កម្មសិទ្ធិ មីន យ៉ុនហ្គី (Comp...

By horng1993

35.6K 2.9K 121

« ទោះបីអូនក្លាយជាអ្វីក៏អូននៅតែជាកម្មសិទ្ធិរបស់បង! » មីន យ៉ុនហ្គី Min Yoongi X park Jimin YG top JM btt ✍️ wri... More

Episode 1: ចាប់ពីថ្ងៃនេះទៅគេជាមនុស្សរបស់ខ្ញុំ!
Episode 2: មនុស្សរបស់យើង!
Episode 3:ទាល់តែមានការព្រមព្រៀងទើបយើងហែកកេស!
Episode 4:គ្រប់យ៉ាងទាល់តែមានការសាកល្បង!🔞
Episode 5:បបូរមាត់គួរឱ្យចង់បឺត!
Episode 6: ផាក ជីមីន នាមត្រកូលថ្មីគឺ មីន!
Episode 7:មោះ ទៅលួងក្នុងបន្ទប់ពីរនាក់!
Episode 8:ធ្វើអូនសិនទើបយើងទៅធ្វើការតាមក្រោយ!
Episode 9
Episode10: បងស្រឡាញ់អូនខ្លាំងណាស់!
Episode 11:ធ្លាក់ចូលក្នុងបេះដូងបង ជុប៎!
Episode 12: ភរិយារបស់ខ្ញុំ!!!
Episode 13: មីន ជីយ៉ុន!
Episode 14:អូនជាកម្មសិទ្ធិរបស់បងតែម្នាក់គត់!
Episode 15:ខ្ញុំនឹងលែងលះលោកឯង...
Episode 16:បងស្រឡាញ់អូនព្រោះអូនជាមនុស្សដែលបងស្រឡាញ់!
Episode 17: ទោះបីអូនក្លាយជាអ្វីក៏អូននៅតែជាកម្មសិទ្ធិរបស់បង!
Episode 18:នាងត្រឹមជាកាកសំណល់...
Episode 19:បើនាងមិនចង់សល់តែឆ្អឹងត្រឡប់ទៅវិញទេ នៅឱ្យឆ្ងាយពីគ្រួសាររបស់ខ្ញុំ!
Episode 20:ជើងស្រឡូនស្អាតបែបនេះគួរតែលើកឱ្យបានខ្ពស់មិនត្រូវកប់ក្នុងពូកទេ!❤️‍🔥
Episode 21:ខ្ញុំភ្លេចទៅហើយថាខ្ញុំមានម្ដាយនឹងគេដែរ...
Episode 22:អូនខ្លាចណាស់បង...
Episode 23:ព្រោះអូនជាកូនក្មេងរបស់បង!
Episode 24:បងស្រឡាញ់អូនណាស់ គីម ថេហ្យុង!
Episode 25:ស្រែកឡើងឮដល់កាទប់អូនហ៎!
Episode 26: បងអូនឈឺណាស់បង!
Episode 27: បងនិយាយម្នាក់ឯងហត់ណាស់....
Episode 29: លួងអូន!
Episode 30:អូនជាជីមីនរបស់បងនោះអី!
Episode 31:បងកំពុងក្បត់អូនមែនទេ?
Episode 32:ពួកយើងនិងកាន់ដៃគ្នាឆ្លងឧបសគ្គមួយនេះ!
Episode 33: ងប់នឹងប្រុសទាំងឪទាំងកូន!
Episode 34: ចាស់តែអាយុទេ
Episode35:ទុកឱ្យពូវីនថើប!
Episode 36:
Episode 37:
about me:
Episode 38:
បើកកក់រឿង:
Episode 39:
Episode 40
Episode 41
Episode 42
Episode 43:
Episode 44
Episode 45
Episode 46
Episode 47
Episode 48
Episode 49
Episode 50
The end 🩷
For you readers 🩷

Episode 28:ហេតុអ្វីបងមិនជួយកូនរបស់ពួកយើង?

