បំបាក់ស្នេហ៍សិស្សច្បង

By kim_sujii

13.7K 1.7K 230

ផ្ដើមចេញពីក្មេងប្រុសម្នាក់ដែលត្រូវគេធ្វើបាបក្លាយជាក្មេងប្រុសដែលឆ្មើងឆ្មៃ កាចឆ្នាស់មិនចេះចាញ់អ្នកណាដោយសារតែមនុ... More

ភាគទី១
ភាគទី២
ភាគទី៣
ភាគទី៤
ភាគទី៥
ភាគទី៦
ភាគទី៧
ភាគទី៨
ភាគទី៩
ភាគទី១០
ភាគទី១១
ភាគទី១២
ភាគទី១៣
ភាគទី១៤
ភាគទី១៥
ភាគទី១៦
ភាគទី១៧
ភាគទី១៨
ភាគទី១៩
ភាគទី២០
ភាគទី២១
ភាគទី២២
ភាគទី២៣
ភាគទី២៤
ភាគទី២៥
ភាគទី២៦
ភាគទី២៧
ភាគទី២៨
ភាគទី២៩
ភាគបញ្ចប់

ភាគបញ្ចប់(1)

331 41 5
By kim_sujii

ពេលវេលាកន្លងផុតទៅយ៉ាងលឿនវិស្សមកាលចុងឆ្នាំក៏បានមកដល់ សិស្សទាំងអស់ក៏បានសម្រាកនាំគ្នាទៅជួបជុំគ្រួសារដើរលេងលំហែកាយយ៉ាងសប្បាយរីករាយ។បើក្រឡេកមកមើលទំនាក់ទំនងស្នេហាកម្លោះសង្ហារនិងសង្សារទាំងបីវិញគឺមានការស្អិតរមួតពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែជីវិតស្នេហាវាមិនមានការផ្អែមល្ហែមរហូតនោះទេតែងតែមានការប៉ះទង្គិចគ្នាខ្លះហើយប្រៀបដូចជាចានក្នុងរាវអញ្ចឹង។ ដូចជាពេលនេះអញ្ចឹងកំពុងតែមានគូស្នេហ៍មួយគូអន់ចិត្តនឹងគ្នាព្រោះតែនិយាយគ្នាមិនត្រូវ ម្នាក់ចង់ទៅលេងសមុទ្រចំណែកម្នាក់ទៀតចង់ឡើងភ្នំទើបធ្វើឲ្យមានការប្រកែកគ្នាកើតឡើង

"ជុន អូននិយាយហើយអូនចង់ទៅលេងសមុទ្រ"សំឡេងបុមឃ្យូនិយាយទៅកាន់សង្សារខ្លួន

"តែបងចង់ទៅបោះតង់លើភ្នំ ទៅសមុទ្រមិនឃើញមានអ្វីសប្បាយទេ"យ៉ុនជុនតបមកវិញម្នាក់ៗនៅតែប្រកាន់ជំហរចង់ទៅកន្លែងដើរលេងរៀងខ្លួន

"ហឹក!! បងលែងស្រលាញ់អូនហើយមែនទេទើបបដិសេធអូនបែបនេះ?"រាងតូចប្រើល្បិចធ្វើជាយំគិតថាបានផលតែការរំពឹងមិនដូចបំណងសោះ

"បងតែងតែតាមចិត្តអូន គ្រាន់តែចង់ឲ្យអូនតាមចិត្តបងម្ដងមិនបានមែនទេ?"

"ហឹស!! បើអញ្ចឹងបងទៅតាមចិត្តបងទៅ អូនទៅតែម្នាក់ឯងក៏បាន"និយាយហើយរាងតូចក៏ដើរចេញទៅបាត់ ឯរាងក្រាស់ក៏អង្គុយយកដៃជ្រោងសក់ទាំងធុញថប់ នាយពិតជាចង់ឡើងភ្នំណាស់ព្រោះវាជាបំណងតាំងពីក្មេងតែគេមិនដែលបានទៅឡើយទើបលើកនេះចង់ទៅជាមួយមនុស្សជាទីស្រលាញ់តែបែជាត្រូវឈ្លោះប្រកែកគ្នាទៅវិញ

"ហ្យុង កុំពិបាកចិត្តអីចាំខ្ញុំទៅនិយាយជាមួយគេ"ស៊ុននូដែលអង្គុយមើលគេប្រកែកគ្នាជាយូរក៏និយាយលួងលោមយ៉ុនជុន ហើយក៏ក្រោកឈរដើរចេញទៅតាមមិត្តបាត់

.......

