Episode 50

443 29 0
                                    

     កន្លងផុតទៅរយៈពេលប្រហែលជិតបីម៉ោងទៅហើយគ្រូពេទ្យនៅមិនទាន់ឃើញចេញមកទៀត យ៉ុនហ្គីកាន់តែបារម្ភបន្ថែមទៀត តែបន្តិចក្រោយមកដុកទ័រដែលមានជំនាញខាងវះកាត់ក៏បានចេញមក ។
« ដុកទ័រ! »
« ការវះកាត់ទទួលបានជោគជ័យហើយ អ្នកជំងឺក៏មានសុវត្ថិភាពដែរ »
« អរគុណ! អរគុណខ្លាំងណាស់ »
« ជាតួនាទីរបស់ពួកយើងស្រាប់ហើយ លាសិនហើយ »
« បាទ អរគុណម្ដងទៀត! » ដុកទ័រងក់ក្បាលទទួលយកការអរគុណរបស់យ៉ុនហ្គីមុននឹងចាកចេញទៅ ។
« ឃើញទេ ម៉ាក់ថាប្អូននឹងមិនអី »
« បាទ » គេសប្បាយចិត្តសឹងតែស្រក់ទឹកភ្នែកទៅហើយ គេពិតជារំភើបដែលដឹងថាការវះកាត់ជោគជ័យជាពិសេសប្រពន្ធរបស់គេមានសុវត្ថិភាព ។
« កូនចង់ទៅមើលម៉ាម៉ាណាស់ »
« អាៗ! កុំទាន់ចៅរង់ចាំគ្រូពេទ្យបញ្ជូនម៉ាម៉ាចៅមកបន្ទប់សម្រាកសិនណា » អ្នកស្រីផាក
« អូខេ បាទ »
     មួយសន្ទុះក្រោយ ជីមីនក៏ត្រូវបានបញ្ជូនចេញមកដាក់នៅបន្ទប់សម្រាករបស់គេវិញ ។ ដោយមានយ៉ុនហ្គីនៅក្បែរមើលថែ ជូតខ្លួនឱ្យសព្វគ្រប់បែបយ៉ាង គេបម្រើប្រពន្ធគេគ្រប់សព្វមិនថាចំណីអាហារឬអ្វីទេគេរ៉ាប់រងធ្វើទាំងអស់ដោយមិនត្អូញត្អែ ។

     ល្ងាច៚
     នេះក៏ល្ងាចណាស់ទៅហើយជីមីននៅមិនទាន់ដឹងខ្លួននៅឡើយទេ ជីយ៉ុនក៏ត្រឡប់ទៅផ្ទះវិញជាមួយយាយតារបស់គេអស់ហើយនៅតែយ៉ុនហ្គីម្នាក់ប៉ុណ្ណោះដេលនៅមើលថែរាងតូច និងមានកូនចៅយាមកាមខាងក្រៅ ។ ហ្សេនត្រូវបានយ៉ុនហ្គីឱ្យទៅជួយការងារក្រុមហ៊ុនព្រោះខ្លាចជុងហ្គុកម្នាក់ឯងរត់មិនរួច វីននៅក្បែរមើលថែជីយ៉ុនតាមបញ្ជារបស់នាយ ។ ពីដំបូងមិនចង់ឱ្យនៅក្បែរគ្នាទេតែនាយចង់ដឹងថាវីនស្រឡាញ់កូនប្រុសគេរបៀបជាស្នេហាឬអត់? គេស្គាលវីនច្បាស់ណាស់បើមានអ្វីខុសប្រក្រតីគេនេះហើយដែលអាចមើលដឹងមុនគេ ហើយក៏ពិតមែនគេបានមើលឃើញថាវីនខុសពីមុនគ្រាន់តែមិនទាន់ហ៊ានថាប្រាកដ១០០% នោះទេ ។
« ឆាប់ដឹងខ្លួនណា បងក៏បានធ្វើម្ហូបដែលអូនចូលចិត្តមកឱ្យអូនដែរ » យ៉ុនហ្គី អង្គុយលើកៅអីក្បែរគ្រែសម្រាករបស់ជីមីនហើយនិយាយដោយសំឡេងស្រាលៗដៃមាំអង្អែលក្បាលប្រពន្ធថ្នមៗដោយក្ដីស្រឡាញ់ហូរហ៊ា ។
