កម្មសិទ្ធិ មីន យ៉ុនហ្គី (Comp...

By horng1993

34.8K 2.8K 121

« ទោះបីអូនក្លាយជាអ្វីក៏អូននៅតែជាកម្មសិទ្ធិរបស់បង! » មីន យ៉ុនហ្គី Min Yoongi X park Jimin YG top JM btt ✍️ wri... More

Episode 1: ចាប់ពីថ្ងៃនេះទៅគេជាមនុស្សរបស់ខ្ញុំ!
Episode 2: មនុស្សរបស់យើង!
Episode 3:ទាល់តែមានការព្រមព្រៀងទើបយើងហែកកេស!
Episode 4:គ្រប់យ៉ាងទាល់តែមានការសាកល្បង!🔞
Episode 5:បបូរមាត់គួរឱ្យចង់បឺត!
Episode 6: ផាក ជីមីន នាមត្រកូលថ្មីគឺ មីន!
Episode 7:មោះ ទៅលួងក្នុងបន្ទប់ពីរនាក់!
Episode 8:ធ្វើអូនសិនទើបយើងទៅធ្វើការតាមក្រោយ!
Episode 9
Episode10: បងស្រឡាញ់អូនខ្លាំងណាស់!
Episode 11:ធ្លាក់ចូលក្នុងបេះដូងបង ជុប៎!
Episode 12: ភរិយារបស់ខ្ញុំ!!!
Episode 13: មីន ជីយ៉ុន!
Episode 14:អូនជាកម្មសិទ្ធិរបស់បងតែម្នាក់គត់!
Episode 15:ខ្ញុំនឹងលែងលះលោកឯង...
Episode 16:បងស្រឡាញ់អូនព្រោះអូនជាមនុស្សដែលបងស្រឡាញ់!
Episode 17: ទោះបីអូនក្លាយជាអ្វីក៏អូននៅតែជាកម្មសិទ្ធិរបស់បង!
Episode 18:នាងត្រឹមជាកាកសំណល់...
Episode 19:បើនាងមិនចង់សល់តែឆ្អឹងត្រឡប់ទៅវិញទេ នៅឱ្យឆ្ងាយពីគ្រួសាររបស់ខ្ញុំ!
Episode 20:ជើងស្រឡូនស្អាតបែបនេះគួរតែលើកឱ្យបានខ្ពស់មិនត្រូវកប់ក្នុងពូកទេ!❤️‍🔥
Episode 21:ខ្ញុំភ្លេចទៅហើយថាខ្ញុំមានម្ដាយនឹងគេដែរ...
Episode 22:អូនខ្លាចណាស់បង...
Episode 23:ព្រោះអូនជាកូនក្មេងរបស់បង!
Episode 24:បងស្រឡាញ់អូនណាស់ គីម ថេហ្យុង!
Episode 25:ស្រែកឡើងឮដល់កាទប់អូនហ៎!
Episode 26: បងអូនឈឺណាស់បង!
Episode 28:ហេតុអ្វីបងមិនជួយកូនរបស់ពួកយើង?
Episode 29: លួងអូន!
Episode 30:អូនជាជីមីនរបស់បងនោះអី!
Episode 31:បងកំពុងក្បត់អូនមែនទេ?
Episode 32:ពួកយើងនិងកាន់ដៃគ្នាឆ្លងឧបសគ្គមួយនេះ!
Episode 33: ងប់នឹងប្រុសទាំងឪទាំងកូន!
Episode 34: ចាស់តែអាយុទេ
Episode35:ទុកឱ្យពូវីនថើប!
Episode 36:
Episode 37:
about me:
Episode 38:
បើកកក់រឿង:
Episode 39:
Episode 40
Episode 41
Episode 42
Episode 43:
Episode 44
Episode 45
Episode 46
Episode 47
Episode 48
Episode 49
Episode 50
The end 🩷
For you readers 🩷

Episode 27: បងនិយាយម្នាក់ឯងហត់ណាស់....

