The slay of love / ប្រមាញ់ស្ន...

By LieNaa7

125K 10.4K 474

តើស្នេហានេះអាចចាប់ផ្ដើមម្ដងទៀតដែរទេ? More

Part 1 : ឯងនៅតែមិនប្ដូរចរិត Jeon Jungkook
Part 2 : រវាងពួកយើងមិនចប់ត្រឹមនឹងទេ Tae
Part 3 : ថ្ងៃរៀបការរបស់ពួកយើង
Part 4 : ខ្ញុំកើតជំងឺខ្វះអូនថែ
Part 5 : បងចង់ឡើងម៉ូតូតាមសម្រួលឬ ចង់អោយខ្ញុំបី?
Part 6 : ក្នុងក្រសែភ្នែកបងខ្ញុំអាក្រក់តែរហូតហ្នឹង
Part 7 : ថ្ងៃក្រោយកុំមករញ៉េរញ៉ៃជាមួយមនុស្សរបស់យើងទៀត
Part 8 : លោកនៅតែរង់ចាំខ្ញុំពិតមែនហេស៎ Jungkook!!
Part 9 : ខ្ញុំកើតចេញពីពោះម៉ាក់ មិនមែនប៉ាទេ
Part 10 : បងជាមនុស្សដំបូងដែលខ្ញុំថ្នម🔥
Part 11 : ខ្ញុំទើបជាប្ដីបង!!
Part 12 : មិត្តបងនឹងហើយជាអ្នកខាំ
Part 13 : តាមគ្រួសារឬស្នេហា?
Part 14 : តួនាទីបងគឺមើលថែខ្ញុំ
Part 15 : ខ្ញុំច្បាស់ជាឆ្លៀតពេលសម្រាប់បង
Part 16 : បើកចិត្តទទួលយកអ្នកថ្មី
Part 17 : បងជាប្ដីហៅប្រពន្ធថាអូនមានអ្វីខុស?
Part 18 : ខ្ញុំនឹងរៀបការជាមួយ Tae!!
Part 19 : ខ្ញុំនឹកលោក!!
Part 20 : ខ្ញុំនឹងនៅតែតាមធ្វើជាស្រមោលដែលគ្មានរូបរាងរបស់បងបែបនេះ
Part 21 : អារម្មណ៍ស្រងេះស្រងោច
Part 22 : ឱកាសចុងក្រោយ
Part 23 : ព្រោះវាប្រហារបេះដូងរបស់ខ្ញុំ
Part 24 : សន្យាមិនទុកលោកចោលទៀតទេ
Part 25 : តណ្ហាមិនមែនជាស្នេហា ប៉ុន្តែស្នេហាគឺត្រូវការតណ្ហា
Part : ទោះបីជាខ្ញុំស្លាប់ ក៏ខ្ញុំមិនព្រមអោយបងការដែរ...
Part 27 : រង់ចាំខ្ញុំណា Tae!
Part 28 : Tae ធ្លាប់ស្រឡាញ់បងទេ?
Part 29 : ព្រោះខ្ញុំស្រឡាញ់បង!!
Part 30 : ដោះលែង
Part 31 : ស្នេហានិងតួនាទី
Part 32 : លាហើយ Kim Taehyung
Part 33 : Jungkook ជាឪពុករបស់គេ!!
Part 34 : អាការៈចម្លែក
Part 35 : ចាញ់កូន!!
Part 36 : អ្នកមើលថែជំនួស
Part 37 : បងដាច់ចិត្តពិតមែន Jung!!
Part 38 : ខ្ញុំឈឺពោះណាស់ម៉ាក់
Part 40 : ស្វាគមន៍សមាជិកថ្មី
Part 39 : ទុក្ខជាន់ទុក្ខ
Part 41 : ចាំជួបគ្នាណាបងសម្លាញ់!!
Part 42 : ប្រុសមិនព្រាន ស្រីម្ដេចនឹងស្រឡាញ់
Part 43 : ពួកយើងគ្មានថ្ងៃនឹងដូចដើម
Part 44 : អ្នកគ្មានតម្លៃក្នុងកែវភ្នែកខ្ញុំសូម្បីបន្តិច
Part 45 : បើលោករឹងទទឹង ខ្ញុំចាប់លោកថើបកណ្ដាលហ្វូងហើយ
Part 46 : Yes, I'm your Honey!!🔥
Part 47 : មនុស្សពិសេស?
Part 48 : ដល់ពេលខ្ញុំនឹងទៅ
Part 49 : Tae មិនទាន់មានប្ដីផង មានកូនយ៉ាងម៉េច
Part 50 : មនុស្សប្រុសហ្នឹងហេស៎មានកូន?
Part 51 : បាច់ផ្កាដំណាងឲ្យក្ដីស្រឡាញ់
Part 52 : ព្រោះតែគេនៅស្រឡាញ់ឯង
Part 54 : ខ្ញុំជាអ្នកធ្វើអោយ Tae មានផ្ទៃពោះ
Part 55 : បងត្រូវការអូន!!
Part 56 : បណ្ណាការ
Part 57 : កុំធ្វើអោយមានស្នាម...🔥
Part 58 : Fy ដឹងខ្លួនហើយ...
Part 59 : បងនឹងធ្វើឱ្យគ្រប់គ្នាច្រណែននឹង Tae
Part 60 : Be my Honey?
ភាគបញ្ចប់ : សុភមង្គល