« តទៅបងនឹងមិនឱ្យអូនមានគ្រោះថ្នាក់នោះទេ បងនឹងការពារអូនឱ្យបានល្អជាទីបំផុត » គេស្បថនឹងខ្លួនឯងហើយថាមិនឱ្យរាងតូចមានគ្រោះថ្នាក់ទៀតនោះទេ គេមិនចង់ឃើញជីមីនគេងលើគ្រែពេទ្យបែបនេះនោះទេ គេពិបាកមើលណាស់រឹតតែមិនចូលចិត្តមន្ទីរពេទ្យតែជីមីនបែរជាចូលមន្ទីរពេទ្យញឹកញាប់ទៅវិញ ។
« ហឹម... » សំឡេងក្រហឹមខ្សាវៗបន្លឺឡើងដាស់អារម្មណ៍របស់អ្នកអង្គុយក្បែរឱ្យងាកមកមើលភ្លាមៗ ។
« មីននី? ដឹងខ្លួនហើយមែនទេ? »
« យ៉ុន? អូនស្រែកទឹក »
« ចាំបន្តិច! » យ៉ុនហ្គី ប្រញាប់ចាក់ទឹកឱ្យរាងតូចយ៉ាងលឿន ។
« អរគុណបង! »
« ឃ្លានទេ? បងធ្វើអាហារប៉ុន្មានមុខឱ្យអូនដែរ »
« ញ៉ំាជាមួយគ្នាបានទេ? » គេមិនចង់ញ៉ំាម្នាក់ឯងយូរៗទៅក៏ទម្លាប់ទាល់តែមានគ្នាទើបញ៉ំាបានហើយឆ្ងាញ់ទៀត ។
« បានប្រាកដណាស់! បងរៀបចំសិន » យ៉ុនហ្គី ក៏រៀបចំអាហារដាក់លើតុហើយទើបលើករាងតូចឱ្យអង្គុយឱ្យស្រួលបួលទើបចាប់ផ្ដើមញ៉ំាជាមួយគ្នា ។ ស្នាមញញឹមតែងតែលេចឡើងជានិច្ចពេលដែលពួកគេនៅក្បែរគ្នា ទោះមិននិយាយអ្វីច្រើនតែក៏សប្បាយចិត្តដែលបាននៅក្បែរគ្នាញ៉ំាអាហារជុំគ្នា ឃើញមុខគ្នាមិនបែកគ្នាទៅណា ។
« មើលមុខបងធ្វើអី? » បន្ទាប់ពីញ៉ំាបាយហើយ ជីមីនគេងសម្លឹងមុខរបស់យ៉ុនហ្គីភ្លឹសៗ ចំណែកមុខរបស់គេមានអារម្មណ៍ថាទើសៗដោយសារតែមានរុំបង់លើមុខ ។
« មើលមុខលោកប្ដីល្អរបស់អូន! »
« ហាសហា បងមិនបានល្អអីទេ » គេមិនមែនល្អអីឯណា បើមនុស្សក៏គេសម្លាប់បែបនេះរកល្អឯណាឃើញ?
« អូនថាលោកប្ដីល្អ! បងជាលោកប្ដីដែលល្អរបស់អូនសម្រាប់អ្នកផ្សេងបងល្អមិនល្អដាក់ពួកគេអូនមិនដឹងទេ តែបងល្អដាក់អូន បងជាមនុស្សល្អរបស់អូន » នាយអាក្រក់ឬមិនអាក្រក់គេដឹង នាយសម្លាប់មនុស្សគេក៏ដឹងដូចគ្នាតែបើសួរថាគេខឹងទេ? កាលពីមុនគេអាចនឹងខឹងតែពេលនេះ ទេ! ពេលនេះគេមិនខឹងទេព្រោះគេដឹងនិងយល់ហើយថា មិនមែនសុខៗនាយទៅសម្លាប់មនុស្សទាំងនោះទេព្រោះតែពួកគេដែលមកបៀតបៀននាយមុនបើនាយមិនសម្លាប់ពួកគេទុកឱ្យពួកគេសម្លាប់ខ្លួននាយវិញឬ?
