បំណុលស្នេហ៍

By immayata

6.2K 946 132

Vegas kornwin Teerakpanhakun Pete Pongsakorn Saengtam បំណុលទ្រព្យសងដោយទ្រព្យ បំណុលជីវិតសងដោយជីវិត More

Part 01
Part 02
Part 03
Part 04
Part 05
Part 06
Part07
Part 8
Part 09
Part 10
Part 11
Part12
Part 13
Part 14
not related
part 14
new novel
Part 16
part 17
Part 19
Part 20
Part 21
Part 22
Part 23
Part 24
FB page !!
Part 22
Part 25
Part 26
Part 27
Part 28
News

Part 18

180 30 3
By immayata

" បងមិនដឹង " នាយក្រាស់តបតែប៉ុន្នឹងក៏អោនទៅជញ្ជួកចុងស្រួចៗនោះតទៀត ភីតក៏កំពុងតែរៀបសាច់រឿងហើយក៏លែងហាមវេហ្កាសដូចគ្នា

" មិនអាចទេ " ភីតនិយាយតិចៗ ដូចជាមានកាសង្ស័យអ្វីនៅក្នុងចិត្ត

............................

ថ្ងៃនេះថ្ងៃអាទិត្យភីតមិនទៅធ្វើការទេចំណែកវេហ្កាសក៏កាន់តែញាប់ពីមួយថ្ងៃទៅមួយថ្ងៃតោងភីតស្អិត នេះវេហ្កាសទុកការងារចោលមួយអាទិត្យហើយដើម្បីតាមភីតទៅធ្វើការ សម្រាប់វេហ្កាសនាយក៏មិនដឹងថាហេតុអីដូចគ្នាដឹងត្រឹមថាចង់នៅក្បែភីតហិតក្លិនភីតតែប៉ុន្នឹង

" វេហ្កាស ខ្ញុំគិតថាយើងទៅពេទ្យល្អទេ ? " ភីតងាកទៅសួរអ្នកដែរគេងនៅលើភ្លៅរបស់នាយមួយថ្ងៃហើយ

" អូនឈឺអីមែនទេបានជាចង់ទៅពេទ្យ ? " នាយក្រាសងាកក៏ពីអាយភេតហើយក៏ងើយមកមើលអ្នកដែរនិយាយអំបែងមិញនេះ

" គឺថាវេហ្កាស ខ្ញុំគិតថាមិនស្រួលទេ "

" ??? " វេហ្កាសជ្រួញចិញ្ចើមមើលទៅកាន់ភីត

" គឺថាលោកមើលទៅប្លែកៗខ្ញុំគិតថា " ភីតនិយាយទាំងមើលទៅមុខមិនដឹងខ្យល់អីរបស់វេហ្កាស

" ចាប់ក្រោកមកទៅពេទ្យជាមួយគ្នា " នាយតូចចាប់ទាញវេហ្កាសឲក្រោកឡើងមុននិងទាញសោឡានដឹកដៃវេហ្កាសទៅពេទ្យ

មួយសន្ទុះធំអ្នកទាំងពីរក៏បានមកដល់មន្ទីពេទ្យ ភីតអង្គុយចាំលេងរាងមើលទៅវេហ្កាសទាំងភ័យចំណែកវេហ្កាសនាយនៅរៀបរឿងរ៉ាវមិនត្រូវនៅឡើយទេមិនដឹងថាភីតមកមន្ទីពេទ្យមានរឿងអីឲប្រកដ

" លោក ភីត ផុសាកន សែងថាំ " អ្នកគ្រូពេទ្យចេញមកហាវឈ្មោះនាយតូចធ្វើឲភីតកាន់តែភ័យទ្វេដង វេហ្កាសដើរទៅកាន់ដៃភីតជាកម្លាំងចិត្តដល់ប្រពន្ធ

" លោកភីត មានអាការៈបែបណាដែរបាទ " គ្រូពេទ្យសួរទៅកាន់ភីត

" គែថា ......... " ភីតនិយាយរៀបរាប់គ្រប់រឿងរ៉ាវទាំងអស់ឲគ្រូពេទ្យស្ដាប់ លោកគ្រូពេទ្យស្ដាប់យល់ការអស់ហើយក៏យកប្រដាប់ពិនិត្យទឹកនោមមកអោយភីតយកទៅធ្វើតេស្ត វេហ្កាសឃើញភីតកាន់ប្រដាប់ពិនិត្យទឹកនោមបែបនេះ នាយស្រាប់តែកើតចិត្តរំភើបភ្លាម នាយក្រាស់ញញឹមទៅកាន់គ្រូពេទ្យទាំងរំភើប

