The slay of love / ប្រមាញ់ស្ន...

Από LieNaa7

125K 10.5K 474

តើស្នេហានេះអាចចាប់ផ្ដើមម្ដងទៀតដែរទេ? Περισσότερα

Part 1 : ឯងនៅតែមិនប្ដូរចរិត Jeon Jungkook
Part 2 : រវាងពួកយើងមិនចប់ត្រឹមនឹងទេ Tae
Part 3 : ថ្ងៃរៀបការរបស់ពួកយើង
Part 4 : ខ្ញុំកើតជំងឺខ្វះអូនថែ
Part 5 : បងចង់ឡើងម៉ូតូតាមសម្រួលឬ ចង់អោយខ្ញុំបី?
Part 6 : ក្នុងក្រសែភ្នែកបងខ្ញុំអាក្រក់តែរហូតហ្នឹង
Part 7 : ថ្ងៃក្រោយកុំមករញ៉េរញ៉ៃជាមួយមនុស្សរបស់យើងទៀត
Part 8 : លោកនៅតែរង់ចាំខ្ញុំពិតមែនហេស៎ Jungkook!!
Part 9 : ខ្ញុំកើតចេញពីពោះម៉ាក់ មិនមែនប៉ាទេ
Part 10 : បងជាមនុស្សដំបូងដែលខ្ញុំថ្នម🔥
Part 11 : ខ្ញុំទើបជាប្ដីបង!!
Part 12 : មិត្តបងនឹងហើយជាអ្នកខាំ
Part 13 : តាមគ្រួសារឬស្នេហា?
Part 14 : តួនាទីបងគឺមើលថែខ្ញុំ
Part 15 : ខ្ញុំច្បាស់ជាឆ្លៀតពេលសម្រាប់បង
Part 16 : បើកចិត្តទទួលយកអ្នកថ្មី
Part 17 : បងជាប្ដីហៅប្រពន្ធថាអូនមានអ្វីខុស?
Part 18 : ខ្ញុំនឹងរៀបការជាមួយ Tae!!
Part 19 : ខ្ញុំនឹកលោក!!
Part 20 : ខ្ញុំនឹងនៅតែតាមធ្វើជាស្រមោលដែលគ្មានរូបរាងរបស់បងបែបនេះ
Part 21 : អារម្មណ៍ស្រងេះស្រងោច
Part 22 : ឱកាសចុងក្រោយ
Part 23 : ព្រោះវាប្រហារបេះដូងរបស់ខ្ញុំ
Part 24 : សន្យាមិនទុកលោកចោលទៀតទេ
Part 25 : តណ្ហាមិនមែនជាស្នេហា ប៉ុន្តែស្នេហាគឺត្រូវការតណ្ហា
Part : ទោះបីជាខ្ញុំស្លាប់ ក៏ខ្ញុំមិនព្រមអោយបងការដែរ...
Part 27 : រង់ចាំខ្ញុំណា Tae!
Part 28 : Tae ធ្លាប់ស្រឡាញ់បងទេ?
Part 29 : ព្រោះខ្ញុំស្រឡាញ់បង!!
Part 30 : ដោះលែង
Part 31 : ស្នេហានិងតួនាទី
Part 32 : លាហើយ Kim Taehyung
Part 33 : Jungkook ជាឪពុករបស់គេ!!
Part 34 : អាការៈចម្លែក
Part 35 : ចាញ់កូន!!
Part 36 : អ្នកមើលថែជំនួស
Part 37 : បងដាច់ចិត្តពិតមែន Jung!!
Part 38 : ខ្ញុំឈឺពោះណាស់ម៉ាក់
Part 40 : ស្វាគមន៍សមាជិកថ្មី
Part 39 : ទុក្ខជាន់ទុក្ខ
Part 41 : ចាំជួបគ្នាណាបងសម្លាញ់!!
Part 42 : ប្រុសមិនព្រាន ស្រីម្ដេចនឹងស្រឡាញ់
Part 43 : ពួកយើងគ្មានថ្ងៃនឹងដូចដើម
Part 44 : អ្នកគ្មានតម្លៃក្នុងកែវភ្នែកខ្ញុំសូម្បីបន្តិច
Part 45 : បើលោករឹងទទឹង ខ្ញុំចាប់លោកថើបកណ្ដាលហ្វូងហើយ
Part 46 : Yes, I'm your Honey!!🔥
Part 47 : មនុស្សពិសេស?
Part 48 : ដល់ពេលខ្ញុំនឹងទៅ
Part 49 : Tae មិនទាន់មានប្ដីផង មានកូនយ៉ាងម៉េច
Part 50 : មនុស្សប្រុសហ្នឹងហេស៎មានកូន?
Part 51 : បាច់ផ្កាដំណាងឲ្យក្ដីស្រឡាញ់
Part 52 : ព្រោះតែគេនៅស្រឡាញ់ឯង
Part 53 : បើកូនខ្ញុំកើតអ្វី ខ្ញុំនឹងស្អប់លោកមួយជីវិត
Part 55 : បងត្រូវការអូន!!
Part 56 : បណ្ណាការ
Part 57 : កុំធ្វើអោយមានស្នាម...🔥
Part 58 : Fy ដឹងខ្លួនហើយ...
Part 59 : បងនឹងធ្វើឱ្យគ្រប់គ្នាច្រណែននឹង Tae
Part 60 : Be my Honey?
ភាគបញ្ចប់ : សុភមង្គល