« បាទ បងជាមនុស្សល្អរបស់អូនតែម្នាក់គត់! »
« ហិហិ » ជីមីន សើចកក្អឹកពេលឮនាយនិយាយបែបនេះ មែនហើយនាយជាមនុស្សល្អរបស់គេតែម្នាក់គត់ មនុស្សល្អដែលមិនអាចរកនរណាមកប្រដូចបាន ។
« សម្រាកទៅអូន »
« បងឡើងមកគេងជាមួយអូនបានទេ? »
« ហេតុអី? »
« អូនចង់ឱបបងណាស់ ឬបងស្អប់ខ្ពើមអូនមែនទេ? » គេចង់គេងឱបនាយណាស់ ពួកគេខានគេងឱបគ្នាបែបនេះយូរហើយព្រោះតែគេនេះរវល់តែគេងលើគ្រែពេទ្យនេះឯង ។
« យ៉ា! ស្អប់ខ្ពើមអី? បងងូតទឹកសិន ចាំបងក៏បានគេងមុនក៏បាន! » យ៉ុនហ្គី ចងចិញ្ចើមខឹងរាងតូចដែលថាឱ្យនាយស្អប់ខ្ពើមគេ បន្ទាប់មកទើបនាយរៀបចំខ្លួនទៅងូតទឹកសម្អាតខ្លួននឹងបានមកគេងឱបកូនក្មេងរបស់នាយ ។ គេផ្ទាល់ក៏ចង់ឱបដែរ ឯណា?នាយនេះនឹកកាយតូចចង់ស្លាប់ទៅហើយ កុំតែរវល់ឈឺនឹងកុំអីលើកអុកបាត់ទៀតមិនខានទេ ហាសហា ។
« មិនទាន់គេង? » យ៉ុនហ្គី ចេញពីងូតទឹកមកវិញឃើញថាជីមីននៅមិនទាន់គេងទៀត ប្រហែលជានៅរង់ចាំគេមិនខានទេ ។
« អូនចាំបង ខ្លាចបងមិនគេងឱបអូន! »
« តស់ គេងបងរួចរាល់ហើយ! » យ៉ុនហ្គីក៏ឡើងគេលើគ្រែជាមួយជីមីន នាយត្រដាងដៃទៅម្ខាងឱ្យជីមីនកើយលើដៃរបស់គេ ជីមីនគេងកើយដៃរបស់យ៉ុនហ្គីហើយថែមទាំងឱបកាយមាំយ៉ាងណែនទៀតផង ។
« នៅឱ្យស្ងៀមប្រយ័ត្នដាច់សេរ៉ូម បងវៃហើយ! »
« អូនភ្លេចខ្លួន ហិហិ សឺតៗ នឹកណាស់ ខានឱបឡើងយូរ! » ជីមីន ងើយមុខថើបថ្ពាល់នាយខ្សឺតៗ ។
« ចាំជាបងគេងឱ្យឱបរាល់ថ្ងៃ! »
« អូននឹងជាឆាប់ៗ ហិហិ » ជីមីន និយាយហើយក៏សើច ។ យ៉ុនហ្គី សើចតាមគេចង់ហ៊ាទឹកភ្នែកទៅហើយ ។
« គេងទៅយប់ហើយ! »
« បាទ! » ជីមីន ក៏បិទភ្នែកគេងតាមប្ដីប្រាប់ព្រោះតែគេក៏ងងុយដែលដោយសារតែលេបថ្នាំដែលពេទ្យបានរៀបចំឱ្យ ។ ឃើញគេគេងបែបនេះយ៉ុនហ្គីក៏គេងតាមប្រពន្ធដែរ គេក៏រាងអស់កម្លាំងដែលព្រោះហត់មួយថ្ងៃហើយតែគេធ្វើចេញពីចិត្តសម្រាប់ប្រពន្ធជាទីស្រឡាញ់ទោះហត់តែគេសប្បាយចិត្តណាស់ដែលបានមើលថែរាងតូចបានដិតដល់ ។

កម្មសិទ្ធិ មីន យ៉ុនហ្គី |រដូវកាលទី១(Complete✅)Where stories live. Discover now