538 65 1
By horng1993

     @មន្ទីរពេទ្យ

     មកដល់មន្ទីរពេទ្យភ្លាមកាយតូច ជីមីន ក៏ត្រូវបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗ ព្រោះគេក៏មានធ្លាក់ឈាមតាមចន្លោះជើងមកផងដែរ ។

« អ្ហឹកៗ ដេតឌី ម៉ាម៉ានឹងមិនអីមែនទេបាទ? » ជីយ៉ុន សួរទៅឪពុកទាំងទឹកភ្នែករហាម ភ្នែករបស់គេឡើងក្រហមព្រោះយំខ្លាំងពេក ។

« បាទ! ម៉ាម៉ានឹងមិនកើតអីនោះទេកូន » យ៉ុនហ្គី ទាញកូនមកឱបជាប់ទ្រូង អង្អែលក្បាលគេតិចៗ ជាការលួងលោមទាំងដែលក្នុងទ្រូងរបស់គេស្ទើរតែប្រេះស្លាប់ទៅហើយ មិនយូរប៉ុន្មាន ជីយ៉ុន ក៏គេងលក់បាត់ ។ គេក៏ឈឺដែរ! ឈឺណាស់! ឈឺដល់ថ្នាក់លែងមានទឹកភ្នែកហូរមកទៀតទៅហើយ ប៉ុន្តែយ៉ាងណាគេមិនអាចទន់ខ្សោយបានទេ គេជាប្ដី ជាឪពុកជាខ្នងបង្អែករបស់ប្រពន្ធកូនដូច្នេះគេត្រូវតែរឹងមាំ ។

     ប៉ុន្មានម៉ោងកន្លងផុតទៅហើយគ្រូពេទ្យនៅមិនទាន់ឃើញចេញមកទៀតនោះវាកាន់តែធ្វើឱ្យពួកគេបារម្ភកាន់តែខ្លាំង ។

« ដេតឌី អ្ហឹកៗ កូននឹកម៉ាម៉ាណាស់ » ជីយ៉ុន ក្រោកពីគេងមកគេក៏ចាប់ផ្តើមយំម្ដងទៀតព្រោះនៅមិនទាន់ឃើញគ្រូពេទ្យម្នាក់ណាចេញមកក្រៅប្រាប់ពីស្ថានភាពរបស់ ជីមីន ទៀត ។

« កុំយំកូនបន្តិចទៀតបានជួបម៉ាម៉ាហើយ កូនឆ្លាតរបស់ដេតឌី! កុំយំកូនប្រុសគេមិនយំទេ »

« ប៉ុន្តែកូននឹកម៉ាម៉ា... » ជីយ៉ុន នៅតែទន្ទេញពាក្យនឹកម្ដាយហើយភ្លាមនោះគ្រូពេទ្យក៏បើកទ្វារចេញមក ។

« គ្រូពេទ្យ! ភរិយារបស់ខ្ញុំយ៉ាងម៉េចហើយ? » ពីរនាក់ឪពុកកូនរហ័សក្រោកមកសួរនាំគ្រូពេទ្យយ៉ាងលឿន ។

« ភរិយារបស់លោកផុតគ្រោះថ្នាក់ហើយ! ប៉ុន្តែចូលរួមសោកស្តាយផងពួកយើងមិនអាចសង្រ្គោះទារកបាននោះទេ! »

« ថា...ថាម៉េច? » ប្រយោគដំបូងគេសប្បាយចិត្តខ្លាំងណាស់តែគ្រាន់តែឮពាក្យ ប៉ុន្តែ និងប្រយោគបន្តទៀតរបស់គ្រូពេទ្យ បេះដូងរបស់គេសឹងតែលែងលោតទៅហើយ កូន...កូនរបស់ពួកគេ? តើវាមិនពិតមែនទេ? គេស្ដាប់ច្រឡំមែនទេ?