562 66 1
By horng1993

     ប៉ុន្មានម៉ោងក្រោយបន្ទាប់ពីញ៉ាំអាហារហើយ យ៉ុនហ្គី ក៏រៀបចំទុកដាក់របស់របរប្រុងនឹងទៅផ្ទះទៅយកសម្លៀកបំពាក់របស់គេ ប៉ុន្តែភ្លាមនោះ ជុងហ្គុក និង ថេហ្យុង ក៏បានមកដល់ ។ ហើយក៏មានមិត្តភក្តិរបស់ យ៉ុនហ្គី មកជាមួយផងដែរ ពួកគេមិនសូវបានជួបជុំគ្នាទេប៉ុន្តែនៅតែជាមិត្តល្អ ព្រោះមិត្តរបស់ យ៉ុនហ្គី ភាគច្រើនសុទ្ធតែជាជនជាតិអ៉ីតាលី បើទោះជាជនជាតិកូរ៉េក៏ធ្វើការនៅអ៉ីតាលី ឬសហរដ្ឋអាមេរិក ហើយមិត្តរបស់គេសុទ្ធតែមានគ្រួសារហើយ យ៉ុនហ្គី ក្រោយគេនេះឯង ។

« សោកស្តាយផងណា យ៉ុនហ្គី! កុំពិបាកចិត្តពេកណា » មិត្តភក្តិរបស់គេ ដែលជាជនជាតិកូរ៉េប៉ុន្តែនាយរស់នៅ អ៉ីតាលីជាមួយគ្រួសារ ។

« អរគុណឯងហើយ ហ្វាន់ស៊ី! យើងមិនអីទេខ្លាចតែ ជីមីន ប៉ុណ្ណោះដែលគេទទួលយកមិនបាន យើងខ្លាចប៉ះពាល់ផ្លូវចិត្តរបស់គេ »

« ហឹម! យ៉ាងណាសូមមើលថែគ្រួសារឯងឱ្យល្អ យ៉ុន! យើងមិនសូវបានមកលេងឯងទាល់តែសោះ អេឡិច ហ្សូរ៉ា ហូស៊ុក ក៏រវល់ដូចគ្នាចាំមើលភរិយាឯងគ្រាន់បើចាំរកពេលជុំគ្នាម្ដង » ជាការពិតណាស់ ម្នាក់ៗ សុទ្ធតែរវល់ការងារផង គ្រួសារផង ជាពិសេសម្នាក់ៗ នៅសុទ្ធតែឆ្លងប្រទេសឯណោះ ។ វាមិនងាយស្រួលទេព្រោះការងារម្នាក់ៗ មិនមែនមួយទេសុទ្ធតែចាប់ពីពីរបីឡើង រាល់ថ្ងៃទាក់ទងគ្នាតាមទូរស័ព្ទសំណាងពេកហើយ ។

« មិនអីទេ យ៉ាងហោចណាស់ពួកយើងក៏បានជួបគ្នាម្ដងក្នុងមួយឆ្នាំដែរ លើកលែងតែ ហូស៊ុកទេតាំងពីរៀបការហើយលែងនឹកនាពួកយើងតែម្ដងហើយ » យ៉ុនហ្គី និយាយបែបលេងសើចហើយក៏បន្លំមែនដែរ ។ ជុង ហូស៊ុក ជាដុកទ័រប្រចាំនៅមន្ទីរពេទ្យនេះប៉ុន្តែក្រោយរៀបការរួចគេក៏ផ្លាស់ប្ដូរលំនៅទៅរស់នៅប្រទេសបារាំងជាមួយគ្រួសាររបស់គេដោយបញ្ជូនគ្រូពេទ្យជំនាញដែលមានសមត្ថភាពដូចគេមកទីនេះវិញ ។

« អ្នកណាថាយើងភ្លេច វ៉ើយ? យើងមិននៅហ៊ាននិយាយដើមយើងផង? » ភ្លាមៗ ហូស៊ុក ស្រាប់តែបង្ហាញខ្លួនឡើងមក ធ្វើឱ្យមិត្តទាំងពីរភ្ញាក់ផ្អើលមិនស្ទើរទេ នេះមកពីពេលណា?