Part 53 : បើកូនខ្ញុំកើតអ្វី ខ្ញុំនឹងស្អប់លោកមួយជីវិត

2.1K 242 14
By LieNaa7

លោហិតក្រហមស្រស់របស់នាងតូច ហូរស្រក់យ៉ាងសស្រាំមកលើដៃរបស់ឪពុកដែលកំពុងតែបីកូនទាំងត្របាញ់ជើងរត់សម្ដៅមកក្នុងមន្ទីរពេទ្យ ។

«Jungkook! Fyfy!!»Jimin ដែលនៅជាន់ក្រោមជាមួយគ្នានោះក៏ចាប់ប្រទះនឹងកាយមាំ តែក៏ចាប់ផ្តើមរន្ធត់ម្ដងទៀត កាលបើឃើញកាយតូចដែលកំពុងតែស្រោចស្រពទៅដោយឈាម ។

«hyung ជួយ Fyfy ផង...»Jk ស្រដីទាំងញ័រមាត់

«ឆាប់ទៅយកគ្រែមកអោយឆាប់ឡើង»Jimin ស្រែកយ៉ាងសន្ធឹកទៅកាន់ក្រុមគ្រូពេទ្យ មុននឹងដាក់នាងតូចទៅលើគ្រែ បញ្ជូននាងទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ ។

ក្រឹប! ទ្វារពេទ្យត្រូវបានបិទ Jungkook និងពីរនាក់ទៀតបានត្រឹមចាំនៅខាងក្រៅទាំងខ្សត់កម្លាំង ហាក់អស់ព្រលឹងពីខ្លួនរលីង ។ Jayden ញ័រដៃជើងខលទៅប្រាប់រាងតូចមុននេះ ធ្វើឱ្យគេតក់ស្លុតមិនតិចឡើយ ។

«ហ្ហឹក.ហ្ហឹក Fyfy...»កម្លោះល្អិតដែលទប់ទឹកភ្នែកមកជាយូរក៏ឃាត់លែងជាប់ ប្រលែងចេញមក លែងខ្មាស់អ្នកណា ។

«Fynn មិនអីទេ Fyfy ប្រាកដជាផុតគ្រោះថ្នាក់»Jayden ចូលមកលួងលោមក្មួយប្រុសដែលបង្ហូរទឹកភ្នែកដាបថ្ពាល់ ខណៈដែល Jungkook ក៏មានអារម្មណ៍ថាខុសចំពោះក្នេងផងដែរ ។