« ពួកយើងមិនអាចជួយទារកក្នុងផ្ទៃបាននោះទេ! ព្រោះអ្នកម៉ាក់មានសារធាតុរំលូតនៅក្នុងខ្លួន វាប្រហែលមកជាមួយអាហារដែលអ្នកម៉ាក់បានបរិភោគ ។ សារធាតុរំលូតឬហៅថាថ្នាំទម្លាក់កូនវាមានចំនួនច្រើនដែលធ្វើឱ្យទារកក្នុងផ្ទៃមិនអាចទ្រាំទ្របន្តទៀតបានហើយវាក៏អាចប៉ះពាល់ដល់អ្នកម៉ាក់ផងដែរ ប្រសិនបើនៅតែបន្តប្រើវា » គ្រូពេទ្យរៀបរាប់តាមអ្វីដែលគាត់ពិនិត្យឃើញ ។ ក្នុងខ្លួន ជីមីន មានសារធាតុថ្នាំនេះច្រើនគួរសមដូច្នេះហើយទើបធ្វើឱ្យគេឈឺចុកចាប់ក្នុងពោះរហូតដល់បាត់បង់ស្មារតីជាពិសេសធ្លាក់ឈាមច្រើន ។ (វាជាការប្រឌិតឡើងរបស់អ្នកសរសេរត្រូវខុសកុំប្រកាន់)

« ម៉េច...ម៉េចនឹងអាចនោះ? ជីមីន ម៉េចនឹងអាចប្រើប្រាស់របស់អស់ទាំងនេះបានទៅ? » សំណួររាប់រយរាប់ពាន់សំណួរកំពុងតែលោតពេញខួរក្បាលរបស់ យ៉ុនហ្គី ។ នេះជាអ្វី? អ្នកណាជាអ្នកធ្វើវា? បើជាជីមីននោះវាមិនអាចទៅរួចនោះទេ មិនអាចសោះឡើយ ជីមីន សប្បាយនិងរំភើបចិត្តខ្លាំងណាស់នៅពេលដែលគេបានពពោះកូនទីពីរគេម៉េចនឹងអាចលើកដៃធ្វើរឿងឆ្កួតឡប់បែបនេះកើតនោះ? តើជាម៉ែដោះឬ? ព្រោះម្ហូបអាហារគាត់ជាអ្នកធ្វើ? ប៉ុន្តែរឹតតែមិនអាចហើយ! ម៉ែដោះស្រឡាញ់គេ ជីមីននិងកូនៗរបស់គេណាស់ គាត់មិនអាចធ្វើរឿងទាំងនេះទេរឹតតែមិនដឹងថាធ្វើដើម្បីអ្វី ។

« យ៉ាងណាពួកយើងពិតជាសុំអភ័យទោសនិងចូលរួមសោកស្តាយចំពោះការបាត់បង់មួយនេះផង លោកមីន! ពួកយើងបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពហើយ » លោកគ្រូពេទ្យ សុំទោសព្រោះគាត់ពិតជាសោកស្តាយដែលមិនអាចជួយសង្គ្រោះជីវិតក្មេងម្នាក់មិនបាន ប៉ុន្តែគាត់ពិតជាប្រឹងប្រែងអស់ពីសមត្ថភាពគាត់ហើយ ។

« អរគុណគ្រូពេទ្យ! នោះមិនមែនកំហុសរបស់លោកទេ ខ្ញុំអាចចូលទៅមើលភរិយារបស់ខ្ញុំបានឬនៅ? »

« បាទបាន! ប៉ុន្តែសូមរង់ចាំឱ្យពួកយើងផ្លាស់អ្នកជំងឺទៅបន្ទប់សម្រាកធម្មតាវិញសិន »

« អរគុណ! »

« ជាតួនាទីរបស់ខ្ញុំស្រាប់ហើយ » និយាយចប់គាត់ក៏ចាកចេញទៅ ។

« ដេតឌី! អ្ហឹកៗ អាអូនរបស់កូន? » ជីយ៉ុន សួរឪពុកទាំងទឹកភ្នែក ការឆ្លើយឆ្លងរវាងឪពុកគេនិងគ្រូពេទ្យមុននេះគេស្ដាប់យល់គ្រប់យ៉ាង ។ ហេតុអ្វីទៅ? ប្អូនរបស់គេអាយុមិនទាន់បាន៥ខែនៅឡើយទេ គេនៅមិនទាន់ដឹងថាប្អូនរបស់គេជាស្រីឬមួយជាប្រុសនោះទេហេតុអ្វីក៏យកគេចេញទៅ? ហេតុអ្វីមិនអាណិតចិត្តគេខ្លះ? ហេតុអ្វី?

