ពេទ្យតូចម្ចាស់បេះដូង

By KongKeageming

77.6K 3.3K 137

ឯងមិនហត់ទេហ្អេដែលត្រូវមកមើលថែមនុស្សពិការដូចជាយើង មិនហត់ទេព្រោះវាជាតួនាទីរបស់ខ្ញុំដែលត្រូវមើលថែអ្នកជំងឺ😊😊 More

ផ្ដើមរឿង
ភាគទី 1 _ជួបគ្រោះថ្នាក់
ភាគទី 2__ខ្ញុំមិនត្រូវការពេទ្យផ្ទាល់ខ្លួនទេ
ភាគទី 3 _កូនយើង គីម ថេយ៉ុងនោះអី
ភាគទី 4_ ផ្ដាច់ពាក្យ
ភាគទី:6 ខ្ញុំយល់ព្រមក៏បាន
មតិខ្លះៗ
ភាគទី:7 ចង់មើលមុខខ្ញុំដល់ពេលណាទៀត
ភាគទី:8 ខ្ញុំដឹងថាបងមិនបានស្រលាញ់
ភាគទី:9 ត្រូវហើយខ្ញុំមិនស្រលាញ់មនុស្សពិការទេ
Hello 👋
ភាគទី:10 កូនស្រលាញ់ស្រីម្នាក់នោះមែនទេ
ភាគទី:11 មុខនៅតែដូចទន្សាយដដែល
ភាគទី:12 ឯងក្លាយជាមនុស្សប៉ិនរអ៊ូតាំងពីពេលណា
ភាគទី:13 ឯងជាមនុស្សគួរឲ្យរំខានក្នុងជីវិតរបស់យើង
ភាគទី:14 ឯងហត់ទេដែលត្រូវមើលថែមនុស្សពិការដូចជាខ្ញុំ
ភាគទី:15 លោកធ្ងន់ណាស់ងើបចេញទៅ
ភាគទី:16 ចាំយើងត្រឡប់មកវិញណា
ភាគទី:17 អូយ...សុំទោលលោក
ភាគទី:18 ម៉ាក់កូនខុសដែលទេដែលទៅស្រលាញ់កូនឃាតករនោះ
ភាគទី:19 ជុងអូនសុំទោល
ភាគទី:20 ឯងកើតអីហ្អេស
ភាគទី:21 លោកចូលមកបន្ទប់ខ្ញុំធ្វើអី
ភាគទី:22 លោកប៉ាហាមប៉ះពាល់ថេយ៉ុងឲ្យសោះ
ភាគទី:23 នេះឯងស្រលាញ់គេហើយមែនទេ
ភាគទី:24 ឯងធ្វើឆ្កួតស្អីនឹង
ភាគទី:25 ចុះលោកដាក់អ្វីក្នុងកែវនោះ
ភាគទី:26 អូនមិននឹកបងទេហ្ហេស
ភាគទី:27 មីន យ៉ុនហ្គីមនុស្សចង្រៃ
ភាគទី:29 ថេយ៍ស្គាល់អាម្សៀតនិងពីពេលណា
ភាគទី:30 ជុងអូនឈឺណាស់
ភាគទី:31 គឺយើងទេ
ភាគទី:32 ចាង សូហ៊ូជាកូនប្រុសម្នាក់ទៀតរបស់យើង
ភាគទី:33 ថេយ៍យើងសុំទោល
ភាគទី:34 បារម្ភវាណាស់ទៅហ្ហេស
ភាគទី:35 មកស្លាប់ក្រោមទ្រូងយើងវិញ🔞
ភាគទី:36 ចាង សូហ៊ូ
ភាគទី:37 កុំទុកចិត្តនាងពេកអី
ភាគទី:38 ខ្ញុំមិនមែនគីម ថេយ៉ុងទេ🔞
ភាគទី: 39 ថាម៉េចថេយ៉ុងបាត់ខ្លួន
ភាគទី:40 ពួកឯងជាមនុស្សកំសាក
ភាគទី:41 ជួយយ៉ុនជេផង
ភាគទី:42 ជុងជឿពួកគេមែនទេ
ភាគទី:43 យើងស្រលាញ់ឯង
ភាគទី:44 ខ្ញុំក្តៅណាស់ជុងហ្គុក🔞
ភាគទី:45 ឯងគ្មានថ្ងៃឈ្នះយើងទេ គីម ថេយ៉ុង
ភាគទី:46 ប៉ាមិនដែលទុកខ្ញុំជាកូនស្រាប់ហើយ
ភាគទី:47 នាងពិតជាអាក្រក់ណាស់
ភាគទី:48 មីនស្តាប់បងសិន
ភាគទី:49 នាងចង់ធ្វើស្អីលើកូនប្រុសយើង
ភាគទី:50 ថេយ៍កុំកើតអីណាយើងស្រលាញ់ឯង
ភាគទី:51 ត្រៀមស្លាប់ហើយឬនៅយាយកញ្ចាស់
ភាគទី:52 កុំប៉ះពាល់គេ
ភាគទី:53 ថេយ៍ជារបស់យើងហើយ🔞
ភាគទី:54 បងស្រលាញ់អូន
ភាគទី:55 ថ្ងៃស្លាប់របស់ឯងមកដល់ហើយ
ភាគទី:56 ត្រៀមខ្លួនស្លាប់ទាំងប្តីទាំងប្រពន្ធឲ្យហើយទៅ
ភាគទី:57 គាត់ទៅទីក្រុង
ភាគទី:58 លោកពូប្រយ័ត្នផង
ភាគទី:59 លោកប៉ា យ៉ុនហ្គី លីអាន
ភាគទី:60 ប្រយ័ត្នខ្លួនផង
ភាគទី:61 កុំធ្វើអីម៉ាក់យើងណា
ភាគទី:62 កុំគេងយូរពេកជុងហ្គុកខ្ញុំនឹកលោក
ភាគទី:63 លោកស្រលាញ់ខ្ញុំមែនទេ
ភាគទី:64 លួងរបៀបម៉េច🔞
ភាគទី:65 រៀបការនិងបងបានទេ គីម ថេយ៉ុង
ភាគទី:66 បងនិងស្រលាញ់អូនរហូតទៅ
ភាគទី:67 អូនជាពន្លឺក្នុងជីវិតបង ( ភាគបញ្ចប់ )
សួស្តី
Hello 👋🤗

