ពេទ្យតូចម្ចាស់បេះដូង

By KongKeageming

77.5K 3.3K 137

ឯងមិនហត់ទេហ្អេដែលត្រូវមកមើលថែមនុស្សពិការដូចជាយើង មិនហត់ទេព្រោះវាជាតួនាទីរបស់ខ្ញុំដែលត្រូវមើលថែអ្នកជំងឺ😊😊 More

ផ្ដើមរឿង
ភាគទី 1 _ជួបគ្រោះថ្នាក់
ភាគទី 2__ខ្ញុំមិនត្រូវការពេទ្យផ្ទាល់ខ្លួនទេ
ភាគទី 3 _កូនយើង គីម ថេយ៉ុងនោះអី
ភាគទី 4_ ផ្ដាច់ពាក្យ
ភាគទី:6 ខ្ញុំយល់ព្រមក៏បាន
មតិខ្លះៗ
ភាគទី:7 ចង់មើលមុខខ្ញុំដល់ពេលណាទៀត
ភាគទី:8 ខ្ញុំដឹងថាបងមិនបានស្រលាញ់
ភាគទី:9 ត្រូវហើយខ្ញុំមិនស្រលាញ់មនុស្សពិការទេ
Hello 👋
ភាគទី:10 កូនស្រលាញ់ស្រីម្នាក់នោះមែនទេ
ភាគទី:11 មុខនៅតែដូចទន្សាយដដែល
ភាគទី:12 ឯងក្លាយជាមនុស្សប៉ិនរអ៊ូតាំងពីពេលណា
ភាគទី:13 ឯងជាមនុស្សគួរឲ្យរំខានក្នុងជីវិតរបស់យើង
ភាគទី:14 ឯងហត់ទេដែលត្រូវមើលថែមនុស្សពិការដូចជាខ្ញុំ
ភាគទី:15 លោកធ្ងន់ណាស់ងើបចេញទៅ
ភាគទី:16 ចាំយើងត្រឡប់មកវិញណា
ភាគទី:17 អូយ...សុំទោលលោក
ភាគទី:18 ម៉ាក់កូនខុសដែលទេដែលទៅស្រលាញ់កូនឃាតករនោះ
ភាគទី:19 ជុងអូនសុំទោល
ភាគទី:20 ឯងកើតអីហ្អេស
ភាគទី:21 លោកចូលមកបន្ទប់ខ្ញុំធ្វើអី
ភាគទី:22 លោកប៉ាហាមប៉ះពាល់ថេយ៉ុងឲ្យសោះ
ភាគទី:23 នេះឯងស្រលាញ់គេហើយមែនទេ
ភាគទី:24 ឯងធ្វើឆ្កួតស្អីនឹង
ភាគទី:25 ចុះលោកដាក់អ្វីក្នុងកែវនោះ
ភាគទី:26 អូនមិននឹកបងទេហ្ហេស
ភាគទី:27 មីន យ៉ុនហ្គីមនុស្សចង្រៃ
ភាគទី:28 ស្វាគមន៍ការវិលត្រឡប់មកវិញ
ភាគទី:29 ថេយ៍ស្គាល់អាម្សៀតនិងពីពេលណា
ភាគទី:30 ជុងអូនឈឺណាស់
ភាគទី:31 គឺយើងទេ
ភាគទី:32 ចាង សូហ៊ូជាកូនប្រុសម្នាក់ទៀតរបស់យើង
ភាគទី:33 ថេយ៍យើងសុំទោល
ភាគទី:34 បារម្ភវាណាស់ទៅហ្ហេស
ភាគទី:35 មកស្លាប់ក្រោមទ្រូងយើងវិញ🔞
ភាគទី:36 ចាង សូហ៊ូ
ភាគទី:37 កុំទុកចិត្តនាងពេកអី
ភាគទី:38 ខ្ញុំមិនមែនគីម ថេយ៉ុងទេ🔞
ភាគទី: 39 ថាម៉េចថេយ៉ុងបាត់ខ្លួន
ភាគទី:41 ជួយយ៉ុនជេផង
ភាគទី:42 ជុងជឿពួកគេមែនទេ
ភាគទី:43 យើងស្រលាញ់ឯង
ភាគទី:44 ខ្ញុំក្តៅណាស់ជុងហ្គុក🔞
ភាគទី:45 ឯងគ្មានថ្ងៃឈ្នះយើងទេ គីម ថេយ៉ុង
ភាគទី:46 ប៉ាមិនដែលទុកខ្ញុំជាកូនស្រាប់ហើយ
ភាគទី:47 នាងពិតជាអាក្រក់ណាស់
ភាគទី:48 មីនស្តាប់បងសិន
ភាគទី:49 នាងចង់ធ្វើស្អីលើកូនប្រុសយើង
ភាគទី:50 ថេយ៍កុំកើតអីណាយើងស្រលាញ់ឯង
ភាគទី:51 ត្រៀមស្លាប់ហើយឬនៅយាយកញ្ចាស់
ភាគទី:52 កុំប៉ះពាល់គេ
ភាគទី:53 ថេយ៍ជារបស់យើងហើយ🔞
ភាគទី:54 បងស្រលាញ់អូន
ភាគទី:55 ថ្ងៃស្លាប់របស់ឯងមកដល់ហើយ
ភាគទី:56 ត្រៀមខ្លួនស្លាប់ទាំងប្តីទាំងប្រពន្ធឲ្យហើយទៅ
ភាគទី:57 គាត់ទៅទីក្រុង
ភាគទី:58 លោកពូប្រយ័ត្នផង
ភាគទី:59 លោកប៉ា យ៉ុនហ្គី លីអាន
ភាគទី:60 ប្រយ័ត្នខ្លួនផង
ភាគទី:61 កុំធ្វើអីម៉ាក់យើងណា
ភាគទី:62 កុំគេងយូរពេកជុងហ្គុកខ្ញុំនឹកលោក
ភាគទី:63 លោកស្រលាញ់ខ្ញុំមែនទេ
ភាគទី:64 លួងរបៀបម៉េច🔞
ភាគទី:65 រៀបការនិងបងបានទេ គីម ថេយ៉ុង
ភាគទី:66 បងនិងស្រលាញ់អូនរហូតទៅ
ភាគទី:67 អូនជាពន្លឺក្នុងជីវិតបង ( ភាគបញ្ចប់ )
សួស្តី
Hello 👋🤗