ប្រមាណប្រាំនាទីក្រោយភីតក៏ត្រឡប់មកវិញជាមួយទឹកមុខសោកសៅធ្វើឲវេហ្កាសមានការព្រួយបារម្ភជាខ្លាំង

" ភីត ! " វេហ្កាសចូលទៅជិតប្រពន្ធ បន្ទប់មកភីតក៏បង្ហាញតេស្តឲគេឃើញ វាគឺពីរឆ្នូត ពីរឆ្នូត មានន័យថានាយមានកូនម្នាក់ទៀតហើយ នាយពិតជាអស្ចារ្យពិតមែន វេហ្កាសទាញប្រដាប់ពិនិត្យទឹកនោមមកមើលឲកាន់ទែជិតសប្បាយអរលោតពេញទាំងបន្ទប់ពេទ្យខុសពីភីតដែរធ្វើមុខដូចចង់អស់ខ្យល់

" លឿនគ្រាន់បើលោកភីត អាល្អិតភូទើបបានបីឆ្នាំពេលនេះមានអាល្អិតមួយទៀតហើយ " លោកគ្រូពេទ្យនិយាយលេងសើចជាមួយភីត

" ខ្ញុំហត់ណាស់ ហេតុអីក៏វាលឿនបែបនេះ " ភីតនិយាយធ្វើមុខធុញទ្រាន់ធ្វើឲលោកគ្រូពេទ្យសើច

" វេហ្កាស! ឈប់ហក់លោតទៅបានទេ " ភីតស្រែឲវេហ្កាសដែរអររឿងភីតមានកូនរត់ប្រាប់គេពីមន្ទីពេទ្យហើយភីតធុញ

" ប្រពន្ធសម្លាញ់ទីបំផុយយើងមានកូនមួយទៀតហើយ ការប្រឹងប្រែងតស៊ូមិនប្រើរបស់ការពាររបស់បងពេលនេះជោគជ័យហើយ " វេហ្កាសអរខិខុប តែនាយអត់មើលមុខអ្នកពពោះទេគឺកំពង់តែសម្លក់នាយចង់ជ្រុះគ្រាប់ភ្នែកទៅហើយ

" លោកគ្រូពេទ្យអាចដឹងទេថាកូនខ្ញុំប្រុសឬស្រី " វេហ្កាសចូលទៅសួរលោកគ្រូពេទ្យ

" មិនទាន់ដឹងទេលោកទាល់តែគ្រប់ បួន ឬ បី ខែទើបអាចដឹងបាន តែតាមមើលចរឹកលោកភីតទៅបើទាញមិនខុសទេច្បាស់ជាស្រីមិនខាន " លោកគ្រូពេទ្យនិយាយទាំងញញឹមទៅកាន់វេហ្កាស

" កូ កូន ស្រី កូនស្រី បងបានកូនស្រី " វេហ្កាសអរជិតឆ្កួតហើយនេះឬអារម្មណ៍នៅពេលដែរមានកូននោះ នាយមិនធ្លាប់មានអារម្មណ៍ណឹងទេព្រោះកាលទម្ងន់ ភូ វេហ្កាសនៅវល់វុលនិងអារម្មណ៍ខ្លួនឯងមិនដាច់ស្រលាស់នៅឡើយ តែពេលនេះស្រលាស់ហើយគឺស្រលាស់ចែសតែម្ដង

" បានហើយលោកគ្រូពេទ្យ ឲវីតាមីននិងថ្នាំមក ខ្ញុំទៅវិញហើយ " ភីតពេលនេះធុញៗនឹងខ្លួនឯងមែនទែនហើយ មិនការពារហេតុអីបណ្ដោយឲមានមួយទៀតបែបនេះ ? វាពិបាកណាស់ក៏ដឹងថាពេលមានទម្ងន់ពិបាកប៉ុន្នាតែនាយនៅតែប្រហែសជាមួយប្ដីទាល់តែបាន

......................