«Fyn...ដឹប!»មិនទាន់នឹងបានស្រដីផង Jungkook ទទួលបានកណ្ដាប់ដៃពី Jayden បណ្ដាលឱ្យខ្ទាតទៅបុកនឹងជញ្ជាំងភ្លាមៗ ។

«គ្រប់យ៉ាងក៏ព្រោះតែឯង...»Jayden ស្រែកបែកសម្លេងចង្អុរមុខសត្រូវស្នេហាចំៗ ដោយការខឹងសម្បារ ។ Jungkook ងើបមកប្រឈមដោយជូតឈាមចេញពីមាត់ផង តែក៏មិនព្រមតបតទៅគេវិញ ។

«...............»Jungkook ស្ងប់ស្ងាត់លែងនិយាយ ថ្វីបើជាកំហុសខ្លួនដែលមើលថែក្មេងៗមិនបានល្អ ត្រឹមមួយព្រឹកសោះ នាយស្ទើរតែធ្វើឱ្យក្មេងម្នាក់បាត់បង់ជីវិតទៅហើយ ។ តើនាយមានពាក្យអ្វីដើម្បីនិយាយជាមួយ Tae ?

រំពេចនោះដែរទ្វារស្រាប់តែបើកម្ដងទៀត បង្ហាញអោយឃើញវត្តមានរបស់រាងតូច Jimin ដែលកំពុងតែគ្រងឈុតគ្រូពេទ្យ ប្រកបកាយវិការប្រញាប់ប្រញាល់មកកាន់ពួកគេ ។

«hyung Fyfy យ៉ាងម៉េចហើយ!!»Jungkook ឃើញដូចនេះក៏រហ័សឆ្ពោះមករក ដើម្បីសួរពីសុខទុក្ខរបស់កូន ។

«ឈាមហូរច្រើនណាស់ ពេលនេះត្រូវការឈាមជាបន្ទាន់»Jimin

«ធ្វើយ៉ាងម៉េចទៅ? Tae នៅមិនទាន់មកដល់នៅឡើយទេ»Jayden សម្លឹងទៅទូរស័ព្ទ

«Jungkook ឆាប់មកតាមបង ពេលនេះ Fyfy គេត្រូវការជំនួយពីឯង»Jimin មិននៅស្ដាប់សម្ដី Jayden បែរជាមកចាប់ទាញដៃរបស់ Jungkook ទៅវិញ ជាហេតុធ្វើឱ្យនាយឆ្ងល់មួយរំពេច ។

«ហេតុអីក៏ជាខ្ញុំ?»Jungkook

«ព្រោះឯងជាឪពុករបស់គេ បើមិនយកឈាមឯងអោយយកឈាមអ្នកណា!!»រាងតូច បើកបំពង់កសម្លុតយកទៅកាន់បុរសល្ងង់ខ្លៅ ។

«បង-បងនិយាយស្អី?»Jungkook

«ឆាប់មក...»Jimin រហ័សអូសដៃគេចូលទៅខាងក្នុងជាមួយគ្នា ទាំងដែល Jungkook នៅស្រពេចស្រពិល ចម្ងល់ពេញខួរក្បាលនៅឡើយ ។ ពេលនេះមិនមែនជាពេលដែលត្រូវមកអធិប្បាយទេ តែជាពេលដែលត្រូវបើកបង្ហាញការពិតគ្រប់យ៉ាង ។

មិនយូរប៉ុន្មានសម្លេងសន្ធឹកជើងរបស់មនុស្សពីរនាក់ក៏បន្លឺឡើង Tae និងលោកស្រី Kim សម្ដៅចូលមកទាំងដង្ហក់ ។

«កូនខ្ញុំនៅឯណា...Fyfy!!»Tae មកទាំងត្រដាបត្រដួស ស្រែករកកូនទាំងកល់ទឹកភ្នែកចង់យំ ទ្រូងមួយនេះស្ទើរតែប្រេះបែកទៅហើយ ពេលដែលលឺថាកូនមានគ្រោះថ្នាក់ ។