« ប្អូនទៅបានសុខហើយកូន! » យ៉ុនហ្គី និយាយទាំងទឹកភ្នែកហូរប៉ុន្តែមិនឮសំឡេងយំនោះទេ ។ គេឈឺចាប់រកអ្វីប្រៀបលែងបានទៅហើយ ចុះបើរាងតូចដឹងតើគេនឹងឈឺចាប់ខ្លាំងកម្រិតណាទៅ? ហេតុអ្វីជីវិតគ្រួសារគេមានតែបញ្ហាបែបនេះ? ហើយជីមីនក៏ជាអ្នកដែលទទួលរងគ្រោះជានិច្ច?

« អ្ហឹកៗ កូន...កូនអត់ទាន់បានឃើញមុខអូនទេ អ្ហឹកៗ ដេតឌីយកអូនមកវិញមកណា កូនចង់ឱបអូន អ្ហឹកៗ ដេតឌី... » ជីយ៉ុន យំរហាមគេមិនទាន់បានឃើញមុខប្អូនរបស់គេនៅឡើយទេ គេតែងតែស្រមៃថាបានគេងឱបប្អូន បានថើបថ្ពាល់ប្អូនពេលគេកើតមក គេចង់បីប្អូនខ្លាំងណាស់ ប៉ុន្តែពេលនេះប្អូនរបស់គេលែងនៅហើយ ។

« ... » យ៉ុនហ្គី មិនតបព្រោះតែគេគាំងរកពាក្យអ្វីនិយាយមិនបាននោះទេគេក៏ឈឺចាប់ គេក៏ចង់ឃើញមុខកូនដូច ជីយ៉ុន ដែលប៉ុន្តែធ្វើម៉េច? តើគេគួរធ្វើយ៉ាងម៉េចទៅទើបគ្រប់យ៉ាងត្រឡប់មកដូចដើមវិញ?

     @បន្ទប់សម្រាក

     បន្ទប់សម្រាកដែលមានភាពផ្ទាល់ខ្លួនបំផុតគ្រូពេទ្យមិនចាំបាច់ទទួលបានបញ្ជាពី យ៉ុនហ្គី ទេគឺរៀបចំបន្ទប់VIPឱ្យភរិយានាយតែម្ដង ។ ជីយ៉ុន គេងលក់លើសាឡុង យ៉ុនហ្គី អង្គុយលើកៅអីក្បែរគ្រែពេទ្យដែលមានភរិយាជាទីស្រឡាញ់កំពុងតែគេងស្ដូកស្ដឹងនោះ ទឹកមុខរបស់គេស្លេកស្លាំង បបូរមាត់ក្រៀមប្រេះ ឃើញហើយទឹកភ្នែករបស់គេហូរមកឯកឯង ។

« សុំទោស! គ្រប់យ៉ាងមកពីបង បងជាប្តីមិនល្អមិនអាចការពារសូម្បីតែប្រពន្ធកូនរបស់ខ្លួនឯងបាន បងមិនសមធ្វើជាប្ដី ជាឪពុកគេនោះទេ » យ៉ុនហ្គី អង្គុយនិយាយបន្ទោសខ្លួនឯងដោយអារម្មណ៍ខុសឆ្គង ហេតុអ្វីគ្រាន់តែប្រពន្ធនិងកូនគេមិនអាចការពារសុវត្ថិភាពឱ្យពួកគេបាន? តើគេជាប្ដី ជាឪពុករបៀបណា?

