹកអស់នោះចាប់យកពូវីនអូន »

« ងប់នឹងប្រុស! »

« ដូចដេតឌីដែរនុង! » និយាយហើយងាកមុខចេញទាំងងរងក់ព្រោះរកមើលមួយថ្ងៃហើយមិនឃើញវត្តមានរបស់ វីនទាល់តែសោះ ។

« កូនចម្កួតឯងនេះ! » យ៉ុនហ្គី អស់សំណើចនឹងពាក្យសម្ដីកូនប្រុសរបស់គេជាខ្លាំង ។ ជាការពិតគេក៏ងប់នឹងប្រុសដែរ ហើយប្រុសនោះគឺ ជីមីន នឹងឯងរកឯណាទៀត ។

« ហិហិ! » ជីមីន សើចលឹបភ្នែកបាត់ហើយទើបញ៉ាំនំរបស់គេវិញ ។

« សួស្តី! » មួយសន្ទុះក្រោយ ជុងហ្គុក និងថេហ្យុង ក៏មកដល់ល្មម ។

« ពូហ្គុក ជំរាបសួរ ពូថេជំរាបសួរ » អាល្អិតងើបឈរលើតុជំរាបសួរ ពូរបស់គេ តាមពិតក៏មិនត្រូវហៅពូដែរ ព្រោះជុងហ្គុក ហៅយ៉ុនហ្គីពូ ចឹងជីយ៉ុនត្រូវហៅជុងហ្គុកបង? ប៉ុន្តែគេក្មេងយ៉ាងនេះឱ្យគេហៅតាមចិត្តរបស់គេចុះ ។

« បាទ ក្មេងឆ្លាត! »

« អង្គុយមកកម្មវិធីគេចាប់ផ្ដើមហើយ! » កម្មវិធីបានចាប់ផ្តើមហើយ លោកប្រធានាធិបតីក៏ចូលមករាក់ទាក់ យ៉ុនហ្គី ព្រោះលោកក៏មានភាគហ៊ុនក្នុងក្រុមហ៊ុនយ៉ុនហ្គីតិចតួចផងដែរ ។

« កិត្តិយសណាស់ដែល លោកមីននិងលោកចន អញ្ជើញមកចូលរួម! »

« គួរតែពួកខ្ញុំទៅវិញទេដែលនិយាយពាក្យទាំងនេះ ព្រោះលោកប្រធានាធិបតីអញ្ជើញមករាក់ទាក់ដោយផ្ទាល់បែបនេះ »

« ហាសហា មិនអីទេ អូ មែនហើយ! ភ្លេចណែនាំឱ្យស្គាល់នេះ ហ្វុងអ៉ី កូនស្រីពៅរបស់ខ្ញុំ បន្តិចទៀតនឹងបានរួមការងារជាមួយគ្នាហើយ »

« សួស្តីចាស លោកមីន លោកចន! »

« បាទ សួស្ដី! នេះភរិយានិងកូនប្រុសរបស់ខ្ញុំ » មិនឱ្យខកបំណងរបស់រាងតូចឡើង យ៉ុនហ្គី ណែនាំភរិយាទៅលោកប្រធានាធិបតីនិងកូនស្រីវិញទាំងញញឹម កុំគិតថាគេមិនដឹងថាពួកគាត់មានគំនិតអ្វីឱ្យសោះ ។

ឮបែបនេះស្រីស្រស់ចាកចេញយ៉ាងលឿនតែម្ដង ព្រោះនាងបាក់មុខខ្លាំងណាស់ ខំមករាក់ទាក់ស្មានតែនៅទំនេរ តាមពិតមានប្រពន្ធទៅហើយអ្វីដែលសំខាន់ប្រពន្ធជាប្រុសថែមទៀត ។ លោកប្រធានាធិបតីក៏រាងបាក់មុខដែរ ព្រោះគោលបំណងចង់ណែនាំកូនស្រីឱ្យ យ៉ុនហ្គី នឹងឯង ។

« សុំទោសជំនួសនាងផង សូមអញ្ជើញតាមសប្បាយចុះកុំក្រែងចិត្តអី លាសិនហើយ! »

« បាទ »

« មិនប្រាប់ក៏ដឹងថាចង់លើកកូនស្រីឱ្យបងដែរ! » ជីមីន បន្លឺឡើងក្រោយគាត់ចេញទៅបាត់ ។

« បងអត់ចាប់អារម្មណ៍ផង អារម្មណ៍បងនៅតែជាមួយប្រពន្ធកូនរបស់បង » យ៉ុនហ្គី និយាយហីៗ ព្រោះគេមិនខ្វល់ពិតមែន ហ្វុងអ៉ី ស្អាតណាស់មុននេះប៉ុន្តែបើឱ្យប្រៀបនឹង ជីមីន គឺជីមីនល្អលើសនាងគ្រប់យ៉ាង ។

« កូនអស់កែទៅហើយ ចង់លើកឱ្យគេ! » ជុងហ្គុក បន្លឺឡើងទាំងអស់សំណើចព្រោះគេស្គាល់នាង ។ អាងថាខ្លួនជាកូនអ្នកមានអំណាច ចរិតចេញមកដូចមានតែម្នាក់ឯង លេងខ្លួនស៊ីវីល័យ ប្រឡូកប្រឡាក់នឹងមនុស្សប្រុសប៉ុន្មាននាក់ គេដឹងទាំងអស់ព្រោះនាងចូលចិត្តទៅក្លឹបរបស់ គេ ។

បន្ទាប់ពីចប់កម្មវិធីពួកគេក៏ត្រឡប់ទៅផ្ទះរៀងខ្លួន ជុងហ្គុក និងថេហ្យុង មិនរស់នៅខុនដូរទៀតនោះទេ គេនៅភូមិគ្រឹះចនជាមួយនឹង ណាមជុន ព្រោះតែ ថេហ្យុង មានទម្ងន់ដូច្នេះ ណាមជុន មិនអនុញ្ញាតឱ្យពួកគេនៅតែពីរនាក់ទេ គាត់ឃ្លាការងារចោលអស់ដើម្បីមករស់នៅកូរ៉េមួយរយៈ ។

Continue Reading

You'll Also Like

722 80 14
ក្ដីស្រឡាញ់ដែលកើតមានរវាងCEOកំពូលផ្ដាច់ការប៉ុន្ដែថ្នាក់ថ្នមនិងយកចិត្តទុកដាក់បំផុតចំពោះលេខាជាទីស្រឡាញ់របស់គេម្នាក់នោះគឺគីម សុកជីន ជាមនុស្សតែម្នាក់គត់ដែ...
6.2K 731 36
Yoonmin Novel✨ Yoongi : Top Jimin : Btt ស្នេហាកើតចេញពីជម្លោះរវាងយ៉ុនហ្គីនឹងជីមីនជួបឈ្លោះជួបជេជួបស្អប់ មួយថ្ងៃៗអុចធូបបន់10 20ដងសុំកុំឲ្យជួបរាងៗខ្លួ...
21.1K 695 34
រឿងBL ប្រភេទចម្រុះ BTS ស្នេហា ឈឺចាប់ គុំនំ បែកបាក់ និស្ស័យ Amine bl
3.1M 257K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...