«appa...ហឺ»Fyn

«Fynn»Tae, បន្ទន់ខ្លួនអោបកូនទាំងហាមទឹកនេត្រាដ៏ខ្លោចផ្សានេះលែងបាន ។ នាយតូចយំចេញមកប្រណាំងជាមួយនឹងកូន ស្របពេលដែលលោកស្រី Kim ក៏លួចស្រក់ទឹកភ្នែកស្ងាត់ៗ មើលទៅកាន់គ្រួសារដ៏តូចមួយបែរជាត្រូវមករងទុក្ខសោកដ៏អាក្រក់មួយនេះ ។

ពីមួយនាទីទៅមួយនាទីចេះតែរំលងផុតរហូតដល់ពីរម៉ោងក្រោយមកក៏គ្មានតម្រុយអ្វីពីអ្នកខាងក្នុង ក្រៅពីឃើញក្រុមគ្រូពេទ្យបំពេញការងារយ៉ាងសកម្ម ។ Jungfynn ដែលទួញសោកមកជាយូរក៏គេងលក់ស្ងាត់មាត់ឈឹងនៅលើភ្លៅរបស់រាងតូចទៅហើយ ។

«ម៉ាក់ថាយក Fyn ទៅគេងសិនទៅ»Mrs.Kim

«ខ្ញុំមិនចង់ទៅចោល Fy ទេម៉ាក់»សម្លេងគ្រលរស្ដាប់សឹងមិនបាន ព្រោះតែច្រមុះដែលណែនថប់ ដកដង្ហើមសឹងមិនចេញ ។

«ចាំខ្ញុំជាអ្នកនាំ Fyn ទៅចុះ»Jayden ចូលមកស្ម័គ្រខ្លួនជំនួសកាលបើឃើញ Tae ធ្មឹងៗដូចគ្មានព្រលឹងក្នុងខ្លួន បើអោយបើកឡានទៅក៏គ្មានសុវត្តិភាពសម្រាប់គេដែរ ។

«មីងផ្ញើផងណា Jayden!!»

«បាទ...»នាយកម្លោះស្រដី មុននឹងទទួលអាល្អិតដែលមុខឡើងហើមនោះពីដៃរបស់ Tae បីគេចាកចេញទៅ បន្សល់នៅតែរាងតូចនិង Mrs.Kim

«កុំពិបាកចិត្តពេកអី Tae !! ព្រះនឹងតាមជួយថែរក្សាមិនអោយគេកើតអ្វីឡើយ»Mrs.Kim ចូលមកលួងលោមនាយតូចដោយអង្អែលស្មារបស់គេថ្នមៗ ត្បិតថាគាត់ក៏ពិបាកមិនចាញ់គេប៉ុន្មានដែរ ។

«តើខ្ញុំសាងអ្វីខុសទៅម៉ាក់? ហ្ហឹក ហេតុអ្វីធ្វើដាក់កូនខ្ញុំយ៉ាងនេះ? ហេតុអ្វីមិនធ្លាក់មកលើខ្ញុំជំនួស? ហ្ហឹកៗ»
Tae ត្អូញត្អែរដោយអារម្មណ៍ពឺតផ្សាររកហាស្ដីមិនត្រូវពាក្យ ។ កូនជាចំណុចខ្សោយ ជាជីវិតដ៏សំខាន់ដែលគេមិនអាចបាត់បង់ វាយកូនគេត្រឹមមួយរំពាត់ស្មើរនឹងយកកាំបិតមកចាក់ទម្លុះចិត្តរបស់គេទៅហើយ ចុះទម្រាំតែកើតរឿងបែបនេះ គេអាចនឹងក្លាយទៅជាឆ្កួតដែរទេ?

«Tae កុំនិយាយបែបនេះ!! ម៉ាក់យល់ពីអារម្មណ៍កូន នេះអាចជាកម្ម តែពួកយើងនឹងឆ្លងផុត កុំគិតអ្វីផ្ដេសផ្ដាស»Mrs.Kim

ក្រាក!ស្របពេលនោះដែរ Jimin ក៏ចេញមកសារជាថ្មី ធ្វើឱ្យរាងតូចស្ទុះក្រោកទៅរកគេយ៉ាងរហ័ស ។

«Jimin!Jimin! កូនយើងយ៉ាងម៉េចហើយ? ហ្ហឹក Fyfy គេមិនអីពិតទេ?»