ភាគទី:40 ពួកឯងជាមនុស្សកំសាក

959 51 2
By KongKeageming

បន្ទាប់ពីដឹងដំណឹងថាថេយ៉ុងបាត់ខ្លួនលោកគីមនិងស៊ុកជីនបានស្វះស្វែងរករាងតូចគ្រប់ទីកន្លែងតែយ៉ាងណាក៏មិនបានដំណឹងសោះពេលមានវិធីម្យ៉ាងតែប៉ុណ្ណោះគឺមានតែប្ដឹងប៉ូលីសលោកគីមបានយកទូរសព្ទដើម្បីខលទៅប៉ូលីសប៉ុន្តែក៏ស្រាប់តែមានសារមួយលោតឡើង

[ បើចង់ឲ្យកូនប្រុសពៅរបស់ឯងនៅរស់ត្រូវយកឯកសារហិរញ្ញវត្ថុនិងរូបមន្តផលិតស្រាដ៏ល្អរបស់ឯងមកដោះដូរនិងកូនឯងទៅ ]

[ ពួកឯងជាអ្នកណាកុំធ្វើស្អីកូនយើងឲ្យសោះណា ] លោកគីម

[ ក៏ធ្វើតាមអ្វីដែលយើងប្រាប់ឯងទៅ ]

[ បានយើងនិងប្រគល់របស់ដែលឯងត្រូវការតែពួកឯងមិនត្រូវប៉ះពាល់កូនប្រុសយើងទេ ] លោកគីម

[ បានតែតម្រូវឲ្យឯងមកតែម្នាក់ឯងប៉ុណ្ណោះហាមប្ដឹងប៉ូលីសជាដាច់ខាត ]

[ បានប្រាប់មកពួកឯងនៅទីណា ] លោកគីម

[ អាគារចាស់ឆ្ងាយពីមន្ទីរពេទ្យរបស់កូនប្រុសឯងបន្តិច ]

[ យើងមិនប្ដឹងប៉ូលីសទេបន្តិចទៀតយើងទៅដល់ ] លោកគីមគាត់និយាយតែប៉ុណ្ណេះការឆ្លើយឆ្លងគ្នាតាមសារក៏បានបញ្ចប់តែគាត់មិនដឹងថាគួរធ្វើតាមសម្ដីដែលគេគំរាមឬអត់នោះទេតែជីវិតកូនប្រុសរបស់គាត់គឺសំខាន់ជាងអញ្ចឹងហើយគាត់ត្រូវតែធ្វើតាមសម្តីរបស់ពួកគេ