"អេ!!ស៊ុនអូនទៅណា?"ស៊ុងហ៊ូនដែលទើបតែមកឃើញចង់សង្សារខ្លួនបម្រុងនឹងដើរចេញទៅណាមិនដឹងក៏សួរ

"គឺអូនទៅនិយាយជាមួយឃ្យូ"

"មានអ្វីមែនទេ?"រាងតូចក៏បានប្រាប់នាយពីរឿងដែលកើតឡើង

"ចាំបងទៅនិយាយជាមួយគេវិញ"

"អឹម អញ្ចឹងអូនទៅកន្លែងអាប់ប៉ាសិនហើយ"

"បាទ"ពួកគេក៏បំបែកគ្នា ស៊ុងហ៊ូនដើរទៅរកប្អូនដែលអង្គុយធ្វើមុខក្រម៉ូវនៅក្នុងសួនច្បារក្បែរភូមិគ្រឹះ

"មកអង្គុយធ្វើមុខមិនរីកអីនៅទីនេះហា៎?"ស៊ុងហ៊ូនដាក់ខ្លួនអង្គុយក្បែរប្អូនហើយពោលឡើង

"ហ្យុង ......"

"បងដឹងថាឯងចង់និយាយអី បងមិនចង់ពាក់ព័ន្ធរឿងពួកឯងទេ តែរាល់លើកអាជុនតែងតែតាមចិត្តឯងលើកនេះឯងតាមចិត្តវាម្ដងទៅវាចង់ទៅតាំងពីនៅក្មេងម្ល៉េះតែវាមិនដែលបានទៅទេតាំងពីប៉ាម៉ាក់វាលែងលះមកម្ល៉េះ"ស៊ុងហ៊ូនរៀបរាប់យ៉ាងវែងអន្លាយប្រាប់ប្អូន បុមឃ្យូគិតបន្តិចទើបនិយាយ

"ខ្ញុំ...នឹងទៅនិយាយជាមួយគេ"

"អឹម ឆាប់ទៅ"រាងតូចក៏ក្រោកឈរដើរទៅក្នុងភូមិគ្រឹះវិញហើយសំដៅទៅរកសង្សារខ្លួន

"ជុន..."ដើរមកដល់រាងតូចក៏ចូលទៅអោបអ្នកជាសង្សារធ្វើឲ្យគេភ្ញាក់បន្តិចព្រោះមិនបានត្រៀមខ្លួន

"ជុន អូនយល់ព្រមទៅជាមួយបងអូនសុំទោសដែលមិនយល់ចិត្តបង"រាងតូចនិយាយទាំងរលីងរលោងទឹកភ្នែក

"មិនអីទេ អូនមិនខុសទេបើបងតាមអូនម្ដងទៀតពួកយើងក៏មិនឈ្លោះគ្នាដែរ"

"ស្អែកនេះយើងទៅឡើងភ្នំទាំងអស់គ្នាណា"

"អឹម បន្ទាប់មកចាំយើងទៅលេងសមុទ្របន្តទៀត"យ៉ុនជុន

"ពិតមែនហេស?"

"អឹម ពួកយើងមានពេលទំនេរយូរណាស់ដើរលេងឲ្យគ្រប់ទីកន្លែងតែម្ដង"

"ហិហិ បងនៅតែយល់ចិត្តអូន អូនស្រលាញ់បង"រាងតូចអោបនាយកាន់តែណែន យ៉ុនជុនក៏អោបរាងតូចវិញ ព្រមទាំងថើបសក់ទន់រលោងនោះមួយដង្ហើមយ៉ាងវែង

Skip

ក្រឡេកមកមើលហ្យុនជីននិងហ្វីលីកវិញពេលនេះកំពុងតែអង្គុយផ្អែមល្ហែមជាមួយគ្នាក្នុងខុនដូ តាំងពីឈប់សម្រាកមកមិនទាន់បានទៅជួបមុខមិត្តឡើយ