« នឹកណាស់វ៉ើយ! » ពួកគេទាំងបីឱបគ្នាទាំងសប្បាយចិត្តព្រោះតែបែកគ្នាយូរពេក ទូរស័ព្ទក៏មិនសូវបានទាក់ទងគ្នាដែលព្រោះ ហូស៊ុក ជាដុកទ័រគេមិនទំនេរនោះទេ សូម្បីតែពេលឱ្យគ្រួសាររកសឹងតែមិនបានផង ។

« សួស្តី ស៊ូប៊ីន! បែកគ្នាយូរហើយយើង យ៉ាងម៉េចដែរ មិត្តខ្ញុំមានធ្វើឱ្យពិបាកចិត្តទេ? »

« គ្មានពិបាកចិត្តអីក្រៅពីមិនបាននៅជាមួយគ្នាទេបង គាត់រវល់ខ្លាំងណាស់ » ស៊ូប៊ីន និយាយឡើង គេដូច ជីមីន និងថេហ្យុងដែរ ។

« ហ៊ាស៊ុក ចាំមើលបន្តិចទៀតប្រពន្ធឈប់ស្រឡាញ់ហើយ » ជុងហ្គុក និយាយឡើងទាំងអស់សំណើច កាលពីមុនពេលម្នាក់ៗនៅលីវ ពួកគេតែងតែជួបជុំគ្នាជប់លៀងសឹងរាល់ថ្ងៃហើយ ជុងហ្គុក នេះហើយដែលជាអ្នកក្លែមនោះម្ដងៗ គេញ៉ាំសឹងតែផ្ទះពោះ ។

« យើស! អាល្អិតឮថាឥឡូវមានប្រពន្ធមានកូនហើយមែនទេ? » ហូស៊ុក ទាំងអស់សំណើចនៅដណ្ដើមសាច់ក្លែមពួកគេថ្ងៃមុនសោះឥឡូវមានប្រពន្ធសំខាន់មានទាំងកូនទៀត លឿនជាងគេទៀតអាល្អិតនេះ ។

« ពិតមែនហើយ ខ្ញុំឡូយជាងហ៊ា! »  ជុងហ្គុក និយាយទាំងជឿជាក់ហើយគ្រប់គ្នាក៏សើចតិចៗ តែ យ៉ុនហ្គី គ្រាន់តែគ្រវីក្បាលតិចៗ ប៉ុណ្ណោះវាគួរឱ្យចង់សើចប៉ុន្តែគេសើចមិនចេញនោះទេ ។

« អត់ទោស ចៅហ្វាយ! អ្នកស្រីមក! » វីន

« ជុំគ្នាល្អណាស់! »

« អ្នកមីង ជំរាបសួរ! »

« ចាស៎! » គាត់ញញឹមតប ។

« ម៉ាក់មានការអី? » យ៉ុនហ្គី សួរទាំងមុខមាំ ។

« ចឹងពួកយើងត្រឡប់ទៅវិញហើយ! មានពេលចាំជុំគ្នាម្ដងណា យ៉ុន! ជំរាបលាអ្នកមីង! »

« ចាសក្មួយ! » ពួកគេក៏ចាកចេញទៅវិញព្រោះគាត់អាចនឹងមានរឿងផ្ទាល់ខ្លួនត្រូវនិយាយជាមួយកូនក៏ថាបាន ។ ជីយ៉ុន ចេញទៅក្រៅជាមួយ ជុងហ្គុក និងថេហ្យុង ព្រោះគេក្មេងតែអាយុទេ គំនិតគេដូចមនុស្សចាស់ចឹង ហើយក៏មិនចង់ឱ្យគេឃើញ យ៉ុនហ្គី ឈ្លោះគ្នាជាមួយយាយរបស់គេនោះទេ ។

« ម៉ាក់ចង់និយាយអីចាំថ្ងៃក្រោយចុះ! »

« តែម៉ាក់ចង់និយាយឥឡូវនេះ! »

« ចឹងចេញទៅខាងក្រៅទៅ ជីមីន កំពុងគេង! »