« យ៉ាងមិចហើយលោកប៉ា » ស៊ុកជីន

« ពួកឲ្យយកយកឯកសារហិរញ្ញវត្ថុនិងរូបមន្តស្រាវទៅដោះដូរនិងកូនថេយ៍ » លោកគីម

« ចឹងបងឆាប់យកទៅឲ្យពួកគេទៅអូនបារម្ភកូនណាស់បងអូនខ្លាចពួកគេនិងធ្វើបាបកូនយើងណាបង » អ្នកស្រីគីមគាត់ពេលនេះរកធ្វើអ្វីក៏មិនត្រូវឡើងព្រោះចិត្តបារម្ភតែកូនប្រុសដែលបានបាត់ខ្លួនទៅហើយពេលនេះឮដំណឹងថាត្រូវបានគេចាប់ជម្រិតទៀតរឹតតែឲ្យគាត់ខ្វាយខ្វល់ចិត្តរត់ដើម

« មិនបានទេម៉ាក់បើយើងយករបស់ទាំងអស់នោះទៅឲ្យពួកវានោះយើងនិងពិបាកមិនខានហើយរឿងជួយថេយ៍នោះប៉ាម៉ាក់កុំបារម្ភអីកូននិងជួយប្អូនឲ្យបានដោយសុវត្ថិភាព » ស៊ុកជីនគេមិនបណ្ដោយឲ្យពួកនោះប៉ះពាល់ប្អូនរបស់គេឡើយ។គេនឹងរុះរកវិធីគ្រប់បែបយ៉ាងដើម្បីជួយប្អូនរបស់គេឲ្យបានមកវិញកំពុងតែគិតសុខៗគេក៏ស្រាប់តែនឹកឃើញដល់មនុស្សម្នាក់ដែលអាចជួយគេបាន

« មែនហើយប៉ាកូននឹកឃើញហើយថាអ្នកណាដែលអាចជួយកូនបាន » ស៊ុកជីន

« អ្នកណាទៅកូន » លោកគីម

« គឺជុងហ្គុកកូននិងសុំឲ្យគេជួយ » ស៊ុកជីន

« បើចឹងប៉ាពឹងលើកូនហើយ » លោកគីមទះស្មាកូនតិចៗផ្ដល់កម្លាំងចិត្ត

« បាទប៉ាចឹងកូនទៅភូមិគ្រឹះចនសិនហើយ » ស៊ុកជីនថាហើយគេក៏ឡើងឡានដើម្បីបើកមកភូមិគ្រឹះចន

____________
*អាគារចាស់

« យកទឹកមកជះលើគេទៅ » សូហ៊ូបានប្រាប់កូនចៅឲ្យយកទឹកមួយធុងដើម្បីមកជះពីលើរាងតូចដែលសន្លប់ស្ដូកស្ដឹងបន្តិចនោះកូនចៅក៏យកទឹកមកហើយក៏ជះទៅលើរាងតូចតែម្ដង ឈូ..ឈូ។

« ខិះ...ខិះ...ខិះនេះខ្ញុំនៅទីណាទៅហើយពួកលោកជាអ្នកណា » ថេយ៉ុង

« ភ្ញាក់ហើយអ្ហេក្មេងតូចយ៉ាងម៉េចហេតុអីមើលមុខយើងបែបនេះ » សូហ៊ូនិយាយទាំងញញឹមចុងមាត់មើលមករាងតូចទាំងទឹកមុខព្រាននារីគួរឱ្យខ្លាចគេនៅតែបន្តមើលរាងតូចរហូតពីរក្បាលដល់ចុងជើងទាំងទឹកមុខពិបាកស្មានថាគេកំពុងតែគិតអ្វី

« ពួកលោកជាអ្នកណាហើយខ្ញុំមកនៅទីនេះបានយ៉ាងម៉េចចុះអ្នកនាងអេណនោះត្រូវហើយខ្ញុំចាំបានថានាងនៅជាមួយខ្ញុំចុះពេលនេះនាងទៅណាហើយ » ថេយ៉ុង

