២ថ្ងៃក្រោយ~
ថ្ងៃនេះ ជីមីន អង្គុយញ៉ាំអាហារពេលព្រឹកទាំងមុខស្ងួតព្រោះ យ៉ុនហ្គី ឡើងទៅអ៊ីតាលីតាំងពីម្សិលមិញពេលព្រឹកឯណោះ ។ ជីមីន អង្គុយយំចង់មួយម៉ោងព្រោះតែចង់ទៅតាម ប៉ុន្តែ យ៉ុនហ្គី ដាច់ខាតមិនឱ្យគេទៅនោះទេ ។ រាងតូចញ៉ាំរួចក៏ទៅហាងដោយមាន វីន ជាអ្នកជូនគេទៅដោយផ្ទាល់ យ៉ុនហ្គី មិនឱ្យ វីន ទៅជាមួយខ្លួនទេទុកនាយនៅមើលថែការពាររាងតូចជំនួសខ្លួន ។
ណាមួយនៅ អ៊ីតាលី គេក៏មានអង្គរក្សម្នាក់ទៀតដែរ គេទើបតែហ្វឹកហាត់ចប់ប៉ុន្តែជាមនុស្សដែលស្ថិតក្រោមការគ្រប់គ្រងរបស់ យ៉ុនហ្គី ដោយផ្ទាល់ ព្រោះទើបតែបញ្ចូនទៅហ្វឹកហាត់បន្ថែមប្រហែលជា២ឆ្នាំមុននេះឯង ។ យ៉ុនហ្គី ជាមនុស្សដែលមិនងាយទុកចិត្តអ្នកណានោះទេហើយប្រសិនបើគេទុកចិត្តម្នាក់នោះហើយ មនុស្សម្នាក់នោះមិនដែលធ្វើឱ្យគេខកបំណងឡើយ ។
@យប់~
បន្ទាប់ពីញ៉ាំអាហាររួចក៏ឡើងមកគេងដោយឱបចានធំល្មមមួយមកជាមួយហើយក្នុងនោះសុទ្ធតែផ្លែក្រូច ។ ជីមីន អង្គុយញ៉ាំអស់ចិត្តហើយក៏ចូលគេងទាំងខ្ជិល ប៉ុន្តែគេគេងមិនលក់នោះទេទើបយកទូរស័ព្ទខលវីដេអូទៅ យ៉ុនហ្គី ។
“ អូនសម្លាញ់! នឹកណាស់ បងទើបតែមកដល់ផ្ទះមុននេះឯង ”
« មានកុហកឬអត់? »
“ អត់ទេ! បងឯណាហ៊ានកុហកអូននោះ? ”
« ឆឹស! តែថា... »
“ អូនយ៉ាងម៉េច? ឈឺត្រង់ណាឬ? ” យ៉ុនហ្គី សួរទាំងបារម្ភ ព្រោះខ្លួននៅឆ្ងាយផងបើរាងតូចឈឺពិតមែនគេនឹងត្រឡប់មកកូរ៉េឥឡូវនេះភ្លាម ។
« ពូហា៎! កាលមកវិញ? អូនអត់ចង់គេងដោយគ្មានពូឱបអូនទេ » ជីមីន និយាយទាំងពេបមាត់ រកយំ ។
“ ពីរបីថ្ងៃទៀតបងទៅវិញហើយ ក្មេងល្អបងដឹងថាអូននៅបាន ប្រាកដណាស់! ”
« នឹកបង!ចង់ថើបបង ចង់ក្ដិចដោះ ចង់ប៉ះគូទបង ហ្ហឹកៗ... » ម្ដងនេះទឹកភ្នែកស្រក់មកតែម្ដង ប៉ុន្ដែមិនបានសាងភាពគួរឱ្យអាណិតដល់ យ៉ុនហ្គី ទេគេបែរជាចង់សើចទៅវិញ ។
YOU ARE READING
កម្មសិទ្ធិ មីន យ៉ុនហ្គី |រដូវកាលទី១(Complete✅)
Romance« ទោះបីអូនក្លាយជាអ្វីក៏អូននៅតែជាកម្មសិទ្ធិរបស់បង! » មីន យ៉ុនហ្គី Min Yoongi X park Jimin YG top JM btt ✍️ write by 🌼ជុងហ្គី៚ហ័ង៚