"ជីនហា៎ ម៉ោងប៉ុន្មានហើយ?"រាងតូចសួរឡើងទាំងខ្លួននៅគេងអោបរាងក្រាស់មិនលែង

"ម៉ោង12ជាងហើយ"

"អឹម តើបងឃ្លានទេអូនទៅធ្វើឲ្យ"រាងតូចក្រោកឡើងហើយក៏សួរទៅនាយ

"បងមិនចង់ញាំអាហារទេ បងចង់ញាំអូន"រាងក្រាស់និយាយទាំងទេកមុខព្រាន

"បងនេះ រោគចិត្តខ្លាំងណាស់"

"រោគចិត្តព្រោះអូន"

"បានហើយ កុំនិយាយច្រើនអូនទៅចម្អិនអាហារឲ្យបង"

"អឹម!!! អរមែនហើយអាជុនវាខលមកបងប្រាប់ថាស្អែកនេះទៅឡើងភ្នំបោះតង់2-3ថ្ងៃអូនចង់ទៅដែរទេ?"

"អូនប្រាកដជាទៅហើយឲ្យតែបងទៅ"

"អញ្ចឹងល្ងាចនេះរៀបចំរបស់របរទៅហើយទៅគេងនៅភូមិគ្រឹះរបស់បុមឃ្យូស្អែកឡើងនឹងបានចេញដំណើរ"

"អូខេ អញ្ចឹងអូនចម្អិនអាហារសិន"

"បាទ"

Skipppppp(រំលងឲ្យឆាប់ចប់🥲)

ថ្ងៃថ្មីបានចូលមកដល់គូស្នេហ៍ទាំងបីគូក៏បានចេញដំណើរទៅម្នាក់ៗហាក់រីករាយណាស់ ពួកគេធ្វើដំណើរអស់រយៈពេលប្រហែលជា4ម៉ោងក៏បានទៅដល់គោលដៅ។ ប៉ុន្តែមិនដល់លើភ្នំតែម្ដងនោះទេពួកគេត្រូវធ្វើដំណើរជើងដើម្បីទៅដល់កំពូលភ្នំ រាងរូចទាំងបីចងុះពីលើឡានហើយនាំគ្នាដើរទៅមុនដោយមិនជួយកាន់របស់របរអ្វីឡើយទុកឲ្យកម្លោះសង្ហារទាំងបីជាអ្នកកាន់ទាំងអស់

"ពួកឯងដើរឲ្យលឿនមកថ្ងៃជិតលិចហើយ ពួកបងក៏អញ្ចឹងដែរ"ដោយសារតែពួកគេចេញមកពេលថ្ងៃទើបមកដល់ល្ងាចបែបនេះ ស៊ុននូខ្លាចថាទៅមើលថ្ងៃលិចមិនទាន់ទើបបង្ខំមិត្តឲ្យដើរឲ្យលឿន

"ដឹងហើយៗ លឿនហើយតើឯងដើរមិនកាន់អីវាលឿនចឹងហើយមិនយល់ពីពួកបងទេធ្ងន់ខ្លាំងណាស់"យ៉ុនជុនតបមកវិញមួយខ្សែ ស៊ុននូក៏ស្ងាត់

"ម៉ោះខ្ញុំជួយកាន់កុំឲ្យរអ៊ូរពេក"

"មិនអីទេ ពួកបងកាន់បានទៅមុខបន្តទៅ"

"ក៏បាន"ថាហើយស៊ុននូក៏ដើរទៅមុខបន្តជាមួយមិត្តទាំងពីរ

"ទីនេះទេសភាពល្អ ហើយអាចមើលថ្ងៃលិចបានទៀតយើងថាបោះទីនេះហើយ"ដើររៀងយូរបន្តិចស៊ុងហ៊ុនក៏និយាយពេលមកដល់កន្លែងដែលអាចឲ្យពួកគេបោះតង់បាន