« ម៉ាក់ចង់និយាយនៅទីនេះ វាមិនមែនស្ដេចឯណា? ហេតុអ្វីម៉ាក់ត្រូវគោរព? »

« ម៉ាក់? » យ៉ុនហ្គី បន្លឺឡើងទាំងហួសចិត្ត! ម្តាយរបស់គេ? មនុស្សស្រីដែលប៉ារបស់គេស្រឡាញ់ ជាមនុស្សបែបនេះឬ? ជាមនុស្សដែលមិនចេះយកចិត្តឬអារម្មណ៍របស់អ្នកណាមកទុកក្នុងចិត្ត ជាមនុស្សដែលអាត្មានិយម អាត្មានិយមខ្លាំងហួសហេតុ ។

« ប្រពន្ធឯងយ៉ាងម៉េចហើយ? »

« គេមិនទាន់ស្លាប់! ម៉ាក់ខកចិត្តខ្លាំងណាស់ខ្ញុំដឹង! » ព្រោះជាលើកទីពីរហើយដែលគាត់ព្យាយាមធ្វើបាប ជីមីន ទាំងដែលរាងតូចមិនដែលធ្វើអ្វីគាត់ទាល់តែសោះ ។

« ហេតុអ្វីម៉ាក់ខកចិត្ត? កូនកំពុងចោទប្រកាន់ម៉ាក់ខ្លួនឯងហើយ យ៉ុនហ្គី! ម៉ាក់មិនបានធ្វើ! »

« ត្រូវហើយម៉ាក់មិនបានធ្វើតែម៉ាក់បញ្ជាគេឱ្យធ្វើ! » គាត់មានបានធ្វើឯណា? គ្រាន់តែបញ្ជាគេឱ្យធ្វើទេតើ ។ ប៉ុន្តែគាត់នៅតែជាប់ឈ្មោះជាអ្នកសម្លាប់ទារកដែលមិនដឹងអីម្នាក់ដដែល ។

« នាមជាម្ដាយ ម៉ាក់គ្រាន់តែចង់ឃើញកូនមានក្ដីសុខ... »

« ឈប់បានហើយ!ឈប់ប្រើនាមជាម្ដាយមកគាបសង្កត់ខ្ញុំទៅ! ក្រែងជាម៉ាក់មិនចឹងដែលបំផ្លាញក្ដីសុខខ្ញុំ? បំផ្លាញក្ដីសុខអាម្នាក់នេះ អាម្នាក់ដែលម៉ាក់ប្រកាសក្ដែងៗ ថាស្វែងរកសេចក្តីសុខឱ្យវានេះអី ឬមិនពិតអ្នកម៉ាក់? » ស្របនឹងសម្ដីទឹកភ្នែកក៏ហូរមកព្រមគ្នា ការឈឺចាប់ដែលមិនអាចរៀបរាប់ប្រាប់ទៅនរណាបាន ។ ព្រោះតែពាក្យថាម្ដាយទើបគេនៅស្ងៀមមិនមាត់ ព្រោះតែម្ដាយទើបគេមិនចង់សើរើរឿងចាស់ៗ ដែលគាត់ប្រព្រឹត្តទៅអ្នកណាសូម្បីតែជីមីន ក៏មិនដឹងថាម្ដាយក្មេករបស់គេបែបណាដែរ ។ ពីមុននិងឥឡូវគាត់នៅតែដូចដើម អាត្មានិយមយល់តែចិត្តខ្លួនឯង មនុស្សជាច្រើននាក់ហើយមិនមែនមានតែ ជីមីន ម្នាក់នោះទេដែលរងគ្រោះដល់ថ្នាក់បាត់បង់ជីវិតព្រោះតែចូលមកជិតស្និទ្ធនឹង យ៉ុនហ្គី ។