Part 54 : ខ្ញុំជាអ្នកធ្វើអោយ Tae មានផ្ទៃពោះ

2.5K 256 15
Από LieNaa7

     ក្រោយពីបានទទួលដំណឹងពីលោកស្រី Kim មកថាចៅជួបគ្រោះថ្នាក់ចរាចរណ៍ភ្លាមនោះ លោក Kim មិនបង្អង់រហ័សហោះហើរឆ្ពោះមកកាន់ប្រទេសកូរ៉េជាប្រញាប់ ព្រមជាមួយនឹងលោកតានិងលោកយាយ Jeon ដែលទទួលបានដំណឹងនេះពីលោកស្រី Kim ដូចគ្នា ។
    រាងចំណាស់ទាំងបីធ្វើដំណើរឆ្លងប្រទេសជាច្រើនម៉ោងទម្រាំនឹងមកដល់ ទីនេះក៏ក្លាយជាថ្ងៃថ្មីដែលព្រះអាទិត្យរះម្ដងទៀតទៅហើយ ។

«ខ្ញុំថាអ្នកទាំងពីរទៅសម្រាកសិនល្អជាង ធ្វើដំណើរមកយូរហើយ អាចនឹងបាក់កម្លាំង»Mr.Kim ស្រដីប្រាប់ដោយការបារម្ភទៅកាន់ពួកគាត់ដែលចចេសចង់ទៅមន្ទីរពេទ្យ ។

«យើងមិនអីទេ យើងចង់ទៅមើលចៅ»លោកតា

«Fy គេផុតគ្រោះថ្នាក់ហើយ ពេលនេះក៏មិនទាន់ដឹងខ្លួននៅឡើយ បើគេភ្ញាក់ពេលណាខ្ញុំនឹងខលប្រាប់តាមក្រោយ»

«មិនបាច់ឃាត់យើងទេ ពួកឯងឆាប់ទៅ»លោកតា មិនព្រមស្ដាប់បញ្ជាអោយអង្គរក្សរុញរទេះរបស់ខ្លួនសម្ដៅទៅឡានជាមួយនឹងភរិយា ។ Mr.Kim បានត្រឹមដកដង្ហើមធំ អស់ជម្រើសក៏មានតែចេញដំណើរទៅជាមួយគាត់ ។

#មន្ទីរពេទ្យ

    ក្រលេកមកកាន់អ្នកដែលនៅមន្ទីរពេទ្យឯណេះវិញ Tae គេងមិនលក់ពេញមួយយប់ គេនៅបន្តអង្គុយសម្លឹងទៅកូនដែលស្ថិតនៅលើគ្រែពេទ្យ បំពាក់ទៅដោយបំពង់អុកសុីសែន និងសឺរ៉ូមជាច្រើនជាប់នឹងដៃ ។ យូរៗម្ដងក៏មានពេទ្យចូលមកពិនិត្យគេជាប្រចាំ ធ្វើឱ្យទ្រូងអ្នកដែលបង្កើតស្ទើរតែប្រេះបែកទៅហើយ ។