ភាគទី:28 ស្វាគមន៍ការវិលត្រឡប់មកវិញ

1K 44 2
By KongKeageming

*ភូមិគ្រឹះចន
ថ្ងៃនេះលោកស្រីចិនបានរៀបចំកម្មវិធីតូចមួយដើម្បីត្រៀមទទួលកូនប្រុសត្រឡប់មកពីបរទេសវិញរយៈពេលមួយឆ្នាំហើយដែលគេបានធ្វើការវះកាត់ព្យាបាលជើងរបស់នៅឯបរទេសថ្ងៃនេះផងដែរជាថ្ងៃដែលគេត្រូវត្រឡប់មកប្រទេសកូរ៉េវិញ

« អូនរៀបចំរួចហើយមែនទេ »លោកចន

« ចា៎បងរួចហើយ »លោកស្រីចន

« លោកប្រុសអ្នកប្រុសតូចបានមកដលហើយទាន់ »យ៉ុនស៊ូ

« មកហើយហ៎ចឹងបងទៅទទួលកូនសិនហើយអូន »លោកចន

« ចា៎បងទៅចុះ »លោកស្រីចន ប្រាប់ទៅប្តីរួចគាត់ក៏បានមករៀបចំអាហារសម្រាប់ទទួលជុងហ្គុកវិញជាមួយនិងម៉ែដោះម្ហូបអាហារជាច្រើនបានរៀបចំរួចរាល់ជាស្រេចដាក់លើទុកអាហាររង់ចាំតែកូនប្រុសមកដល់នឹងបានបរិភោគជុំគ្នា