« កូនត្រូវរៀបការជាមួយ អាយរីស! » នាងជាកូនប្ដីក្រោយរបស់គាត់ ។

« សងកូនខ្ញុំវិញមក! ម៉ាក់សងជីវិតកូនរបស់ខ្ញុំសិនមក កូនដែលមិនទាន់បានឃើញពន្លឺថ្ងៃរបស់ខ្ញុំ គេទៅហើយគេចាកចេញពីខ្ញុំហើយ ម៉ាក់សងជីវិតគេវិញមកសងឥឡូវនេះ! » កែវភ្នែកក្រហមច្រាលដូចឈាមព្រោះខំប្រឹងទប់ទឹកភ្នែកកុំឱ្យហូរប៉ុន្តែវានៅតែហូរមកដដែល ។

« ចាំឯងត្រជាក់ចិត្តសិនចាំនិយាយគ្នាចុះ! » គាត់មិនខ្វល់ថាកូនប្រុសរបស់គាត់ស្រក់ទឹកភ្នែកមកនោះទេ និយាយចប់ក៏ចាកចេញទៅបាត់ ។

« ហ៊ឹស! » យ៉ុនហ្គី អស់សំណើចទាំងទឹកភ្នែកស្រក់ចុះមកដដែល តាមពិតមួយរយៈមុននេះគេបានរកឃើញការពិតម្យ៉ាងដែលធ្វើឱ្យគេនឹកស្មានមិនដល់ប៉ុន្តែវាបានកើតឡើងតាំងតែពីគេកើតមកមិនទាន់ដឹងអីមកម្ល៉េះ ហើយគេក៏ដឹងតាមរយៈអតីតជំនិតរបស់ប៉ាគេដែរ ។

« មីននី? » ងាកក្រោយបែរគេភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះភរិយារបស់គេដឹងខ្លួនហើយ សំឡឹងមើលមកគេភ្លឹសៗ ។

« បង...កូន... » អ្វីដែលគេនឹកឃើញមុនគេគឺកូន ព្រោះមុនសន្លប់គេឈឺចាប់ក្នុងពោះខ្លាំងណាស់ ។

« អឺគឺ...បងថាអូនញ៉ាំអីសិនទេ? នេះញ៉ាំទឹកបន្តិចទៅ » យ៉ុនហ្គី បង្វែររឿងហើយចាក់ទឹកឱ្យ ជីមីន ញ៉ាំរាងតូចក៏ទទួលយក ។

« អូនបានឮ... » ញ៉ាំទឹករួច ជីមីន បន្លឺឡើងប៉ុន្តែ យ៉ុនហ្គី និយាយកាត់ ។

« ចាំបន្តិចណាបងប្រាប់ ជុងហ្គុក ឱ្យយក ជីយ៉ុន មក... »

« ប្រាប់អូនមក! ប្រាប់អូនភ្លាម មីន យ៉ុនហ្គី!!! » ជីមីន សំឡុតរាងក្រាស់ធ្វើឱ្យគេគាំងនិយាយមិនចេញ តើឱ្យគេប្រាប់យ៉ាងម៉េចទៅ? ប្រាប់ថាកូនស្លាប់ហើយ គេលែងនៅជាមួយពួកយើងហើយ តើ ជីមីន ទទួលយកបានឬអត់? គេនឹងយំប្រាកដណាស់ ប៉ុន្តែបើមិនប្រាប់ក៏គេនៅតែដឹងដដែលព្រោះគេជាអ្នកពពោះនោះអី ។

« កូន...កូនគេងលក់ហើយ... »

« បងកុហក! អូនឮបងនិយាយជាមួយម៉ាក់បងអស់ហើយ ហ្ហឹកៗ ហេតុអ្វីបង? ហេតុអ្វីបងមិនជួយកូនរបស់ពួកយើង? ហ្ហឹកៗ ហេតុអ្វីយ៉ុន? អូនសួរថាហេតុអ្វី? ហ្ហឹកៗ » ជីមីន ស្រែកទាំងទឹកភ្នែក គេឮគ្រប់យ៉ាង គេមិនអាចទទួលយកបានទេ កូន! កូនរបស់គេមិនទាន់បានឃើញពន្លឺថ្ងៃនៅឡើយទេ គេមិនទានបានឃើញមុខកូនរបស់គេនៅឡើយទេ ហេតុអ្វីយកកូនចេញពីគេ? ហេតុអ្វី?