     @២ថ្ងៃក្រោយ

     រយៈពេលពីរថ្ងៃទៅហើយដែល ជីមីន នៅតែមិនទាន់ដឹងខ្លួនវិញទៀត បេះដូងរបស់គេប្រេះបែកខ្ទេចខ្ទាំអស់ទៅហើយ ។ ជីយ៉ុន ស្រងូតស្រងាត់ ក្រៅពីគេងបាយក៏គេញ៉ាំបានតិច គេតែងតែយំឱបឪពុកហើយប្រាប់ថានឹកប្អូននឹកម្ដាយ ចង់ឱ្យម្ដាយក្រោកមកនិយាយជាមួយខ្លួនដូចមុន ។

« កុំគេងយូរពេក បងនិងកូននឹកអូនខ្លាំងណាស់ដឹងទេ? » យ៉ុនហ្គី អង្អែលក្បាលរាងតូចថ្នមៗ ទឹកភ្នែកគេហូរមកទៀតហើយ ហូរមកឥតល្ហែ គេមិនចាប់អារម្មណ៍សោះថាគេពូកែយំណាស់មួយរយៈមកនេះ ។

« ឯណាថាមិនទុកឱ្យបងនៅម្នាក់ឯងនោះ? ឥឡូវអូនកំពុងតែទុកឱ្យបងនៅម្នាក់ឯងហើយណា មីននី! »

« ក្រែងអូនសន្យាថានឹងព្យាយាមរឹងមាំ មិនឈឺ មិនកើតអីនោះ?ចុះពេលនេះហេតុអ្វីអូនមកគេងទីនេះទៅវិញ? មីន ជីមីន ក្រោកមកកូនក្មេងរបស់បង... » សន្យាថានឹងរឹងមាំ មិនឈឺ មិនអីទាំងអស់ប៉ុន្តែមើលពេលនេះចុះហេតុអ្វីគេមកគេងនៅទីនេះ?

« មីនហា៎! ជិតបីសប្ដាហ៍ហើយណា ពេលណាអូនក្រោក?តាមធម្មតាអូនមិនមែនជាមនុស្សដែលគេងត្រមួក បែបនេះទេ ក្រោកមក! អូនចង់ឱ្យបងនិយាយម្នាក់ឯងបែបនេះរហូតមែនទេ? អូនសម្លាញ់...បងនិយាយម្នាក់ឯងហត់ណាស់.... » រាល់ថ្ងៃទោះមកពីធ្វើការហត់យ៉ាងណា ស្មុគស្មាញយ៉ាងណាឱ្យតែបានឃើញមុខ ឃើញស្នាមញញឹម ឮសំឡេងសើចក្អាកក្អាយរីករាយរបស់ប្រពន្ធកូន ភាពនឿយហត់គ្រប់យ៉ាងក៏រសាយបាត់អស់ប៉ុន្តែឥឡូវនេះខានមានអ្នកសើច អ្នកនិយាយជាមួយ អ្នកសួរនាំមកពីរបីថ្ងៃហើយ គេពិតជាឯកាណាស់បើសូម្បីតែ ជីយ៉ុន ក៏លែងសូវនិយាយស្ដីដូចមុនទៀតទៅហើយនោះ ។ ប៉ុន្មានថ្ងៃមកនេះគេនិយាយច្រើនណាស់ និយាយជារាងតូចគ្រប់ពេល ទោះពេលយប់ក៏ដោយឱ្យតែគេបើកភ្នែកឡើងគេនឹកប្រពន្ធ គេនិយាយសួរនាំប្រពន្ធទោះគ្មានការឆ្លើយតបវិញក៏ដោយ ទាំងដែលគេមិនមែនមនុស្សចូលចិត្តនិយាយច្រើនបែបនេះទេ ។

« ដេតឌី! »

« បាទកូន! ក្រោកហើយ ឃ្លានឬនៅកូន? ពូវីនបានទិញអាហារដែលកូនចូលចិត្តមកផ្ញើណា ញ៉ាំបន្តិចទៅប្រយ័ត្នពូវីនលែងស្រឡាញ់ »

« ដេតឌីយំមែនទេ? » ជីយ៉ុន មិនឆ្លើយតបនឹងសំណួររបស់ឪពុក គេសួរទៅគាត់វិញព្រោះកែវភ្នែករបស់ឪពុកគេក្រហមណាស់ដូចមនុស្សទើបយំហើយ ។