« មើលចុះសុទ្ធតែម្ហូបដែលអ្នកប្រុសតូចចូលចិត្តតែម្ដងហើយលោកស្រី »ម៉ែដោះ

« មែនហើយម៉ែដោះ »លោកស្រីចន
បន្ទាប់ពីរៀបចំអាហាររួចរាល់អស់សព្វគ្រប់មួយសន្ទុះក្រោយមកក៏ឮសំឡេងជាន់ហ្វ្រាំងឡាននោះបញ្ជាក់ថាឡាននោះជាឡានរបស់ត្រកូលចនលោកចនបានត្រឡប់មកពីទទួលជុងហ្គុកវិញហើយពេលមកដល់មេឃក៏រាងងងឹតណាស់។ហើយដែល

« ប្រហែលជាអ្នកប្រុសតូចនិងលោកប្រុសធំមកដល់ហើយអ្នកស្រី »ម៉ែដោះ

« អញ្ចឹងយើងឆាប់ទៅមើលទៅម៉ែដោះ »លោកស្រីចនថាហើយអ្នកទាំងពីរក៏នាំគ្នាចេញទៅក្រៅដើម្បីទទួលកូនប្រុស

« អ្នកម៉ាក់នឹកណាស់.សឺត..សឺត »ជុងហ្គុកបានរត់ទៅឱបហើយក៏ថើបម៉ាក់របស់គេពីរបីខ្សឺតដោយការនឹករលឹក

« ម៉ាក់ក៏នឹកកូនដូចគ្នាស្វាគមន៍ការវិលត្រឡប់មកវិញណាកូនសម្លាញ់ »លោកស្រីចន

« បាទម៉ាក់ម៉ែដោះនឹកណាស់ »ជុងហ្គុករត់ទៅឪបម៉ែដោះដែលគេស្រឡាញ់ចាប់ទុកគាត់ដូចជាម្ដាយទីពីរយ៉ាងអញ្ចឹង

« អូហូអ្នកប្រុសតូចរបស់ម៉ែដោះពេលនេះបានដូចដើមវិញហើយអស់គ្រោះអស់ភ័យហើយណា »ម៉ែដោះ

« បាទ »ជុងហ្គុក

« បានហើយអញ្ចឹងយើងនាំគ្នាចូលទៅក្នុងទៅម្ហូបត្រជាក់អស់ហើយ »លោកស្រីចន

« អូហូអ្វីខ្លះហ្នឹងម៉ាក់ច្រើនដល់ហើយ »ជុងហ្គុក

« ទាំងនេះសុទ្ធតែម្ហូបដែលកូនចូលចិត្តម៉ាក់និងម៉ែដោះខំធ្វើអស់ពីសមត្ថភាពដើម្បីទទួលកូនណា »ជុងហ្គុក

« ពិសេសដល់ម្លឹងផង។អញ្ចឹងកូននឹងញ៉ាំឲ្យបែកពោះតែម្ដង  »ជុងហ្គុក

« បានហើយម្ដាយកូននេះពេលបានជួបគ្នាសាសងមិនមើលក្បាលឯងសោះ»លោកចន

« ស្អីរបស់បងហ្នឹងយូរទៅមកច្រណែនសូម្បីតែកូនខ្លួនឯង »លោកស្រីចននិយាយទាំងសម្លក់មុខប្ដីមើលចុះធ្វើចរិតដូចកូនក្មេងអញ្ចឹង។យ៉ាប់តែម្ដងហើយប្ដីរបស់គាត់នេះ

« ហៃយ៉ាយ៉ាប់ទៅម្ដងហើយលោកស្រីនិងលោកប្រុសនេះនៅប្រកែកនិងហើយអ្នកប្រុសតូចឃ្លានហើយ »ម៉ែដោះ

« គឺលោកបងហ្នឹងណាម៉ែដោះគាត់មកបញ្ចូលខ្ញុំទៅកើត »លោកស្រីចនគាត់និយាយហើយងាកទៅមើលមុខប្តីទាំងម៉ែដោះទាំងជុងហ្គុកនិងនិងអ្នកបម្រើនៅក្នុងផ្ទះទាំងអស់នាំគ្នាសើចនិងចរិតរបស់ពួកគាត់មើលចុះនៅតែប្រកែកគ្នាដូចក្មេងនៅឡើយ។