វេហ្កាសគ្រាភីតចូលទៅក្នុងផ្ទះថ្នមៗភីតធុញៗខ្លាំងៗនេះនាយគ្រាន់តែមានកូនមិនបានឈឺស្អីទេស្អីក៏ថ្នមៗម្លេះ គួឲធុញពិតមែន

" បងថ្លៃកើតអីមែនទេ ? " ឃើញវេហ្កាសគ្រាភីតចូលផ្ទះបែបនេះតាក៏ចូលមកសួរក្រែងលោកនាយតូចមានអីធ្ងន់ធ្ងរព្រោះមួយរយះនេះក៏ឃើញធ្វើការមិនសម្រាក បើឈឺក៏មិនចម្លែក

" ប៉ាតូចឈឺមែនទេ ? " ភូរត់ទៅជួយគ្រាប៉ាតូចរបស់គេទាំងបារម្ភ ក្មេងមួយនេះស្រលាញ់ប៉ាតូចណាស់ គេក៏ដឹងថាពេលប៉ាតូចឈឺពិបាកប៉ុន្នានាយធ្លាប់ឃើញប៉ាតូចគេងយំទាំងយប់ទៀតហ៎

" ប៉ាតូចអត់បានឈឺទេ ប៉ាតូចមានអាអូនឲភូមួយទៀតហើយណា " វេហ្កាសនិយាយប្រាប់កូនទាំងញញឹមព្រោះគិតថាកូនភូនិងសប្បាយចិត្តដូចនាយចឹងទេមានណា ភូដាក់គូទអង្គុយយំននាលពេញណឹង

" ហ៊ឹមមៗៗ អាៗៗៗៗ " ភូយំយកៗមិនគិតពីអ្វីទាំងអស់សំខាន់គេចង់យំមិចវិញ

" ភូកើតអីកូនភូ " វេហ្កាសចូលមកលើកកូនដែរយំនិងសួរពីមូហេតុសុខដាក់ខ្លួនយំននាលបែបនេះអ្នកណាមិនចម្លែក ?

" ភូអត់ចង់បានអាអូនទេ ភូចង់នៅជាកូនពៅ ភូអត់ចង់បានអាអូនទេ ហ៊ឹមៗៗ " ភូយំទឹកភ្នែករហាមរៀបរាប់ពីអ្វីដែរនាយចង់បាន

វេហ្កាសបើកភ្នែកធំៗស្រឡាំងកាំង ចុះកាលនៅកោះគ្រាន់ថាចង់បានប្អូនហី ហើយនេះនាយខំទាំងយប់ទាំងថ្ងៃទាំងហត់ទាំងនឿយតែនេះកូនប្រុសបែជាមិនចង់បានប្អូនទៅវិញ ? ភីតដកដង្ហើមធំនាយមានអារម្មណ៍ថាធុញថប់ខ្លាំងណាស់ អាប្ដីក៏ស្អិតកូនក៏យំពេញផ្ទះ នាយសឹងតែឡើងទៅចងកជើងឲស្លាប់ទៅហើយ ភីតមិនមាត់ក៏ដើរទៅបន្ទប់បាត់ទុកឲវេហ្កាសនៅលួងកូន ចំណែកតានាយក៏ធុញធ្វើស្អីក៏មិនកើតទើបចេញទៅដើរលេងជាមួយមិត្តបាត់

មួយម៉ោងក្រោយបន្ទប់ពីលួងកូនបាត់យំហើយ ភូក៏នៅអណ្ដឺតអណ្ដក់មិនឈប់ វេហ្កាសអង្គុយមើលតុក្កតាកំដរភូមកមួយម៉ោងហើយនាយធុញចង់ឡើងទៅគេងអោបភីតតែទៅវាមិនរួចបើកូននៅជាប់បែបនេះ

" ភូ " នាយក្រាស់ហាវកូនតិចៗ ចំណែកក្មេងតូចក៏ងាកមករលប៉ាៗទាំងភ្នែកក្រហមរងាល

" ភូ មិនមែនតូចទៀតទេណា៎ កូនមានប្អូនហើយភូ " នាយក្រាស់ព្យាយាមនិយាយសម្ដីស្រាលៗបំផុតលួងលោមកូនប្រុសឲទទួលស្គាល់ថាខ្លួនលែងជាកូនពៅទៀតហើយ តែអ្វីដែរនាយទទួលបានគឺសម្លេងស្រែកយំរបស់ភូទៅវិញ

" ហាៗៗៗៗ ហ៊ឹមៗៗៗ " ភូយំខ្លាំងម្ដងទៀត វេហ្កាសទាល់តម្រិះមែនទែនហើយ

" ភូ ស្ងាត់ស្ដាប់ប៉ាណា បើភូមានប្អូនភូនិងមានអ្នកលេងជាមួយនោះអី " នាយក្រាស់ទាញចាប់ស្មាតូចមកនិយាយពន្យល់បន្ថែម

" ភូ អត់ ចង់ ឲ ប្អូន មក ដណ្ដើម របស់ ភូ លេង ទេ ហ៊ឹមៗៗ " ភូរាប់រាប់ទាំងអណ្ដឺតអណ្ដក់ វេហ្កាសមើលទៅកូនហើយក៏កើតចិត្តអាណិតតែធ្វើមិចបើនាយខ្លាំងយកបានមួយទៀតទៅហើយ