   ក្រាក! ទ្វារត្រូវបានបើកបង្ហាញអោយឃើញរាងចំណាស់ទាំងបីដែលទើបនឹងមកដល់ មិនព្រមខលប្រាប់ជាមុន ទុកអោយអ្នកទាំងពីរភ្ញាក់ផ្អើលតែម្ដង ។

«បង! លោកតា!លោកយាយ!»Mrs.Kim រហ័សក្រោកទៅទទួលស្វាមី ក៏មិនភ្លេចឱនគោរពមនុស្សចំណាស់ផងដែរ ។ ឯ Tae បានត្រឹមក្រោកប្រឈមជាមួយនឹងទឹកមុខស្លើតស្លក់ ដាមដោយទឹកភ្នែកពេញផែនថ្ពាល់ ។

«………………»លោកយាយ ដើរសម្ដៅទៅជិតចៅទាំងលើកដៃប៉ះគេថ្នមៗ នឹកខ្លោចចិត្តអាណិតចៅជាខ្លាំង ។

«ហេតុអីក៏មានរឿងបែបនេះកើតឡើង?»លោកតា

«គ្រប់យ៉ាងជាកំហុសរបស់ខ្ញុំ ហ្ហឹក ជាកំហុសរបស់ខ្ញុំទាំងអស់»គិតដល់រឿងនេះធ្វើអោយអារម្មណ៍ដែលប្រេះបែកកាន់តែខ្ទេចខ្ទាំ បើគេមិនមានះចង់ឈ្នះ តើមានរឿងអាក្រក់ៗកើតមកលើកូនដែរទេ ម្ដេចត្រឹមកូនម្នាក់គេថែមិនបាន?

«បានហើយ Tae»Mr.Kim ឃើញដូចនេះក៏ចូលទៅអង្អែលស្មាលួងលោមកូន ទោះចិត្តអន្ទះសាចង់ដឹងថាដើមហេតុវាបែបណា ក៏ប្រឹងរក្សាចិត្តស្ងប់ជាជាងឆេវឆាវ ។

«ហុឹម...សង្ឃឹមថាគេនឹងឆាប់ដឹងខ្លួន»លោកតា

«តើនរណាទៅដែលចិត្តខ្មៅ ធ្វើដាក់ចៅយាយយ៉ាងនេះ?»រាងចំណាច់ មើលទៅរាងកាយដែលស្លេកស្លាំង កំពុងតែស្ដូកស្ដឹងនៅមួយកន្លែងយ៉ាងគួរអោយអាណិត ។

«អ្នកទាំងបីមកពីឆ្ងាយ គួរតែទៅសម្រាក ល្ងាចសឹមមកក៏បាន»Mrs.Kim

«បងសម្រាកមិនស្ងប់ទេ»គ្រួសារកើតហេតុធំយ៉ាងនេះ អោយគាត់ទៅដេកធ្វើរំភើយម្ដេចនឹងបាន ត្រឹមទទួលដំណឹងភ្លាមក៏មកភ្លេតមិនហ៊ានទុកយូរទេ ទោះពេញមួយថ្ងៃនេះមិនបានសម្រាកក៏មិនថ្វីដែរ ។

ក្រាក! ភ្លាមនោះដែរទ្វារស្រាប់តែបើកឡើងម្ដងទៀត ដែលម្នាក់នោះគ្មាននរណាក្រៅពីនាយកម្លោះ Jungkook  ត្រកូល Jeon នោះដែរ ។ នាយស្រវឹងពេញមួយយប់ទើបនឹងដឹងខ្លួនម៉ោង9ព្រឹកនេះឯង ។

«Jungkook!!»រាងចំណាស់ នាំគ្នាលាន់មាត់ពោលហៅឈ្មោះនាយសង្ហាដែលចូលមកទាំងភ្ញាក់ផ្អើល ជាពិសេសគឺលោក Kim សឹងតែចូលទៅហែកសាច់ប្រុសម្នាក់នេះទៅហើយ ។