« អាៗបងឈប់ក៏បានកូនយើងគេឃ្លានហើយ »លោកចន

« ឆឹស.មកកូនជុងអង្គុយទៅកូននេះញាំុំឲ្យច្រើនណាឆាប់មានកម្លាំង »លោកស្រីចន

« បាទម៉ាក់ »ជុងហ្គុក

*ភូមិគ្រឹះគីម
ក្នុងផ្ទះបាយលោកស្រីគីមកំពុងតែប្រញាប់ប្រញាដៃជើងរូតរាស់ធ្វើម្ហូបដើម្បីទទួលស្វាមីនិងកូនប្រុសទាំងពីរថ្ងៃនេះពួកគាត់មិនបាននៅផ្ទះទេព្រោះរវល់រៀងៗខ្លួននៅតែអ្នកស្រីគីមនិងអ្នកបម្រើតែប៉ុណ្ណោះ

« ម៉ាក់ពួកខ្ញុំមកវិញហើយ »ថេយ៉ុងនិងស៊ុកជីនស្រែកប្រាប់ម៉ាក់របស់គេទាំងពីរនាក់

« មកហើយហ្ហេសកូនចុះលោកប៉ាកូននោះ »អ្នកស្រីគីម

« គឺនៅជាប់អតិថិជនម្នាក់ទៀតបន្តិចទៀតគាត់នឹងមកហើយ »ស៊ុកជីន

« ចឹងទេហ្ហេសកូនទៅងូចទឹកផ្លាស់ប្ដូរសំលៀកបំពាក់សិនទៅនិងអាងបានមកញាំុំបាយជុំគ្នា »អ្នកស្រីគីម

« បាទ/បាទ »ថេយ៍/ជីនថាហើយពួកគេក៏ទៅបន្ទប់រាងៗខ្លួន

មួយសន្ទះក្រោយមកលោកគីមក៏បានមកដល់ផ្ទះ

« អូនបងមកដល់ហើយ »លោកគីម

« បងមកហើយហ៎ចឹងបងឡើងទៅសំអាតខ្លួនសិនទៅនឹងអាងបានមកញាំុំបាយជុំគ្នា »អ្នកស្រីគីម

« បាទអូន »លោកគីម
មួយសន្ទុះក្រោយមកពួកគាត់ក៏បានមកជួបជុំគ្នាអស់ក៏បន្តការញ៉ាំអាហារយ៉ាងរីករាយ

« អូមែនហើយថេយ៍ប៉ាបានឮមកថាជុងហ្គុកមកដល់កូរ៉េវិញហើយ »លោកគីម

« កូនមិនដឹងទេព្រោះគេមិនបានប្រាប់កូន »ថេយ៉ុង

« ប្រហែលគេចង់surpriseឯងទេដឹងថេយ៍ »ស៊ុកជីន

« ហេតុអីចាំបាច់Surpriseដែលខ្ញុំមានអីសំខាន់ដល់ថ្នាក់ហ្នឹង »ថេយ៉ុងនិយាយតែឆ្ងល់ចាំបាច់ surprise គេធ្វើអី? បើគ្មានអីទាក់ទងគ្នាផងប្រាប់ធម្មតាគឺចប់បាត់ទៅហើយចាំបាច់ដល់ថ្នាក់មានការភ្ញាក់ផ្អើល

« ព្រោះកូនជាពេទ្យធ្លាប់មើលថែគេនោះអីបានជាគេចង់ឃើញកូនភ្ញាក់ផ្អើល »អ្នកស្រីគីម

« បានហើយនាំគ្នាញ៉ាំបាយសិនទៅចាំពេលទំនេរយើងទៅលេងពួកគេទៅ »លោកគីម

« ចា៎បង/បាទប៉ា »ថាហើយពួកគាត់ក៏បន្តការញ៉ាំអាហារទៅយ៉ាងរល

*កាត់មកថ្ងៃស្អែក
ភូមិគ្រឹះចន

« ជុងចង់ទៅណាមែនទេកូនទាំងព្រឹកនិង »លោកស្រីចន

« គឺកូនទៅមន្ទីរពេទ្យនិងណាម៉ាក់ »ជុងហ្គុក

« ទៅមន្ទីរពេទ្យកូនកើតអ្វីមែនទេឯរណាម៉ាក់សុំមើលតិចមើល »លោកស្រីចន

« កូនអត់បានកើតអីនោះទេម៉ាក់កូនទៅមន្ទីរពេទ្យដើម្បីទៅរកថេយ៉ុង »ជុងហ្គុក

« អញ្ចឹងទេម៉ាក់ខំតែភ័យតែកូនមិនបាច់ទៅទេបន្តិចទៀតថេយ៉ុងនឹងមកលេងកូនជាមួយនឹងប៉ាម៉ាក់របស់គេ »លោកស្រីចន