« បងសុំទោស! មីន កុំយំ! បងសុំទោស! បងជាប៉ាមិនល្អបងមិនអាចមើលថែកូនរបស់យើងបាន បងសុំទោស! » យ៉ុនហ្គី និយាយទាំងសំឡេងញ័រគេមិនអាចយំទេ ព្រោះពេលនេះភរិយារបស់គេកំពុងយំតួនាទីរបស់គេគឺត្រូវលួងលោមគេមិនមែនយំប្រណាំងរាងតូចទេ គេត្រូវតែរឹងមាំ! ។

« ហ្ហឹកៗ យ៉ុន កូនអូនៗ យកគេមកវិញមក ហ្ហឹកៗ យ៉ុន លោកប្ដី » ជីមីន យំសស្រាក់ភ្នែកឡើងក្រហមព្រោះយំខ្លាំង គេយំខ្សឹកខ្សួលរៀបរាប់ក្នុងទ្រូងអ្នកជាស្វាមីរបស់ដល់បាត់មាត់ឈឹង ។ យ៉ុនហ្គី ភ័យណាស់គេប្រញាប់ទៅតាមគ្រូពេទ្យមកពិនិត្យយ៉ាងលឿន ហើយគ្រូពេទ្យក៏បានប្រាប់ថា:

« ការបាត់បង់មួយនេះវាប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់គាត់ខ្លាំងណាស់ ដូច្នេះហើយបើអាចសូមលោកមីនកុំបណ្តោយឱ្យគាត់នៅម្នាក់ឯង កុំទាន់និយាយរឿងកូនបើគាត់សួរលោកអាចប្រាប់អ្វីដែលអាចធ្វើឱ្យគាត់សប្បាយចិត្តវិញ ជៀសវាងសុខភាពផ្លូវចិត្តរបស់គាត់កាន់តែដុនដាបជាងនេះ ម្យ៉ាងទៀត សូមមើលថែសុខភាពរបស់គាត់ផង »

« អរគុណលោកគ្រូពេទ្យ! »

« ជាតួនាទីរបស់ខ្ញុំស្រាប់ហើយ លាសិនហើយ »

« បាទ » គ្រូពេទ្យក៏ចាកចេញទៅ ។ យ៉ុនហ្គី អង្អែលក្បាលរាងតូចថ្នមៗ ជីមីន តែងតែមានបញ្ហាដោយសារតែគេ គេបានសន្យាជាមួយប៉ាម៉ាក់របស់រាងតូចថាមើលថែគេ ប៉ុន្តែបែរជាធ្វើឱ្យរាងតូចរងទុក្ខឥតល្ហែទៅវិញក្បែរខ្លួនរបស់គេមានតែបញ្ហានិងគ្រោះថ្នាក់ ។

« បងសុំទោស! គ្រប់យ៉ាងព្រោះបងតែម្នាក់គត់ តែមិនអីទេទៅមុខទៀតបងបានគិតរួចរាល់ហើយ សឺតៗ! » យ៉ុនហ្គី និយាយទាំងអង្អែលក្បាលរាងតូចថ្នមៗ រួមទើបថើបថ្ងាសគេពីរខ្សឺតពោរពេញដោយក្តីស្រឡាញ់ជាទីបំផុត ។ តទៅបើសិន ជីមីន នៅតែមានគ្រោះថ្នាក់ទៀតគេនឹងជ្រើសរើសយកវិធីចុងក្រោយដែលអាចឱ្យប្រពន្ធកូនមានសុវត្ថិភាព ។

Continue Reading

You'll Also Like

1.7M 103K 40
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
21.1K 696 34
រឿងBL ប្រភេទចម្រុះ BTS ស្នេហា ឈឺចាប់ គុំនំ បែកបាក់ និស្ស័យ Amine bl
10.1K 968 25
ជួយគាំទ្រផងណា Yoonmin Novel ថ្មីរបស់ admin 💁‍♀️ ជាប្រភេទប្រលោមលោកបែបបាញ់ប្រហារ ស្នេហាកាច់កុង ឈុតឆាក 🔞 ច្រើន 🥹
443K 24.5K 17
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...