«ជម្រាបសួរ!!»Jungkook ស្រដីទាំងខ្សត់កម្លាំងទៅកាន់មនុស្សចាស់ ក្នុងចិត្តក៏ភ័យ មិនដឹងជាត្រូវលោក Kim ចាប់បោះចេញទៅក្រៅទៀតឬអត់ទេ បើក្រសែភ្នែកពិឃាតយ៉ាងនេះ ។

«អ្នកណាអោយឯងមកទីនេះ!!»Mr.Kim មិនបង្អង់ចោទសំណួរទៅភ្លាមៗ ។

«ស្ងប់អារម្មណ៍សិនទៅបង!!»Mrs.Kim រាងខ្លាចបន្តិចដែរ គាត់មិនហ៊ានទាំងប្រាប់រឿងកាលពីម្សិលមិញដែល Jungkook មកទីនេះផង ដល់ឥឡូវគេបែរជាមកបង្ហាញវត្តមានដោយខ្លួនឯង ។

«Jungkook ហេតុអីក៏មកទីនេះបាន»លោកយាយ រហ័សសំដៅមករកចៅប្រុសដែលនៅឈរគាំង សម្លឹងតទល់ជាមួយនឹងលោក Kim ។

«ខ្ញុំមកមើលកូន!!»

«អ្នកណាកូនឯង»Mr.Kim មិនអោយរំលងសម្ដីទាន់ ស្រែកសួរទាំងមិនពេញចិត្តតែម្ដង ។

«លោកប៉ាក្មេកប្រហែលជាដឹងច្បាស់ក្នុងចិត្តហើយ»អ្នកណាមិនដឹងទេ តែលោកបង Kook. នេះកំពូលមនុស្សឌឺលើលោក តាំងពីដើមមកម្ល៉េះ ដែលទៅចេះចាញ់អ្នកណា សូម្បីតែប៉ានាយប្រដៅមិនបានផង ។

«ប៉ាក្មេកស្អី? យើងគ្មានកូនប្រសារគម្រក់ដូចជាឯងទេ Jeon Jungkook »

«អញ្ជឹងក៏សុខចិត្តអោយចៅ ក្លាយជាកូនឥតខាន់ស្លាហេស៎លោកប៉ា ខ្ញុំមិនព្រមអោយកូនត្រូវគេមើលងាយឡើយ»

«ថ្វើយ! រអើមបំផុត ទោះគ្មានឯង ក៏យើងការពារកិត្តិយសគ្រួសារយើងបានដែរវុើយ មិនបាច់មកធ្វើរឹកគ្រាន់បើ នេះគឺប្រាំឆ្នាំហើយដែលពួកគេរស់នៅយ៉ាងល្អដោយគ្មានឯង»

«បានហើយ យល់ដល់ក្បាលមនុស្សចាស់ដូចជាយើងដែលនៅទីនេះផង»លោកតា

«ពិតមែនហើយ ទីនេះជាមន្ទីរពេទ្យ ឡូឡាបែបនេះអាចនឹងប៉ះពាល់ទៅដល់ Fy បាន»លោកយាយ

    លឺដូចនេះគ្រប់គ្នាក៏ព្រមស្ងាត់ តែ Jungkook នៅតែមិនព្រមដកភ្នែកពីរាងតូចហាក់ដូចជាមានអ្វីចង់និយាយជាមួយគ្នា តែមិនហ៊ានព្រោះមានមេខ្លាកាងគេជាប់ទៅហើយ ។

ក្រាក! អត់ទេ ថ្ងៃនេះដូចជាសម្បូរភ្ញៀវដល់ហើយ អស់ពីម្នាក់ក៏មកម្នាក់ទៀត ប៉ុន្តែភ្ញៀវទាំងពីរនាក់នេះដូចជាមិនបានអញ្ជើញមកឡើយ ។