«Tae សម្រួលអារម្មណ៍សិនទៅ»Jiminស្រដីអោយគេស្ងប់ចិត្តជាមុន កាលបើ Tae ស្ទុះស្ទាមករកខ្លួនដូចមនុស្សស្លន់ស្លោយ៉ាងដូច្នោះ តែរាងតូចបានត្រឹមក្រវីក្បាលបញ្ជាក់ថាគេធ្វើមិនបាន ។

«ឆាប់និយាយមក! ហ្វីគេមិនអីពិតទេ ហ្ហឺ...»

«អ្ហឹម...គេផុតគ្រោះថ្នាក់ហើយ ការវះកាត់ជោគជ័យ ប៉ុន្តែ...»

«ប៉ុន្តែអី?»
«យើងត្រូវការតាមដានគេបន្តសិន ខ្លាចមានឈាមជ្រាបនៅក្នុងសរសៃឈាមខុសប្រក្រតី ជាពិសេសគឺ...ការចងចាំរបស់គេ ការប៉ះទង្គិចអាចនឹងខ្លាំងក្លា យើងត្រូវប្រាកដថាខួរក្បាលគេនៅប្រក្រតី»

«ពុទ្ធោ!ចៅយាយ»Mrs.Kim ខ្ទប់មាត់សឹងមិនជឿ កំឡុងពេលដែល Tae ស្រាប់តែទន់ជើងរកដួលទៅហើយ តែមាន Jimin និងរាងចំណាស់ទប់ជាប់ ។

«ហ្ហឹកៗ ហ្វី! Appa សូមទោស!!»Tae បន្លឺសម្លេងយំកាន់តែខ្លាំង នឹកបន្ទោសខ្លួនឯងដែលទុកកូនចោលនឹងគេ ឯលទ្ធផលក៏ក្លាយជាបែបនេះ ។

ក្រាក! ទន្ទឹមនឹងនោះ ទ្វារក៏បើកឡើងម្ដងទៀត បង្ហាញរាងក្រាស់ Jungkook ដែលចេញមក ដោយមានបិទបង់នៅដៃខាងស្ដាំព្រោះតែការបញ្ចូលឈាមមុននេះ ។

ផាច់! មួយកំភ្លៀងភ្លាមៗចំកន្លែងដដែលនឹង Jayden ត្រូវបានទះដោយ Tae ដែលកំហឹងដុតខ្លួន

«ហេតុអីលោកបណ្ដោយកូនអោយក្លាយជាបែបនេះ?»Tae បំប៉ោងសរសៃ.កស្រែកសួរទៅរាងក្រាស់ដែលឈរធ្មឹងសម្លឹងទៅទឹកភ្នែកដែលកំពុងតែហូរស្រក់ ។

«Jeon Jungkook?»Mrs.Kim បន្លឺហៅឈ្មោះនាយសង្ហាដែលគាត់មិនធ្លាប់រំពឹងថានឹងជួបម្ដងទៀត

«ខ្ញុំស្ដាយណាស់ដែលទុកចិត្តលោក ហ្ហឹក ខ្ញុំមិនគួរអោយកូនស្គាល់លោកតាំងពីដំបូង»Tae

«Tae... ខ្ញុំ»Jungkook គាំងសម្ដីមិនដឹងគួរនិយាយបែបណា

«ចាត់ទុកថាវាជាកំហុសរបស់ខ្ញុំ តែបើលោកមិនពេញចិត្ត ក៏មិនគួរបណ្ដោយឲ្យក្មេងគេគ្រោះថ្នាក់បែបនេះដែរ ហ្ហឹក បើលោកស្អប់ខ្ញុំណាស់ ចំបាច់អីធ្វើបាបទាំងក្មេង គេមិនពាក់ព័ន្ធទេ ឬលោកធ្វើដាក់ខ្ញុំមិនទាន់ឆ្អែតឆ្អន់ហាស៎ Jeon Jungkook »Tae កញ្ជ្រោលទៅវាយតប់នាយកម្លោះតាមកម្លាំងដៃដែលមាន ឯ Jungkook ក៏ឈរស្ងៀមអោយគេធ្វើតាមចិត្ត តែក៏ត្រូវ Jimin និងរាងចំណាស់ជួយចាប់ចេញ