« បាទម៉ាក់អញ្ចឹងកូនសុំទៅបន្ទប់សិនហើយ »ជុងហ្គុក
ថាហើយគេក៏ឡើងទៅបន្ទប់បាត់បន្តិចក្រោយមកក៏ឮសំឡេងឡានបើកចូលក្នុងភូមិគ្រឹះ

« អ្នកណាមកហ្នឹងនាងជី »លោកស្រីចន

« ខ្ញុំមិនដឹងដែរលោកស្រីចាំខ្ញុំទៅមើលសិន »នាងជីក៏បានចេញមកមើលហើយក៏បានដឹងថាអ្នកដែលមកនោះគឺជាកញ្ញារូបស្រស់អេណាយើងនេះឯងនាងបានដឹងដំណឹងថារាងក្រាស់ត្រឡប់មកវិញនាងក៏ប្រញាប់ប្រយាលមករកនាយតែម្ដង

« អ្នកនាងអេណាមានការអ្វីដែរបានជាមកទីនេះទាំងព្រលឹម »នាងជីសួរទៅកញ្ញារូបស្រស់ដែលចុះមកពីលើឡានទាំងសម្លក់សម្លឹងនាង

« យើងមកមានការអ្វីមិនពាក់ព័ន្ធនឹងនាងទេ។ត្រឹមតែជាអ្នកបម្រើកុំចេះដឹង »អេណា

« មើលសម្ដីចុះលោកអើយជាកូនអ្នកមានថ្លៃថ្នូរទេតែអត្តចរិតអន់ជាងសទ្ធាទៅទៀត »នាងជីមិនឱ្យចាញ់តបទៅវិញទាំងមិនញញើតគិតថាគេខ្លាចអ្ហេសសម្បត្តិត្រឹមនាងនោះមនុស្សណាដែលឲ្យគេគោរពគេនឹងគោរពតែបើមនុស្សដូចជានាងឲ្យគេគោរពនោះកុំសង្ឃឹម

« នែ៎នាងឆ្កួតនាងឯងថាឲ្យអ្នកណា »អេណាតបទាំងខឹងសម្បត្តិត្រឹមអ្នកបម្រែសោះហ៊ានមកស្ដីថាឲ្យនាងមិនស្គាល់ខ្ពស់ទាប់មែន

« គឺខ្ញុំថាចោលតើបើអ្នកនាងមានខ្លួនក៏រើសយកទៅ »នាងជី

« អាយយយ.នាងឆ្កួតចាំមើលណាបើយើងបានធ្វើអ្នកស្រីក្នុងផ្ទះនេះយើងនិងដេញពួកឯងចេញទាំងអស់ »អេណា

« ក៏ចាំដល់ពេលនិងសិនទៅចា៎ ហិកក..ហឹក »នាងជីតបទាំងសើចពេលឮនាងនិយាយថាបានក្លាយជាអ្នកស្រីក្នុងភូមិគ្រឹះនេះ

« មានរឿងអីនិងនាងជី »លោកស្រីចនដែលបានឮសំឡេងឡូឡានៅខាងក្រៅភូមិគ្រឹះក៏បានដើរចេញមកមើលរួចក៏ស្រែកសួរទៅនាងជី