«លោកប៉ា!អ្នកម៉ាក់! Jungkook ! ហេតុអ្វីគ្រប់គ្នាមកនៅទីនេះ»Mrs.Jeon បន្លឺសួរទៅមនុស្សទាំងបី ។ ស្វាមីគាត់ទទួលទូរស័ព្ទពីកូមចៅបានមកថាលោកតានិងលោកយាយបានមកទឹកដីប្រទេសកូរ៉េ តែបែរជាឆ្ពោះទៅមន្ទីរពេទ្យ ខុសគោលដៅដែលមិនមែនជាវិមាន ខណៈដែលគាត់កំពុងតែធ្វើដំណើរទៅកាន់កន្លែងធ្វើការជាមួយភរិយាក៏ត្រូវប្ដូរទិសដៅមកទីនេះវិញ ។

«ម៉េចក៏ឯងដឹងថាយើងនៅទីនេះ? Hanjung »លោកតា ដៀងភ្នែកសម្លឹងទៅកូនប្រុសចង់បានចម្លើយពីគាត់ ។

«មែន កូនចៅខ្ញុំជាអ្នករាយការណ៍ប្រាប់»Mr.Jeon មិនប្រកែកស្រដីទទួលការពិត កម្រណាស់ដែលមកដល់ទឹកដីនេះហើយគាត់មិនដឹង ។

«ហេតុអីពួកគេមកនៅទីនេះដែរ?»Mrs.Jeon សំដៅដល់អតីតដន្លងនឹងកូនប្រសារប្រុសដែលសម្ងំយំសសឹកនោះ ។

«ម៉ាក់ ទោវិញសិនទៅ»Jungkook ដោយឃើញមិនស្រួលក៏ចង់បំបែក តែគិតឬថាលោកស្រី Jeon ព្រម ។

«បើចឹងកូនត្រូវទៅជាមួយម៉ាក់»

«អត់ទេ ខ្ញុំមានរឿងដែលត្រូវនៅដោះស្រាយ»

«រឿងស្អី? ពួកយើងគ្មានអ្វីពាក់ព័ន្ធជាមួយនឹងគេទៀតទេ ម្ដេចកូនចូលចិត្តចងខ្លួនឯងម្ល៉េះ Jungkook  គេធ្លាប់ធ្វើដាក់ឯងយ៉ាងម៉េចខ្លះ ឯងភ្លេចអស់ហើយហេស៎ ឬឈឺមិនទាន់គ្រប់គ្រាន់?»Mrs.Jeon ស្រដីថាអោយកូនដោយភាពឈឺចាប់ គិតទៅដល់ពេលដែល JK ឃុំខ្លួនឯងមិនចេញទៅណា ព្រោះតែស្នេហាបោកប្រាស់របស់គេ

«ល្មមៗបានហើយ ម៉ាក់ Jungkook!!»លោកយាយ

«អ្នកម៉ាក់ លោកប៉ាក៏ដូចគ្នា បើនៅស្រឡាញ់ពួកគេណាស់ ក៏បន្តទៅ ប៉ុន្តែកុំអូសទាញកូនខ្ញុំអោយទៅជាមួយ ជីវិតគេរស់បានសុខហើយ ម្ដេចចង់នាំគេទៅធ្លាក់រណ្ដៅម្ដងទៀត »

«គ្មានអ្នកណាទៅធ្វើស្អីកូនឯងទេ»លោកតា

«ចឹងហេស៎ ចុះកាលដែល JK គេឈឺស្ទើរឆ្កួតព្រោះអ្នកណា? យកបេះដូងកូនខ្ញុំទៅលេងសើច បោកបានទាំងបងនិងប្អូន ពេលនេះត្រឡប់មកតើត្រូវការអ្វី ? ខ្ញុំមិនអោយ JK បកទៅរកគេវិញជាដាច់ខាត»

«ខ្ញុំក៏មិនចង់បានដូចគ្នា យកកូនអ្នកទៅវិញទៅ ដាក់ច្រវ៉ាក់អោយល្អផង កុំចេះតែប្រលែងអោយមកដើរខាំគេឯងត្រពាសបែបនេះ»Mr.Kim

«លោកចង់ដៀលកូនខ្ញុំជាឆ្កែចឹងហេស៎?»Mrs.Jeon

«ឈប់ទៅម៉ាក់ ខ្ញុំមិនទៅណាទាំងអស់ ខ្ញុំនឹងនៅទីនេះ មើលថែប្រពន្ធកូនរបស់ខ្ញុំ អ្នកណាមិនពេញចិត្តមិនពាក់ព័ន្ធនឹងខ្ញុំទេ»Jungkook