« ជួយខ្លួនឯងឲ្យបានសិនទៅក្មេងតូចចាំគិតពីអ្នកដទៃ ហាសហាសហិ » សូហ៊ូ

« លោកចាប់ខ្ញុំធ្វើអីខ្ញុំទៅធ្វើស្អីលោកទៅ » ថេយ៉ុង

« ឯងមិនបានធ្វើតែប៉ារបស់ឯងជាអ្នកធ្វើបន្តិចទៀតប៉ារបស់ឯងនឹងត្រូវចប់ដោយសារកំដាប់ដៃរបស់យើង » សូហ៊ូ

« ពួកឯងជាមនុស្សកំសាកបើខ្លាំងមែនមិនមែនលេងលបខាំក្រោយខ្នងអញ្ចឹងនោះទេក្រុមហ៊ុនរបស់ខ្លួនពុករលួយមិនដំណើរការបែជាចង់យករបស់អ្នកដទៃធ្វើជារបស់ខ្លួនឯងកំសាកខ្លាំងណាស់ » ថេយ៉ុងនិយាយទាំងមិនខ្លាចរអាអ្នកចំពោះមុខបន្តិចសោះឡើយមានតែនិយាយបញ្ឈឺថែមសូហ៊ូឮដូច្នេះក៏ស្ទុះមកច្របាច់កគេទាំងកំរោល

« បិទមាត់របស់ឯងភ្លាមទៅបើមិនចង់ងាប់មុននិងប៉ារបស់ឯងមកដល់ » សូហ៊ូនិយាយទាំងភ្នែកក្រហមព្រោះខឹងខ្លាំងគ្មានអ្នកណាហ៊ាននិយាយសំដីខ្លាំងដាក់គេឡើយប៉ុន្តែក្មេងម្នាក់នេះហ៊ានសម្បើមណាស់មើលទៅបែបមិនចង់រស់ហើយ

« មានរឿងអីទៅហេតុអីគេចាប់បងប្រុសម្នាក់នោះមកជ..អួយ..សឺត..ឈឺណាស់អាជេអើយម៉េចមិនប្រយ័ត្នសោះអញ្ចឹងបើគេឮចប់ហើយ » យ៉ុនជេរវល់តែលោកមើលគេនិយាយគ្នាភ្លេចមើលនៅខាងក្រោយមានអំបែកដបក៏ធ្វើឱ្យគេមុតជើងរួចក៏ភ្លាត់មាត់ស្រែកតែក៏ប្រញាប់ស្ងាត់វិញព្រោះខ្លាចអ្នកខាងក្នុងឮតែវាមិនលឿនដល់ត្រចៀករបស់សូហ៊ូទេអត់បាញ់មិញនេះគេបានឮហើយក៏ស្រែកឡើង

« អ្នកណាពួកឯងឆាប់ទៅមើលភ្លាមទៅបើឃើញចាប់វាមកកុំឲ្យរត់រួចឲ្យសោះ » សូហ៊ូ

« បាទចៅហ្វាយ » កូនចៅ

« ចប់ហើយធ្វើម៉េចទៅអួយម៉េចក៏ឈឺម្ល៉េះវើយ » យ៉ុនជេ

« ចង់ទៅណាអាល្អិត » កូនចៅ ដើរមកដល់មុខទ្វារបន្ទប់មួយកន្លែងក៏ឃើញមានមនុស្សម្នាក់កំពុងតែដើរបក្សខ្ញើតៗព្យាយាមរត់ចេញទៅ

« លែងទៅយើងមិនទៅទេលែង..ព្រូស..អួយតិចៗទៅវាស្លាប់ហ្ហេស » យ៉ុនជេ

« ចៅហ្វាយពួកខ្ញុំបានឃើញគេនៅខាងក្រៅទាន » កូនចៅ

« ឯងចេះដឹងរឿងយើងដល់ហើយអាល្អិតចងពួកគេផ្អោបជាប់គ្នាទៅហាមមិនឱ្យអ្នកណារត់បានឱ្យសោះ » សូហ៊ូថាហើយគេក៏ដើរសំដៅទៅបន្ទប់មួយទៀតដែលនៅជិតនោះ

« យ៉ុនជេម៉េចក៏មកនៅទីនេះដែល » ថេយ៉ុង

« គឺខ្ញុំឃើញពួកគេចាប់បងមកខ្ញុំក៏មកតាមតែមិនប្រយ័ត្នក៏ទៅមុតហ្នឹងអំបែកដបពួកគេក៏ឮខ្ញុំទៅ » យ៉ុនជេនិយាយទាំងទឹកមុខស្លេកស្លាំងព្រោះឈាមរបស់គេចេះតែបន្តហូរស្ទើរតែអស់ពីខ្លួនទៅហើយ។ចំណែកឯថេយ៉ុងឃើញបែបនេះក៏ភ័យដែរតែមិនអាចជួយអ្វីបានព្រោះដៃរបស់គេជាប់ចំណងអស់ហើយ