" ប្អូនមិនដណ្ដើមរបស់ភូទេ ប៉ានិងទិញមកថែមឲច្រើនៗមិនឲប្អូនមកដណ្ដើមរបស់កូនប្រុសប៉ាទេណា " វេហ្លាសចាប់ទាញភូមកអោបព្រមទាំងអង្អែកក្បាលក្មេងតូចតិចៗ

" តែ ប៉ា និង ស្រលាញ់ ប្អូន ខ្លាំង ជាង ភូ " ភូដកខ្លួនចេញពីវេហ្កាសហើយក៏និយាយរៀបរាប់ពីអ្វីដែរខ្លួនខ្លាចគឺខ្លាចអ្នកគ្រប់គ្នានិងលែងតាមចិត្តនាយ ស្រលាញ់នាយដូចមុន

" ពុទ្ធោកូនប្រុសប៉ា អ្នកណាគេថាហា៎ ប៉ាមិចនឹងមានថ្ងៃឈប់ស្រលាញ់កូនប្រុសប៉ាទៅ ប៉ាស្រលាញ់ភូហើយក៏ស្រលាញ់ប្អូនរបស់ភូស្មើគ្នាប៉ាមិនលំអៀងទេ " ពុទ្ធោអើយកូនប្រុសសម្លាញ់ប៉ាហេតុអីទើបមានគំនិតបែបនេះផុសឡើង? ដឹងអត់ថានាយស្រលាញ់ៗកូនប្រុសស្មើជីវិតណា៎ នាយក៏គ្មានថ្ងៃឈប់ស្រលាញ់កូនប្រុសតែម្នាក់នេះដែរ

ផូស លួងសុខៗក៏មានខ្នើយមានភួយធ្លាក់មកពីខាងលើទាក់ទាញឪពុកកូនទាំងពីរងើយមកទៅប្រភពដែរបោះមកចំកណ្ដាលក្បាលនាយតែម្ដង

" ភីត! អូនធ្វើស្អីរបស់អូនណឹង " គ្មានអ្នកណាទៀតទេក្រៅពីភីតឈរនៅខាងលើបោះភួយបោះខ្នើយឲឪកូនអ្នកខ្លះកុំឲឡើងទៅដេកខាងលើ

" យប់ណឹងដេកណឹងពីរនាក់ឪកូនណឹងទៅ " និយាយចប់រាងតូចភីតក៏ដើរចូលទៅបន្ទប់វិញបាត់ទុកឲវេហ្កាសនិងភូមើលមុខគ្នាភ្លឺសៗ

" ប៉ាធ្វើអីខុសហ៎ ? " វេហ្កាសសួរទៅកាន់កូនប្រុសតិចៗ ចំណែកភូក៏ក្រវីក្បាលប្រាប់ថាអត់ដឹងទេ

វេហ្កាសធ្វើមុខអត់ដឹងខ្យល់អីហើយទាញខ្នើយនិងភួយយកមករៀបចំលើសាឡុងគេង ដោយមានកូនភូគេងអោបពីលើ ក៏ដោយសាសាឡុងវាតូចពេកមិនអាចឲកូនភូគេងបានទេព្រោះខ្លាចធ្លាក់ទើបនាយឲកូនមកគេងលើទ្រូងជំនួសវិញ ចំណែកភីតក៏លួចមើលមកឪកូនទាំងពីរដែរគេងនៅលើសាឡុងទាំងមួម៉ៅ មិនដឹងជាម៉ៅជាមួយរឿងស្អីមកពីណាទេដឹងត្រឹមថាខឹងៗវេហ្កាសដែរនៅតែលួងភូមិនព្រមឡើងមកមើលនាយសោះ សមហើយដែរឲដេកជាមួយកូនណឹងនោះចាំមើលទៅនាយនិងមិនឲមកសូម្បីហិតក្លិននាយ បើស្រលាញ់កូនណាស់នៅជាមួយកូនណឹងទៅកុំមកចង់ប៉ះចង់ពាល់ឬមកគេងជាមួយនាយ

11/02/24

Continue Reading

You'll Also Like

74.8K 3.3K 19
Grosvenor Square, 1813 Dearest reader, the time has come to place our bets for the upcoming social season. Consider the household of the Baron Feathe...
159K 5.7K 42
❝ if I knew that i'd end up with you then I would've been pretended we were together. ❞ She stares at me, all the air in my lungs stuck in my throat...
209K 4.3K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
303K 9.1K 100
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...