« គឺអ្នកនាងអេណាអញ្ជើញមកចាសលោកស្រី »នាងជី

« អ៎រក្មួយមានការអីមែនទេ »លោកស្រីចន

« គឺខ្ញុំឮមកថាបងជុងគាត់ត្រឡប់មកវិញហើយចឹងខ្ញុំក៏មកសួរសុខទុក្ខគាត់ »អេណា

« អ៎រមែនហើយកូនជុងទើបតែមកពីរម្សិលមិញនេះឯងក្មួយចូលមកក្នុងសិនទៅ »លោកស្រីចន

« ចា៎ម៉ាក់អ៊ុំមើលជៀសចេញ »អេណាដើរទៅហើយក៏បានរុញនាងជីឲ្យចេញពីផ្លូវនាង

« ព្រះអើយមើលចរិតចុះប្រសិនបើអ្នកប្រុសតូចព្រមត្រូវរ៉ូវជាមួយនាងហើយយកនាងមកធ្វើជាអ្នកស្រីនៅក្នុងភូមិគ្រឹះនេះប្រាកដជាចាប់ជាមិនខាន »នាងជីនិយាយទាំងក្រវីក្បាលហួសចិត្ត

« ក្មួយអង្គុយទីនេះសិនហើយកូនជុងនៅក្នុងបន្ទប់ចាំឲ្យម៉ែដោះទៅហៅមក »លោកស្រីចនគាត់ក៏មិនបានស្អប់នាងអីណាស់ណាទេគាត់គ្រាន់តែមិនសូវទុកចិត្តនាងដូចមុន

« ម៉ែដោះទៅហៅកូនជុងមកថាមានអ្នកចង់ជួប »លោកស្រីចន

« ចា៎សលោកស្រី »ម៉ែដោះ

តុក...តុក..

« អ្នកណា »ជុងហ្គុក

« គឺម៉ែដោះណាអ្នកប្រុសតូច »ម៉ែដោះ

« ម៉ែដោះមានការអ្វីមែនទេ »ជុងហ្គុក

« គឺមានអ្នកមកសួរសុខទុក្ខអ្នកប្រុសតូចចា៎ »ម៉ែដោះ

« បាទម៉ែដោះប្រាប់គេបន្តិចទៅថាខ្ញុំចង់ទៅឥឡូវហើយ »ជុងហ្គុក និយាយរួចក៏ប្រញាប់រូតរាស់រៀបចាំខ្លួនដើម្បីចុះទៅខាងក្រោមដោយនាយគិតថាអ្នកដែលមកសួរសុខទុក្ខលោកគឺជារាងតូចទើបប្រញាប់ប្រញាប់យ៉ាងនេះពេលចុះមកដល់ខាងក្រោមញញឹមបាត់អស់ព្រោះមនុស្សដែលមកសួរសុខទុក្ខគេនោះគឺជាអ្នកផ្សេង

« អេណា »ជុងហ្គុក

« បងជុង »អេណាងាកទៅពេលឮសំឡេងមនុស្សម្នាក់ហៅនាងនាងងាកទៅទាំងញញឹមយ៉ាងស្រស់តែម្ដងពេលឃើញមុខនាយតែកុំបាច់មើលមុខអ្នកមិនខានទៀត

សូមរង់ចាំភាគ

សរសេរដោយ:ថេ អាន់

Continue Reading

You'll Also Like

132K 4.4K 55
"I no longer want you." Emperor Richard de Tristaine fumed as he looked upon the woman he was ready to abandon just a few weeks ago. "You don't mea...
131K 5.7K 30
Inspired by Arsenic Blues by 11QueenSupreme11 and Young Gods by phoenix1770, but with my own plot. This is a mix of reactions and story. What happens...
49.2K 3.1K 109
When eight-year-old girl, Jie, sees an enormous lightning dragon hovering over her hospital bed, her first thought is to wonder what on earth the nur...
18.3K 1K 17
♫︎ Sᴄᴀᴛᴛᴇʀᴇᴅ 'ᴄʀᴏss ᴍʏ ғᴀᴍɪʟʏ ʟɪɴᴇ. I'ᴍ sᴏ ɢᴏᴏᴅ ᴀᴛ ᴛᴇʟʟɪɴɢ ʟɪᴇs. Tʜᴀᴛ ᴄᴀᴍᴇ ғʀᴏᴍ ᴍʏ ᴍᴏᴛʜᴇʀ's sɪᴅᴇ. Tᴏʟᴅ ᴀ ᴍɪʟʟɪᴏɴ ᴛᴏ sᴜʀᴠɪᴠᴇ. Sᴄᴀᴛᴛᴇʀᴇᴅ 'ᴄʀᴏss ᴍʏ ғᴀᴍɪ...