«បានហើយ, Tae»

«ហ្ហឹក បើកូនខ្ញុំកើតអ្វី ខ្ញុំនឹងស្អប់លោកមួយជីវិត»

«Tae! ខ្ញុំមិនបានតាំងចិត្តអោយរឿងនេះកើតឡើងទេ វាជាឧប្បត្តិហេតុ ខ្ញុំមិនបានចង់ធ្វើបាបអ្នកណាម្នាក់ឡើយ»Jungkook

«កុហក! លោកស្អប់ខ្ញុំ...រឹតតែមិនចង់ជួបមុខរបស់ខ្ញុំ មិនចម្លែកទេដែលលោកធ្វើដាក់ខ្ញុំបែបនេះ តែលោកក៏គួរតែគិតថាគេនៅក្មេង គេមិនដឹងអ្វីទេ»

«តើខ្ញុំធ្វើទង្វើថោកទាបទាំងនេះដាក់កូនខ្លួនឯងដោយរបៀបណា ខ្ញុំក៏មានបេះដូងណា Tae... ខ្ញុំក៏ចេះស្រឡាញ់កូនដូចគ្នា»Jungkook ស្រែកតឹងសរសៃកត្រឡប់ទៅវិញ ម្ដេចមើលមកនាយជាមនុស្សអាក្រក់យ៉ាងនេះ ។

«ចេញទៅ ហ្ហឹក ខ្ញុំសូមទោសដែលរំខានពេលវេលារបស់លោកកន្លងមក ខ្ញុំឆ្អែតឆ្អន់ហើយ ខ្ញុំមិននៅអោយលោកទើសមុខទៀតទេ»Tae

«Tae!!»Jungkook ទម្លាក់សម្លេងពោលហៅទៅកាន់កាយតូចដែលល្ហិតល្ហៃ នាយនៅមិនអស់ចិត្តជាមួយនឹងរឿងដែលកើតក្នុងថ្ងៃនេះ ចង់ដឹងណាស់ថាដើមហេតុគឺបែបណា មកបង្កើតចម្ងល់ដល់នាយហើយក៏ចាកចេញហេស៎? គិតថាគេជាស្អី?

«ចេញទៅ!!!»Tae

«ត្រឡប់ទៅវិញសិនទៅ Jungkook »Jimin

«ថ្ងៃស្អែកខ្ញុំនឹងមកម្ដងទៀត»គ្រប់យ៉ាងមិនអាចបញ្ចប់ត្រឹមនេះ នាយត្រូវតែដឹងអោយបាន ថាអាថ៍កំបាំងនៅពីក្រោយរឿងទាំងនេះកើតឡើងដោយរបៀបណា ។

#Condo

ត្រឡប់មកដល់បន្ទប់វិញ រាងក្រាស់ទាញស្រា យកមកផឹកសំដិលខ្លួនក្បែរសាឡុង សម្លឹងទៅច័ន្ទដែលភ្លឺចិញ្ចាចប្រៀបបាននឹងស្នាមញញឹមមនុស្សម្នាក់ដែលតែងតែផ្ដល់មកកាន់នាយ ។ រឿងអតីតកាលត្រូវបានសើរើគ្រប់យ៉ាង ទាំងដែលនាយតែងព្យាយាមបំភ្លេចមកប្រាំឆ្នាំទៅហើយ ។
សម្ដីសន្ទនាក្នុងបន្ទប់មន្ទីរពេទ្យមុននេះ ធ្វើឱ្យនាយលួចគិតដល់សុបិន្តដែលនាយតែងនិមិត្តឃើញជារៀងរាល់យប់ ។