« យ៉ុនជេទ្រាំបន្តិចណាចាំពួកគេមកខ្ញុំនឹងឲ្យគេស្រាយចំណល់ខ្ញុំនឹងលាងរបួសឲ្យឯង » ថេយ៉ុង

« មិនអីទេខ្ញុំ... » យ៉ុនជេមិនទាន់បាននិយាយចប់ផង។ក៏ព្រោះសន្លប់បាត់ទៅព្រោះពេលនេះគេគ្មានកម្លាំងក្នុងខ្លួនទេណាមួយឈាមហូរមកច្រើនទៀត

« យ៉ុនជេ យ៉ុនជេ យ៉ុនជេកុំកើតអីណាខ្ញុំនិងជួយឯង  » ថេយ៉ុងព្យាយាមហៅរាងតូចទឹកមុខភ័យស្លន់ស្លោពេលនេះគ្មានអ្នកណានៅទីនេះឡើយព្រោះពួកអង្គរក្សទាំងនោះនៅឈរនៅខាងក្រៅ

*ភូមិគ្រឹះចាង
តុក...តុក..

« ចូលមក » ចាងអ៊ិន

« ចៅហ្វាយមានរឿងធំហើយ » ជេមី

« ហើយវាមានរឿងស្អីឯងអាជេមី » ចាងអ៊ិន

« គឺខ្ញុំបានឮអ្នកប្រុសសូហ៊ូនិងអ្នកនាងអេណារៀបគម្រោងចាប់ជម្រិតអ្នកប្រុសថេយ៉ុងហើយក៏នាំទៅអាគារចាស់ដែលបោះបង់ចោលទាន » ជេមី

« ឯងនិយាយពិតទេហើយចុះមានអ្នកណាដឹងរឿងនេះហើយឬនៅ » ចាងអ៊ិន

« គឺលោកគីមបានដឹងហើយចៅហ្វាយហើយសូហ៊ូបងគំរាមលោកគីមបើមិនយកឯកសារនិងរូបមន្តស្រាមុខឱ្យគេទេគេនឹងធ្វើបាបអ្នកប្រុសថេយ៉ុង » ជេមី

« រៀបចំឡានទៅយើងទៅភូមិគ្រឹះចន » ចាងអ៊ិន

« បាទចៅហ្វាយ » ថាហើយពួកគេក៏បន្តទៅភូមិគ្រឹះចនដើម្បីយករឿងនេះទៅប្រាប់ជុងហ្គុកមានតែនាយម្នាក់ប៉ុណ្ណោះដែលអាចជួយគេបានអញ្ចឹងហើយគេត្រូវតែយករឿងនេះទៅប្រាប់នាយមួយសន្ទុះក្រោយមកគេក៏បានមកដល់ភូមិគ្រឹះចន។

« តើជុងហ្គុកនៅដែលទេ » ចាងអ៊ិន

« ចាសអ្នកប្រុសតូចនៅខាងក្នុងចា៎ » អ្នកបម្រើ

*ខាងក្នុង

« ជុងហ្គុកយើងមាន .លោកស៊ុកជីន » ចាងអ៊ិនគេចូលមកដល់ខាងក្នុងក៏ស្រែកហៅរាងក្រាស់ដើម្បីប្រាប់រឿងនេះដល់ជុងហ្គុកតែខកដំណើរឃើញវត្តមានរបស់បងប្រុសថេយ៉ុងនៅទីនេះដែល

« អាចង្រៃ ..ឯងចាប់ប្អូនយើងទៅណា » ស៊ុកជីនបានហក់ទៅដាល់មុខរបស់ចាងអ៊ិនពីរបីដៃព្រោះតែខឹងដោយគិតថាគេជាអ្នកចាប់ប្អូនប្រុសរបស់ខ្លួនទៅ។

« ហ្យុងបានហើយគេអាចមិនដឹងក៏ថាបាន » ជុងហ្គុកបានស្រែកឃាត់ជីនដើម្បីកុំឱ្យគេវាយនាយទៀតជីនដោយឃើញបែបនេះគេក៏ទុកកំហឹងវិញក៏ចាំឈរចាំស្ដាប់គេនិយាយ