"អឹម អញ្ចឹងក៏បោះទីនេះចុះ"ពួកគេក៏ទម្លាក់របស់របរទុកហើយជួយគ្នាសង់តង់ដើម្បីសម្រាក

"ជីនហា៎ទៅមើលថ្ងៃលិចសិនបានទេ ចាំមកវិញសង់បន្តទៅ"ហ្វីលីកទទូចហៅរាងក្រាស់ឲ្យទៅមើលថ្ងៃលិចជាមួយខ្លួន

"អញ្ចឹងក៏បាន"ហ្យុនជីនទម្លាក់របស់នឹងដៃទុកហើយដើរទៅជាមួយរាងតូច ចំណែកស៊ុងហ៊ូននិងយ៉ុនជុនក៏ត្រូវរាងតូចទាំងពីអូសទៅដូចគ្នា ដោយពួកគេទៅកន្លែងផ្សេងគ្នាដើម្បីងាយស្រួលសាសងគ្នា

_Hyunlix

គូស្នេហ៍ដ៏ផ្អែមល្ហែមនាំគ្នាមកអង្គុយមើលថ្ងៃលិចតែពីរនាក់ឆ្ងាយដាច់ពីមិត្តដោយមិនបាច់ខ្វល់ខ្លាចគេរំខានឡើយ

"ជីនបងមើលចុះថ្ងៃលិចពិតជាស្អាតណាស់"រាងតូចនិយាយទាំងញញឹម សម្លឹងទៅទិនករដែលរៀបលិចម្ដងបន្តិចៗនោះ

"មែនហើយស្អាតណាស់"មាត់និយាយថាស្អាតតែភ្នែកសម្លឹងមើលរាងតូចមិនដាក់ភ្នែកសោះ

"អេ!ម៉េចក៏សម្លឹងមុខអូនបែបនេះ? ថ្ងៃនៅខាងនោះតើ"

"បងមិនចង់មើលថ្ងៃលិចនោះទេបងចង់មើលអូនព្រោះថាអូនស្រស់ស្អាតជាងថ្ងៃលិចទៅទៀត"រាងក្រាស់និយាយទាំងញញឹមស្រទន់មកកាន់រាងតូច

"បងនិយាយអីបែបនេះ?"រាងតូចអៀនឡើងក្រហមថ្ពាល់ទៅហើយ

"អូនអៀនហេស?"

"អត់បានអៀនទេ"

"តែថ្ពាល់អូនក្រហមហើយ មើលចុះគួរឲ្យក្នាញ់ណាស់ *សឺត~សឺត*ដោយក្នាញ់ពេករាងក្រាស់ក៏ចាប់មុខរាងតូចមកថើបតែម្ដង

"មើល៍ បងនេះកេងចំណេញណាស់"

"កេងចំណេញអីទៅ គ្រាន់តែថើបអូនតើ"

"នេះហើយហៅថាកេងចំណេញ"

"បើចឹងសុំថើបម្ដងទៀតមក" មិនចាំឲ្យរាងតូចតបទាន់ នាយក្រាស់ក៏ចាប់ក្រសោបមុខរាងតូចទម្លាក់បបូរមាត់លើបបូរមាត់តូចច្រមិចបឺតជញ្ជក់យកភាពផ្អែមល្ហែមទៅវិញទៅមក ដៃមាំក្រាស់ចាប់កញ្ចឹងករាងតូចមកកាន់តែជិតថើបដួសដងមិនចង់ដកមាត់ចេញឡើយ

"បងស្រលាញ់អូនហ្វីលីក"បន្ទាប់ពីដកមាត់ចេញហើយពោលពាក្យស្រលាញ់ទៅកាន់រាងតូចយ៉ាងស្រទន់

"អូនក៏ស្រលាញ់បងដូចគ្នា"កាយទាំងពីរក៏ក្រសោបអោបគ្នាដោយក្ដីស្រលាញ់ដ៏លើសលប់

_______________

យកប៉ុណ្ណឹងសិនទៅ2គូទៀតចាំតភាគក្រោយ

Continue Reading

You'll Also Like

101K 21.4K 66
Arc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့
13.5K 324 19
"Yᴏᴜᴠᴇ ʙᴇᴇɴ ᴍɪɴᴇs"
30.4K 2.1K 39
people read the book trust me on this one
19.5K 806 24
"Come on, come on, don't leave me like this I thought I had you figured out Something's gone terribly wrong You're all I wanted Come on, come on, don...