"Hyung ឈប់សិន"Jungkook ក្រោកពីគ្រែពេទ្យបន្ទាប់ពីបញ្ចប់ការសង្គ្រោះដោយជោគជ័យ ។

"ឯងចង់បានចម្លើយ?"Jimin ស្រដីហាក់ទាយដឹងថាមានអ្វីដែលកំពុងជាប់គាំងក្នុងខួរក្បាលរបស់គេ ។

"មែន! អ្វីដែលបងនិយាយមុននេះជាការពិតឬមិនមែន?"Jungkook

"ហ៊ឹម! បងមិនដែលចង់លាក់ទេ បើវាមិនមែនជាការស្នើសុំរបស់ Tae! តែ DNA ជាចម្លើយដ៏ជាក់លាក់សម្រាប់ឯង វានឹងឆ្លើយជំនួសបង នៅពេលដែលចេញលទ្ធផល"

"ហេតុអី្វគេលាក់ខ្ញុំ?"

"ចុះឯងព្រមទទួលការពិតទេ បើសុខៗ Tae មកប្រាប់ឯងថាមានកូន? មនុស្សបែកគ្នារាប់ឆ្នាំ សូម្បីតែមុខឯងមិនចង់នឹងជួប ឈ្មោះមិនចង់ទាំងរំលឹក តើគេមានឥទ្ធិពលអ្វីអាចនិយាយអោយឯងជឿនោះ"

"ចុះហេតុអីគេចូលមករកខ្ញុំម្ដងទៀត? ព្រោះតែទំនួលខុសត្រូវ?"

«ព្រោះតែគេស្រឡាញ់ឯង!! គេមិនដែលបំភ្លេច រឹតតែមិនធ្លាប់យកអ្នកថ្មីមកជំនួស ប្រាំឆ្នាំមកនេះគេនៅតែរង់ចាំ ចាំថ្ងៃដែលអាចវិលត្រឡប់ម្ដងទៀត"

"ប៉ុន្តែគេជាអ្នកជ្រើសការចាកចេញ"

"គេគ្មានជម្រើសទៅវិញទេ គ្រួសារ Jeon មិនព្រមទទួល Tae...ជម្លោះគ្រួសារបានកើតឡើង ឯងគិតថាគេមានមុខអ្វីនៅប្រឈម គេមានកម្លាំងឯណាដើម្បីជំនះ ខណៈដែលគ្រួសាររបស់គេកំពុងតែឃាំងជាប់នោះ"

"..............."JK

"រក្សាឱ្យល្អ ទាន់នៅមានឱកាស កែប្រែពេលនេះនៅមិនទាន់ហួសពេលទេ Jungkook "

To be continued

Lie Naa

Continue Reading

You'll Also Like

40K 622 32
george is 26 year old male omega who works at strip club what will happend when he meets dream a 23 year old male alpha who is mafia boss english is...
147K 9.5K 57
ស្នេហាដែលកើតចេញពីលក្ខខណ្ឌប៉ុន្តែវាជាស្នេហាដ៏បរិសុទ្ឌរវាងមនុស្សពីរនាក់ដែលមិនធ្លាប់ស្គាល់សោះថាអ្វីដែលហៅថាជាស្នេហានិងក្ដីស្រលាញ់។ « យើងមិនខ្វល់..អ្វ...
5.6K 350 31
ក្តីស្នេហ៍មួយដែលផ្តល់អោយគេអស់ពីចិត្ត តែទីផុតត្រូវឈឺចាប់ ដោយសារតែការបោកប្រាស់ដោយមនុស្សដែលយើងស្រលាញ់បំផុត..... រឿងនេះគឺកំពុងមានការកែសម្រួលសាច់រឿងទាំងស្...
358 55 10
"Why'd you leave.." ... "It was to save you.. you mean too much, I couldn't risk it" S+V "You worked hard, get some rest" ... "Stay with me" R+W "You...