« គឺយើងចង់មកនិយាយរឿេងថេយ៉ុងដែលត្រូវបាត់ខ្លួននោះយើងដឹងថាអ្នកណាជាអ្នកចាប់គេទៅហើយ » ចាងអ៊ិន

« ជាអ្នកណាឯងឆាប់និយាយមក » ជីន

« គឺសូហ៊ូនិងអេណាអតីតគូរដណ្ដឹងរបស់ឯងហ្នឹងហើយពួកគេរួមដៃគ្នាដើម្បីបោកបញ្ឆោតថេយ៉ុងពេលនេះពួកគេបាននាំថេយ៉ុងទៅអាគារចាស់មួយទើបយើងប្រញាប់មួយគ្រាប់រឿងនេះដល់ឯង » ចាងអ៊ិន

« រឿងនេះអេណានាងជាធ្វើមែនទេ » ជុងហ្គុកគេស្ទើរតែមិនជឿថានាងមានចិត្តឃោរឃៅបែបនេះ។មនុស្សដែលគេស្រឡាញ់បោកគេម្ដងហើយម្ដងទៀតឥឡូវនេះមកលប់ខាំគេពីក្រោយខ្នងជាមួយសត្រូវស្លាប់រស់ទៀតនាងពិតជាអស្ចារ្យណាស់ដែលអាចបង្វិលក្បាលគេបានមកដល់ហើយម្ដងទៀត

« បានហើយឈប់និយាយទៅយើងគួរតែរកវិធីថាធ្វើយ៉ាងម៉េចទើបអាចចូលទៅជួយពួកគេបានគេបានឲ្យលោកប៉ាយកឯកសារសំខាន់ៗទៅដោះដូរជាមួយនឹងថេយ៉ុងតែគេមិនឲ្យអ្នកណាទៅជាមួយឡើយឲ្យលោកប៉ាទៅតាមម្នាក់ឯងហើយក៏ហាមប្ដឹងប៉ូលីសផងដែរ។

« មិនអីទេរឿងនេះទុកឱ្យខ្ញុំជាអ្នកចាត់ចែងទៅចុះ។គ្រាន់តែពួកលោកនៅចាំខាងក្រៅទៅបានហើយ » ចាងអ៊ិន

« ឯងប្រាកដទេថាគេនឹងជឿទុកចិត្តឯងនោះ » ជុងហ្គុក

« ប្រាកដឯងទុកចិត្តចុះយើងនឹងជួយថេយ៉ុងចេញមកឱ្យបាន » ចាងអ៊ិននិយាយរួចពួកគេក៏ចាប់ផ្ដើមរៀបផែនការដើម្បីចូលក្នុងជួយថេយ៉ុងតែពួកគេមិនបានដឹងឡើយថានៅមានក្មេងប្រុសម្នាក់ទៀត។ដែលជាប់នៅក្នុងហ្នឹងដែរ

___________
សូមរង់ចាំភាគបន្ត...
សរសេរដោយ:ថេ អាន់

            ជួយខំមិនសាច់រឿងម្នាក់មួយផងបើមាន 
              ខុសឆ្គងត្រង់កន្លែងណាមួយខ្ញុំនឹងតែសម្រួលឡើងវិញហើយក៏សូមអរគុណទុកជាមុនសម្រាប់អ្នកដែរចូលចិត្តបានរឿង🙏☺️🙏
           

Continue Reading

You'll Also Like

35.7K 1.6K 45
ချစ်ခြင်းမေတ္တာက ရုပ်ဝတ္ထုတစ်ခုသာ ဖြစ်မယ်ဆိုရင် ဘယ်လိုအသွင်ရှိမလဲ၊ ဘာအရောင်ရှိနေမလဲ။ သေချာတာတစ်ခုက လူတိုင်းအတွက် ကွဲပြားတဲ့ အဓိပ္ပာယ်တွေ မတူညီတဲ့အရော...
135K 6.2K 46
Shira, a spirited young woman, relishes a rare Friday off only to wake up in a bewildering world of fantastical creatures. Torn between the eager sui...
164K 6.2K 22
Oc female Jackson x Hermes x Apollo x Ares
23.2K 1.7K 34
"Say it. Say you hate me. Say you want to leave. But remember-no one will ever touch you like I do. No one will ever love you the way I do" "I hate y...