«ប្រពន្ធកូន?»Mr.Jeon

«ឯងនិយាយស្អី ប្រពន្ធកូនឯងមកពីណា ឯងឆ្កួតទេហេស៎ Jungkook »Mrs.Jeon

«ខ្ញុំមិនបានឆ្កួត ខ្ញុំជាអ្នកធ្វើអោយ Tae មានផ្ទៃពោះ ហើយក្មេងស្រីដែលគេងនៅលើគ្រែនោះក៏ជាកូនរបស់ខ្ញុំដូចគ្នា»Jungkook ស្រដីម៉ាត់ៗមិនរអា ក្រែងចិត្តអ្នកណា ទោះត្រូវស្លាប់ទៀតក៏នាយមិនខ្លាចនឹងបើកបង្ហាញការពិតដែរ ។

«មិ-មិនពិត កូននិយាយលេងពិតទេ Jung កូនគ្មានអ្វីពាក់ព័ន្ធនឹងគ្រួសារគេឡើយ»Mrs.Jeon ស្លុតដល់ថ្នាក់និយាយសឹងមិនចេញ គាត់គាំងទាំងមិនយល់មកព្រមគ្នា ។

«ខ្ញុំមិនបានកុហក Tae មានកូនជាមួយខ្ញុំមកប្រាំឆ្នាំហើយ ខ្ញុំទុកពួកគេចោលមកយូរហើយម៉ាក់ ពេលនេះខ្ញុំគ្រាន់តែចង់បំពេញតួនាទីជាឪពុកនិងស្វាមីរបស់គេប៉ុណ្ណោះ ហើយបើម៉ាក់មិនជឿខ្ញុំមានភស្តុតាងបង្ហាញម៉ាក់ថែមទៀត»

«មិនបាច់មកបង្ហាញ ទោះគ្រួសារឯងព្រមទទួល តែយើងបដិសេធដាច់ខាត ឈប់មករវល់ជាមួយនឹងកូនយើង ទោះឯងជាកូនប្រធានាធិបតីក៏យើងប្ដឹងដាក់គុកដែរ»Mr.Kim ក៏មិនណយ គាត់មិនចេះរណបអ្នកណាឡើយ ជាពិសេសមនុស្សដែលប្រមាថគ្រួសាររបស់គាត់ ។ ប៉ុន្តែមួយម៉ាត់មុននេះធ្វើឱ្យ Mr.Jeon ងាកមកសម្លឹងមុខគាត់យ៉ាងរហ័ស ។ ( ប៉ា Kim លេងកម្រិតធ្ងន់ ព្រួញមួយបាញ់បានចាបពីរ🤧)

«ល្អតើ បើប៉ាក្មេកចង់ល្បី ដល់ពេលនោះអ្នកកាសែតប្រាកដជាមកព្រោងព្រាត ហើយខ្ញុំនឹងប្រកាសប្រាប់ជាសាធារណៈតែម្ដង ថាខ្ញុំជាប្ដី Kim Taehyung ជិតនឹងរៀបការជាមួយគ្នាទៅហើយ តែឪពុកក្មេកបែរជាចិត្តឃោរឃៅបំបែកបំបាក់កូនទៅវិញ ចាំមើលទៅថានរណាហ៊ានមកចែចង់ប្រពន្ធខ្ញុំទៀត »

«ឯង...អា Jungkook »Mr.Kim ឆេះងំស្ទុះរកទៅដាល់បុរសឈ្លើយ9 ដែលឌឺដងអោយគាត់មិនទម្លាក់មួយម៉ាត់ តែ Tae & Mrs.Kim ចាប់ជាប់ ។ បែបៗនេះនរណាចង់លើកកូនអោយលោកអ្ហើយ ។