« អត់ទេ ដេតឌីមិនយំទេ! ម៉ាម៉ានឹងមិនពេញចិត្តទេប្រសិនបើដេតឌីយំ មោះមកញ៉ាំបាយមក កុំឱ្យម៉ាម៉ារបស់កូនខឹង » យ៉ុនហ្គី គ្រវីក្បាលតិចៗ បញ្ជាក់ប្រាប់កូនថាខ្លួនមិនបានយំទាំងដែលកែវភ្នែករបស់គេដក់ដោយសំណើមទឹកភ្នែក ។

« បាទ! ប៉ុន្តែដេតឌីត្រូវញ៉ាំជាមួយកូនដែរ »

« បានៗ មោះពួកយើងញ៉ាំជាមួយគ្នា! » យ៉ុនហ្គី ងក់ក្បាលតិចៗ យល់ព្រមញ៉ាំអាហារជាមួយកូនទាំងអួលដើមក គេពិបាកលេបណាស់ប៉ុន្តែខំព្យាយាមទំពារព្រោះបើគេមិនញ៉ាំ ជីយ៉ុន ប្រាកដជាមិនញ៉ាំដូចគេដែរ ដូច្នេះកូនរបស់គេអាចធ្លាក់ខ្លួនឈឺបានព្រោះប៉ុន្មានថ្ងៃមកនេះគេញ៉ាំបាយបានតិចណាស់ ។

     ចំណែកវីននិងហ្សេន នៅខាងក្រៅសំឡឹងមើលមកចៅហ្វាយទាំងខ្លោចផ្សា គេអាណិតឪពុកកូនទាំងពីរណាស់ ជីយ៉ុន នៅក្មេងខ្ចីពេកហើយចំពោះការបាត់បង់មួយនេះ ។ ចំណែក យ៉ុនហ្គី វិញកាន់តែគួរឱ្យអាណិតនិងអាសូរព្រោះគេធ្លាប់បាត់បង់លោកឪពុកជាទីស្រឡាញ់ ជាទីគោរពម្ដងរួចមកហើយ កាលនោះយ៉ុនហ្គីស្ទើតែក្លាយជាមនុស្សឆ្កួតព្រោះតែការបាត់បង់មួយនោះ ។ ឥឡូវនេះគេបាត់បង់ម្ដងទៀតហើយ ម្ដងនេះជាកូនជាទីស្រឡាញ់ កូនដែលមិនទាន់ដឹងពីភេទថាស្រីឬប្រុស កូនដែលមិនទាន់បានឃើញសូម្បីតែមុខ កូនដែលមិនទាន់បានកើតមកឃើញពន្លឺថ្ងៃនឹងគេផង ឥឡូវក៏ត្រូវចាកចេញពីឪពុកម្តាយបងប្រុសរបស់គេជារៀងរហូតហើយ គ្មានថ្ងៃត្រឡប់វិញឡើយ ។ កុំថាឡើយ យ៉ុនហ្គី ជាឪពុក ជីយ៉ុន ជាបងប្រុស ទទួលយកមិនបានសូម្បីតែពួកគេនេះតាមបម្រើមើលការពារ ជូនជីមីនទៅណាទៅណីរាល់ថ្ងៃក៏ទទួលយកមិនបានដែរ ។

Continue Reading

You'll Also Like

647K 67.5K 26
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...
6.2K 731 36
Yoonmin Novel✨ Yoongi : Top Jimin : Btt ស្នេហាកើតចេញពីជម្លោះរវាងយ៉ុនហ្គីនឹងជីមីនជួបឈ្លោះជួបជេជួបស្អប់ មួយថ្ងៃៗអុចធូបបន់10 20ដងសុំកុំឲ្យជួបរាងៗខ្លួ...
10K 1K 53
ខ្ញុំមិនឪ្យកំហុសរបស់ខ្ញុំកើតឡើងម្ដងទៀតឡើយ...
2.6K 406 11
ស្នេហារវាងអ្នកធ្វើការក្នុងភូមិគ្រឹះនិងម្ចាស់ភូមិគ្រឹះដោយមានការជ្រុំជ្រែងពីកូនប្រុសពូជតែម្នាក់ដែលត្រូវជាទាយាទរបស់ត្រកូលមីន។ ផាកជីមីន/មីនយ៉ុនហ្គី សរសេរ...