«ឯងប្រាកដដោយរបៀបណាថាគេជាកូនឯង?»Mr.Jeon

«ឬគេបង្ខំអោយកូនទទួលខុសត្រូវហាស៎ Jung »Mrs.Jeon

«យើងនេះហើយជាសាក្សី យើងជាអ្នកថែចៅ Tae ដោយផ្ទាល់ដៃ បើមិនដឹងរឿងកុំបង្កបញ្ហាអី នៅអោយស្ងៀមទុកអោយគេជាអ្នកដោះស្រាយ»លោកតា

«ជឿបានយ៉ាងម៉េច បើលោកប៉ាស្រឡាញ់គ្រួសារគេជាងគ្រួសារឯងបែបនេះ»Mrs.Jeon

«ម៉ាក់ Jungkook!!»លោកយាយហៅដោយការតឿន  ។

«មិនបាច់ប្រកែកគ្នាទេ ទោះកូននេះមែនឬមិនមែនជាកូនរបស់គេ ក៏ខ្ញុំមិនធ្វើអោយគ្រប់គ្នាលំបាកដែរ វែកមុខជនបង្កបានពេលណា ខ្ញុំនឹងត្រឡប់ទៅកាណាដាវិញ»Tae ដែលសម្ងំមកអស់ជាយូរក៏បើកស្រដីជំនួស ដើម្បីបញ្ចប់គ្រប់យ៉ាង បើបន្តទុក វានឹងកាន់តែរញ៉េរញ៉ៃ ។

«ឈប់រត់គេចពីបញ្ហាបានហើយ Tae!!»Jungkook ពោលហៅប្រពន្ធដោយទ្រូងណែនថប់ ម្ដេចចូលចិត្តចាកចេញម្ល៉េះ ។

«មែន! ខ្ញុំវាកំសាក ខ្ញុំគ្មានភាពក្លាហានជំនះនឹងរឿងគ្រប់យ៉ាង តែចេតនារបស់ខ្ញុំមិនដែលចង់ធ្វើអោយអ្នកណាម្នាក់ឈឺចាប់ឡើយ សូម្បីតែលោក ខ្ញុំដឹងថាកន្លងមកនេះលោកមិនពេញចិត្ត ហើយខ្ញុំក៏មិនចង់អោយលោកមកទូលរែកបន្ទុកជាមួយខ្ញុំទាំងមិនពេញចិត្តដែរ Jungkook »Tae

«អត់ទេ Tae ខ្ញុំដឹងខុសហើយ!!»Jungkook បម្រុងនឹងចូលទៅជិតគេតែបែរជាត្រូវ Mr.Kim ច្រានចេញ ។

«ចេញទៅ! ហើយឈប់មកបង្ហាញមុខអោយគ្រួសារយើងឃើញទៀត»Mr.Kim ឈរពាំងជារនាំងការពារប្រពន្ធកូន ។ Jungkook បានត្រឹមសម្លឹងទៅរាងតូចដោយភាពសោកសៅ ដរាបណាលោក Kim នៅ គេពិបាកចូលទៅជិត Tae បំផុត ប៉ុន្តែមិនបានន័យថាគេព្រមចាញ់ត្រឹមនេះឡើយ ។

To be continued

Lie Naa

   

Συνέχεια Ανάγνωσης

Θα σας αρέσει επίσης

4.8K 368 11
@អូនកុំភ័យនៅកក្នុងរង្វង់ដៃរបស់បង អ្នកណាដែលធ្វើឲទើសមុខរបស់អូនបងមិនទុកនោះទេ វាត្រូវតែស្លាប់យ៉ាងវេទនា ទោះជាគេចចេញផុតក៏គេចផុតបានត្រឹមតែវិញ្ញាណដែល ហឹុស «គ...
Her claim Από Jeelvyas03

Ρομαντική

3.2M 187K 77
Nobody ever loved him; she was the first who loved him. He did not have a family and then one day she entered into his life and became a world for h...
1.8M 114K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...
5.6K 350 31
ក្តីស្នេហ៍មួយដែលផ្តល់អោយគេអស់ពីចិត្ត តែទីផុតត្រូវឈឺចាប់ ដោយសារតែការបោកប្រាស់ដោយមនុស្សដែលយើងស្រលាញ់បំផុត..... រឿងនេះគឺកំពុងមានការកែសម្រួលសាច់រឿងទាំងស្...